នយោបាយ
មកដឹងពីប្រវត្តិសិក្សា និងការងាររបស់ព្រះអង្គម្ចាស់ ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះនៅមណ្ឌល ២៥រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

នាពេលបច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ សម្រេចជ្រើសតាំងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ ក្រោយពីការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញ នៃគណបក្សហ៊្វុនស៊ិនប៉ិច។ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញជូននូវព្រះជីវប្រវត្តិសង្ខេប ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដូចខាងក្រោម៖

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបិតា ព្រះនាម នរោត្តម រណឬទ្ធិ និងព្រះមាតា ព្រះនាម នរោត្តមម៉ារីរណឬទ្ធិ។ ព្រះអង្គជាព្រះបុត្រាច្បង ក្នុងចំណោមបុត្រា-បុត្រី ៣អង្គ។ តាំងពីកុមារភាព ព្រះអង្គម្ចាស់ នរោ ត្តម ចក្រាវុធ បានព្យាយាមរៀនសូត្រដោយក្តីអំណត់ និងបានទទួលព្រះឋាន:ជាបន្តបន្ទាប់។

+ពាក់ព័ន្ធនឹងកម្រិតវប្បធម៌របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រួមមាន៖
-នៅឆ្នាំ ១៩៧៣: សិក្សានៅសាធារណរដ្ឋបារាំង
-ចាប់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៩៣: ព្រះអង្គ បានផ្លាស់ការសិក្សាពីប្រទេសបារាំង មកសិក្សានៅវិទ្យាល័យបារាំងក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងអំឡុងពេលព្រះបិតារបស់ព្រះអង្គ ដឹកនាំការតស៊ូប្រឆាំងនឹងកងទ័ពបរទេសចូលលុកលុយកម្ពុជា
-ព្រះអង្គ បានទទួលបរិញ្ញាប័ត្រវិស្វករទូរគមនាគមន៍ នៃសាធារណរដ្ឋបារាំង, បរិញ្ញាប័ត្រវិស្វករអគ្គិសនី និងអេឡិចត្រិច នៅប្រទេសនូវែលសេឡង់
-ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចេះភាសាខ្មែរ បារាំង អង់គ្លេស និងអេស្បាញ យ៉ាងស្ទាត់ជំនាញ។
+រីឯប្រវត្តិការងាររបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ វិញ រួមមាន៖
-ទសវត្សរ៍ ៩០ ក្រៅម៉ោងសិក្សា ព្រះអង្គបានដង្ហែព្រះបិតា និងព្រះមាតា ចូលរួមការងារសង្គមកិច្ច និង ជួរកងទ័ពជាតិសីហនុនិយម ក្នុងតំបន់តស៊ូព្រំដែនខ្មែរ-ថៃ
-ឆ្នាំ ១៩៩២ ព្រះអង្គ បានចូលបម្រើក្នុងកងកម្ម៉ង់ដូរនៃសាធារណរដ្ឋបារាំង
-ឆ្នាំ ១៩៩៧ ដល់ ២០១១ ធ្វើការងារនៅក្រុមហ៊ុនឯកជន ACCOR នៅប្រទេសបារាំង
-ឆ្នាំ ២០១១ ដល់ ២០១៨ ធ្វើការនៅក្រុមហ៊ុនរថយន្ត Nissan / Nimo / RML in UK និងជាអ្នកប្រឹក្សាយោបល់នៅប្រទេសបារាំង។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានទទួលព្រះឱវាទ និងការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅពីសម្តេចក្រុមព្រះ ព្រះបិតា អំពីនយោបាយ និងកិច្ចការសង្គម ចាប់តាំងពីក្នុងអំឡុងនៃការតស៊ូ រហូតដល់ប្រទេសកម្ពុជា មានសន្តិភាព ជាព្រះរាជាណាចក្រកម្ពុជាទី ២ ក្នុងបុព្វហេតុបណ្តុះមនសិការជាតិ ស្រឡាញ់ប្រជារាស្ត្របម្រើ ការពារឧត្តមប្រយោជន៍ជាតិ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានតែងតាំងជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាលកម្ពុជា។
ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានសម្តេចក្រុមព្រះ សព្វព្រះហរទ័យ តែងតាំងជាព្រះប្រធាន ស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីសម្តេចក្រុមព្រះ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
នៅទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទ្រង់ឈ្វេងយល់នូវព្រះគោលបំណងចុងក្រោយ ទើបសម្រេចប្រទានសិទ្ធិថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសព្រះអង្គ ខណ:ដែលកំពុងព្យាបាលព្រះសុខភាព នៅក្រៅប្រទេស។
ក្រោយទៀត នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ សមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចជាឯកច្ឆ័ន្ចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ ព្រះបិតា។ ក្នុងព្រះឋានៈជាព្រះប្រធាន ព្រះអង្គបានយាងដឹកនាំ និងចុះពង្រឹងរចនាសម្ពន្ធជួបក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត និងរួបរួមសាមគ្គីគ្នាចាប់តាំងពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?