ព័ត៌មានអន្ដរជាតិ
ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
នាយករដ្ឋមន្ត្រីហុងគ្រីកាលពីថ្ងៃអង្គារទី២៤ខែឧសភា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឲ្យប្រទេសរបស់គាត់ ធ្វើការសម្រេចចិត្តបានឆាប់រហ័ស ឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីហ្វេសប៊ុករបស់គាត់ លោក Viktor Orban និយាយថា រដ្ឋាភិបាលថ្មីរបស់គាត់ បានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ ព្រោះវាមិនអាចទាយទុកជាមុនបានទេថាតើ សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់ពេលណា។
លោក Orban បន្ថែមថា ព័ត៌មានលម្អិតនៃស្ថានភាពគ្រាអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃពុធ។ វិធានការនេះគឺស្របតាមរដ្ឋធម្មនុញ្ញ ហើយវានឹងចូលជាធរមាននៅព្រឹកថ្ងៃពុធ (ត្រូវនឹងថ្ងៃព្រហស្បតិ៍នៅ កម្ពុជា)។

លោកបានសង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់សម្រាប់រដ្ឋាភិបាល ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីឲ្យប្រទេសនេះ ប្រឆាំងនឹងការគំរាមកំហែងដែលកើតចេញពីសង្គ្រាម។
យោងតាមលោក Orban, វិបត្តិនេះបានគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហុងគ្រី រួមជាមួយនឹងសេដ្ឋកិច្ច ហើយថា ប្រទេសហុងគ្រីគួរតែនៅក្រៅសង្រ្គាម។
គួរបញ្ជាក់ថា ហុងគ្រី ធ្លាប់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកមិនទៀងទាត់ និងជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ រុស្ស៊ី ព្រមានពីការគំរាមកំហែង នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ អ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


