ព័ត៌មានអន្ដរជាតិ
មនុស្ស១៥នាក់ស្លាប់ក្នុងហេតុការណ៍ទូកដឹកជនចំណាកស្រុកបុកកប៉ាល់ឆ្មាំសមុទ្រក្រិក
ឆ្មាំឆ្នេរសមុទ្រក្រិក បានឱ្យដឹងថា ជនចំណាកស្រុកចំនួន១៥នាក់ត្រូវបានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបុកគ្នា ជាមួយនាវារបស់ឆ្មាំសមុទ្រក្រិក បណ្តាលឱ្យក្រឡាប់ ហើយក៏លិចភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅកោះ Chios នៃសមុទ្រ Aegean កាលពីល្ងាចថ្ងៃអង្គារ និងជាឧបទ្ទវហេតុនៃការលិចនាវាដ៏អាក្រក់បំផុត របស់ប្រទេសក្រិកក្នុងរយៈពេលជាច្រើនឆ្នាំ។
ឆ្មាំសមុទ្រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីទូកជនចំណាកស្រុកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងកោះ Chios ដោយបិទសញ្ញាមិនអាចស្មានដឹងពីសកម្មភាព នាវាល្បាតឆ្មាំឆ្នេរសមុទ្រ ហើយផ្លាស់ប្តូរផ្លូវភ្លាមៗ។
សេចក្តីថ្លែងការណ៍បានបន្តថា ទូកជនចំណាកស្រុកបានក្រឡាប់ បន្ទាប់មកក៏លិចទៅក្នុងទឹកសមុទ្រ ដោយសារតែដឹកមនុស្សច្រើនពេក លើសទម្ងន់ដែលទូកអាចផ្ទុកបាន បណ្តាលឱ្យអ្នកដំណើរទាំងអស់ ធ្លាក់ចូលសមុទ្រចម្ងាយប្រហែល ២ទៅ៣គីឡូពីឆ្នេរសមុទ្រនៃប្រទេសតួកគី។
សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អាជ្ញាធរក្រិកបានរកឃើញសាកសពមនុស្ស ១៤នាក់ និងបានសង្គ្រោះមនុស្ស ២៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ បុរស ៧នាក់ និងអនីតិជន ១១នាក់។
ចំណែកជនចំណាកស្រុកភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន(Afghans) រួមទាំងជនជាតិម៉ារ៉ុក(Moroccan) ម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងមានស្រ្តីម្នាក់បានស្លាប់។
មន្ត្រីឆ្មាំឆ្នេរសមុទ្របានលើកឡើងទៀតថា ទូកប្រវែង ៨ម៉ែត្រនេះផ្ទុកលើសទម្ងន់ ដោយមានអ្នកដំណើរចំនួន ៣៩នាក់ នៅលើនោះ។ ចំណែកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមាននាវារបស់ឆ្មាំឆ្នេរសមុទ្រចំនួនប្រាំ និងឧទ្ធម្ភាគចក្រមួយគ្រឿងផងដែរ។
គួរបញ្ជាក់ថា ប្រទេសក្រិកជាច្រកផ្លូវទឹកដ៏ពេញនិយមសម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួនមកពីមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ី។
ក្នុងឆ្នាំ ២០១៥-២០១៦ ប្រទេសនេះក្លាយជាកន្លែងធ្វើចំណាកស្រុករបស់អឺរ៉ុប ហើយមនុស្សជិត ១ លាននាក់បានចុះចតនៅលើកោះនេះ រួមទាំងទីក្រុង Chios ដែលពលរដ្ឋខ្លះមកពីប្រទេសតួកគី៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


