ក្អកស្ងួត Archives - Kampuchea Thmey Daily

អាការក្អកមានស្លេស្ម និងក្អកស្ងួត ខុសគ្នាម៉េចខ្លះ?
១- តើក្អកជាអ្វី?

ក្អក​គឺ​ជា​វិធី​មួយ​ដែល​រាង​កាយ​បញ្ចេញ​​ដើម្បី​កម្ចាត់​ចោល​សារធាតុ​ដែល​នាំ​ឲ្យ​រមាស់ ​ឬ​ដែល​ធ្វើ​ឲ្យ​រលាក។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​រមាស់​នៅ​ក្នុង​បំពង់​ក ឬ​នៅ​ក្នុង​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ប្រសាទ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​ខួរ​ក្បាល​ឲ្យ​ធ្វើ​ការ​កន្ត្រាក់​សាច់ដុំ​នៅ​ត្រង់​ពោះ និង​ទ្រូង​របស់​យើង​​ដើម្បី​បញ្ចេញ​សារធាតុ​នោះ​ចេញ​មក​ក្រៅ។ ការ​ក្អក គឺ​ជា​រេផ្លេច​មួយ​ដ៏​សំខាន់​ដើម្បី​ការ​ពារ​រាង​កាយ​យើង​​ពី សារធាតុ​បង្ក​ឲ្យ​រមាស់​ដូច​ជា៖
-ស្លេស្ម
-ផ្សែង
-សារធាតុ​បង្ក​អាល្លែកហ្ស៊ី​ដូច​ជា ធូលី លំអង​ផ្កា​ និង​ផ្សិត

ការ​ក្អក​ គឺ​ជា​រោគសញ្ញា​នៃ​ជំងឺ​ជា​ច្រើន ​ពេល​ខ្លះ​លក្ខណៈ​នៃ​ការ​ក្អក​របស់យើង​​អាច​ធ្វើ​ឲ្យ​យើង​​យល់​ខ្លះ​ពី​មូល​ហេតុ​ដែល​បង្ក​ទៀត​ផង។ ពេល​ខ្លះ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្លាក់​នៅ​ផ្លូវ​ដង្ហើម​ វា​ក៏​អាច​បង្ក​ឲ្យ​យើង​​ក្អក​បាន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​នៃ​ការ​ក្អក​មួយ​ចំនួន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ។

២-ក្អក​មាន​ស្លេស្ម

ក្អក​មាន​ស្លេស្ម គឺ​ជា​ការ​ក្អក​ដែល​យើង​អាច​ខាក​យក​ស្លេស្ម​ចេញ​មក​ក្រៅ​បាន។ ការ​ក្អក​របៀប​នេះ ច្រើន​កើត​ឡើង​នៅ​អំឡុង​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​ស្លេស្ម​ដែល​ចេញ​មក​នោះ​អាច​តិច​ឬ​ច្រើន ដោយ​អម​ជាមួយ​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖
-ហៀរ​សំបោរ
-តឹង​ច្រមុះ ដោយ​សារ​ស្លេស្ម
-អស់​កម្លាំង

ការ​ក្អក​បែប​នេះ គឺ​ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​បញ្ចេញ​ស្លេស្ម​ដែល​កក​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ចេញ​មក​ក្រៅ។ ដូច​នេះ ហើយ​នៅ​ពេល​ដែល​មាន​ក្អក​ស្លេស្ម គឺ​យើង​​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​អ្វី​មួយ​នៅ​ខាងក្រោយ​បំពង់​ក ឬ​ទ្រូង ហើយ​ពេល​​ក្អក​ម្ដង​ៗ​ស្លេស្ម​នឹង​ចេញ​មក​តាម​មាត់​របស់​យើង​។

ជា​ធម្មតា​ការ​ក្អក​ស្លេស្ម ប្រសិន​បើ​ជា​ការ​ក្អក​ស្រួច​ស្រាល់ គឺ​មាន​រយៈពេល​យូរ​បំផុត​ត្រឹម ៣ សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ក្អក​រ៉ាំរ៉ៃ​វិញ គឺ​អាច​មាន​រយៈពេល​យូរ​ជាង៨ សប្ដាហ៍​ចំពោះ​មនុស្ស​ធំ និង​៤ សប្ដាហ៍​ចំពោះ​កូន​ក្មេង។

ជំងឺ មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ក្អក​ស្លេស្ម​រួម​មាន៖
-ជំងឺ​ផ្ដាសាយ
-ជំងឺ​រលាក​សួត
–ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) រួម​ទាំង​បញ្ហា ខ្យល់ចូលស្រោមសួត និង​រលាក​ទង​សួត។
-រលាក​ទងសួត​ស្រួច​ស្រាល់
-ជំងឺ​ហឺត

៣-ក្អក​ស្ងួត

ការ​ក្អក​ស្ងួត​គឺ​ជា​ការ​ក្អក​ដែល​មិន​មាន​ឡើង​ស្លេស្ម​ចេញ​មកទេ​​។ ក្អក​ស្ងួត​ជា​ទូទៅ​ ​ពិបាក​គ្រប់​គ្រង​ណាស់​ហើយ​ច្រើន​​កើត​ឡើង​រយៈពេល​យូរ​ទៀត​ផង។ ការ​ក្អក​ស្ងួត ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​រលាក​ ឬ​រមាស់​នៅ​ក្នុង​បំពង់​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្លេស្ម​ច្រើន​ ដើម្បី​ក្អក​បញ្ចេញទេ​។ ក្អក​ស្ងួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ជាធម្មតា​​​ក្រោយ​​ពេល​​ជា​សះស្បើយ​​ពី​ជំងឺ​ផ្ដាសាយ​ទាំង​មនុស្ស​ពេញ​វ័យ​និង​កុមារ គឺ​សុទ្ធ​តែ​មាន​ក្អក​ស្ងួត​ប្រហែល​ជា​ពីរ​ទៅ​បី​សប្ដាហ៍ ទៀត។

ជំងឺ​និង​បញ្ហា​សុខភាព​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ក្អក​ស្ងួត​រួម​មាន៖
-រលាក​បំពង់​ក
-ឈឺ​ក
-រលាក​ក្រពេញ​អាមីដាល់
-រលាក sinus
-ជំងឺហឺត
-បញ្ហា​អាល្លែកហ្ស៊ី
–ជំងឺ​ចាល់​អាស៊ីដ​ក្រពះ (GERD)
-ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ ជា​ពិសេស​ក្រុម​ថ្នាំ​ជំងឺ​លើស​ឈាម ពពួក ACE inhibitor។
-ប៉ះពាល់​ខ្យល់​អាកាស​មិន​ល្អ ដូច​ជា​មាន​ការ​បំពុល​ខ្យល់ ធូលី និង​ផ្សែង​ជា​ដើម។

នៅ​មាន​អាការៈ​ក្អកផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់ខាង​លើ ដូច​នេះ​ប្រសិន​បើ​គ្នា​យើង​​មាន​អាការៈក្អក​ហើយ​ពិបាក​ដក​ដង្ហើម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់

ចុចអាន៖ ​ប្រើ វិធី​ទាំង៧នេះ! ទោះនៅ​ផ្ទះ​គ្មាន​ថ្នាំ ក៏​អាច​ជួយ​សម្រួល​អាការ​ក្អក​បាន​ដែរ

The post អាការក្អកមានស្លេស្ម និងក្អកស្ងួត ខុសគ្នាម៉េចខ្លះ? appeared first on Kampuchea Thmey Daily.

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់
ក្អក​ស្ងួត​គឺជា​អាការៈ​ក្អក​ដែល​មិន​មាន​​ស្លេស្ម ហើយបើ​មាន​​ក្អកស្ងួត​ និង​មាន​អាការៈ​ឈឺ​ទ្រូង​មក​ជាមួយ​ផង​​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ ក្នុង​ករណី​មួយចំនួន អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទ​នេះ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក​ស្ងួត និង​ឈឺ​ទ្រូង។

១. ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ

ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​មាន​ច្រមុះ និង​តំបន់​ប្រហោង​ឆ្អឹង​ច្រមុះ(Sinus)។ ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​តែង​ជា​មូលហេតុ​បង្ក​អាការៈក្អក។ រោគសញ្ញា​ផ្សេងៗ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​អាការៈ​ហៀរ​សម្បោរ ឈឺក គ្រុន​ក្ដៅ និង​ឈឺ​ខ្លួន។ ការ​ឆ្លង​មេរោគ​នេះ​អាច​បង្ក​ដោយ​វីរុស និង​បាក់តេរី។ ភាគច្រើន​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​វីរុស​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​បាក់តេរី​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ (Antibiotics)។

២. ការ​ស្រូប​នូវ​សារធាតុ​បង្ក​ការ​រលាក

សារធាតុ​បង្ក​ការ​រលាក​មាន​ដូចជា​ផ្សែង និង​ចំហាយ​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​បង្ក​ការ​រលាក​នៅ​បំពង់ក និង​ផ្លូវ​ដង្ហើម​ដែល​អាច​បង្ក​ឲ្យ​ក្អក​ស្ងួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ក្អក​មិន​បាត់​អាច​បង្ក​ឲ្យ​ឈឺ​ទ្រូង​ដែរ។

៣. ជំងឺ​ហឺត

ជំងឺ​ហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​នៅ​ក្នុង​សួត។ រោគសញ្ញា​ទូទៅ​គឺ​ការ​ដកដង្ហើម​ឮងឺតៗ (wheezing) និង​រោគ​សញ្ញា​ផ្សេងទៀត​រួមមាន​ក្អក​រ៉ាំរ៉ៃ ឈឺ និង​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង។ គ្នាយើង​ដែល​មាន​ជំងឺ​ហឺត​គឺ​ចៀសវាង​ការ​ស្រូប​ផ្សែង និង​ធូលីព្រោះ​ទាំង​នេះ​អាច​ធ្វើឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​បាន​។

៤. ជំងឺ​ច្រាលទឹក​អាស៊ីដក្រពះ (GERD)

រោគសញ្ញា​នៃ​ការ​ច្រាលទឹក​អាស៊ីដក្រពះ​គឺ​មាន​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង។ អាការៈ​ក្រហាយ​ភាគច្រើន​មាន​នៅ​ទ្រូង និង​ពោះ​ផ្នែក​ខាងលើ។ នៅ​ពេល​អាស៊ីដ​ក្រពះ​ច្រើន​រហូត​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​អាច​បង្ក​ឲ្យ​រលាក​បំពង់ក​ដែល​ធ្វើឲ្យ​ក្អក​ស្ងួត​បាន។ ដើម្បី​កាត់បន្ថយ​អាការៈ​ច្រាលអាស៊ីដ​ក្រពះ​ យើង​គួរ​៖

ចៀសវាង​ញ៉ាំ​អាហារ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន

កុំ​ញ៉ាំ​ច្រើន​ហួស​កំណត់

ចៀសវាង​ការ​ញ៉ាំ​អាហារ​ជិតដល់​ម៉ោងចូលគេង គួញ៉ាំឲ្យ​បាន​មុន​ចូល​គេង​២-៣​ម៉ោង​

ផ្ដាច់​បារី។

៥. ជំងឺ​ខ្យល់​ក្នុង​ទ្រូង​ (Pneumothorax)

ជំងឺ​ខ្យល់​ក្នុង​ទ្រូង​សំដៅ​លើ​ស្ថានភាព​ដែល​ខ្យល់​ចេញ​ពី​សួត​ទៅ​ក្នុង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង។ នៅ​ពេល​មាន​ខ្យល់​ក្នុង​ចន្លោះ​នោះ​អាច​បន្ថែម​សម្ពាធ​ទៅ​សួត យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សួត​ឡើង​ប៉ោងពេល​ដកដង្ហើមចូល​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួមមាន​ក្អក​ស្ងួត ពិបាក​ដកដង្ហើម ឈឺទ្រូង​ពេល​ដក​ដង្ហើម និង​ឈឺ​មួយ​ចំហៀង​ទ្រូង។

៦. ជំងឺ​មហារីក​សួត

ជំងឺ​មហារីក​សួត​អាច​បង្ក​អាការៈ​ឈឺទ្រូង និង​ក្អក រួម​ទាំង​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ពិបាក​ដកដង្ហើម ដកដង្ហើម​ឮ​ងឺតៗ អស់កម្លាំង បាត់បង់​ចំណង់​អាហារ ស្រក​ទម្ងន់ និង​ក្អក​មាន​ឈាម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំ​ព្រងើយ​កន្តើយ​! រោគ​សញ្ញា​ទាំង​នេះ​អាច​ជា​ជំងឺ​គាំងបេះដូង

ចុចអាន៖ ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

The post ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.