ព័ត៌មានអន្ដរជាតិ
BYD ប្ដឹងរដ្ឋាភិបាលអាមេរិក ជុំវិញគោលនយោបាយពន្ធគយ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ដែលជាក្រុមហ៊ុនលក់ EV ដាច់បំផុតជាងគេលើពិភពលោក បានប្ដឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងនឹងគោលនយោបាយរបាំងពាណិជ្ជកម្មពន្ធគយ ដែលធ្វើឱ្យក្រុមហ៊ុនចិន រួមទាំង BYD ពិបាកនាំចូលទៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅថ្ងៃទី ២៦ ខែមករា ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ របស់ BYD ដែលមានមូលដ្ឋាននៅអាមេរិក បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ ទៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (CIT) ដោយជំទាស់នឹងអធិបញ្ជាពន្ធគយជាបន្តបន្ទាប់ ដែលអនុវត្តក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ CIT បានបង្ហាញព័ត៌មានអំពីបណ្តឹងនេះនៅថ្ងៃទី ២ ខែកុម្ភៈ។
យោងតាមឯកសារតុលាការដែលទទួលបានដោយទស្សនាវដ្តីចិន Caijing ដើមបណ្ដឹង គឺជាអង្គភាពប្រតិបត្តិការស្នូលចំនួន ៤ របស់ BYD ប្រចាំអាមេរិកខាងជើង ដូចជា BYD America LLC (ទទួលខុសត្រូវចំពោះការចែកចាយ និងសេវាកម្មនៅអាមេរិកខាងជើង) BYD Coach & Bus LLC (ផលិតរថយន្តអគ្គិសនីពាណិជ្ជកម្ម) BYD Energy LLC (ប្រតិបត្តិការអាគុយ) និង BYD Motors LLC (នាំចូល និងលក់)។
ចុងចោទរួមមានរដ្ឋាភិបាលសហព័ន្ធអាមេរិក និងមន្ត្រីសំខាន់ៗមកពីក្រសួងសន្តិសុខមាតុភូមិ គយ និងការពារព្រំដែន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រសួងរតនាគារ។
ក្រុមហ៊ុន BYD ស្នើសុំឱ្យតុលាការសម្រេចថា ចុងចោទខ្វះសិទ្ធិអំណាចតាមច្បាប់ក្នុងការកំណត់ពន្ធក្រោមក្របខ័ណ្ឌ IEEPA និងប្រកាសថា បទបញ្ជាពន្ធទាំងអស់ដែលត្រូវបានជំទាស់ គ្មានសុពលភាព និងជាសកម្មភាពហួសហេតុ។ ក្រុមហ៊ុនស្វែងរកដីកាបង្គាប់ជាអចិន្ត្រៃយ៍ប្រឆាំងនឹងការអនុវត្តវិធានការទាំងនេះ និងការសង្គ្រោះសេដ្ឋកិច្ច រួមទាំងការផ្ដល់សំណងទៅដើមបណ្ដឹងវិញ ដែលបូករួមទាំងការប្រាក់ ដែលប្រមូលបានពី IEEPA។
គេមើលឃើញថា ការតវ៉ាផ្នែកច្បាប់ BYD គឺជាផ្នែកមួយនៃរលកវិវាទផ្នែកច្បាប់ដ៏ធំប្រឆាំងនឹងពន្ធរបស់លោក ត្រាំ។ ក្រុមហ៊ុនអ្នកនាំចូលរាប់ពាន់ បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះចាប់តាំងពីឆ្នាំ ២០២៥ ដើម្បីជំទាស់នឹងសិទ្ធិអំណាចផ្នែកច្បាប់របស់រដ្ឋបាល ត្រាំ ដែលប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។
ការដាក់ពាក្យបណ្ដឹងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ក៏ធ្វើឡើងផងដែរ ក្រោយតុលាការផ្សេងៗរបស់អាមេរិក ចោទជាសំណួរលើការប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។ ក្នុងខែឧសភា ឆ្នាំ ២០២៥ CIT បានសម្រេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភអំណាចរបស់ខ្លួន ដោយខុសច្បាប់ IEEPA ដែលមិនអនុញ្ញាតឱ្យមានការដាក់ពន្ធទូលំទូលាយនោះទេ។ ក្នុងខែសីហា ឆ្នាំ ២០២៥ តុលាការសហព័ន្ធអាមេរិកឯណោះវិញ បានយល់ស្របនឹងការសម្រេចរបស់ CIT ប៉ុន្តែបានអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកបន្តអនុវត្តពន្ធជាបណ្តោះអាសន្ន។ កន្លងមក រដ្ឋាភិបាលអាមេរិកបានប្ដឹងឧទ្ធរណ៍ ហើយបញ្ហានេះកំពុងស្ថិតនៅក្រោមការពិនិត្យរបស់តុលាការកំពូល ប៉ុន្តែមិនទាន់សម្រេចនៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


