គណបក្សហ្វ៊ុនស៊ិនប៉ិច Archives - Kampuchea Thmey Daily

គណបក្សហ្វ៊ុនស៊ិនប៉ិច អំពាវនាវដល់សមាជិកខ្លួនកុំឱ្យចូលរួមជាមួយចលនាខុសច្បាប់ បង្កអសន្តិសុខដល់សង្គមជាតិ
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានចេញមកអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួនទាំងអស់កុំពាក់ព័ន្ធ និងចូលរួមនៅក្នុងចលនាមិនស្របច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខដល់សង្គមជាតិ។ នេះបើតាមសេចក្តីអំពាវនាវរបស់គណបក្សនៅថ្ងៃទី១៤ ខែសីហា ម្សិលមិញ តែទើបចេញផ្សាយជាសាធារណៈនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សេចក្តីអំពាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរថា៖ «សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង»។ បើតាមគណបក្សរាជានិយមមួយនេះ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាង ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។

ដូច្នេះហើយ គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គីជុំវិញព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនជនរួមជាតិ ដោយសន្តិវិធី។

គួរបញ្ជាក់ជូនថា ការចេញមកអំពាវនាវរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនាពេលនេះ ធ្វើឡើងស្របពេលក្រុមប្រឆាំង និងជ្រុលនិយមនៅខាងក្រៅប្រទេសមួយចំនួនកំពុងញុះញង់ បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឱ្យនាំគ្នាក្រោកឡើងធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម(CLV-DTA)។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេទាំងនោះ ថែមទាំងបំផុសបំផុលដល់កងទ័ពឱ្យងើបក្រោកឈរជាមួយប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាយកលំនាំតាមបង់ក្លាដែសថែមទៀតផង។

ចំពោះបញ្ហានេះ ទាំងអតីតនាយករដ្ឋមន្រ្តី និងទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានគូសបញ្ជាក់ហើយថា មិនអនុញ្ញាតឱ្យកើតមាននៅកម្ពុជាបានជាដាច់ខាត​ ព្រោះវាអាចនាំកម្ពុជាបាត់បង់សុខ សន្តិភាព ជួបភាពវឹកវរ អសន្តិសុខ ដូចកាលពីអតីតកាល។ ចំណែក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏បានចេញមកព្រមានជាមុនហើយថា កុំឱ្យដើរហួសបន្ទាត់ក្រហម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន កុំធ្វើសកម្មភាពជ្រុលនិយមប៉ះពាល់ដល់សន្តិសុខជាតិតាមការញុះញង់របស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស៕

The post គណបក្សហ្វ៊ុនស៊ិនប៉ិច អំពាវនាវដល់សមាជិកខ្លួនកុំឱ្យចូលរួមជាមួយចលនាខុសច្បាប់ បង្កអសន្តិសុខដល់សង្គមជាតិ appeared first on Kampuchea Thmey Daily.

បក្សហ្វ៊ុនស៊ិនប៉ិច ខកចិត្តចំពោះបក្សនយោបាយមួយដែលកំពុងគំរាមកំហែងដល់ឆន្ទៈរបស់អង្គបោះឆ្នោត
គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច បានសម្ដែងការខកចិត្តចំពោះគណបក្សមួយដែលកំពុងដើរឆ្ងាយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយបែរជាមកធ្វើសកម្មភាពគំរាមកំហែងដល់សិទ្ធិសេរីភាព និងឆន្ទៈរបស់អង្គបោះឆ្នោតទៅវិញ។

ការដែលគណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញការខកចិត្តបែបនេះ គឺបន្ទាប់ពីមានគណបក្សនយោបាយមួយ បាននិងកំពុងធ្វើសកម្មភាពគំរាមកំហែង បង្គាប់បញ្ជាឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ដែលជាអង្គបោះឆ្នោត ទៅបោះឆ្នោតឱ្យគណបក្សនេះ ឬគណបក្សនោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ។ ទង្វើគំរាមកំហែងដល់អង្គបោះឆ្នោតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក៏ដូចជាគណបក្សនយោបាយជាច្រើន រួមទាំងមជ្ឈដ្ឋានសាធារណៈទូទៅ ចេញមកថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សមួយបានចូលរួមក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងដែលបានឃើញ គណបក្សមួយចំនួន ងាកចេញពីគោលការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង គាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការបោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់ខ្លឹមសារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ គណបក្សរាជានិយមនេះ សង្កត់ធ្ងន់ថា គណបក្សនយោបាយ ត្រូវចៀសវាងការប្រព្រឹត្តិខុសច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕

The post បក្សហ្វ៊ុនស៊ិនប៉ិច ខកចិត្តចំពោះបក្សនយោបាយមួយដែលកំពុងគំរាមកំហែងដល់ឆន្ទៈរបស់អង្គបោះឆ្នោត appeared first on Kampuchea Thmey Daily.

លោក ញឿន រ៉ាដែន មានមោទនភាពដែលបានក្លាយជាតំណាងរាស្រ្តវ័យក្មេង ទោះបីលោកគ្រាន់តែជាកូនកសិករមួយរូប
លោក ញឿន រ៉ាដែន មានមោទនភាព និងក្ដីរីករាយជាខ្លាំងដែលបានក្លាយជាអ្នកតំណាងរាស្រ្ដវ័យក្មេង អាយុ ៣៧ឆ្នាំ ស​ម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ខណៈលោកគ្រាន់តែជាកូនកសិករមួយរូប និងជាប្រជាពលរដ្ឋសាមញ្ញម្នាក់។

លោក ញឿន រ៉ាដែន គឺជាបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ដ នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

នៅក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី ៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ លោក ញឿន រ៉ាដែន និងតំណាងរាស្រ្ដចំនួន ១២៤រូបផ្សេងទៀត ត្រូវបានប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះតទៅ។

លោក ញឿន រ៉ាដែន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ ដែលទទួលបានគាំទ្រពីប្រជាពលរដ្ឋ និងជាប់ឆ្នោតនៅមណ្ឌលកំពង់ចាម ក្នុងវ័យក្មេងជាងគេ ហើយត្រូវបានការចាត់តាំង ជាក្រុមលេខានៃកិច្ចប្រជុំនាសម័យទី ១ នីតិកាលទី ៧ នៃរដ្ឋសភា លោកពិតជារីករាយក្នុងការរៀនសូត្រនូវបទពិសោធន៍បន្ថែមថ្មីទៀត។

ក្នុងនោះដែរ លោក ញឿន រ៉ាដែន ក៏មានមោទនភាពក្នុងនាមជាកូនកសិករ និងជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដែលមានឱកាសដ៏កម្របែបនេះ គឺតាមរយៈការឆ្លងកាត់ក្នុងឆាកជីវិតដែលបានខិតខំ តស៊ូ ពុះពារ ក្នុងជីវភាពអ្នកនយោបាយ យុវជនឆ្នើម នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចជិត ២០ឆ្នាំ ជាមួយគណបក្ស។

បើតាមអ្នកនាំពាក្យរូបនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រទាំង ៤រូបទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច សម្ដែងការដឹងគុណចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិច ជិត ១លាននាក់។

បន្ថែមពីលើនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងអ្នកតំណាងរាស្ត្រទាំង ៤រូបទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ប្តេជ្ញាការពារបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ ព្រមទាំងរួមចំណែកដើម្បីធានាឲ្យបាននូវស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ៕

The post លោក ញឿន រ៉ាដែន មានមោទនភាពដែលបានក្លាយជាតំណាងរាស្រ្តវ័យក្មេង ទោះបីលោកគ្រាន់តែជាកូនកសិករមួយរូប appeared first on Kampuchea Thmey Daily.

តើបេក្ខជនជាប់ឆ្នោត ៥រូប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ជានរណា?
លទ្ធផលផ្លូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលកៅអីនៅក្នុងរដ្ឋសភាចំនួន ៥អាសនៈ។ តើបេក្ខជនជាប់ឆ្នោតជាសមាជិករដ្ឋសភារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជានរណាខ្លះ?

បើតាមលទ្ធផលផ្លូវការ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែសីហា កន្លងមកនេះ អាសនៈទាំង៥ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ដណ្ដើមបាន គឺមណ្ឌលរាជធានីភ្នំពេញ ១អាសនៈ ខេត្តកណ្ដាល ១អាសនៈ ខេត្តព្រៃវែង ១អាសនៈ ខេត្តកំពង់ចាម ១អាសនៈ និងខេត្តកំពង់ធំ ១អាសនៈ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលរាជធានីភ្នំពេញ។ ការជាប់ជាសមាជិករដ្ឋសភា នៅពេលនេះ ជាលើកដំបូងហើយរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រោយពេលដែលព្រះអង្គចូលប្រឡូកនយោបាយ និងក្លាយជាមេដឹកនាំថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជំនួសព្រះបិតា គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ។ ព្រះអង្គ ទទួលបានការសិក្សាមកពីប្រទេសបារាំង និងនូវែលសេឡង់ ខណៈព្រះអង្គ ចេះភាសាបារាំង អង់គ្លេស និងអេស្បាញ យ៉ាងស្ទាត់ជំនាញ។ មុនលេចព្រះភក្ត្រលើឆាកនយោបាយ ព្រះអង្គ ធ្លាប់បានចូលបម្រើជាកងកម្ម៉ង់ដូររបស់បារាំង បម្រើការងារនៅក្រុមហ៊ុនឯកជន និងជាអ្នកប្រឹក្សាយោបល់នៅប្រទេសបារាំង។

លោក នាង ចាន់ណាក់ បានជាបេក្ខជន​តំណាង​រាស្រ្ត​នៅ​មណ្ឌលខេត្តកំពង់ធំ​។ លោក នាង ចាន់ណាក់ គឺជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានអាយុ ៣៩ឆ្នាំ។ កាលពីនីតិកាលទី៥ ឆ្នាំ២០១៣ លោក នាង ចាន់ណាក់ ធ្លាប់ធ្វើជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ម្ដងរួចមកហើយ។

ដោយឡែក បេក្ខជនជាប់ឆ្នោត ៣រូបទៀត គឺលោក ញឿន រ៉ាដែន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានជាប់ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលមានអាយុតិចជាងគេបំផុត ក្នុងវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។ ការជាប់ជាតំណាងរាស្ត្រនេះ ក៏ជាលើកដំបូងដែរ សម្រាប់លោក ញឿន រ៉ាដែន ក្រោយពេលលោកបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅលេខរៀងទី១ មណ្ឌលខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣នេះ។

លោក ភឹម រ៉ុង ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅមណ្ឌលខេត្តព្រៃវែង ខណៈលោក គង់ បណ្ដូល ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល។ អ្នកទាំង២រូប ក៏ទើបតែជាប់ជាតំណាងរាស្ត្រលើកដំបូងផងដែរ ក្នុងនីតិកាលទី៧នេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post តើបេក្ខជនជាប់ឆ្នោត ៥រូប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ជានរណា? appeared first on Kampuchea Thmey Daily.

គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសទទួលយកលទ្ធផលផ្លូវការ ខណៈបក្សនេះទទួលបានអាសនៈចំនួន៥
ក្រោយការប្រកាសជាផ្លូវការនូវលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញមកប្រកាសទទួលយកលទ្ធផលនេះ ខណៈលទ្ធផលបង្ហាញថា គណបក្សរាជានិយមមួយនេះ ទទួលបានអាសនៈចំនួន៥ នៅក្នុងរដ្ឋសភា។

បើតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៥ ខែសីហានេះ គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ថ្វាយដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមានចំនួនជិតមួយលាននាក់។

គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសទទួលយកលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហានេះ។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញការដឹងគុណថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានដឹកនាំគណបក្សទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រហូតទទួលបានលទ្ធផលល្អប្រសើរយ៉ាងក្រៃលែង នាអាណត្តិនេះ។

ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់គោលជំហរដ៏ម៉ឺងម៉ាត់ជូនប្រជាពលរដ្ឋខ្មែរ ថា គណបក្សនឹងយកសំឡេងដែលទទួលបានពីការគាំទ្រនេះ ទៅបម្រើ និងការពារផលប្រយោជន៍ជាតិ ជាពិសេសទុក្ខកង្វល់ បញ្ហាផ្សេងៗរបស់ពលរដ្ឋឱ្យបានឮដល់រដ្ឋសភាជាតិ តាមរយៈតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះតទៅ។

គួរជម្រាបថា បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣នេះ ដោយក្នុងនោះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៥រូប។ អាសនៈទាំង៥ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាននោះ គឺមណ្ឌលរាជធានីភ្នំពេញ ១អាសនៈ ខេត្តកណ្ដាល ១អាសនៈ ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕

The post គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសទទួលយកលទ្ធផលផ្លូវការ ខណៈបក្សនេះទទួលបានអាសនៈចំនួន៥ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ៖ ការទទួលបានអាសនៈក្នុងរដ្ឋសភា ជាលទ្ធផលថ្មីមួយ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច
អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣កន្លងទៅនេះ និងថាជាលទ្ធផលថ្មីមួយសម្រាប់គណក្សហ៊្វុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែសីហានេះថា ក្នុងនាមគណក្សហ៊្វុនស៊ិនប៉ិច លោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ហើយក៏បានបោះឆ្នោតជូនគណក្សហ៊្វុនស៊ិនប៉ិច ឲ្យទទួលបានអាសនៈក្នុងរដ្ឋសភាផងដែរ។

តាមលោក ញឿន រ៉ាដែន គណក្សហ៊្វុនស៊ិនប៉ិច នឹងចេញសេចក្ដីថ្លែងការណ៍ជុំវិញការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ តែជាបឋមអ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច មើលឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ​កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅដោយរលូនល្អ និងគ្មានអំពើហិង្សាណាមួយ កើតឡើងនោះឡើយ។

លោក ញឿន រ៉ាដែន លើកឡើងថា «យើងសង្កេតឃើញថា ទោះបីរយៈពេលខ្លី នៃការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រឹមតែរយៈពេល ១ឆ្នាំជាង ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ឃើញនោះ គឺប្រជារាស្រ្ដបានគាំទ្រ ជាពិសេសព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកបានទាក់ទាញ ហើយលោកបានឆក់យកបេះដូងប្រជារាស្រ្ដបាន ហើយលទ្ធផលនេះ គឺជាលទ្ធផលថ្មីមួយសម្រាប់គណក្សហ៊្វុនស៊ិនប៉ិច ដែលយើងអវត្តមានពីនយោបាយ ក៏ដូចជាអវត្តមានពីរដ្ឋសភាជាតិរយៈពេល ១០ឆ្នាំកន្លងទៅនេះ»។

អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ទៀតថា តំណាងរាស្រ្ដរបស់គណក្សហ៊្វុនស៊ិនប៉ិច នឹងខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាមួយនឹងតំណាងរាស្រ្ដរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមបែបនេះថា «ទោះបីជាយើងគិតតាមតួលេខបឋម ដែលគេគិតថា ៥ ឬក៏ចំនួនណាមួយនោះ ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិចយើង នឹងខិតខំទុក្ខលំបាកតាមរយៈតំណាងរាស្រ្ដ ពីពេលនេះទៅយើងសង្កេតឃើញហើយថា នៅក្នុងរដ្ឋសភាជាតិ គឺមានពហុបក្សចូលរួម ទោះបីជាចំនួន ១២០ ឬក៏ ៥យ៉ាងណាក៏ដោយ ខ្ញុំគិតថា តំណាងរាស្រ្ដទាំង ១២៥រូប សុទ្ធតែជាអ្នកមានឧត្ដមគតិ ហើយនិងបម្រើប្រជារាស្រ្ដដូចគ្នា»។

កាលពីព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ គ.ជ.ប បានប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ លទ្ធផល បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រសរុបចំនួន ៦,៣៩៨,៣១១សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រសរុប ៧១៦,៤៩០​សំឡេង។

សម្រាប់ការគណនាក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ៕

The post អ្នកនាំពាក្យ ៖ ការទទួលបានអាសនៈក្នុងរដ្ឋសភា ជាលទ្ធផលថ្មីមួយ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច appeared first on Kampuchea Thmey Daily.

គណបក្សហ៊្វុនស៊ិនប៉ិច ដាក់ចេញគោលនយោបាយ ៩ចំណុច សម្រាប់ការបោះឆ្នោត អាណត្តិទី ៧នេះ
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ៩ចំណុច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គោលនយោបាយទាំង ៩ចំណុចនោះ រួមមាន៖ ទី១. ការពារព្រះរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១។ ទី២. ផ្ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជំនឿសាសនា និងលើកកម្ពស់សិទ្ធិនារី ក្នុងការចូលរួមវិស័យនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទី៣. ឈប់ឲ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ។ ទី៤. ដោះស្រាយបញ្ហាយុវជនអត់ការងារធ្វើ។ កម្មករប្រាក់ខែទាបបំផុត ១លាន ២សែនរៀល។ ទី៥. បញ្ចុះតម្លៃជី អគ្គិសនី ប្រេងឥន្ធនៈ ឲ្យបានថោក និងការប្រាប់ទាប។ ទី៦. រៀបចំប្រព័ន្ធអប់រំឲ្យមានលក្ខណៈកាន់តែទំនើប ដើម្បីបង្កើតការងារឲ្យយុវជន។ បង្រ្កោបការជួញដូរគ្រឿងញៀន និងប្រមូលជនរងគ្រោះមកព្យាបាលដោយឥតបង់ប្រាក់។ ទី៧. ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋជូនប្រជារាស្រ្តដោយឥតបង់ប្រាក់។ ទី៨. ប្ដេជ្ញាការពារទ្រព្យសម្បត្តិសាធារណៈ និងគ្រប់គ្រងធនធានធម្មជាតិឲ្យបានត្រឹមត្រូវ។ ទី៩. បង្កើតមជ្ឈមណ្ឌលថែទាំសុខភាពចាស់ជរា និងផ្ដល់ប្រាក់ឧបត្ថម្ភមនុស្សចាស់ មានអាយុ ៦៥ឆ្នាំឡើង ទទួលបាន ២០ ម៉ឺនរៀលក្នុងមួយខែៗ។

លោក ញឿន រ៉ាដែន បញ្ជាក់ថា គោលនយោបាយទាំង ៩ចំណុចនេះ មុននឹងដាក់ចេញមកត្រូវឆ្លងកាត់ការប្រជុំសមាជរបស់គណបក្សទាំងមូល ហើយស្របតាមព្រះរាជតម្រិះរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ អតីតប្រធានគណ បក្សហ៊្វុនស៊ិនប៉ិច និងព្រះរាជបិតារបស់ព្រះអង្គ តាំងពីគណបក្សបង្កើតដំបូងមកម្លេះ៕

អត្ថបទ៖ សួស សិត

The post គណបក្សហ៊្វុនស៊ិនប៉ិច ដាក់ចេញគោលនយោបាយ ៩ចំណុច សម្រាប់ការបោះឆ្នោត អាណត្តិទី ៧នេះ appeared first on Kampuchea Thmey Daily.

មកដឹងពីប្រវត្តិសិក្សា និងការងាររបស់ព្រះអង្គម្ចាស់ ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះនៅមណ្ឌល ២៥រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

នាពេលបច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ សម្រេចជ្រើសតាំងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ ក្រោយពីការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញ នៃគណបក្សហ៊្វុនស៊ិនប៉ិច។ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញជូននូវព្រះជីវប្រវត្តិសង្ខេប ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដូចខាងក្រោម៖

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបិតា ព្រះនាម នរោត្តម រណឬទ្ធិ និងព្រះមាតា ព្រះនាម នរោត្តមម៉ារីរណឬទ្ធិ។ ព្រះអង្គជាព្រះបុត្រាច្បង ក្នុងចំណោមបុត្រា-បុត្រី ៣អង្គ។ តាំងពីកុមារភាព ព្រះអង្គម្ចាស់ នរោ ត្តម ចក្រាវុធ បានព្យាយាមរៀនសូត្រដោយក្តីអំណត់ និងបានទទួលព្រះឋាន:ជាបន្តបន្ទាប់។

+ពាក់ព័ន្ធនឹងកម្រិតវប្បធម៌របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រួមមាន៖

-នៅឆ្នាំ ១៩៧៣: សិក្សានៅសាធារណរដ្ឋបារាំង

-ចាប់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៩៣: ព្រះអង្គ បានផ្លាស់ការសិក្សាពីប្រទេសបារាំង មកសិក្សានៅវិទ្យាល័យបារាំងក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងអំឡុងពេលព្រះបិតារបស់ព្រះអង្គ ដឹកនាំការតស៊ូប្រឆាំងនឹងកងទ័ពបរទេសចូលលុកលុយកម្ពុជា

-ព្រះអង្គ បានទទួលបរិញ្ញាប័ត្រវិស្វករទូរគមនាគមន៍ នៃសាធារណរដ្ឋបារាំង, បរិញ្ញាប័ត្រវិស្វករអគ្គិសនី និងអេឡិចត្រិច នៅប្រទេសនូវែលសេឡង់

-ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចេះភាសាខ្មែរ បារាំង អង់គ្លេស និងអេស្បាញ យ៉ាងស្ទាត់ជំនាញ។

+រីឯប្រវត្តិការងាររបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ វិញ រួមមាន៖

-ទសវត្សរ៍ ៩០ ក្រៅម៉ោងសិក្សា ព្រះអង្គបានដង្ហែព្រះបិតា និងព្រះមាតា ចូលរួមការងារសង្គមកិច្ច និង ជួរកងទ័ពជាតិសីហនុនិយម ក្នុងតំបន់តស៊ូព្រំដែនខ្មែរ-ថៃ

-ឆ្នាំ ១៩៩២ ព្រះអង្គ បានចូលបម្រើក្នុងកងកម្ម៉ង់ដូរនៃសាធារណរដ្ឋបារាំង

-ឆ្នាំ ១៩៩៧ ដល់ ២០១១ ធ្វើការងារនៅក្រុមហ៊ុនឯកជន ACCOR នៅប្រទេសបារាំង

-ឆ្នាំ ២០១១ ដល់ ២០១៨ ធ្វើការនៅក្រុមហ៊ុនរថយន្ត Nissan / Nimo / RML in UK និងជាអ្នកប្រឹក្សាយោបល់នៅប្រទេសបារាំង។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានទទួលព្រះឱវាទ និងការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅពីសម្តេចក្រុមព្រះ ព្រះបិតា អំពីនយោបាយ និងកិច្ចការសង្គម ចាប់តាំងពីក្នុងអំឡុងនៃការតស៊ូ រហូតដល់ប្រទេសកម្ពុជា មានសន្តិភាព ជាព្រះរាជាណាចក្រកម្ពុជាទី ២ ក្នុងបុព្វហេតុបណ្តុះមនសិការជាតិ ស្រឡាញ់ប្រជារាស្ត្របម្រើ ការពារឧត្តមប្រយោជន៍ជាតិ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានតែងតាំងជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានសម្តេចក្រុមព្រះ សព្វព្រះហរទ័យ តែងតាំងជាព្រះប្រធាន ស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីសម្តេចក្រុមព្រះ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

នៅទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទ្រង់ឈ្វេងយល់នូវព្រះគោលបំណងចុងក្រោយ ទើបសម្រេចប្រទានសិទ្ធិថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសព្រះអង្គ ខណ:ដែលកំពុងព្យាបាលព្រះសុខភាព នៅក្រៅប្រទេស។

ក្រោយទៀត នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ សមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចជាឯកច្ឆ័ន្ចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ ព្រះបិតា។ ក្នុងព្រះឋានៈជាព្រះប្រធាន ព្រះអង្គបានយាងដឹកនាំ និងចុះពង្រឹងរចនាសម្ពន្ធជួបក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត និងរួបរួមសាមគ្គីគ្នាចាប់តាំងពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋាន៕

The post មកដឹងពីប្រវត្តិសិក្សា និងការងាររបស់ព្រះអង្គម្ចាស់ ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច appeared first on Kampuchea Thmey Daily.