សុខភាព
កុំព្រងើយកន្តើយ! រោគសញ្ញាទាំងនេះអាចជាជំងឺគាំងបេះដូង
ជំងឺបេះដូងមិនត្រឹមតែជាជំងឺទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំងឺធ្ងន់ធ្ងរមួយផងដែរ។ កុំព្រងើយកន្តើយ ប្រញាប់មើលរោគសញ្ញាខ្លះៗជាបន្ទាន់ បើមិនចង់យឺតពេល។
១ ឈឺចាប់ទ្រូងបណ្ដោះអាសន្ន

វេជ្ជបណ្ឌិត Rachel Lampert គ្រូពេទ្យជំនាញផ្នែកវេជ្ជសាស្ត្រ Yaleពន្យល់ថា “ ទោះបីជាពេលខ្លះរោគសញ្ញាបែបនេះមិនមែនជាសញ្ញានៃការគាំងបេះដូង ដែលបណ្ដាលមកពីការឈឺទ្រូងបណ្ដោះអាសន្នក្នុងរយៈពេលប៉ុន្មានម៉ោងមុនថ្ងៃឬប៉ុន្មានអាទិត្យ តែកុំព្រងើយកន្តើយនឹងរោគសញ្ញានៃការឈឺទ្រូងឲ្យសោះ។
២ ក្អកជាប់

ប្រសិនបើអ្នកក្អកជាប់ហើយមានទឹករំអិលពណ៌សឬពណ៌ផ្កាឈូកដែលមានន័យថា វត្ថុរាវត្រូវបានបង្កើតឡើងនៅក្នុងសួត វាអាចបណ្ដាលមកពីជំងឺខ្សោយបេះដូង។
៣ បែកញើសភ្លាមៗ

យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Illinois នៅទីក្រុងឈីកាហ្គោបានឲ្យដឹងថា ការបែកញើសច្រើនពេកនិងមានអារម្មណ៍មិនស្រួលនៅក្នុងទ្រូង ដៃ ក ឬ ថ្គាម វាអាចជាការចាប់ផ្ដើមនៃជំងឺគាំងបេះដូង។
៤ ស្បែកឡើងពណ៌ខៀវឬពណ៌ស្វាយ
យោងទៅតាមបណ្ឌិតសភារោគសើស្បែកអាមេរិក សរសៃឈាមដែលត្រូវបានរារាំងជារឿយៗអាចបង្ហាញខ្លួនវាជាទម្រង់ពណ៌ខៀវឬស្វាយនៅលើស្បែក។ រោគសញ្ញានៃការបញ្ចេញកូឡេស្តេរ៉ុលដែលកើតឡើងនៅពេលដែលសរសៃឈាមតូចៗត្រូវបានរាំងស្ទះ ដែលអាចនាំឲ្យមានជាលិកានិងសរីរាង្គដែលខូចខាត។ ប្រសិនបើអ្នកកត់សំគាល់ការប្រែពណ៌ស្រដៀងនឹងនេះអ្នកគួរតែទាក់ទងគ្រូពេទ្យភ្លាមៗ។
៥ អ្នកបានឆ្លងវីរុសកូវីដ
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីរបៀបដែលកូវីដ ១៩ ជះឥទ្ធិពលដល់បេះដូង ប៉ុន្តែ អ្នកជំងឺកូវីដរហូតដល់ទៅ ១ នាក់ក្នុងចំណោម ៥ នាក់មានរោគសញ្ញានៃការគាំងបេះដូង នេះបើយោងតាមវិទ្យាសាស្ត្រអាមេរិក។ បន្ថែមពីលើការខូចខាតសួតអ្នកជំងឺភាគច្រើននៃកូវីដ ក៏កំពុងវិវត្តទៅជាបញ្ហាបេះដូង និងស្លាប់ដោយការគាំងបេះដូង។
៦ មានសំពាធឈាមខ្ពស់

ប្រសិនបើសំពាធឈាមរបស់អ្នកខ្ពស់ជាង ១៥០ឬ៩០ អ្នកទំនងជាចាប់ផ្ដើមវិវត្តជំងឺគាំងបេះដូងហើយ។ ជារឿយៗសំពាធឈាមឡើងខ្ពស់មានកត្តាហានិភ័យដទៃទៀតសម្រាប់ជំងឺបេះដូង។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានទម្លាប់ទទួលទានអាហាររបៀបនេះ ធានាថារាងកាយអាចទ្រុឌទ្រោមទាំងវ័យក្មេងមិនខាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


