ក្រុមជម្រើសជាតិ Archives - Kampuchea Thmey Daily

លោក Honda នឹងមកកម្ពុជា ជួបអ្នកសារព័ត៌មាន ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រកាសថា នឹងជួបអ្នកសារព័ត៌មាន ដោយនឹងមានជាការដេញដោលសួរសំណួរ ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ។

តាមការប្រកាសរបស់អ្នកចាត់ការជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា «ខ្ញុំនឹងមកកម្ពុជា ដើម្បីមានពាក្យបាននិយាយទៅកាន់អ្នកគាំទ្រ និងក្លិបបាល់ទាត់នានា នៅថ្ងៃទី២៦ ខែតុលា។ ជួបគ្នាឆាប់ៗ។»

ក្រោយការប្រកាសនេះរួច ‘កម្ពុជាថ្មី’ បានស៊ើបសួរ និងបានដឹងថា លោកមានគម្រោងជួបជាមួយអ្នកសារព័ត៌មាន ក៏ដូចជាក្លិបនានានៅលីគបាល់ទាត់កម្ពុជា នៅការិយាល័យរបស់ក្រុមហ៊ុនលីគ (CPL) ខណៈពេលវេលាពុំទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ។

ការជួបជាមួយអ្នកសារព័ត៌មានផ្ទាល់បែបនេះ ត្រូវបានគេរំពឹងថា លោកទំនងជាមានពាក្យនិយាយក្នុងចិត្តជាច្រើន ដ្បិតលទ្ធផលរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងឈុតយុវជន ជាពិសេសឈុតដែលត្រូវលេងស៊ីហ្គេម​ ឆ្នាំ២០២៣​ហាក់ធ្វើពុំសូវបានល្អ និងទទួលការរិះគន់ពីអ្នកគាំទ្រ។

នេះអាចជាការចង់បញ្ជាក់ពីផែនការ ក៏ដូចជាគោលដៅថ្មីសម្រាប់បាល់ទាត់កម្ពុជា ដែលនៅចុងឆ្នាំនេះ មានការប្រកួតជើង​ឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘AFF Suzuki Cup’​​​ នៅខែពាក់កណ្ដាលខែធ្នូខាងមុខ និងរឹតតែពិសេសគឺឆ្នាំក្រោយ មានការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ លើកទី៣២​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់គោលដៅយូរឆ្នាំមកហើយថាចង់ឈ្នះមេដាយមាស៕

អត្ថបទ៖ មន្នីរ័ត្ន

The post លោក Honda នឹងមកកម្ពុជា ជួបអ្នកសារព័ត៌មាន ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ appeared first on Kampuchea Thmey Daily.

គ្រូអូស្ត្រាលី សរសើរពី U-17 កម្ពុជា ដែលមានការប្រមូលផ្ដុំយូរជាងក្រុមរបស់ខ្លួន
លោក Brad Maloney គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​អាយុ​ក្រោម​ ១៧ ​ឆ្នាំ បាន​បញ្ជាក់ថា​ លោក​បានដឹង​ពី​កម្ពុជា មានការ​ប្រមូលផ្ដុំ​យូរ​ជា​ក្រុម​របស់ខ្លួន មុន​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ ឆ្នាំ (AFC U-17 Asian Cup) ដែល​ចាប់ផ្ដើម​ស្អែក​នេះ​។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍ លោក Maloney បាន​និយាយថា​៖ «​យើង​ត្រូវតែ​គោរព​គូប្រកួត​របស់​យើង​ទាំងអស់ វា​នឹង​ក្លាយជា​ពូ​ល​ដ៏​លំបាក​។ យើង​មិនដឹង​ច្រើន​ពី​គូប្រកួត​នោះទេ ដោយសារ​ការផ្អាក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​យើង​រំពឹងថា​នឹងមាន​ការប្រកួតប្រជែង​ពី​ក្រុម​ទាំង​ ៣​។​»

«​បណ្តា​ប្រទេស​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា កំពុង​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​ការប្រកួត ជាពិសេស​នៅ​កម្រិត​យុវជន និង​ការអភិវឌ្ឍន៍​។ ខ្ញុំ​ដឹងថា​ក្រុម​កម្ពុជា មាន​ក្រុម​កីឡាករ​ស្នូល​ដែល​រួមគ្នា​ជា​យូរណាស់​មកហើយ ឥឡូវនេះ​កំពុង​រៀបចំ​ការប្រកួត​នេះ ហើយ​ចិន​បានមក​ប្រទេស​អូស្ត្រាលី​ជិត​មួយខែ​ហើយ ដូច្នេះ​ពួកគេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​យើង​ដឹងថា​យើង​មាន កិច្ចការ​ដ៏​លំបាក​នៅខាងមុខ នា​កីឡដ្ឋាន Shepparton​។​» លោក Maloney បាន​និយាយ​បន្ថែម​។​

AFC U-17 Asian Cup 2023 Qualifiers នេះ​គឺជា​លើក​ទី​ ១ ហើយ​ដែល​អូស្ត្រាលី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ជម្រុះ ចាប់តាំងពី​ឆ្នាំ​ ២០០៩ ហើយ​បង្ហាញ​ពី​ឱកាស​ពិសេស​សម្រាប់​យុវជន ដើម្បី​លេង​ចំពោះមុខ​ក្រុមគ្រួសារ និង​មិត្តភក្តិ របស់​ពួកគេ​។​

Maloney បាន​បន្តទៀតថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ពួកគេ​រីករាយ​នឹង​បទពិសោធន៍ និង​ប្រើប្រាស់​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ជំនាញ​របស់​ពួកគេ​នៅលើ​ឆាក​អន្តរជាតិ​។ ខ្ញុំ​ពិតជា​សង្ឃឹមថា ​ពួកគេ​អាចយ​កវា​ក្នុងការ​បោះជំហាន​របស់​ពួកគេ ដែល​ខ្ញុំ​ប្រាកដថា​ពួកគេ​នឹងធ្វើ​ដូចដែល​យើង​សម្លឹង​រក​ការប្រកួត​ជម្រុះ​សម្រាប់ AFC U-17 Asian Cup 2023»​។​

​សូមបញ្ជាក់ថា​ពីថ្ងៃ​ទី​ ០៥ ដល់​ថ្ងៃទី​ ០៩ នៅ​ខែតុលា ឆ្នាំ​ ២០២២ U-17 កម្ពុជា នឹងចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ ឆ្នាំ (AFC U-17 Asian Cup) នៅ​ប្រទេស​អូស្ត្រាលី​។ កម្ពុជា ស្ថិតនៅ​ពូ​ល G ជាមួយ​ម្ចាស់ផ្ទះ​ទឹកដី​កណ្ដាល អូស្ត្រាលី​, ចិន និង​កោះ​ម៉ា​រី​ណា​ខាងជើង​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post គ្រូអូស្ត្រាលី សរសើរពី U-17 កម្ពុជា ដែលមានការប្រមូលផ្ដុំយូរជាងក្រុមរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ប្រធាន​ក្រុម​ជម្រើសជាតិ សឿយ វិសាល ទុក​ការ​ប្រកួត​ជា​មួយទីម័រ ដើម្បី​រក​ចំណុចខ្លាំង និងខ្សោយ
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នា​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ ស្អែក​នេះ ខណៈ​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ កីឡាករ សឿ​យ វិសាល បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​នេះ​។

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត​មាន​មុន​ការប្រកួត​មកដល់ សឿ​យ វិសាល បាន​និយាយ​ដូច្នេះ​ថា «​សម្រាប់​ចំណាប់អារម្មណ៍​របស់ខ្ញុំ នៅ​ការប្រកួត​ថ្ងៃស្អែក វា​ជាការ​ប្រកួត​មួយ​ដែល​ល្អ​សម្រាប់​ក្រុម​របស់​ពួកយើង​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត និង​ចំនុច​ល្អ​ដើម្បី​យើង​ត្រៀម​លេង​អាស៊ាន​ខាប់ (AFC Asian Cup) នៅ​ឥណ្ឌា​។ ការប្តេជ្ញាចិត្ត​ពួកយើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ប្រទេស​របស់​យើង និង​អ្នកគាំទ្រ​របស់​ពួកយើង​។​»

«​ការលេង​ជាមួយ​ទី​ម័​រ កាល​យើង​ជាមួយ​ពីមុន ទម្រង់​របស់​ពួកគេ​ក៏មាន​ចំនុច​ល្អ​របស់គេ​ច្រើន ហើយ​កម្រិត​របស់គេ​ជាមួយ​យើង​ក៏​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ដែរ តែបើ​ឥលូវ​ខ្ញុំ​គិតថា​ពួកគេ​ហ៊ាន​លេង ពេលដែល​យើង​បាន​ចាញ់​គេ​។ ហើយ​សម្រាប់​ការប្រកួត​ថ្ងៃស្អែក​យើង​រង់​ចាំមើល​បន្ថែមទៀត​។​» ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដដែល​រូបនេះ​បាន​បន្ត​។

សូមបញ្ជាក់ថា ការប្រកួត​រវាង កម្ពុជា ជាមួយ ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍​បាយ័ន និង BTV News ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

The post ប្រធាន​ក្រុម​ជម្រើសជាតិ សឿយ វិសាល ទុក​ការ​ប្រកួត​ជា​មួយទីម័រ ដើម្បី​រក​ចំណុចខ្លាំង និងខ្សោយ appeared first on Kampuchea Thmey Daily.

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា
កីឡាករ Nick Taylor ដែល​ថ្មីៗ​នេះ​ត្រូវបាន​និយាយ​ព្រោងព្រាត​ថា​ជា​កីឡាករ ១​រូប​លេង​នៅ​លី​គ​ទី​៣ សហរដ្ឋអាមេរិក ដែលមាន​ឈាមជ័រ​កូនកាត់​ខ្មែរ ខណៈ​រូបគេ​ត្រូវ​បាន​មើលឃើញ​សមត្ថភាព និង​ចង់ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

​ខ្សែប្រយុទ្ធ Nick Taylor កើត​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក មាន​ម្តាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជនជាតិ​អាមេរិក​។ គេ​មាន​វ័យ​២៣​ឆ្នាំ និង​កំពុង​ប្រកប​អាជីព​ក្នុង​ក្រុម Orlando City B នៃ​លី​គ​លំដាប់​ទី​៣ MSL Next Pro របស់​សហរដ្ឋអាមេរិក​។

Nick Taylor មាន​កម្ពស់ ១.៧៨​ម៉ែត្រ គឺជា​ថ្នាល​យុវជន​របស់​ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុន​ផ្លាស់​មកកាន់ Orlando City B នៅ​ដើមឆ្នាំ ២០២២៕

បន្ទាប់ពី​ដឹង​ដំណឹង ជាពិសេស​បាន​ឃើញ​វីដេអូ​សមត្ថភាព​របស់​គេ មាន​អ្នកគាំទ្រ​មួយចំនួនធំ បាន​សំណូមពរ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឱ្យធ្វើ​ការកោះហៅ​មក​ចូលរួម​ក្រុម​ជម្រើសជាតិ ខណៈ​បច្ចុប្បន្ន​ក៏​កំពុង​ត្រៀម​បេសកកម្ម​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup) ពីថ្ងៃ​ទី​០៨-១៦ ខែមិថុនា នៅ​ប្រទេស​ឥណ្ឌា ថែម​ទៀតផង​។

លើសពី​នេះទៅ​ទៀត រូបគេ​ក៏ត្រូវ​បានឃើញ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ លោក ឈូក ពិសិដ្ឋ ដែលជា​អ្នករៀបចំ​កិច្ចការ​នានា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា គ្រប់​ឈុត ចុច​តាមដាន (Follow) នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ថែមទៀត ដែល​អាច​បានសេចក្ដីថា​លោក ក៏ដូចជា​ក្រុមការងារ​បាន​ចាប់អារម្មណ៍​លើ​រូបគេ​ផងដែរ ហើយ​អាច​នឹងមាន​ទំនាក់ទំនង​អ្វីមួយ​នៅ​ពីក្រោយ​ក៏​ថា​បាន​។

ប៉ុន្តែ​យ៉ាងណាមិញ គេ​នៅ​រង់​ចាំមើល​ផងដែរ ដ្បិត​ពេលវេលា​នៃ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​នាពេលខាងមុខ គឺ​នៅ​សេសសល់​ប្រហែល​ជិត ២​សប្ដាហ៍​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

The post កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា appeared first on Kampuchea Thmey Daily.

លឹម ពិសុទ្ធ ត្រូវសម្រាក៦សប្ដាហ៍ ខកខានជួយទាំងជម្រើសជាតិ និងក្លិបប្រកួតនៅឆាកអន្តរជាតិ
នៅព្រឹកថ្ងៃទី២៦ ខែឧសភា កីឡាករ លឹម ពិសុទ្ធ ត្រូវបានក្លិបភ្នំពេញក្រោនប្រកាសជាផ្លូវការថា នឹងត្រូវសម្រាករយៈពេល ៥ទៅ៦សប្ដាហ៍ ដែលបានសេចក្ដីថា នឹងខកខានជួយក្រុមជម្រើសជាតិ រួមទាំងក្លិបរបស់ខ្លួនប្រកួតក្នុងពានរង្វាន់អន្តរជាតិនានា ក្នុងខែមិថុនា ខាងមុខនេះ។

កីឡាករ លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ ដែលតម្រូវឱ្យសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។

ដូច្នេះរូបគេនឹងអវត្តមានពីបញ្ជីក្រុមជម្រើសជាតិឈុតធំ ដើម្បីប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០២ មិថុនា និងត្រៀមប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup) ពីថ្ងៃទី០៨-១៦ ខែមិថុនា នៅប្រទេសឥណ្ឌា។ លើសពីនេះទៅទៀតគេក៏អាចនឹងខកខានជួយក្លិបភ្នំពេញក្រោន ប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2022) នាមជាក្លិបតំណាងកម្ពុជា (ក្រោយឈ្នះលីគកំពូលកម្ពុជា ឆ្នាំ២០២១) នាខែក្រោយដូចគ្នាផងដែរ ដែលគេគ្រោងប្រកួតពីថ្ងៃទី២៤-៣០ ខែមិថុនា នៅទឹកដីកណ្ដាល នាប្រទេសវៀតណាម។

គួររំឮកថាប្រសិនបើ លឹម ពិសុទ្ធ រងរបួសរហូតដល់ឈានមិនអាចចូលរួមប្រកួត នោះវានឹងក្លាយជាលើកទី២ ហើយសម្រាប់រូបគេដែលដកខ្លួនពីជម្រើសជាតិដោយសារបញ្ហារបួស ខណៈកាលពីដើមឆ្នាំគេបានជួបបញ្ហារបួសម្ដងហើយ គឺបែកទ្រនាប់ជង្គង់ ក្នុងអំឡុងពេលប្រមូលផ្ដុំជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ខណៈក្រោយមកគេទើបតែជាសៈស្បើយ និងបានជួយក្រុមប្រកួតក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕

អត្ថបទ៖ មន្នីរ័ត្ន

The post លឹម ពិសុទ្ធ ត្រូវសម្រាក៦សប្ដាហ៍ ខកខានជួយទាំងជម្រើសជាតិ និងក្លិបប្រកួតនៅឆាកអន្តរជាតិ appeared first on Kampuchea Thmey Daily.

ថា ច័ន្ទឬទ្ធី ដាក់ការខិតខំប្រឹងប្រែងចង់ជាប់ជម្រើសជាតិទៅស៊ីហ្គេមជាលើកដំបូង
អ្នកចាំទីរបស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ (ខ្ចីជើងពីក្លិបបឹងកេត) កីឡាករ ថា ច័ន្ទឬទ្ធី បានសម្ដែងនូវក្ដីរំពឹង លាយឡំជាមួយក្ដីមន្ទិលក្នុងដំណើរស្វែងរកឱកាសទៅលេងស៊ីហ្គេមជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ក៏ធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដែលបានរួមចំណែកជួយឲ្យបានឡើងទៅប្រកួតជុំចុងក្រោយនៃពានរង្វាន់យុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship 2020) កាលពីឆ្នាំ២០២០ ផងដែរ ក្រោយប្រកួតជម្រុះជោគជ័យពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែក្រោយមក ពាននេះ ត្រូវបានលុបចោលដោយសារវិបត្តិកូវីដ១៩ និងបន្ទាប់មករូបគេក៏បានអាក់ខានជាប់ជម្រើសជាតិយុវជនចាប់តាំងពីពេលនោះមក។

យ៉ាងណាមិញបច្ចុប្បន្ន រូបគេ បាននឹងកំពុងតាំងចិត្ត ដើម្បីខិតខំធ្វើយ៉ាងណាអាចជាប់ជម្រើសជាតិទៅស៊ីហ្គេមលើកដំបូង ដ្បិតរូបខ្លួនក៏បានស្វែងយល់ពីចំណុចដែលគ្រូជម្រើសជាតិត្រូវការផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានឧបសគ្គខ្លះសម្រាប់រូបគេ។

អ្នកចាំទីរូបនេះបានប្រាប់«កម្ពុជាថ្មី» យ៉ាងដូច្នេះថា៖ «នៅជម្រើសជាតិ គេផ្ដោតទៅលើការលេងរបៀបរៀបចំ (Build-up) ហើយទាមទារឱ្យពូកែជើង ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះដល់ខ្ញុំ ដោយសារនៅក្លិបរបស់ខ្ញុំ គេមិនប្រើប្រាស់ទម្រង់លេងបែបនេះឡើយ»។

តែទោះជាយ៉ាងណា ថា ច័ន្ទឬទ្ធី នៅតែដាក់ចិត្តហ្វឹកហាត់ដោយខ្លួនឯង បើទោះបីជាលេងនៅក្លិបមិនត្រូវទម្រង់របស់ក្រុមជម្រើសជាតិ។ អ្នកចាំទី ថា ឬទ្ធី បានសង្កត់ធ្ងន់បែបនេះថា ៖ «ពេលហ្វឹកហាត់ ខ្ញុំហាត់លេងជើងដោយខ្លួនឯង តែដល់ការប្រកួតខ្ញុំត្រូវធ្វើតាមគ្រូចង់បាន ទោះជាយ៉ាងណា ខ្ញុំនឹងខិតខំហ្វឹកហាត់រាល់ថ្ងៃ ហើយសង្ឃឹមថា ជម្រើសជាតិ នឹងផ្ដល់ឱកាសក្នុងនាមខ្ញុំត្រូវអាយុលេងស៊ីហ្គេម ឆ្នាំ២០២៣»។

សូមបញ្ជាក់ថា ថា ច័ន្ទឬទ្ធី បានចាប់ផ្ដើមដំបូងជាយុវជនថ្នាលរបស់ក្រុមសាលាបាល់ទាត់ជាតិបាទី បន្ទាប់មកបានផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត នៅរដូវកាល២០២០ ខណៈនៅឆ្នាំ២០២២ បានផ្លាស់មកចូលរួមជាមួយ ក្លិបគីរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង៕

អត្ថបទ៖ មន្នីរ័ត្ន

The post ថា ច័ន្ទឬទ្ធី ដាក់ការខិតខំប្រឹងប្រែងចង់ជាប់ជម្រើសជាតិទៅស៊ីហ្គេមជាលើកដំបូង appeared first on Kampuchea Thmey Daily.

U23​ហុងកុង បានមក​នៅក្នុង​ពូ​ល​K ជា មួយ​កម្ពុជា និង​ជប៉ុន នៃ​វគ្គ​ជម្រុះ AFC U23 Asian Cup 2022
ពេលនេះ ក្រុម​U23​ហុងកុង ដែល​ជំនួស​ឲ្យ​ក្រុម​កូរ៉េខាងជើង បាន​មក​នៅក្នុង​ពូ​ល​K ជាមួយ​កម្ពុជា​និង​ជប៉ុន​ហើយ ក្រោយ​ការចាប់​ឆ្នោត​រួច​កាលពី​រសៀល​ថ្ងៃមិញ​នេះ​។

ពិធី​ចាប់ឆ្នោត​ស្វែងរក​ក្រុម​បង្គ្រប់​ពូ​ល K នៃ វគ្គ ជម្រុះ​ពានរង្វាន់ AFC U-23 Asian Cup 2022 បាន បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃទី ១១ ខែ សីហា​នេះ ដោយ លទ្ធផល ក្រុម U23 ហុងកុង ត្រូវបាន​ចាប់ឆ្នោត​ចូល​ពូ​ល ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ កម្ពុជា និង ជប៉ុន​។

ការ​ចាប់​ឆ្នោត​នេះ ធ្វើឡើង​ក្រោយ​ក្រុម U23 កូរ៉េខាងជើង​បាន​ដកខ្លួន កាលពីពេល​ថ្មីៗ ដែល​នាំ​ឲ្យ​បេក្ខភាព​ពូ​ល K សល់​ត្រឹម ២​ក្រុម គឺ​កម្ពុជា និង​ជប៉ុន​។ ដោយហេតុនេះ ដើម្បី​អាច​បន្ដ​ការប្រកួត​ពូ​ល​នេះ​បាន សហព័ន្ធ​កីឡា​បាល់ ទាត់​ទ្វីបអាស៊ី (AFC) ក៏បាន​សម្រេច​ធ្វើការ​ចាប់ឆ្នោត​ពូ​ល G, H, I និង​ពូ​ល J ចំនួន ៨ ក្រុម ដើម្បី​ស្វែងរក​១​ក្រុម មក​បង្គ្រប់​ពូ​ល K ឲ្យ​បាន ៣​ក្រុម​ឡើងវិញ​។​

ចំពោះ ៨​ក្រុម ដែល​ត្រូវបាន​ជ្រើសរើស​ចូលមក​ចាប់ ឆ្នោត​ឡើងវិញ រួមមាន​ពូ​ល G មាន​ចិន និង​ព្រុយ​ណេ​, ពូ​ល H មាន​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន​, ពូ​ល I មាន​មី​យ៉ាន់​ម៉ា និង​ហុងកុង និង​ពូ​ល J មាន​ម៉ាឡេស៊ី និង​ឡាវ​។ ជា​លទ្ធផល​ហុងកុង ដែល​ស្ថិតក្នុង​ពូ​ល I បាន​ចាប់ឆ្នោត​ចូលមក​ពូ​ល K ជាមួយ​កម្ពុជា និង​ជប៉ុន ធ្វើ​ឲ្យ​ពូ​ល I សល់ ៣​ក្រុម ដូចគ្នា គឺមាន​វៀតណាម មី​យ៉ាន់​ម៉ា និង​ឆាយ​នី​ស​តៃប៉ិ​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​អាយុ​ក្រោម ២៣​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​នេះ គ្រោង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​២០២១ ខាងមុខ ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង ឡើងទៅ​ជុំ​ចុងក្រោយ នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ដែល​គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី ០១​ដល់​១៩ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនោះ ពូ​ល K ដែលមាន​បេក្ខភាព​ក្រុម​គោ ព្រៃ​កម្ពុជា នឹង​ប្រកួត​នៅ​ទឹកដី​កណ្ដាល នៃ​ប្រទេស​ជប៉ុន​៕

ដោយ ៖ វិ​សិទ្ធ

The post U23​ហុងកុង បានមក​នៅក្នុង​ពូ​ល​K ជា មួយ​កម្ពុជា និង​ជប៉ុន នៃ​វគ្គ​ជម្រុះ AFC U23 Asian Cup 2022 appeared first on Kampuchea Thmey Daily.

លោក វ៉ា​ត់ ចំរើន អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​យក​ការសម្រេច​នៃ​ការ​ពន្យារពេល​ស៊ី​ហ្គេម​នៅ​វៀតណាម​ធ្វើជា​ផែនការ​ហ្វឹក​ហាត់
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នា​នាយក​ការសម្រេច​នៃ​ការ​ពន្យារ​ពេល​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ពី​ចុងឆ្នាំ​២០២១ ទៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ យក​ទៅ​ធ្វើជា​ផែនការ​ហ្វឹក​ហាត់​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ឲ្យ​បាន​សស្រាក់សស្រាំ ដោយសារ​ការ​ពន្យារពេល​ស៊ី​ហ្គេម​នៅ​វៀតណាម​នេះ​គឺជា​ឱកាសល្អ ដែល​កម្ពុជា​យើង​នៅមាន​ពេលវេលា​បន្ថែម​ទៀត ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​តំណាង​លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​គណៈអចិន្ត្រៃយ៍​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ (SEA Gamse)។

លោក​អគ្គលេខាធិការ​បញ្ជា​ក់​ថា ថ្វី​ដ្បិត តែ​យើង​មាន​ពេលវេលា​ច្រើន​សម្រាប់​ការ ចូលរួម​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ក៏​ពិតមែន ប៉ុន្តែ​យើង​ក៏បាន​បាត់បង់​ពេល​វេលា​ច្រើន​ដែរ ក្នុង​ការ​ហ្វឹកហាត់​ដោយសារ ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​នោះ លោក​អគ្គលេខាធិការ​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​សម្រួច​គោល​ដៅ​ប្រជែង​មេដាយ នៅក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ជា​ហ្គេម​យុទ្ធសាស្ត្រ​ចុង ក្រោយ​របស់​កម្ពុជា ក្នុង​ការ​សម្រួច​គោល ដៅ ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ២០២៣​។ ដូច្នេះហើយ​ការ​ពន្យារពេល​ស៊ី​ហ្គេម នៅ​វៀតណាម​ទៅ​ឆ្នាំ​២០២២ គឺជា​ឱកាស​ត្រៀមខ្លួន​អភិវឌ្ឍ​គុណ​ផល​កីឡា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​គត់ មត់ និង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី លោក ក៏បាន​ស្នើសុំ​ដល់​សមាជិក​នៃ​កីឡា​អាស៊ីអាគ្នេយ៍​ទាំងអស់ សូម​ឲ្យ​ចូលរួម​ផ្សព្វផ្សាយ ចូលរួម​គាំទ្រ​បន្ថែម​ទៀត ដល់​ស៊ី​ហ្គេម​នៅ​កម្ពុជា ដែល​កម្ពុជា​នឹង​ត្រូវ​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ពេល​ឆាប់ៗ​ខាង មុខ​នេះ​។ ប្រទេស​ទាំងអស់​បាន​ឯកភាព ហើយ​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​ពិតជា​មាន​ជំហរ​ច្បាស់ លាស់​និង​ពិតប្រាកដ នៅក្នុង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ហើយ​ប្រទេស​ទាំង អស់​រង់ចាំ​ជួយ​ជ្រោមជ្រែង​ការ​ផ្សព្វផ្សាយ​ក្នុង​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ទាំងអស់គ្នា​នៅ​គ្រប់​ប្រទេស​ទាំងអស់ ។ កម្ពុជា​យើង​មាន​មោទនភាព​ដោយ​យើង​បានធ្វើ​កិច្ចការ​នេះ​មួយ​ជំហាន​មុន និង​មាន​វិធានការ​ដ៏​ច្បាស់លាស់​។

ដោយឡែក ចំណុច​ដ៏​សំខាន់​មួយទៀត គឺ​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​តទៅ​នោះ គឺថា​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ីអាគ្នេយ៍​នឹង​យក​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​ត្រូវ​បាន​ចែង​នៅ ក្នុង​អូឡាំពិក​អន្តរជាតិ គឺ​អាស៊ីអាគ្នេយ៍​ទាំង មូល​នឹង​ខិតខំ​រួមគ្នា​ប្រមែ​ប្រមូលយក​វិធាន ការ​ទាំងអស់​នោះ​មក​ធ្វើជា​វិធានការ​នៃ​ការ ទប់ស្កាត់​កូ​វីដ​-១៩ យកមក​រៀបចំ​ស៊ី​ហ្គេម នៅ​វៀតណាម ក៏ដូចជា​ស៊ី​ហ្គេម​នៅ​កម្ពុជា ឆ្នាំ​២០២៣​ផងដែរ ប្រសិនបើជា​ស្ថានភាព​នៅតែមាន​។

ទាំងអស់នេះ​ជា​គំនិត និង​ជា​យុទ្ធសាស្ត្រ​ចម្បង ដែល​ប្រទេស​ទាំងអស់​ថា​ត្រូវតែ​រួមគ្នា​ឈរ​ឲ្យ​រឹងមាំ​នៅក្នុង​ការរៀប ចំ​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន ទោះបីជា​ក្នុងដំណាក់កាល​កូ​វីដ នៅសល់​ឥទ្ធិពល​ខ្លះៗ​ក៏ដោយ ប៉ុន្ដែ​យើង​ត្រូវតែ​នាំគ្នា​រៀបចំ ដើម្បី ឲ្យ​ជីវិត​នៃ​ចលនា​កីឡា​ចលនា​អូឡាំពិក និង​ជួយ​ដល់​កីឡាករ កីឡាការិនី ដែល​ខិតខំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នេះ​ឲ្យ​សម្រេចបាន​ដល់​គោលដៅ​របស់ខ្លួន​ប្រកបដោយ​ក្តី​មោទ​ន​ផងដែរ។

សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​រៀបចំ​ចុងឆ្នាំ​២០២១ ត្រូវ​បាន​ពន្យារពេល​ទៅ​រៀបចំ​នា​ចុងខែ​មេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ដោយ​គណៈអចិន្ត្រៃយ៍​ស៊ី​ហ្គេម​បាន​ឯក​ភាព​គ្នា ក្រោម​ការ​សម្របសម្រួល និង​សម្រេចចិត្ត​យ៉ាង​ផុលផុស ជាពិសេស​គឺ​បានការ​ឯកភាព​គ្នា​ទាំងស្រុង​ក្នុង​ការ​ជួយ​គ្នា​ទៅវិញទៅមក​ជួយ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

ដោយ ៖ វិ​សិទ្ធ

The post លោក វ៉ា​ត់ ចំរើន អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​យក​ការសម្រេច​នៃ​ការ​ពន្យារពេល​ស៊ី​ហ្គេម​នៅ​វៀតណាម​ធ្វើជា​ផែនការ​ហ្វឹក​ហាត់ appeared first on Kampuchea Thmey Daily.