ព័ត៌មានជាតិ
គណបក្សហ្វ៊ុនស៊ិនប៉ិច អំពាវនាវដល់សមាជិកខ្លួនកុំឱ្យចូលរួមជាមួយចលនាខុសច្បាប់ បង្កអសន្តិសុខដល់សង្គមជាតិ
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានចេញមកអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួនទាំងអស់កុំពាក់ព័ន្ធ និងចូលរួមនៅក្នុងចលនាមិនស្របច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខដល់សង្គមជាតិ។ នេះបើតាមសេចក្តីអំពាវនាវរបស់គណបក្សនៅថ្ងៃទី១៤ ខែសីហា ម្សិលមិញ តែទើបចេញផ្សាយជាសាធារណៈនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សេចក្តីអំពាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរថា៖ «សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង»។ បើតាមគណបក្សរាជានិយមមួយនេះ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាង ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។
ដូច្នេះហើយ គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គីជុំវិញព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនជនរួមជាតិ ដោយសន្តិវិធី។

គួរបញ្ជាក់ជូនថា ការចេញមកអំពាវនាវរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនាពេលនេះ ធ្វើឡើងស្របពេលក្រុមប្រឆាំង និងជ្រុលនិយមនៅខាងក្រៅប្រទេសមួយចំនួនកំពុងញុះញង់ បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឱ្យនាំគ្នាក្រោកឡើងធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម(CLV-DTA)។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេទាំងនោះ ថែមទាំងបំផុសបំផុលដល់កងទ័ពឱ្យងើបក្រោកឈរជាមួយប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាយកលំនាំតាមបង់ក្លាដែសថែមទៀតផង។
ចំពោះបញ្ហានេះ ទាំងអតីតនាយករដ្ឋមន្រ្តី និងទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានគូសបញ្ជាក់ហើយថា មិនអនុញ្ញាតឱ្យកើតមាននៅកម្ពុជាបានជាដាច់ខាត ព្រោះវាអាចនាំកម្ពុជាបាត់បង់សុខ សន្តិភាព ជួបភាពវឹកវរ អសន្តិសុខ ដូចកាលពីអតីតកាល។ ចំណែក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏បានចេញមកព្រមានជាមុនហើយថា កុំឱ្យដើរហួសបន្ទាត់ក្រហម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន កុំធ្វើសកម្មភាពជ្រុលនិយមប៉ះពាល់ដល់សន្តិសុខជាតិតាមការញុះញង់របស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


