Connect with us

កីឡា

លោក Honda នឹងមកកម្ពុជា ជួបអ្នកសារព័ត៌មាន ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ

បានផុស

នៅ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រកាសថា នឹងជួបអ្នកសារព័ត៌មាន ដោយនឹងមានជាការដេញដោលសួរសំណួរ ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ។

តាមការប្រកាសរបស់អ្នកចាត់ការជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា «ខ្ញុំនឹងមកកម្ពុជា ដើម្បីមានពាក្យបាននិយាយទៅកាន់អ្នកគាំទ្រ និងក្លិបបាល់ទាត់នានា នៅថ្ងៃទី២៦ ខែតុលា។ ជួបគ្នាឆាប់ៗ។»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រកាសនេះរួច ‘កម្ពុជាថ្មី’ បានស៊ើបសួរ និងបានដឹងថា លោកមានគម្រោងជួបជាមួយអ្នកសារព័ត៌មាន ក៏ដូចជាក្លិបនានានៅលីគបាល់ទាត់កម្ពុជា នៅការិយាល័យរបស់ក្រុមហ៊ុនលីគ (CPL) ខណៈពេលវេលាពុំទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ។

ការជួបជាមួយអ្នកសារព័ត៌មានផ្ទាល់បែបនេះ ត្រូវបានគេរំពឹងថា លោកទំនងជាមានពាក្យនិយាយក្នុងចិត្តជាច្រើន ដ្បិតលទ្ធផលរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងឈុតយុវជន ជាពិសេសឈុតដែលត្រូវលេងស៊ីហ្គេម​ ឆ្នាំ២០២៣​ហាក់ធ្វើពុំសូវបានល្អ និងទទួលការរិះគន់ពីអ្នកគាំទ្រ។

នេះអាចជាការចង់បញ្ជាក់ពីផែនការ ក៏ដូចជាគោលដៅថ្មីសម្រាប់បាល់ទាត់កម្ពុជា ដែលនៅចុងឆ្នាំនេះ មានការប្រកួតជើង​ឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘AFF Suzuki Cup’​​​ នៅខែពាក់កណ្ដាលខែធ្នូខាងមុខ និងរឹតតែពិសេសគឺឆ្នាំក្រោយ មានការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ លើកទី៣២​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់គោលដៅយូរឆ្នាំមកហើយថាចង់ឈ្នះមេដាយមាស៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម