ព័ត៌មានអន្ដរជាតិ
នាំគ្នាជម្លៀសចេញពីទឹកជំនន់ បែរជាត្រូវក្រឡាប់ទូក ស្លាប់៧៦នាក់ នៅ នីហ្សេរីយ៉ា
មនុស្សចំនួន៧៦នាក់ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត បន្ទាប់ពីឧបទ្ទវហេតុក្រឡាប់ទូក នៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា។

ទូកដែលផ្ទុកមនុស្សយ៉ាងតិច៨០នាក់ បានក្រឡាប់លិចកាលពីថ្ងៃសុក្រទី០៧ខែតុលា នៅក្នុងតំបន់ Ogbaru នៃរដ្ឋ Anambra។
ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ខណៈពួកគេព្យាយាមស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីសហគមន៍របស់ពួកគេត្រូវបានជន់លិចដោយទឹកជំនន់។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកជិះលើទូកកំពុងធ្វើដំណើរទៅកាន់ផ្សារ Nkwo ក្នុងតំបន់ Ogbakuba មុនពេលវាក្រឡាប់។ មន្ត្រីមួយចំនួនទៀតនិយាយថា ទូក ខូចម៉ាស៊ីន ហើយ បុកស្ពានមួយមុននឹងលិច។
លោក Thickman Tanimu អ្នកសម្របសម្រួលនៅភាគអាគ្នេយ៍ របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “កម្រិតទឹកគឺខ្ពស់ណាស់ ហើយមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ”។

អភិបាលក្រុង Anambra លោក Charles Soludo បានបន្ថែមថា ឧបទ្ទវហេតុនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុក និងរដ្ឋាភិបាល។
គួរបញ្ជាក់ថា គ្រោះថ្នាក់ទូក គឺជារឿងធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ា ទោះបីជាហេតុការណ៍ភាគច្រើន ត្រូវបានស្តីបន្ទោសលើការផ្ទុកលើសទម្ងន់ ឬវិធានការសុវត្ថិភាពមិនល្អក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


