សុខភាព
ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាពត្រូវយកចិត្តទុកដាក់
ក្អកស្ងួតគឺជាអាការៈក្អកដែលមិនមានស្លេស្ម ហើយបើមានក្អកស្ងួត និងមានអាការៈឈឺទ្រូងមកជាមួយផងអាចបង្កដោយមូលហេតុច្រើន។ ក្នុងករណីមួយចំនួន អាការៈនេះនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែពេលខ្លះបង្កជាបញ្ហាមួយចំនួនដែលតម្រូវឲ្យទទួលការព្យាបាលត្រឹមត្រូវ។ អត្ថបទនេះលើកឡើងពីបញ្ហាមួយចំនួនដែលបង្កឲ្យមានអាការៈក្អកស្ងួត និងឈឺទ្រូង។
១. ការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ

ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើមានច្រមុះ និងតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។ ការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើតែងជាមូលហេតុបង្កអាការៈក្អក។ រោគសញ្ញាផ្សេងៗនៃការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមមានអាការៈហៀរសម្បោរ ឈឺក គ្រុនក្ដៅ និងឈឺខ្លួន។ ការឆ្លងមេរោគនេះអាចបង្កដោយវីរុស និងបាក់តេរី។ ភាគច្រើនការឆ្លងមេរោគបង្កដោយវីរុសដូចជាជំងឺផ្ដាសាយអាចនឹងបាត់ទៅដោយខ្លួនឯង ប៉ុន្តែការឆ្លងមេរោគបង្កដោយបាក់តេរីអាចនឹងត្រូវប្រើថ្នាំផ្សះ (Antibiotics)។
២. ការស្រូបនូវសារធាតុបង្កការរលាក

សារធាតុបង្កការរលាកមានដូចជាផ្សែង និងចំហាយផ្សេងៗ។ សារធាតុទាំងនេះបង្កការរលាកនៅបំពង់ក និងផ្លូវដង្ហើមដែលអាចបង្កឲ្យក្អកស្ងួត។ ក្នុងករណីធ្ងន់ធ្ងរ និងក្អកមិនបាត់អាចបង្កឲ្យឈឺទ្រូងដែរ។
៣. ជំងឺហឺត
ជំងឺហឺតគឺជាជំងឺរ៉ាំរ៉ៃមួយដែលប៉ះពាល់ដល់ផ្លូវដង្ហើមនៅក្នុងសួត។ រោគសញ្ញាទូទៅគឺការដកដង្ហើមឮងឺតៗ (wheezing) និងរោគសញ្ញាផ្សេងទៀតរួមមានក្អករ៉ាំរ៉ៃ ឈឺ និងណែនទ្រូង ពិបាកដកដង្ហើម និងពិបាកក្នុងការគេង។ គ្នាយើងដែលមានជំងឺហឺតគឺចៀសវាងការស្រូបផ្សែង និងធូលីព្រោះទាំងនេះអាចធ្វើឲ្យជំងឺហឺតធ្វើទុក្ខបាន។
៤. ជំងឺច្រាលទឹកអាស៊ីដក្រពះ (GERD)

រោគសញ្ញានៃការច្រាលទឹកអាស៊ីដក្រពះគឺមានអាស៊ីដច្រើនក្នុងក្រពះ និងក្រហាយទ្រូង។ អាការៈក្រហាយភាគច្រើនមាននៅទ្រូង និងពោះផ្នែកខាងលើ។ នៅពេលអាស៊ីដក្រពះច្រើនរហូតហូរទៅក្នុងបំពង់អាហារអាចបង្កឲ្យរលាកបំពង់កដែលធ្វើឲ្យក្អកស្ងួតបាន។ ដើម្បីកាត់បន្ថយអាការៈច្រាលអាស៊ីដក្រពះ យើងគួរ៖
- ចៀសវាងញ៉ាំអាហារហឹរ ឬមានជាតិខ្លាញ់ច្រើន
- កុំញ៉ាំច្រើនហួសកំណត់
- ចៀសវាងការញ៉ាំអាហារជិតដល់ម៉ោងចូលគេង គួញ៉ាំឲ្យបានមុនចូលគេង២-៣ម៉ោង
- ផ្ដាច់បារី។
៥. ជំងឺខ្យល់ក្នុងទ្រូង (Pneumothorax)

ជំងឺខ្យល់ក្នុងទ្រូងសំដៅលើស្ថានភាពដែលខ្យល់ចេញពីសួតទៅក្នុងចន្លោះសួត និងជញ្ជាំងទ្រូង។ នៅពេលមានខ្យល់ក្នុងចន្លោះនោះអាចបន្ថែមសម្ពាធទៅសួត យូរទៅនឹងធ្វើឲ្យសួតឡើងប៉ោងពេលដកដង្ហើមចូល។ រោគសញ្ញានៃជំងឺនេះរួមមានក្អកស្ងួត ពិបាកដកដង្ហើម ឈឺទ្រូងពេលដកដង្ហើម និងឈឺមួយចំហៀងទ្រូង។
៦. ជំងឺមហារីកសួត
ជំងឺមហារីកសួតអាចបង្កអាការៈឈឺទ្រូង និងក្អក រួមទាំងរោគសញ្ញាផ្សេងទៀតដូចជាពិបាកដកដង្ហើម ដកដង្ហើមឮងឺតៗ អស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ និងក្អកមានឈាម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំព្រងើយកន្តើយ! រោគសញ្ញាទាំងនេះអាចជាជំងឺគាំងបេះដូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន