Connect with us

កីឡា

ប្រធាន​ក្រុម​ជម្រើសជាតិ សឿយ វិសាល ទុក​ការ​ប្រកួត​ជា​មួយទីម័រ ដើម្បី​រក​ចំណុចខ្លាំង និងខ្សោយ

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នា​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ ស្អែក​នេះ ខណៈ​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ កីឡាករ សឿ​យ វិសាល បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​នេះ​។

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត​មាន​មុន​ការប្រកួត​មកដល់ សឿ​យ វិសាល បាន​និយាយ​ដូច្នេះ​ថា «​សម្រាប់​ចំណាប់អារម្មណ៍​របស់ខ្ញុំ នៅ​ការប្រកួត​ថ្ងៃស្អែក វា​ជាការ​ប្រកួត​មួយ​ដែល​ល្អ​សម្រាប់​ក្រុម​របស់​ពួកយើង​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត និង​ចំនុច​ល្អ​ដើម្បី​យើង​ត្រៀម​លេង​អាស៊ាន​ខាប់ (AFC Asian Cup) នៅ​ឥណ្ឌា​។ ការប្តេជ្ញាចិត្ត​ពួកយើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ប្រទេស​របស់​យើង និង​អ្នកគាំទ្រ​របស់​ពួកយើង​។​»

«​ការលេង​ជាមួយ​ទី​ម័​រ កាល​យើង​ជាមួយ​ពីមុន ទម្រង់​របស់​ពួកគេ​ក៏មាន​ចំនុច​ល្អ​របស់គេ​ច្រើន ហើយ​កម្រិត​របស់គេ​ជាមួយ​យើង​ក៏​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ដែរ តែបើ​ឥលូវ​ខ្ញុំ​គិតថា​ពួកគេ​ហ៊ាន​លេង ពេលដែល​យើង​បាន​ចាញ់​គេ​។ ហើយ​សម្រាប់​ការប្រកួត​ថ្ងៃស្អែក​យើង​រង់​ចាំមើល​បន្ថែមទៀត​។​» ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដដែល​រូបនេះ​បាន​បន្ត​។

សូមបញ្ជាក់ថា ការប្រកួត​រវាង កម្ពុជា ជាមួយ ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍​បាយ័ន និង BTV News ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម