ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការសង់របងលើឆ្នេរអូរឈើទាល គឺធ្វើលើដីកម្មសិទ្ធិឯកជនស្របច្បាប់
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ការសាងសង់របង ហ៊ុមព័ន្ធនៅលើដីឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺធ្វើលើដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនឯកជនមួយ ក្រោយរាជរដ្ឋាភិបាលបានធ្វើសម្បទានឲ្យក្រុមហ៊ុននោះ។

លោក ឡុង ឌីម៉ង់ បញ្ជាក់បែបនេះ បន្ទាប់ពីសាធារណជនមានការងឿងឆ្ងល់ក្រោយឃើញមានការសាងសង់របងដ៏រឹងមាំមួយកន្លែងនៅលើបណ្ដោយដីឆ្នេរអូរឈើទាល ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ សាធារណជន បានចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាពខុសច្បាប់ ដោយការរំលោភយកដីឆ្នេរដែលជាសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
ក៏ប៉ុន្តែ លោក ឡុង ឌីម៉ង់ បានអះអាងថា ទីតាំងខាងលើនេះ គឺជាអតីតទីតាំងនៃស្នាក់ការវរៈនគរបាលការពារព្រំដែនទឹក តែក្រោយមកជាគោលការណ៍ គឺរាជរដ្ឋាភិបាលបានសម្រេចធ្វើអនុប្រយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយធ្វើសម្បទានដីនេះឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍ជាកន្លែងទេសចរណ៍។

បើតាមលោកអភិបាលរងខេត្តរូបនេះ គឺទីតាំងដីនៅឆ្នេរអូរឈើទាលនេះ បានចុះបញ្ជី និងទទួលបានប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លីតាំពីឆ្នាំ២០០៨ មកម្ល៉េះ។ ដូច្នេះ លោកអះអាងថា ដីឆ្នេរដែលសាធារណជនបានឃើញការ សាងសង់របងព័ទ្ធនេះ គឺជាដីឆ្នេរមានប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនឯកជន ដែលមានទំហំផ្ទៃដីប្រមាណជាង ៨ ពាន់៤រយម៉ែត្រក្រឡា មិនមែនជាការរំលោភយកដីឆ្នេរសាធារណៈទេ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?