ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន Archives - Kampuchea Thmey Daily

យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត
ក្នុង​ខួ​ប​​៤ឆ្នាំ​នៃ​ការ​​ផ្តួល​​រំលំ​​រដ្ឋាភិបាល​​​​កើតឡើង​ដោយ​ប្រជាធិបតេយ្យ យោធាមីយ៉ាន់ម៉ាបាន​ប្រកាស​​​ដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែ​ថែម​ទៀត ខណៈដែលរបបនេះព្យាយាមរក្សាការក្តាប់អំណាច នឹងកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមប្រដាប់អាវុធជាច្រើននៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែកុម្ភៈនេះ។

(រូបភាព​៖ AP)

ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលគ្រប់គ្រងដោយយោធាបានបន្តច្បាប់គ្រាអាសន្ននៅក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានី Naypyidaw កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃគម្រប់ខួបបួនឆ្នាំនៃរដ្ឋប្រហារដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ទៅក្នុងភាពវឹកវរ។

សេចក្តីថ្លែងការណ៍បាននិយាយថាសមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ រួមទាំងអគ្គមេបញ្ជាការ ក៏ដូចជាប្រធានាធិបតីស្តីទី បានសម្រេចចិត្តរួមគ្នាសម្រាប់ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត យោងតាមមាត្រា ៤២៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។

MRTV ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយនៅលើTelegram របស់ខ្លួនក្នុងការប្រកាសពីការពន្យារពេលនៃច្បាប់គ្រាអាសន្នថា ៖«នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីរៀបចំការបោះឆ្នោតសកលដោយជោគជ័យ។ ជាពិសេសសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្ថិរភាព និងសន្តិភាពនៅតែត្រូវការជាចាំបាច់»។

(រូបភាព​៖ AP)

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងបានចាប់ខ្លួនមេដឹកនាំដ៏មានប្រជាប្រិយបំផុតគឺលោកស្រី អ៊ុង សានស៊ូជី។

យោធាបានដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំបន្ទាប់ពីការដណ្តើមអំណាចនេះ ដោយបានបន្តរយៈពេលប្រាំមួយខែជាច្រើនដង ខណៈដែលខ្លួនបានកំទេចការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងឃោរឃៅ និងបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកប្រយុទ្ធប្រឆាំងយោធាដែលកើតឡើងក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារ។

អគ្គមេបញ្ជាការកងទ័ពលោក Min Aung Hlaing ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីដែលតែងតាំងដោយខ្លួនឯងបានសន្យាថានឹងរៀបចំការបោះឆ្នោតនៅខែសីហាឆ្នាំ ២០២៣។ ប៉ុន្តែគាត់បានពន្យារពេលម្តងហើយម្តងទៀតដោយសារតែការបះបោរប្រដាប់អាវុធកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស។

ទោះបីជាមានភាពចលាចលនេះក៏ដោយ ការកើនឡើងសម្ពាធខាងក្នុង និងខាងក្រៅមានន័យថា យោធាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងរៀបចំការបោះឆ្នោតជាតិដែលបានពន្យារពេលជាយូរមកហើយនៅចុងឆ្នាំ ២០២៥ ។ យ៉ាងណាក្រុម​ប្រឆាំង​បាន​សន្យា​ថា​នឹង​រំខាន​ដល់​ការ​បោះឆ្នោត​ដោយ​ហិង្សា នឹងមិនអនុញ្ញាត្តឲ្យរបបយោធាទទួលបានអំណាចដោយស្របច្បាប់នោះទេ។

នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងដោយយោធា អាជ្ញាធរត្រូវបានតម្រូវឱ្យរៀបចំការបោះឆ្នោតក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា។ លោក Richard Horsey ទីប្រឹក្សាមីយ៉ាន់ម៉ានៃក្រុមវិបត្តិ បានប្រាប់ Al Jazeera ថាសូចនាករភាគច្រើនចង្អុលទៅការបោះឆ្នោតដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ដោយខែវិច្ឆិកាជាធម្មតាជាខែដែលការបោះឆ្នោតធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

(រូបភាព​៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត appeared first on Kampuchea Thmey Daily.

ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
នាយករដ្ឋមន្ត្រីហុងគ្រីកាលពីថ្ងៃអង្គារទី២៤ខែឧសភា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឲ្យប្រទេសរបស់គាត់ ធ្វើការសម្រេចចិត្តបានឆាប់រហ័ស ឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីហ្វេសប៊ុករបស់គាត់ លោក Viktor Orban និយាយថា រដ្ឋាភិបាលថ្មីរបស់គាត់ បានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ ព្រោះវាមិនអាចទាយទុកជាមុនបានទេថាតើ សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់ពេលណា។

លោក Orban បន្ថែមថា ព័ត៌មានលម្អិតនៃស្ថានភាពគ្រាអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃពុធ។ វិធានការ​នេះ​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​វា​នឹង​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​ (ត្រូវនឹងថ្ងៃព្រហស្បតិ៍នៅ កម្ពុជា)។

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban

លោក​បាន​សង្កត់​ធ្ងន់​ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល ​ក្នុង​ការ​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បីឲ្យ​ប្រទេសនេះ ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កើត​ចេញ​ពី​សង្គ្រាម។

យោងតាមលោក Orban, វិបត្តិនេះបានគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហុងគ្រី រួមជាមួយនឹងសេដ្ឋកិច្ច ហើយថា ប្រទេសហុងគ្រីគួរតែនៅក្រៅសង្រ្គាម។

គួរបញ្ជាក់ថា ហុងគ្រី ​ធ្លាប់​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់ និង​ជំងឺ​កូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AA

ចុចអាន៖ រុស្ស៊ី ព្រមានពីការគំរាមកំហែង នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ អ៊ុយក្រែន

The post ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន​ ​​ដាក់​ប្រទេសក្នុងគ្រា​អាសន្ន និងប្រាប់ពលរដ្ឋឲ្យចាកចេញពី រុស្ស៊ី
ប្រទេសអ៊ុយក្រែន​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុងគ្រា​អាសន្ន ​ហើយ​បាន​ប្រាប់​ពលរដ្ឋ​ខ្លួន​រាប់​លាន​នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ឲ្យវិល​ត្រលប់​មកផ្ទះ​វិញ ​ចំពេល​មាន​ការ​ភ័យ​ខ្លាចផ្ទុះ​សង្គ្រាម។

ភាពអាសន្នរយៈពេល៣០ថ្ងៃ អនុញ្ញាតឲ្យអាជ្ញាធរអនុម័តវិធានការសន្តិសុខបន្ថែម រួមទាំងការដាក់បម្រាមគោចរផងដែរ ប្រសិនបើចាំបាច់។

ច្បាប់គ្រាអាសន្ននេះ បានទទួលការគាំទ្រយ៉ាងលើសលប់ពីសំណាក់សមាជិកសភាកាលពីថ្ងៃពុធទី២៣ខែកុម្ភៈ ហើយឥឡូវបានចូលជាធរមាននៅទូទាំងប្រទេស។

ច្បាប់នេះណែនាំឲ្យមានការត្រួតពិនិត្យឯកសារផ្ទាល់ខ្លួន រារាំងទាហានបម្រុងមិនឲ្យចាកចេញពីប្រទេស ហាមឃាត់ការប្រមូលផ្តុំទ្រង់ទ្រាយធំ និងដាក់កម្រិតលើប្រព័ន្ធទំនាក់ទំនងតាមវិទ្យុ។

អភិបាលទីក្រុង គៀវ និយាយថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវបានបង្កើតឡើងនៅតាមដងផ្លូវចូលទៅក្នុងទីក្រុង ហើយការចូលទៅកាន់អគាររដ្ឋាភិបាលនឹងត្រូវបានរឹតបន្តឹង។

មុននេះ អ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែ ការកើនឡើងការគំរាមកំហែងរបស់រុស្ស៊ីអាចប៉ះពាល់ដល់ជំនួយកុងស៊ុល។

ជនជាតិអ៊ុយក្រែនប្រមាណ២លាននាក់ ត្រូវបានគេជឿថា កំពុងរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី ហើយពី ១ទៅ២លាននាក់ទៀត ត្រូវបានគេគិតថា នឹងស្នាក់នៅទីនោះក្នុងនាមជាពលករចំណាកស្រុក។

យោធានៅទីក្រុង គៀវ ក៏កំពុងកែនទាហានបម្រុងទាំងអស់ដែលមានអាយុពី១៨ទៅ៦០ឆ្នាំ សម្រាប់រយៈពេលអតិបរមាមួយឆ្នាំផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អតីត មេ បញ្ជាការ កំពូល អង្គការណាតូ ព្រមានថា សង្គ្រាម នុយក្លេអ៊ែរ ជាមួយ រុស្ស៊ី អាច កើត ឡើង

The post អ៊ុយក្រែន​ ​​ដាក់​ប្រទេសក្នុងគ្រា​អាសន្ន និងប្រាប់ពលរដ្ឋឲ្យចាកចេញពី រុស្ស៊ី  appeared first on Kampuchea Thmey Daily.

ថៃពង្រីកច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នប្រឆាំងកូវីដ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២១
ប្រទេសថៃបានពង្រីកច្បាប់ដាក់ប្រទេសក្នុងស្ថានភាពអាសន្នប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ចាប់ពីដើមខែធ្នូ រហូតដល់ពាក់កណ្តាលខែមករាឆ្នាំក្រោយ ។

គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃចន្ទនេះបានអនុម័តលើសំណើរមួយពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ ១៩ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសម្រាប់ការពន្យារពេលនៃក្រឹត្យដាក់ប្រទេសក្នុងស្ថានភាពអាសន្នដែលត្រូវអនុវត្តនៅទូទាំងប្រទេសសម្រាប់រយៈពេលមួយខែកន្លះដែលចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ។ នេះបើយោងតាមមន្រ្តីដែលជិតស្និទ្ធជាមួយវិមានរដ្ឋាភិបាល ។

វាជាវិធានការណ៍លើកទី ៨ ហើយដែលច្បាប់គ្រាអាសន្នរបស់ប្រទេសថៃត្រូវបានពន្យារពេលជារៀងរាល់ខែដើម្បីទប់ស្កាត់ជំងឺរាតត្បាតពាសពេញប្រទេស ។

ក្រុមមន្រ្តីបាននិយាយថា វិធានការណ៍ប្រឆាំងនឹងរោគរាតត្បាត និងសុវត្ថិភាពសុខភាពនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងខែមករា ក្នុងអំឡុងពេលដែលការប្រកួតកីឡាវាយសីពិភពលោកចំនួន ៣ ត្រូវបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងបាងកក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

The post ថៃពង្រីកច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នប្រឆាំងកូវីដ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២១ appeared first on Kampuchea Thmey Daily.