ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពីការគំរាមកំហែង នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ អ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំ រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ថា មានការគំរាមកំហែងពិតប្រាកដនៃការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ុយក្រែន និងមធ្យោបាយចែកចាយអាវុធទាំងនោះ។

រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា ទីក្រុងមូស្គូ បានទទួលភ័ស្តុតាងរួចហើយដែលបង្ហាញថា ទីក្រុងកៀវបានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ដោយចូលរួមក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោកប្រភេទមួយផ្សេងទៀត។
លោកបានបន្ថែមថា “បណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តជាង ៣០ ដែលពាក់ព័ន្ធនឹងកម្មវិធីជីវសាស្ត្រយោធាសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ទាំងនេះ ត្រូវបានអនុវត្តដោយសម្ងាត់ រំលោភលើកាតព្វកិច្ចអន្តរជាតិ”។

តាមការកត់សម្គាល់របស់លោក Shoigu, សមាសធាតុនៃអាវុធជីវសាស្រ្ត ត្រូវបានផលិតនៅជិតព្រំដែនរុស្ស៊ី។ វិធីសាស្រ្ត ធ្វើឲ្យស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសរុស្ស៊ីអស្ថិរភាព ក៏ត្រូវបានសិក្សានៅក្នុងមន្ទីរពិសោធន៍ទាំងនេះផងដែរ។
ក្នុងអំឡុងកិច្ចប្រជុំ CSTO, ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចបានរៀបចំជាបន្ទាន់ នូវការផ្គត់ផ្គង់អាវុធសាហាវៗ ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតជាសកលដ៏ធំមួយផងដែរ ដោយសារភ័យខ្លាចថា កងកម្លាំងអ៊ុយក្រែននឹងបរាជ័យ។ លោកបានចែករំលែកថា ទាហានស៊ីឈ្នួល ៦០០០នាក់ បានមកដល់ប្រទេសអ៊ុយក្រែនក្នុងគោលបំណងដូចគ្នានេះ។

លោក Shoigu ថែមទាំងបានចោទប្រកាន់ណាតូផងដែរថា កំពុងព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជារដ្ឋដែលមានអរិភាពចំពោះរុស្ស៊ី ដោយប្រើប្រាស់ទីក្រុង កៀវ ជាឧបករណ៍ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។
រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីបីខែមុន រហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច។ លោកអះអាងថា ជំនួយរបស់លោកខាងលិចចំពោះទីក្រុងកៀវ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរុស្ស៊ីទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់ឲ្យអ៊ុយក្រែន ប្រគល់ទឹកដីឲ្យ រុស្ស៊ី ទៅ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


