កីឡា
U23ហុងកុង បានមកនៅក្នុងពូលK ជា មួយកម្ពុជា និងជប៉ុន នៃវគ្គជម្រុះ AFC U23 Asian Cup 2022
ពេលនេះ ក្រុមU23ហុងកុង ដែលជំនួសឲ្យក្រុមកូរ៉េខាងជើង បានមកនៅក្នុងពូលK ជាមួយកម្ពុជានិងជប៉ុនហើយ ក្រោយការចាប់ឆ្នោតរួចកាលពីរសៀលថ្ងៃមិញនេះ។
ពិធីចាប់ឆ្នោតស្វែងរកក្រុមបង្គ្រប់ពូល K នៃ វគ្គ ជម្រុះពានរង្វាន់ AFC U-23 Asian Cup 2022 បាន បញ្ចប់ហើយ នៅរសៀលថ្ងៃទី ១១ ខែ សីហានេះ ដោយ លទ្ធផល ក្រុម U23 ហុងកុង ត្រូវបានចាប់ឆ្នោតចូលពូល ជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ កម្ពុជា និង ជប៉ុន។
ការចាប់ឆ្នោតនេះ ធ្វើឡើងក្រោយក្រុម U23 កូរ៉េខាងជើងបានដកខ្លួន កាលពីពេលថ្មីៗ ដែលនាំឲ្យបេក្ខភាពពូល K សល់ត្រឹម ២ក្រុម គឺកម្ពុជា និងជប៉ុន។ ដោយហេតុនេះ ដើម្បីអាចបន្ដការប្រកួតពូលនេះបាន សហព័ន្ធកីឡាបាល់ ទាត់ទ្វីបអាស៊ី (AFC) ក៏បានសម្រេចធ្វើការចាប់ឆ្នោតពូល G, H, I និងពូល J ចំនួន ៨ ក្រុម ដើម្បីស្វែងរក១ក្រុម មកបង្គ្រប់ពូល K ឲ្យបាន ៣ក្រុមឡើងវិញ។
ចំពោះ ៨ក្រុម ដែលត្រូវបានជ្រើសរើសចូលមកចាប់ ឆ្នោតឡើងវិញ រួមមានពូល G មានចិន និងព្រុយណេ, ពូល H មានទីម័រខាងកើត និងហ្វីលីពីន, ពូល I មានមីយ៉ាន់ម៉ា និងហុងកុង និងពូល J មានម៉ាឡេស៊ី និងឡាវ។ ជាលទ្ធផលហុងកុង ដែលស្ថិតក្នុងពូល I បានចាប់ឆ្នោតចូលមកពូល K ជាមួយកម្ពុជា និងជប៉ុន ធ្វើឲ្យពូល I សល់ ៣ក្រុម ដូចគ្នា គឺមានវៀតណាម មីយ៉ាន់ម៉ា និងឆាយនីសតៃប៉ិ។
សម្រាប់កម្មវិធីប្រកួតជម្រុះពានរង្វាន់ជើងឯកអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ គ្រោងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយ នៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី ០១ដល់១៩ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនោះ ពូល K ដែលមានបេក្ខភាពក្រុមគោ ព្រៃកម្ពុជា នឹងប្រកួតនៅទឹកដីកណ្ដាល នៃប្រទេសជប៉ុន៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា



