នយោបាយ
អ្នកនាំពាក្យ ៖ ការទទួលបានអាសនៈក្នុងរដ្ឋសភា ជាលទ្ធផលថ្មីមួយ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច
អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣កន្លងទៅនេះ និងថាជាលទ្ធផលថ្មីមួយសម្រាប់គណក្សហ៊្វុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែសីហានេះថា ក្នុងនាមគណក្សហ៊្វុនស៊ិនប៉ិច លោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ហើយក៏បានបោះឆ្នោតជូនគណក្សហ៊្វុនស៊ិនប៉ិច ឲ្យទទួលបានអាសនៈក្នុងរដ្ឋសភាផងដែរ។

តាមលោក ញឿន រ៉ាដែន គណក្សហ៊្វុនស៊ិនប៉ិច នឹងចេញសេចក្ដីថ្លែងការណ៍ជុំវិញការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ តែជាបឋមអ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច មើលឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅដោយរលូនល្អ និងគ្មានអំពើហិង្សាណាមួយ កើតឡើងនោះឡើយ។
លោក ញឿន រ៉ាដែន លើកឡើងថា «យើងសង្កេតឃើញថា ទោះបីរយៈពេលខ្លី នៃការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រឹមតែរយៈពេល ១ឆ្នាំជាង ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ឃើញនោះ គឺប្រជារាស្រ្ដបានគាំទ្រ ជាពិសេសព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកបានទាក់ទាញ ហើយលោកបានឆក់យកបេះដូងប្រជារាស្រ្ដបាន ហើយលទ្ធផលនេះ គឺជាលទ្ធផលថ្មីមួយសម្រាប់គណក្សហ៊្វុនស៊ិនប៉ិច ដែលយើងអវត្តមានពីនយោបាយ ក៏ដូចជាអវត្តមានពីរដ្ឋសភាជាតិរយៈពេល ១០ឆ្នាំកន្លងទៅនេះ»។
អ្នកនាំពាក្យគណក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ទៀតថា តំណាងរាស្រ្ដរបស់គណក្សហ៊្វុនស៊ិនប៉ិច នឹងខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាមួយនឹងតំណាងរាស្រ្ដរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមបែបនេះថា «ទោះបីជាយើងគិតតាមតួលេខបឋម ដែលគេគិតថា ៥ ឬក៏ចំនួនណាមួយនោះ ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិចយើង នឹងខិតខំទុក្ខលំបាកតាមរយៈតំណាងរាស្រ្ដ ពីពេលនេះទៅយើងសង្កេតឃើញហើយថា នៅក្នុងរដ្ឋសភាជាតិ គឺមានពហុបក្សចូលរួម ទោះបីជាចំនួន ១២០ ឬក៏ ៥យ៉ាងណាក៏ដោយ ខ្ញុំគិតថា តំណាងរាស្រ្ដទាំង ១២៥រូប សុទ្ធតែជាអ្នកមានឧត្ដមគតិ ហើយនិងបម្រើប្រជារាស្រ្ដដូចគ្នា»។
កាលពីព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ គ.ជ.ប បានប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ លទ្ធផល បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រសរុបចំនួន ៦,៣៩៨,៣១១សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រសរុប ៧១៦,៤៩០សំឡេង។
សម្រាប់ការគណនាក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


