ឆ្នេរសមុទ្រកម្ពុជា Archives - Kampuchea Thmey Daily

កូនក្ដាមសេះ៨៥ម៉ឺនក្បាល បានលែងចូលដែនសមុទ្រនៅកំពត ដើម្បីបង្កើនចំនួនក្ដាមឡើងវិញ និងលើកម្ពស់ជីវភាពប្រជាសហគមន៍
កូនក្ដាមសេះ៨៥ម៉ឺនកូន  ត្រូវបានលែងចូលសហគមន៍នេសាទនៅកំពត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) ក្នុងគោលបំណងបង្កើនចំនួនក្តាមសេះនៅក្នុងធម្មជាតិឱ្យកាន់តែច្រើន ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ។

មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត គូសបញ្ជាក់ថា  “ក្តាមសេះ” គឺជាផលិតផលសមុទ្រដ៏មានតម្លៃ ដែលជាប្រភពចំណូល និងជាអាហារូបត្ថម្ភដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរបស់ប្រជានេសាទក្នុងតំបន់ និងនៅមូលដ្ឋាន  ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការនេសាទហួសកម្រិត ដើម្បីបំពេញតម្រូវការឈ្មួញ និងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មួយចំនួន បានធ្វើឱ្យទិន្នផលក្តាមសេះមានការថយចុះគួរឱ្យព្រួយបារម្ភ ដែលវាអាចប៉ះពាល់ដល់តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចរបស់ប្រជានេសាទផ្ទាល់តែម្តង។

លោក សង្កត់ធ្ងន់ថា៖«ការលែងកូនក្តាមសេះចំនួន៨៥ម៉ឺនក្បាលនាពេលនេះ មិនមែនគ្រាន់​តែជាព្រឹត្តិការណ៍ជានិមិត្តរូបនោះទេ ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែងក្នុងការរួមចំណែកស្តារ និងបង្កើតផលស្តុកសម្រាប់“ធនាគារក្តាមសេះ”ក្នុងតំបន់ឆ្នេរប្រកបដោយចីរភាព ជាទ្រព្យសម្បត្តិរួម ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា និងជាកន្លែងសម្រាប់មេពូជក្តាមមានឱកាសជម្រុះកូន និងរីកលូតលាស់ដោយសុវត្ថិភាព មុននឹងឈានទៅដល់ការប្រមូលផលប្រកបដោយការទទួលខុសត្រូវ។ »។

កម្មវិធីលែងកូនក្ដាមនាពេលនេះស្ថិតក្រោមគម្រោង CamAdapt។ គម្រោង CamAdapt ដែលជាគម្រោងទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល អង្គការ FAO បានបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូផ្សេងៗ ក៏ដូចជាសហគមន៍នេសាទនានាក្នុងគោលដៅលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាជន ប្រមាណ១០០,០០០នាក់ ព្រមទាំងជួយរួមចំណែកគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីលើផ្ទៃដីប្រមាណ ៨២,០០០ហិកតាសម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរ។

តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោកស្រី Rebekah Bell  គូសបញ្ជាក់ថា កម្មវិធីលែងក្តាមសេះចំនួន ៨៥០,០០០ក្បាលនាថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការជួយស្តារ ធនធានជលផលសមុទ្រនៅតាមតំបន់ឆ្នេរ។ កាលពីដើមឆ្នាំនេះ កូនក្តាមសេះចំនួន ៣៤០,០០០ក្បាលត្រូវបាន លែងនៅខេត្តកែប ហើយនៅពេលគម្រោងជិតបញ្ចប់នឹងមានការលែងកូនក្តាមសេះចំនួន៣,០០០,០០០ក្បាល បន្ថែមទៀតនៅតាមបណ្តាខេត្តទាំងបួនរបស់គម្រោង រួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ នេះគឺជា ការរួមចំណែកជួយជំរុញវិស័យជលផលឱ្យកាន់តែមានភាពប្រសើរ ក៏ដូចជាលើកកម្ពស់ជីវភាព និងបង្កើនភាពធន់ ដល់សហគមន៍តំបន់ឆ្នេរ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន សាវឿន  ចាត់ទុកការលែងកូនក្តាមសេះ៨៥ម៉ឺនក្បាលនាពេលនេះ  ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន មានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារមានការកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។

ដើម្បីឱ្យការលែងកូនក្តាមសេះនាពេលនេះទទួលបានផលផ្លែផ្កាពិតប្រាកដទៅថ្ងៃអនាគត មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ និងសហគមន៍បន្តយាមល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងតំបន់លែងកូនក្តាម ដើម្បីឱ្យមានលទ្ធភាពលូតលាស់ដល់វ័យបន្តពូជ និងបង្កើនធនធានក្នុងធម្មជាតិឱ្យមាននិរន្តរភាព។ ប្រជាសហគមន៍ត្រូវនេសាទដោយការទទួលខុសត្រូវ កាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ មិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬឧបករណ៍បង្ករការបំផ្លិចបំផ្លាញដល់ធនធានជលផល និងជម្រកធម្មជាតិរបស់វារីសត្វ ក្នុងករណីនេសាទបានក្តាមសេះមានពង (ក្តាមពងខាងក្រៅស្នូក) ត្រូវលែងចូលក្នុងសមុទ្រវិញ ឬប្រគល់ជូនធនាគារក្តាម ឬសហគមន៍ ។  រីឯស្ថាប័នជំនាញត្រូវបន្តការស្រាវជ្រាវ និងការផលិតពូជ និងពង្រឹងភាពជាដៃគូជាមួយអង្គការ ស្ថាប័នពាក់ព័ន្ធ ។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា៖«ការការពារ និងអភិរក្សធនធានជលផលសមុទ្រ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមពីយើងទាំងអស់គ្នា។ កូនក្តាមសេះដែលយើងលែងនៅថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគត ដែលនឹងរួមចំណែកបង្កើនធនធានជលផលសមុទ្រ បង្កើតប្រភពចំណូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់សហគមន៍ និងកូនចៅរបស់យើងជំនាន់ក្រោយ។»។

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។  តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត៕

ដោយ៖ង៉ិល ណារ៉ាត់

The post កូនក្ដាមសេះ៨៥ម៉ឺនក្បាល បានលែងចូលដែនសមុទ្រនៅកំពត ដើម្បីបង្កើនចំនួនក្ដាមឡើងវិញ និងលើកម្ពស់ជីវភាពប្រជាសហគមន៍ appeared first on Kampuchea Thmey Daily.

តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS)?
រដ្ឋសភា​កម្ពុជា​ទើប​តែ​បាន​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «ការ​អនុម័ត​យល់​ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ» កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ ជាង​៤០​ឆ្នាំ​ក្រោយ​ពី​ប្រទេស​នេះ​បាន​ធ្វើ​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣។ តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ UNCLOS?

អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​ UNClOS ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨២ ​គឺ​ជា​សំណុំ​ច្បាប់​សកល​ដែល​កំណត់​ពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ប្រើប្រាស់​មហា​សមុទ្រ​លើ​ពិភព​លោក។ អនុសញ្ញា​នេះ​នឹង​ជួយ​កាត់​បន្ថយ​ជម្លោះ​អន្តរជាតិ​ដោយ​សារ​មាន​ការ​កំណត់​ដែន​សមុទ្រ​ច្បាស់លាស់ ការពារ​បរិស្ថាន​សមុទ្រ សម្រួល​ដល់​ពាណិជ្ជកម្ម​ពិភព​លោក​ និង​គ្រប់គ្រង​ធនធាន​សមុទ្រ​ឱ្យ​មាន​ចិរភាព​ ដោយ​ទប់​ស្កាត់​ការ​នេសាទ​ហួស​កម្រិត និង​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​បាន​សមុទ្រ​ជ្រៅ។ ​​

យោង​តាម​អនុសញ្ញា​ UNCLOS បាន​បែង​ចែក​តំបន់​សមុទ្រ​ជា​៣​ផ្នែក​គឺ​ សមុទ្រ​ប្រទេស​(Territorial Sea) ​ដែល​មាន​ចម្ងាយ​ ១២ម៉ាយ ឬ​ប្រមាណ​២០​គីឡូ​ពី​ឆ្នេរ​របស់​ប្រទេស​សាមី។ តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ (EEZ) មាន​ចម្ងាយ​២០០ម៉ាយ ឬ​៣២០​គីឡូម៉ែត្រ​ពី​រដ្ឋ​ម្ចាស់​ឆ្នេរ​ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​លើ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​(ដូចជា​ត្រី ប្រេង​កាត​ជាដើម) និង​សមុទ្រ​អន្តរជាតិ​(High Seas) ជា​តំបន់​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ណាៗ​ទាំង​អស់​ដែល​គ្រប់​ជាតិ​សាសន៍​មាន​សិទ្ធិ​ប្រើប្រាស់​បាន​។

កម្ពុជា​មាន​ឆ្នេរ​សមុទ្រ​ប្រវែង​៤៤០គីឡូម៉ែត្រ និង​មាន​ផ្ទៃ​សមុទ្រ​ធំ​ជាង​ដី​គោក​ទៀត​បើ​គិត​ទាំង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ ទោះ​ជា​យ៉ាង​ណា​ដោយ​សារ​មាន​វៀតណាម និងថៃ នៅ​ក្បែរខាង​បាន​ធ្វើ​ឱ្យ​ដែល​សិទ្ធិ​លើ​ដែន​សមុទ្រ​កម្ពុជា​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ទាំង​ពីរ​នោះ​ដែល​ចោទជា​បញ្ហា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

រដ្ឋសភា​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០២៦​ ថា​ការ​ការ​ផ្ដល់​សច្ចាប័ន​លើ​ UNCLOS នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​លើ​ការ​គ្រប់​គ្រង​សមុទ្រ​របស់​កម្ពុជា «ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្ដា​ប្រទេស​នានា​» និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាត​សមុទ្រ​អន្តរជាតិ រួម​នឹង​ចៅក្រម​តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច បាន​លើក​ឡើង​ថា​ការ​ធ្វើ​សច្ចាប័ន​របស់​កម្ពុជា​លើ​ច្បាប់​សមុទ្រ​នេះ​ហាក់​បី​ដូច​ជា​យឺត​បន្តិច​តែនៅ​ទាន់​ពេល​។ លោក​ថា​ក្នុង​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន​ ការ​ស្វែងរក​ច្បាប់​អន្តរជាតិ​​​​​គឺ​នឹង​ជួយ​ការ​អធិបតេយ្យភាព​ដែន​សមុទ្រ ការ​ធ្វើ​នាវាចរ និង​ព្រំដែន​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​កម្ពុជា។

លោក​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការ​ការ​ពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ការពារ​ដែន​អធិបតេយ្យភាព​ផ្លូវ​សមុទ្រ ដែន​ទឹក ការ​ធ្វើ​នាវាចរណ៍ ក៏ដូចជា​រក្សា​បាន​នូវ​ព្រំ ប្រទល់​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ផង​ដែរ​។ ហើយ​បើ​សិន​ជា​មាន​ករណី​មាន​ជម្លោះ​​ដែន​សមុទ្រ​នេះ​គឺ ​កម្ពុជា​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ International Tribunal Court on UNCLOS គឺ​តុលាការ​អន្តរជាតិ​ស្ដីពី​នីតិ​សមុទ្រ​នេះ​ដើម្បី​ធ្វើ​ការ​សម្រេច​លើ​ដែន​អធិបតេយ្យ​ភាព​របស់​​កម្ពុជា​ប្រកប​ដោយ​តម្លាភាព​និង​បញ្ចៀស​បាន​នូវ​វិនាស​សកម្ម​ និង​សង្គ្រាម​​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS)? appeared first on Kampuchea Thmey Daily.

អ្នកផ្តល់សេវាទេសចរណ៍ខេត្តកែប សម្រេចរួមគ្នាមិនឡើងថ្លៃម្ហូបអាហារ
អ្នកផ្តល់សេវាក្នុងវិស័យទេសចរណ៍ រួមមានម្ចាស់អាហារដ្ឋាន និងកន្លែងស្នាក់នៅ ក្នុងខេត្តកែប បានអះអាងដូចៗគ្នាថា ពួកគេមិនដំឡើងថ្លៃម្ហូបអាហារនោះទេ ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យអុំទូក និងបុណ្យទានធំៗផ្សេងទៀត ពោលតម្លៃម្ហូបអាហារនៅរក្សាធម្មតា។ លើសពីនេះ ពួកគេបានត្រៀមនូវមុខម្ហូបជាច្រើនមុខ សម្រាប់ទុកជាជម្រើសជូនអតិថិជនរបស់ខ្លួនងាយស្រួលក្នុងការសម្រេចចិត្ត ជាមួយការធានាជូនគុណភាពអាហារដែលមានរសជាតិថ្មី ស្រស់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី​១៣​​​ ខែ វិច្ឆិកា អ្នកស្រី ស្រី មុំ ម្ចាស់អាហារដ្ឋានសមុទ្រ​​ឆ្នេរកែប មានទីតាំងជាប់ឆ្នេរកែប បានបញ្ជាក់ថា ជាទូទៅមិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតា អាហារដ្ឋានរបស់អ្នកស្រីមិនមានការឡើងថ្លៃអ្វីនោះទេ ពោលតម្លៃធម្មតា។ ចំណែកផ្ទះសំណាក់អាចឡើង ៥ដុល្លារ បន្ទប់គ្រែ ២ សម្រាប់ថ្ងៃបុណ្យទាន មានចាប់ពី(២០ដុល្លារ ទៅដល់ ២៥ដុល្លារ) ដែលអាចគយគន់ទេសភាពមាត់សមុទ្រ។

អ្នកស្រីបញ្ជាក់ថា អាហារដ្ឋានអ្នកស្រី បានត្រៀមនូវមុខម្ហូបរហូតដល់ ៦០មុខ ដោយក្នុងនោះតម្លៃចាប់ពី ១ម៉ឺនរៀលឡើងទៅ ដែលផ្តល់នូវជម្រើសល្អមែនទែនសម្រាប់អតិថិជនរបស់ខ្លួន។

ចំណែកកញ្ញា និកា អ្នកគ្របគ្រងអាហារដ្ឋាន និងផ្ទះលំហែ ឆ្នេរអង្កោល មានទីតាំងឆ្នេរអង្កោល ក៏បានបញ្ជាក់ដែរថា ទីតាំងរបស់ខ្លួនមិនឡើងថ្លៃនោះទេ សម្រាប់ការលក់ម្ហូបអាហារ ហើយតម្លៃក៏សមល្មមសម្រាប់អ្នកទេសចរអាចទទួលយកបាន។ កញ្ញា បញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាកក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ឆ្នេរអង្កោលសាកសមបំផុតសម្រាប់ អ្នកដែលចង់មកសម្រាក់លំហែនៅសមុទ្រ។

គួរបញ្ជាក់ជូនដែរ កន្លងទៅមានព័ត៌មានមិនល្អពីការលក់ដូរ តម្លៃម្ហូបអាហារ ជូនភ្ញៀវទេសចរ ថាថ្លៃហួសហេតុ ឬម្ហូបអាហារ មិនមានគុណភាពពីសំណាក់អ្នកហៅភ្ញៀវតាមមាត់ឆ្នេរ ជាពិសេសរឿងបាយឆាមួយចានតម្លៃ ៦ម៉ឺនរៀល ដែលត្រូវបានមហាជនរិះគន់។

ពាក់ព័ន្ធតម្លៃបាយឆានេះដែរ នាឱកាសអញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ហើយកុំឱ្យមានរឿងបាយឆាកើតមានក្នុងខេត្តកែបបន្តទៀត។

សម្តេចផ្តល់ជាអនុសាសន៍ថា ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី អាជ្ញាធរខេត្ត គឺត្រូវបំភ្លឺជូនសាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ ចៀសវាងការយល់ច្រឡំណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរ។

ដោយ៖ សឹង រ៉ាត់

The post អ្នកផ្តល់សេវាទេសចរណ៍ខេត្តកែប សម្រេចរួមគ្នាមិនឡើងថ្លៃម្ហូបអាហារ appeared first on Kampuchea Thmey Daily.

ព្រះសីហនុ៖ ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌតាមច្បាប់ មុននឹងសាងសង់អាងតន្រ្តីបាញ់ទឹកនៅឆ្នេរអូរត្រេះ
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតសាងសង់អាងតន្ដ្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់ឱ្យចប់សព្វគ្រប់សិន មុននឹងឈានដល់ការសាងសង់ បើទោះបីជាក្រុមហ៊ុន ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដោយ។

ការណែនាំនេះ បន្ទាប់ពីអាជ្ញាធរដែនដីក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងករណីនេះ លោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ទទួលស្គាល់ថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនខាងលើ ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី ពិតមែន ប៉ុន្តែមិនទាន់អាចសាងសង់បានទេ ។ លោកបញ្ជាក់ថា៖«ដោយក្រុមហ៊ុនមានការភាន់ច្រឡំថាជាលិខិតរបស់ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន។ បន្ទាប់ពីស្តាប់ការណែនាំរបស់ក្រុមការងារខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារលិខិតរបស់ក្រសួង និងក្រុមការងារ»។

យោងតាមលិខិតរបស់រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក តឹករ៉េត សំរេច ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ គឺបានឯកភាពជាគោលការណ៍ ចំពោះសំណើសុំគោលការណ៍អនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ ៨.៦១២ ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រ ប្រវែង ៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវដាក់ឱ្យបម្រើផលប្រយោជន៍សាធារណៈ។ លិខិតដដែលបញ្ជាក់ថា៖«បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ និងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុនត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់មួយចំនួន»។
ក្នុងនោះរួមមាន ១. ក្រុមហ៊ុនត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដើម្បីកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។
២. ក្រុមហ៊ុន ត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដែលផ្ដល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
៣. ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែបើតាមអាជ្ញាធរក្រុងព្រះសីហនុ ក្រុមហ៊ុននេះពុំទាន់បានបំពេញលក្ខខណ្ឌខាងលើនៅឡើយទេ។
ជាមួយគ្នានេះ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ដែលបានចុះពិនិត្យទីតាំងផ្ទាល់ បានធ្វើការណែនាំក្រុមហ៊ុន ត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុងជាបណ្តោះអាសន្ន និងត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ ព្រមទាំងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ ។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ ឡាយ សាមាន

The post ព្រះសីហនុ៖ ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌតាមច្បាប់ មុននឹងសាងសង់អាងតន្រ្តីបាញ់ទឹកនៅឆ្នេរអូរត្រេះ appeared first on Kampuchea Thmey Daily.

ឆ្នេរប៉ាក់ខ្លង ខេត្តកោះកុង ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត តែមិនសូវមានភ្ញៀវទេសចរច្រើនទៅលេង
ខេត្តកោះកុង ជាខេត្តដែលសម្បូរដោយធនធានធម្មជាតិយ៉ាងសម្បូរបែប និងជាទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ។ ខេត្តកោះកុង មានរមណីយដ្ឋានជាច្រើន រួមមាន ឧទ្យានជាតិ តំបន់ព្រៃកោងកាង ភ្នំ កោះ និងឆ្នេរសមុទ្រ។ តែក្នុងនោះ ឆ្នេរសមុទ្រមួយកន្លែងហាក់មានភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនទេ នោះ គឺឆ្នេរប៉ាក់ខ្លង។

ឆ្នេរប៉ាក់ខ្លង គឺជាឆ្នេរសមុទ្រដែលមានទេសភាពដ៏ស្រស់ត្រកាលប្រកបដោយបរិយាកាសល្អ មានខ្យល់បរិសុទ្ធ ដែលជាទីលំហែដ៏ទាក់ទាញសម្រាប់អ្នកទេសចរ។ ឆ្នេរប៉ាក់ខ្លង មានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឆ្នេរប៉ាក់ខ្លង ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនប៉ុន្មាននោះឡើយ។ អាជីវករនៅតំបន់ឆ្នេរមួយនេះ បានឲ្យដឹងថា៖ «នៅថ្ងៃធម្មតា និងថ្ងៃចុងសប្ដាហ៍ គឺមានមនុស្សមកលេងនៅឆ្នេរប៉ាក់ខ្លងតិចតួចបំផុត ប៉ុន្តែ បើក្នុងឱកាសបុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យអុំទូក ជាពិសេសថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាថ្ងៃឈប់សម្រាកនៃព្រឹត្តិការណ៍ផ្សេងៗទើបមានប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្តនៅឆ្នេរនេះចំនួនច្រើន»។

អាជីវករនៃតំបន់ឆ្នេរប៉ាក់ខ្លង បានសំណូមពរ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឲ្យបានច្រើនបន្ថែមទៀតនៅឆ្នេរសមុទ្រប៉ាក់ខ្លង ដើម្បីជួយជំរុញឲ្យមានការបង្កើនទេសចរណ៍ក្នុងតំបន់នោះ ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលក្នុងមូលដ្ឋាន។

គួរជម្រាបថា រមណីយដ្ឋានក្នុងខេត្តកោះកុង រួមមាន រមណីយដ្ឋានប្រវត្តិសាស្ត្រចេតិយឃុនឆាងឃុនផែន រមណីយដ្ឋានធម្មជាតិពាមក្រសោប រមណីយដ្ឋានកោះស្ដេច ឆ្នេរនេសាទ ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង កោះកុងក្រៅ កោះស្មាច់ តំបន់អេកូទេសចរណ៍អារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត ទឹកធ្លាក់តាតៃ និងស្ទឹងពពក រួមទាំងកន្លែងកម្សាន្តជាច្រើនទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឆ្នេរប៉ាក់ខ្លង ខេត្តកោះកុង ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត តែមិនសូវមានភ្ញៀវទេសចរច្រើនទៅលេង appeared first on Kampuchea Thmey Daily.

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការសង់របងលើឆ្នេរអូរឈើទាល គឺធ្វើលើដីកម្មសិទ្ធិឯកជនស្របច្បាប់
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ការសាងសង់របង ហ៊ុមព័ន្ធនៅលើដីឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺធ្វើលើដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនឯកជនមួយ ក្រោយរាជរដ្ឋាភិបាលបានធ្វើសម្បទានឲ្យក្រុមហ៊ុននោះ។

លោក ឡុង ឌីម៉ង់ បញ្ជាក់បែបនេះ បន្ទាប់ពីសាធារណជនមានការងឿងឆ្ងល់ក្រោយឃើញមានការសាងសង់របងដ៏រឹងមាំមួយកន្លែងនៅលើបណ្ដោយដីឆ្នេរអូរឈើទាល ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ សាធារណជន បានចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាពខុសច្បាប់ ដោយការរំលោភយកដីឆ្នេរដែលជាសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន។

ក៏ប៉ុន្តែ លោក ឡុង ឌីម៉ង់ បានអះអាងថា ទីតាំងខាងលើនេះ គឺជាអតីតទីតាំងនៃស្នាក់ការវរៈនគរបាលការពារព្រំដែនទឹក  តែក្រោយមកជាគោលការណ៍ គឺរាជរដ្ឋាភិបាលបានសម្រេចធ្វើអនុប្រយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយធ្វើសម្បទានដីនេះឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍ជាកន្លែងទេសចរណ៍។

បើតាមលោកអភិបាលរងខេត្តរូបនេះ គឺទីតាំងដីនៅឆ្នេរអូរឈើទាលនេះ បានចុះបញ្ជី និងទទួលបានប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លីតាំពីឆ្នាំ២០០៨ មកម្ល៉េះ។ ដូច្នេះ លោកអះអាងថា ដីឆ្នេរដែលសាធារណជនបានឃើញការ សាងសង់របងព័ទ្ធនេះ គឺជាដីឆ្នេរមានប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនឯកជន ដែលមានទំហំផ្ទៃដីប្រមាណជាង ៨ ពាន់៤រយម៉ែត្រក្រឡា មិនមែនជាការរំលោភយកដីឆ្នេរសាធារណៈទេ៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការសង់របងលើឆ្នេរអូរឈើទាល គឺធ្វើលើដីកម្មសិទ្ធិឯកជនស្របច្បាប់ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តី៖ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើរតួនាទីសំខាន់ទាក់ទាញវិនិយោគ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុង​ការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ព្រមទាំងជាគោលដៅ​ទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាបានផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់​គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» តាមការសម្រេចកសាងបណ្តាញផ្លូវ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណជាង៣០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានស្តែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់កម្ពុជាតំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើ​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់​លើការទទួលស្គាល់​ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទកម្ពុជា តារារះនាទិសនិរតី» ៕

The post នាយករដ្ឋមន្រ្តី៖ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើរតួនាទីសំខាន់ទាក់ទាញវិនិយោគ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ appeared first on Kampuchea Thmey Daily.

អភិបាលរងខេត្តកោះកុង ស្នើឲ្យមានការផ្តោតលើការដោះស្រាយ ពីផលប៉ះពាល់ធនធានតំបន់ឆ្នេរសមុទ្រ
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង អះអាងថា  សកម្មភាពអភិវឌ្ឍន៍ថ្មីៗក្នុងខេត្ត បានធ្វើឲ្យប៉ះពាល់ដល់ធនធានតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ។ ទោះជាយ៉ាងរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងស្ថាប័ននានា ចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយ។

ការលើកឡើង របស់លោកស្រីអភិបាលរងខេត្តកោះកុងនៅពេលនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពី ការបើកឲ្យដំណើរការអនុវត្តគម្រោង ”ការបន្សុំា និងភាពធន់នឹងអាកាសធាតុ នៃសហគមន៍ពឹងអាស្រ័យលើធនធានជលផល នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

លោកស្រី អ៊ី នារីនេត គូសបញ្ជាក់ថា តាមរយៈការសិក្សាជាច្រើនរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានា បានបង្ហាញថា បញ្ហាការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានជលផលសមុទ្រ បានជួបប្រទះនូវការលំបាកជាច្រើន ទោះបីជារដ្ឋបាលខេត្តខិតខំប្រឹងប្រែងយ៉ាងសកម្មយ៉ាងណាក៏ដោយ។

លោកស្រីចាត់ទុកថា បញ្ហាទាំងនោះរួមមាន៖ កង្វះខាតធនធានមនុស្ស ថវិកា និងជំនួយបច្ចេកទេស ដើម្បីសម្រេចបាននូវការគ្រប់គ្រង ធនធានជលផល ប្រកបដោយចីរភាព ក៏ដូចជាដើម្បីរួមចំណែកក្នុងការលើកកំពស់ភាពធន់ និងការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយ និងការចិញ្ចឹម​ជីវិតរបស់ប្រជាពលរដ្ឋតាមតំបន់ឆ្នេរខេត្ត។

ទន្ទឹមនោះ លោកស្រី ក៏គាំទ្រពេញទំហឹងផងដែរលើការអនុវត្តគម្រោង ខែមអាដាប់ (CamAdapt) ដែល នឹងត្រូវបានអនុវត្តដោយ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងប្រតិបត្តិជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមមូលនិធិជំនួយឥតសំណងពីមូលនិធិបរិសា្ថនសាកល (GEF) ដែលគម្រោងនេះនឹងចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ។

ដើម្បីលើកកំពស់សន្តិសុខស្បៀង ការចិញ្ចឹមជីវិត ការបង្កើតការងារ និងរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើជលផល និងផលិតផលជលផល ក្នុងខេត្តកោះកុង ក៏ដូចជាខេត្តទាំងបីផ្សេងទៀតតាមបណ្ដោយឆ្នេរនៃប្រទេសកម្ពុជា។

ខេត្តកោះកុងជាខេត្តមួយ ក្នុងចំណោមខេត្តទាំង ៤ តាមបណ្ដោយឆ្នេរសមុទ្រ មានព្រៃកោងកាងដ៏ស្រស់ស្អាត ហើយក៏ធំជាងគេក្នុងចំណោមខេត្តនៅតាមតំបន់ឆ្នេរ ដែលសម្បូរទៅដោយ ធនធានធម្មជាតិ ធនធានជលផល ជីវៈចម្រុះដ៏គួរឲ្យកត់សម្គាល់ និងមានឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត លំហសមុទ្រដ៏អំណោយផល។ រដ្ឋបាលខេត្តមានសុទិដ្ឋិនិយម ក្នុងការរីកលូតលាស់ នៃឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងពេលអនាគត៕

អត្តបទ៖ សិរីវឌ្ឍនៈ

The post អភិបាលរងខេត្តកោះកុង ស្នើឲ្យមានការផ្តោតលើការដោះស្រាយ ពីផលប៉ះពាល់ធនធានតំបន់ឆ្នេរសមុទ្រ appeared first on Kampuchea Thmey Daily.