សុខភាព
ប្រើ វិធីទាំង៧នេះ! ទោះនៅផ្ទះគ្មានថ្នាំ ក៏អាចជួយសម្រួលអាការក្អកបានដែរ
ក្អកអាចជួយកម្ចាត់ស្លេស្មពីបំពង់ក និងការរលាកផ្សេងៗ ប៉ុន្តែបើក្អកមិនឈប់អាចបង្កជាការរំខានមួយ។ ក្អកអាចបង្កដោយអាលែកហ្សី ការឆ្លងវីរុស ឬបាក់តេរីជាដើម។ ជាទូទៅយើងអាចព្យាបាលអាការៈក្អកបង្កដោយជំងឺផ្ដាសាយ អាលែកហ្សី និងការឆ្លងមេរោគនៅតំបន់ sinus បានដោយប្រើថ្នាំ ប៉ុន្តែក៏មានវិធីមួយចំនួនអាចជួយសម្រួលអាការៈនេះបានខ្លះដែរ ក្នុងករណីមិនប្រើថ្នាំពេទ្យ។

១. ទឹកឃ្មុំ
ទឹកឃ្មុំក៏ត្រូវគេប្រើសម្រាប់អាការៈឈឺកដែរ។ តាមការសិក្សាមួយបង្ហាញថាទឹកឃ្មុំក៏អាចសម្រាលអាការៈក្អកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ យើងអាចសម្រាលអាការៈក្អកបានដោយលាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗ និងអាចថែមទឹកក្រូចឆ្មារក៏បាន។
២. ខ្ញី

ខ្ញីអាចបំបាត់អាការៈក្អកស្ងួត ព្រោះខ្ញីមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ហើយក៏ជួយបំបាត់អាការៈចង្អោរ និងការឈឺចាប់ដែរ។ ការសិក្សាមួយបានអះអាងសារធាតុប្រឆាំងការរលាកក្នុងខ្ញីអាចសម្រួលដល់ភ្នាសនៅផ្លូវដង្ហើមដែលអាចកាត់បន្ថយអាការៈក្អកបាន។ យើងអាចធ្វើទឹកខ្ញីបានដោយដាក់ខ្ញីស្រស់២០ទៅ៤០ក្រាមទៅក្នុងទឹកក្ដៅមួយពែង និងទុកចោលមួយសន្ទុះ។ យើងក៏អាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដែរ។
៣. រក្សាជាតិទឹកក្នុងខ្លួន
ការរក្សាជាតិទឹកក្នុងរាងកាយគឺសំខាន់សម្រាប់អ្នកមានអាការៈក្អក ឬឆ្លងជំងឺផ្ដាសាយណាស់។ ការស្រាវជ្រាវបង្ហាញថាការផឹកទឹកអាចជួយបំបាត់អាការៈក្អក ហៀរសំបោរ និងកណ្ដាស់។ សម្រាប់ទឹកក្ដៅឧណ្ហៗវិញអាចជួយសម្រួលដល់អាការៈឈឺក គ្រុនរងា និងអស់កម្លាំងផងដែរ។ ក្រៅពីទឹក យើងអាចហុតស៊ុបក្ដៅៗ តែរុក្ខជាតិ (Herbal tea) និងតែខ្មៅដែលមិនមានជាតិកាហ្វេអ៊ីន។
៤. ផ្លែម្នាស់

ផ្លែម្នាស់មានអង់ហ្សីម Bromelain ដែលអាចប្រឆាំងការរលាកបាន និងអាចកម្ចាត់ស្លេស្មចេញពីរាងកាយ។ ការផឹកទឹកម្នាស់អាចបន្ថយស្លេស្មនៅក្នុងបំពង់ក និងទប់ស្កាត់ការក្អក។
៥. ចំហាយទឹក
ចំពោះក្អកស្លេស្មយើងអាចប្រើចំហាយទឹកដើម្បីជួយឲ្យអាការៈមានភាពប្រសើរឡើង។ យើងអាចងូតទឹកក្ដៅដើម្បីបង្កើតចំហាយទឹកក្នុងបន្ទប់ទឹក និងនៅក្នុងនោះរហូតដល់អស់ចំហាយ។ ក្រោយពីចេញមកគួរញ៉ាំទឹកមួយកែវដើម្បីបង្ការការបាត់បង់ជាតិទឹក។ ក្រៅពីងូតទឹកក្ដៅ យើងក៏ឆ្ពុងរយៈពេល៥នាទីបានដែរ។
៦. ខ្ពុរទឹកអំបិល
ការខ្ពុរទឹកអំបិលគឺជាវិធីដ៏ងាយស្រួលមួយដែលអាចសម្រួលអាការៈរមាស់កដែលធ្វើឲ្យយើងក្អក។ យើងអាចលាយអំបិលកន្លះស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗមួយកែវ។ គួរបញ្ជាក់ដែរថាសម្រាប់ក្មេងក្រោម៦ឆ្នាំមិនគួរឲ្យខ្ពុរទឹកអំបិលទេ។
៧. Probiotics
Probiotics មិនបំបាត់អាការៈក្អកដោយផ្ទាល់ទេ ប៉ុន្តែអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានដោយរក្សាតុល្យភាពបាក់តេរីក្នុងពោះវៀន។ ប្រព័ន្ធភាពស៊ាំខ្លាំងអាចប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗដែលបង្កឲ្យមានអាការៈក្អក។ អាហារដែលមាន Probiotics ច្រើនមានស៊ុបមីសូ (Miso soup) យ៉ាអួ និងគីមឈី៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


