នយោបាយ
បក្សហ្វ៊ុនស៊ិនប៉ិច ខកចិត្តចំពោះបក្សនយោបាយមួយដែលកំពុងគំរាមកំហែងដល់ឆន្ទៈរបស់អង្គបោះឆ្នោត
គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច បានសម្ដែងការខកចិត្តចំពោះគណបក្សមួយដែលកំពុងដើរឆ្ងាយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយបែរជាមកធ្វើសកម្មភាពគំរាមកំហែងដល់សិទ្ធិសេរីភាព និងឆន្ទៈរបស់អង្គបោះឆ្នោតទៅវិញ។

ការដែលគណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញការខកចិត្តបែបនេះ គឺបន្ទាប់ពីមានគណបក្សនយោបាយមួយ បាននិងកំពុងធ្វើសកម្មភាពគំរាមកំហែង បង្គាប់បញ្ជាឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ដែលជាអង្គបោះឆ្នោត ទៅបោះឆ្នោតឱ្យគណបក្សនេះ ឬគណបក្សនោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ។ ទង្វើគំរាមកំហែងដល់អង្គបោះឆ្នោតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក៏ដូចជាគណបក្សនយោបាយជាច្រើន រួមទាំងមជ្ឈដ្ឋានសាធារណៈទូទៅ ចេញមកថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ។
គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សមួយបានចូលរួមក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងដែលបានឃើញ គណបក្សមួយចំនួន ងាកចេញពីគោលការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង គាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការបោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់ខ្លឹមសារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ គណបក្សរាជានិយមនេះ សង្កត់ធ្ងន់ថា គណបក្សនយោបាយ ត្រូវចៀសវាងការប្រព្រឹត្តិខុសច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


