ក្រុមហ៊ុន BYD Archives - Kampuchea Thmey Daily

BYD ប្ដឹងរដ្ឋាភិបាលអាមេរិក​ ជុំវិញគោលនយោបាយ​ពន្ធគយ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ដែលជាក្រុមហ៊ុនលក់ EV ដាច់បំផុតជាងគេ​លើពិភព​លោក បាន​ប្ដឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង​នឹង​គោលនយោបាយរបាំងពាណិជ្ជកម្ម​ពន្ធគយ ដែលធ្វើឱ្យក្រុមហ៊ុនចិន​ រួមទាំង BYD ពិបាកនាំចូលទៅអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅថ្ងៃទី ២៦ ខែមករា ​ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ​របស់ BYD ដែលមានមូលដ្ឋាននៅ​អាមេរិក បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ​ ទៅ​តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (CIT) ដោយជំទាស់នឹងអធិបញ្ជាពន្ធគយជាបន្តបន្ទាប់ ដែលអនុវត្តក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ CIT បានបង្ហាញព័ត៌មានអំពីបណ្តឹងនេះនៅថ្ងៃទី ២ ខែកុម្ភៈ។

យោងតាមឯកសារតុលាការដែលទទួលបានដោយទស្សនាវដ្តីចិន Caijing ​ដើមបណ្ដឹង គឺជាអង្គភាពប្រតិបត្តិការស្នូលចំនួន ៤ របស់ BYD ​ប្រចាំអាមេរិកខាងជើង ដូចជា​ BYD America LLC (ទទួលខុសត្រូវចំពោះការចែកចាយ និងសេវាកម្មនៅអាមេរិកខាងជើង) BYD Coach & Bus LLC (ផលិតរថយន្តអគ្គិសនីពាណិជ្ជកម្ម) BYD Energy LLC (ប្រតិបត្តិការអាគុយ) និង BYD Motors LLC (នាំចូល និងលក់)។

ចុងចោទរួមមានរដ្ឋាភិបាលសហព័ន្ធអាមេរិក និងមន្ត្រីសំខាន់ៗមកពីក្រសួងសន្តិសុខមាតុភូមិ គយ និងការពារព្រំដែន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រសួងរតនាគារ។

ក្រុមហ៊ុន BYD ស្នើសុំឱ្យតុលាការសម្រេចថា ចុងចោទខ្វះសិទ្ធិអំណាចតាមច្បាប់ក្នុងការកំណត់ពន្ធក្រោមក្របខ័ណ្ឌ IEEPA និងប្រកាសថា បទបញ្ជាពន្ធទាំងអស់ដែលត្រូវបានជំទាស់  គ្មាន​សុពលភាព និង​ជាសកម្មភាពហួសហេតុ។ ក្រុមហ៊ុនស្វែងរកដីកាបង្គាប់ជាអចិន្ត្រៃយ៍ប្រឆាំងនឹងការអនុវត្តវិធានការទាំងនេះ និងការសង្គ្រោះសេដ្ឋកិច្ច រួមទាំងការ​ផ្ដល់សំណងទៅ​ដើមបណ្ដឹងវិញ ដែល​បូករួមទាំងការប្រាក់ ដែលប្រមូលបាន​ពី​ IEEPA។  ​

គេមើលឃើញថា ការតវ៉ាផ្នែកច្បាប់ BYD ​គឺជាផ្នែកមួយនៃរលកវិវាទ​ផ្នែក​ច្បាប់ដ៏ធំ​ប្រឆាំងនឹង​ពន្ធរបស់លោក ត្រាំ។ ក្រុមហ៊ុន​អ្នកនាំចូលរាប់ពាន់​ បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះចាប់តាំងពីឆ្នាំ ២០២៥​ ដើម្បីជំទាស់នឹងសិទ្ធិអំណាចផ្នែកច្បាប់របស់រដ្ឋបាល ត្រាំ ​ដែលប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។

​ការដាក់ពាក្យបណ្ដឹងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ក៏ធ្វើឡើងផងដែរ ​ក្រោយ​តុលាការផ្សេងៗ​របស់អាមេរិក ​ចោទជាសំណួរលើការ​ប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។ ក្នុងខែឧសភា ឆ្នាំ ២០២៥ CIT បានសម្រេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​រំលោភអំណាចរបស់ខ្លួន ដោយខុសច្បាប់ IEEPA ដែល​មិនអនុញ្ញាតឱ្យមានការដាក់​ពន្ធទូលំទូលាយនោះទេ។​ ក្នុងខែសីហា ឆ្នាំ ២០២៥ តុលាការសហព័ន្ធអាមេរិកឯណោះវិញ បានយល់ស្របនឹង​ការសម្រេចរបស់ CIT ប៉ុន្តែបានអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិក​បន្តអនុវត្តពន្ធ​ជាបណ្តោះអាសន្ន។ កន្លងមក​ រដ្ឋាភិបាលអាមេរិក​បាន​ប្ដឹង​ឧទ្ធរណ៍​ ហើយ​បញ្ហានេះ​កំពុងស្ថិតនៅ​ក្រោមការពិនិត្យរបស់តុលាការកំពូល ប៉ុន្តែមិនទាន់សម្រេចនៅឡើយ​ទេ៕

The post BYD ប្ដឹងរដ្ឋាភិបាលអាមេរិក​ ជុំវិញគោលនយោបាយ​ពន្ធគយ appeared first on Kampuchea Thmey Daily.

ការលក់រថយន្តរបស់ BYD ធ្លាក់ចុះគំហុកនៅខែមករា ​ដោយ​បន្តធ្លាក់ចុះ ៥ខែជាប់ៗគ្នា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD កំពុងប្រឈមមុខនឹង​ការលក់ធ្លាក់ចុះកាន់តែខ្លាំងឡើងៗ ដោយសារតែកម្សោយតម្រូវការ និងផលិតកម្មក្នុងប្រទេសចិន ដែលធ្វើឱ្យ​ក្រុមហ៊ុនលក់ EV ដ៏ធំជាងគេលើពិភព​លោកមួយ​នេះ ត្រូវពឹងផ្អែកលើទីផ្សារនាំចេញ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ការលក់រថយន្តរបស់ BYD បាន​ធ្លាក់ចុះជាគំហុករហូតដល់ ៣០,១% នៅខែមករា ឆ្នាំលើឆ្នាំ ដែលជាការធ្លាក់ចុះ ៥ ខែជាប់ៗគ្នា។

ការធ្លាក់ចុះនេះ បង្ហាញពី​ភាពមិនប្រាកដប្រជា ដែលក្រុមហ៊ុន BYD ត្រូវប្រឈមមុខ ចំពេលដែល​ការប្រកួតប្រជែងមាន​លក្ខណៈស្វិតស្វាញនៅ​លើ​ទីផ្សារចិន​ ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ​

ក្នុងឯកសារ​​​ដែល​បាន​ដាក់​នៅលើ​​ផ្សារហ៊ុន​កាលពីថ្ងៃអាទិត្យ​​ ក្រុមហ៊ុន​ BYD បាន​លក់​រថយន្ត​ចំនួន ២១០ ០៥១ គ្រឿង ទូទាំងពិភព​លោក​នៅខែមករា​។ ដោយឡែក ផលិតកម្មរថយន្តឯណោះវិញ បាន​ធ្លាក់ចុះប្រមាណ ២៩,១% ដោយបន្តនិន្នាការធ្លាក់ចុះ ដែលចាប់ផ្ដើមតាំងតែពីខែកក្កដា ឆ្នាំមុន។ ​

ថ្មីៗនេះ  BYD បានដាក់ចេញម៉ូដែលថ្មីនៃ​រថយន្តកូនកាត់(សាកថ្ម និងចាក់សាំង) ជាមួយ​នឹង​បច្ចេកវិទ្យាអាគុយដែលអាចប្រើបាន​ឆ្ងាយជាងមុន ដើម្បីធ្វើឱ្យរថយន្តប្រភេទ​កូនកាត់របស់ខ្លួនកាន់តែទាក់ទាញ និងលក់ដាច់។ ​យ៉ាងណាមិញ ការលក់រថយន្តប្រភេទដដែល​ ដែល​រួមចំណែកជាងពាក់កណ្តាលនៃការលក់សរុបរបស់ BYD បានធ្លាក់ចុះរហូតដល់ទៅ ២៨,៥% ​ក្នុងខែមករា ដោយបន្តពីការធ្លាក់ចុះ ៧,៩% ពេលមួយឆ្នាំ ២០២៥។​

កាលពីខែមករា BYD បាននិយាយ​ថា ខ្លួន​កំណត់គោលដៅ​​លក់រថយន្តចំនួន ១,៣ លានគ្រឿង​​ លើទីផ្សារអន្តរជាតិ​ ដោយ​កើនឡើងប្រហែល ២៤% ពីឆ្នាំ ២០២៥ ប៉ុន្តែទាបជាងគោលដៅចាស់ ​១,៦ លាន​គ្រឿង ដែលក្រុមហ៊ុនធ្លាប់និយាយក្នុងខែវិច្ឆិកា។ ​

នៅឆ្នាំ ២០២៦ នេះ រោងចក្រ EV ថ្មីរបស់ BYD នៅប្រទេសហុងគ្រី រំពឹងថានឹង​ចាប់ផ្ដើមដំណើរការ ដោយ​បន្ថែមទីតាំងផលិតកម្មលើសពីប្រេស៊ីល និងថៃ។ ក្រុមហ៊ុន​ក៏មានគម្រោង​ដំឡើងរោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងតួកគីផងដែរ៕

The post ការលក់រថយន្តរបស់ BYD ធ្លាក់ចុះគំហុកនៅខែមករា ​ដោយ​បន្តធ្លាក់ចុះ ៥ខែជាប់ៗគ្នា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន BYD ​កំពុងបោះជំហាន​ទៅរកការបង្កើត​មជ្ឍមណ្ឌលរថយន្ត​ដ៏ធំជាងគេ​នៅកម្ពុជា​
ក្រុមហ៊ុន BYD ​កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត (Car Center) ដែលអាច​នឹង​ក្លាយ​ជាមជ្ឈ​មណ្ឌល​ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្អែកលើតម្រូវ​ការទីផ្សារ​ដែល​កើន​ឡើង ក្រុមហ៊ុនក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹង​ការគាំ​ទ្រ​របស់ប្រជាជនកម្ពុជា។​

រោងចក្រដំឡើងរថយន្ត BYD Cambodia ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ និងដាក់ដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០២៥។

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅថ្ងៃទី ៣០ ខែមករា ​ឆ្នាំ ២០២៦​ បានអនុញ្ញាតឱ្យគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ BYD ដឹកនាំដោយលោក Liu Xueliang អគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារ ជុំវិញវឌ្ឍនភាពនៃការវិនិយោគ និងទិសដៅពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​សម្ដែងការអរគុណដល់ក្រុមហ៊ុន BYD ដែលមានជំនឿចិត្ត​យ៉ាងមុត​មាំលើសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់​ជាថ្មីថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ តែងតែត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល ដែល​ក្រុមហ៊ុនត្រូវការ ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និង​ជោគ​ជ័យបំផុត។​

​ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ​បានរាយការណ៍ពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារសំខាន់ៗ ពិសេស​ករណីដែល យានយន្ត​ទី១ និងទី២ ដំឡើងផ្ទាល់នៅកម្ពុជា ត្រូវបានប្រគល់ជូន​ដល់ដៃ​អតិថិជន​ជា​ស្ថាពរ ដែលនេះជាសក្ខីភាពនៃការទទួលស្គាល់គុណភាពផលិតកម្មក្នុងស្រុក។ ​

​ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បាននិងកំពុងផ្សព្វផ្សាយពីភាពជោគជ័យ​ និងសក្តានុពលវិនិយោគ​នៅ​កម្ពុជា ទៅកាន់ដៃគូអាជីវកម្មក្នុងបណ្តាញសហគមន៍របស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិន​ដទៃទៀត​មក​កាន់កម្ពុជាផងដែរ។

​លើសពីការផ្គុំដំឡើងរថយន្តប្រភេទគ្រួសារ ទេសចរណ៍​ ភាគីទាំងពីរបានពិភាក្សា​យ៉ាងស៊ីជម្រៅ​លើ​គម្រោងអភិវឌ្ឍន៍ និងការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដែលឆ្លើយ​តប​នឹង​តម្រូវការសង្គម និងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីរបស់ BYD៕​

The post ក្រុមហ៊ុន BYD ​កំពុងបោះជំហាន​ទៅរកការបង្កើត​មជ្ឍមណ្ឌលរថយន្ត​ដ៏ធំជាងគេ​នៅកម្ពុជា​ appeared first on Kampuchea Thmey Daily.

កម្ពុជាជំរុញឱ្យក្រុមហ៊ុនដំឡើងរថយន្ត BYD បន្ថែមការ​វិនិយោគ​លើខ្សែ​ច្រវាក់​ផលិតកម្ម
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​ស្នើ​ឱ្យក្រុមហ៊ុន BYD​ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួន​មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ (EV) នៅកម្ពុជាកំពុងតែមានកំណើន។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD CAMBODIA CO., LTD. ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ នៅ​ព្រឹក​​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​កម្ពុជា ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់​ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធា​នាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹត​ចំ​ណង​មិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម​កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការ​ជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។

ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់​ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD​ នៅលើ​ផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្ត​អគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្ត​ប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។

រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់​ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នៅដើមខែវិច្ឆិកា ឆ្នាំ​២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាជំរុញឱ្យក្រុមហ៊ុនដំឡើងរថយន្ត BYD បន្ថែមការ​វិនិយោគ​លើខ្សែ​ច្រវាក់​ផលិតកម្ម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន BYD នឹងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តខ្លួននៅកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ ខែមេសា ខាងមុខ
ក្រុមហ៊ុន BYD Auto Industry Co., Ltd នឹង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​តម្លើង​រថយន្ត​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​សប្តាហ៍ទី៤ នៃ​ខែ​មេសា ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៥។

ក្នុង​ឱកាស​ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជា​មួយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល លោក Xiao Haiping បាន​សម្តែង​ការ​អរគុណ​ចំពោះ​កិច្ច​សម្របសម្រួល​នានា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ចាប់តាំង​ពី​ដំណាក់កាល​ដំបូល​នៃ​ការ​ចូល​មក​កាន់​ទីផ្សារកម្ពុជា រហូត​​ឈានដល់​ការ​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា បើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសា ខាងមុខនេះ។

ជា​ការ​ឆ្លើយ​តប លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា​សេនាធិការ​ច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀម​លក្ខណៈ​រួចរាល់​ជាស្រេច​ក្នុងការ​សម្របសម្រួល​រាល់​គ្រប់​​កិច្ចការងារ​វិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

លោក​ក៏​រំពឹង​ដែរ​ថា បន្ទាប់ពីរោងចក្រតម្លើងរថយន្តបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹង​មានការកើន​ឡើង​ផងដែរ៕

The post ក្រុមហ៊ុន BYD នឹងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តខ្លួននៅកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ ខែមេសា ខាងមុខ appeared first on Kampuchea Thmey Daily.

BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង
ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បាន​ឱ្យដឹងថា​ ក្រុមហ៊ុនកំណត់​គោលដៅ​បង្កើន​ការ​លក់រថយន្តរបស់​ខ្លួន​ទ្វេដង​នៅលើទីផ្សារ​អន្តរជាតិ​ ដល់ប្រមាណ ៨០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ខណៈជម្នះ​លើចំណាត់ការពន្ធ​ដោយ​ផ្ដោត​លើ​​ការដំឡើង​រថយន្តក្នុងស្រុក​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

នាយកប្រតិបត្តិ​ និងប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD លោក Wang Chuanfu

លោក Wang Chuanfu ដែលថ្លែង​ទៅកាន់អ្នកវិភាគ​ក្នុងអំឡុងការពិភាក្សាពីផែនការ​ចំណូលរបស់​ក្រុមហ៊ុន​ កាលពីថ្ងៃអង្គារ BYD ដែលបាន​លក់រថយន្ត​ ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុង​ឆ្នាំ ២០២៤ ​រំពឹងថានឹងឃើញ​កំណើន​​ខ្ពស់​ក្នុងចំណែកទីផ្សារ​នៅ​អង់គ្លេស ដែល​ជាប្រទេស​បើកចំហ​សម្រាប់ផលិតផលចិន​។

លោកបាននិយាយថា ក្រុមហ៊ុនក៏មើលឃើញផងដែរ​នូវ​ «ឱកាសដ៏អស្ចារ្យ» ដើម្បីសម្រេច​បាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័ស​ក្នុងបណ្តា​ប្រទេស​អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ ដែលមាន​រដ្ឋាភិបាល និងប្រជាជន​ ស្វាគម​ចំពោះម៉ាកយីហោរបស់ចិន។

លោក Wang បានបន្ថែមថា ​ខណៈ​រដ្ឋាភិបាលនៅបរទេសដាក់បន្ទុក​ ឬដំឡើងពន្ធលើរថយន្តដែលផលិតនៅ​ចិន BYD គ្រោងនឹងរក្សាអត្ថប្រយោជន៍នៃការចំណាយរបស់ខ្លួន ដោយការទិញគ្រឿងបន្លាស់សំខាន់ៗពី​ចិន និងដំឡើងរថយន្ត​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​។ ​

គួរគូស​បញ្ជាក់ថា​ BYD កំពុងនាំមុខលើ​ការពង្រីកខ្លួន​លើទីផ្សារអន្តរជាតិ​សម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន​ ​ដោយ​បើក​បន្ទប់តាំងបង្ហាញរថយន្ត​ជាច្រើន​ផ្សេងៗ​រាប់តាំងពីអូស្រ្តាលី រហូតដល់អាល្លឺម៉ង់។ ​កាលពីឆ្នាំមុន លោក Wang បាននិយាយថា BYD រំពឹងថាការនាំចេញនឹងជួយជំរុញប្រាក់ចំណេញរបស់​ក្រុមហ៊ុន​ ហើយ​ក្នុងអំឡុង​កិច្ចប្រជុំកាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកវិភាគថា លោករំពឹង​ពីប្រាក់ចំណេញភាគ​ច្រើន​ពី​ទីផ្សារក្រៅស្រុកចិន​របស់​ BYD។

លោក Wang បានបន្ថែមថា ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្រផ្ដាច់មុខ​នៅក្រៅប្រទេស។  ​បច្ចុប្បន្ន BYD កំពុងសាងសង់រោងចក្រមួយនៅ​ប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន ​ក៏ដូចជា​នៅ​ថៃ ហុងគ្រី និងតួកគី ផងដែរ។

លើសពីនេះ លោក Wang បាននិយាយថា BYD មិនមានគម្រោងលក់រថយន្តរបស់​ខ្លួន​ទៅក្នុង​ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លីនោះទេ ដោយសារ​បញ្ហា​ភូមិសាស្ត្រនយោបាយ។ ​កាណាដា និងសហរដ្ឋអាមេរិក ដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន​៕

The post BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង appeared first on Kampuchea Thmey Daily.

BYD ​បង្ហាញ​ពីប្រព័ន្ធសាកថ្ម EV រហ័ស ឱ្យពេញត្រឹមរយៈពេល ៥ នាទី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន​ BYD បានបង្ហាញប្រព័ន្ធសាកថ្មថ្មីសម្រាប់រថយន្តអគ្គិសនី (EV) ​ដែល​អាច​សាកថ្មបានលឿនរហ័ស​ដូចការបញ្ចូលសាំង​របស់​រថយន្តធម្មតា។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។ ​

ប្រព័ន្ធថ្មី អាច​សាកថ្ម EV ឱ្យ​ពេញ​ត្រឹមតែរយៈពេល ៥ នាទី ដែល​អាច​ឱ្យ​បើកបរ​បាន​ក្នុងរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ដូច​បាន​សាកល្បង​លើរថយន្ត EV  ​ប្រភេទស៊ីដានថ្មី ម៉ាក Han L ​​របស់ BYD។ ក្រុមហ៊ុន​គ្រោង​នឹង​ចាប់​ផ្តើម​លក់​រថយន្ត​ ដែល​មាន​បច្ចេកវិទ្យា​សាកថ្មរហ័សនេះ ​នៅ​ខែ​ក្រោយ។

ការសាកថ្មរថយន្តលឿនដូចចាក់សាំងរថយន្ត អាចបញ្ចុះបញ្ចូលអ្នកបើកបរ​ឱ្យប្តូរទៅប្រើអគ្គិសនី។ ​បច្ចេកវិទ្យាថ្មីរបស់ BYD ដែលនឹងប្រើប្រាស់ក្នុងរថយន្ត EV​ នាពេលអនាគតជាច្រើននោះ​ អាចជួយបង្កើន​ភាព​ខ្លាំង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត​ Tesla ដែល​កំពុងរាយការណ៍ពីការលក់ធ្លាក់ចុះទាំងនៅចិន​ និងនៅអឺរ៉ុប។​

BYD គ្រោងនឹងសាងសង់ស្ថានីយសាកថ្មជាង ៤ ០០០ នៅទូទាំងប្រទេសចិន សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ EV ជំនាន់ថ្មីរបស់ខ្លួន ក៏ដូចជា​បម្រើ​ដល់​ប្រព័ន្ធសាកថ្មរហ័ស ​ប៉ុន្តែមិន​បង្ហើប​ពី​ពេលវេលា ឬតម្លៃនៃការវិនិយោគនៅឡើយ​ទេ។ ​​

គេ​មើល​ឃើញថា​ បច្ចេកវិទ្យាសាកថ្ម​រហ័សរបស់ BYD នឹង​មាន​ប្រៀប​ជាង​ប្រព័ន្ធសាកថ្មរបស់ Tesla គឺ Superchargers ដែល​អាច​សាកថ្មសម្រាប់ការ​បើកបរ​ប្រវែង​​ ២៧៥ គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល ១៥ នាទី។ ទោះជាយ៉ាងណាក៏ដោយ​ Tesla នាំមុខគេ​លើ​បណ្ដាញសាកថ្មរហ័សបែបនេះនៅទូទាំងពិភព​លោក ប្រមាណ ៦៥ ០០០ កន្លែងរួច​ហើយ។ ប្រព័ន្ធសាកថ្មរហ័សរបស់​ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ឯណោះវិញ​ អាច​សាកថ្ម​សម្រាប់​រយៈចម្ងាយ ៣២៥ គីឡូម៉ែត្រ ដោយ​ប្រើពេល​ត្រឹម ១០ នាទី។

BYD បាន​ចាប់ផ្ដើម​ឆ្នាំ ២០២៥ ប្រកប​ដោយ​ភាព​វិជ្ជមាន​ ដោយការ​លក់រថយន្តដឹកអ្នកដំណើរបានជាង ៣១៨ ០០០ គ្រឿង កាលពីខែ​កុម្ភៈ​ ពោលគឺកើន​ឡើង ​១៦១ ភាគរយ ធៀន​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គឺ​ជាក្រុមហ៊ុនផលិតរថយន្តកំពូលនៅ​ចិន ​ដោយ​មានចំណែកទីផ្សារជិត ១៥ ភាគរយ​៕

The post BYD ​បង្ហាញ​ពីប្រព័ន្ធសាកថ្ម EV រហ័ស ឱ្យពេញត្រឹមរយៈពេល ៥ នាទី appeared first on Kampuchea Thmey Daily.

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ
អាជ្ញាធរប្រេស៊ីលបានផ្អាកការសាងសង់រោង​ចក្រ​​រថយន្តអគ្គិសនី​ (EV) ​របស់​ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីយក្សចិន​ BYD ​ជាបណ្ដោះ​អាសន្នសិន​ ក្រោយ​រកឃើញថា​ កម្មករសំណង់នៅ​ទីនោះធ្វើការ​ និង​​រស់​នៅ​ក្នុងស្ថានភាព​ដូចទាសករ​។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​។

ការិយាល័យ​​រដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាន​ឱ្យដឹង​នៅក្នុងសេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃអង្គារ​ ជនជាតិចិនចំនួន ១៦៣ នាក់ត្រូវបានអាជ្ញាធរ​ជួយសង្គ្រោះ បន្ទាប់ពី​រក​ឃើញ​ថា​ ពួកគេកំពុងធ្វើការក្នុង​ «លក្ខខណ្ឌដូច​ជា​ទាសករ»​ ​នៅ​ការដ្ឋានសំណង់សាងសង់រោងចក្ររបស់​ BYD នា​រដ្ឋ​ Bahia​ នៅភាគឦសានប្រទេសប្រេស៊ីល​។

ការិយាល័យដដែលបន្តថា​ កម្មករ​ទាំង​នោះ ​​ត្រូវបាន​ក្រុមហ៊ុន Jinjiang Construction Brazil ដែល​ជា​ក្រុមហ៊ុន​​ម៉ៅការ​​មួយ​​ក្នុង​ការ​ដ្ឋានសំណង់ ជួលពួកគេ​ពី​ក្នុងប្រទេសចិន​។ ក្រុមហ៊ុននេះបាន​រឹបអូស​លិខិតឆ្លងដែន​របស់​កម្មករ និងកិបប្រាក់ឈ្នួល​របស់​ពួកគេទុក រហូតដល់ ៦០ ភាគរយ​។ ​​អ្នកដែលឈប់ពីការងារ នឹងត្រូវបង្ខំឱ្យបង់ប្រាក់ឱ្យក្រុមហ៊ុនសម្រាប់ថ្លៃសំបុត្រយន្តហោះទៅ-មក​ពី​​ប្រទេសចិន។

ការិយាល័យរដ្ឋ​អាជ្ញា​បាន​បញ្ចេញ​វិដេអូ​នៃ​បន្ទប់​ស្នាក់​របស់កម្មករ​សំណង់ ដែល​បង្ហាញពី​​គ្រែ​គ្មាន​ពូក និង​បន្ទប់​គ្មាន​កន្លែងទុក​​​​របស់​ផ្ទាល់ខ្លួន និង​បន្ទប់​ទឹក​១​ ប្រើ​គ្នា​ ៣១ នាក់​ជាដើម​។ កម្មករ​ត្រូវងើប​ពី​ម៉ោង ៤ ព្រឹក​រៀបចំខ្លួន និង​ចេញ​ទៅធ្វើការ​នៅ​ម៉ោង​ ៥ កន្លះ​ព្រឹក​។

បើ​តាម​ MPT «លក្ខខណ្ឌដូចទាសភាព» ​តាម​ច្បាប់របស់ប្រេស៊ីល រួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ការិយាល័យ​បន្តថា​ ​ស្ថានភាពនេះក៏បង្កើតជា «ពលកម្មដោយបង្ខំ» ដោយសារកម្មករជាច្រើនបានគេដកប្រាក់ឈ្នួលរបស់​ខ្លួន​ ហើយប្រឈមមុខនឹងការចំណាយ​ច្រើន​ខ្លាំង​ សម្រាប់ការបញ្ចប់កិច្ចសន្យាការងារ​របស់ពួកគេ។

ឆ្លើយតប​នឹង​ព័ត៌មាន​នេះ ក្រុមហ៊ុន BYD ដែល​ជា​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី​ដ៏​ធំបំផុត​របស់​ពិភព​លោក​ បាន​និយាយថា​ ខ្លួន​បាន​ផ្ដាច់កុងត្រាជាមួយ​ក្រុមហ៊ុនម៉ៅការ Jinjiang ហើយសិក្សា​ពី​វិធានការ​សមស្រប។ BYD បាននិយាយថា កម្មករទាំង​អស់​នឹង​ទទួល​បាន​ការ​ស្នាក់នៅក្នុងសណ្ឋាគារក្បែរនោះសម្រាប់ពេលបច្ចុប្បន្ន ហើយពួក​គេ​អាច​សម្រេចចិត្ត​ឈប់​ធ្វើការ​បាន​ដោយ​មិន​ប៉ះពាល់អ្វីនោះទេ។

គួរគូស​បញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី​របស់ BYD ដែល​ស្ថិត​នៅ​ទីក្រុង​ Camaçari នៃរដ្ឋ​ Bahia គ្រោង​នឹងចាប់ផ្ដើម​​ដំណើរ​ការ​នៅ​ខែមីនា ឆ្នាំ​ ២០២៥ ហើយវា​គឺជា​រោងចក្ររបស់​ BYD ក្រៅទី្វបអាស៊ីដំបូងបង្អស់៕

The post ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ appeared first on Kampuchea Thmey Daily.