ជម្រើសជាតិនារី Archives - Kampuchea Thmey Daily

ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង នឹងបង្ហាញខ្លួនក្នុងការប្រកួតកីឡាជាតិលើកទី ៣ ឆ្នាំ ២០២២
ក្លិបបាល់ទាត់សមាគមមន្ទីរអប់រំ យុវជន និង​កីឡា ចំនួន ១១ ​រាជធានី​ខេត្ត ស្មើ​ ២២ ​ក្រុម នឹង​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​ ៣ ឆ្នាំ​ ២០២២ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា ខាងមុខនេះ​។​

​ការប្រកួត​កីឡា​ជាតិ ដែល​ខកខាន​រៀបចំ ១​ លើក​រួចមកហើយ​កាលពី​ឆ្នាំ​ ២០២០ នឹងត្រូវ​រៀបចំ​ឱ្យមាន​ការប្រកួត​ឡើងវិញ នៅ​ឆ្នាំ​ ២០២២ នេះ​ដើម្បី​ត្រៀម​មុន​ការប្រកួត​ស៊ី​ហ្គេម ២០២៣ មកដល់ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានសម្រេច​ជាគោលការណ៍​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី ​៣ ឆ្នាំ​ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី​ ១៧-២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ខាងមុខ ដោយមាន​កីឡា ៣៩ ​ប្រភេទ​ដាក់ឱ្យ​ប្រកួត​។

​ចំពោះ​ប្រភេទ​កីឡា​ដែលមាន​ប្រជាប្រិយភាព (​បាល់ទាត់​) ត្រូវបាន​ដឹងថា​មាន​ក្រុម​សរុប​ចំនួន ២២​ ក្រុម ក្នុងនោះ​នារី ១១ ​ក្រុម និង​បុរស ១១ ​ក្រុម​។

​ក្រុម​បុរស​ទាំង ១១ ​ក្រុម​រួមមាន កំពត​អេ​ហ្វ​ស៊ី​, កែប​, រាជធានី​ភ្នំពេញ (​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​), ខេត្តស្វាយរៀង​, កំពង់ឆ្នាំង (​ឬ​ទ្ធី​សែន​), ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តកំពង់ធំ (​ក្លិប​បាល់ទាត់​សន្តិភាព​ខេត្តកំពង់ធំ​), ខេត្ត​រតនៈគីរី (​អធិរាជ​ដំរី​ឦសាន​), ក្រសួង​សេដ្ឋកិច្ច​, ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។ ដោយឡែក​ក្រុម​នារី ទាំង​ ១១ ​ក្រុម​រួមមាន ខេត្តសៀមរាប (​ក្លិប​បាល់ទាត់​សៀមរាប​), ខេត្តបាត់ដំបង​, ខេត្តស្វាយរៀង (​ព្រះខ័ន​រាជ​ស្វាយរៀង​), ខេត្តកំពង់ឆ្នាំង​, ខេត្តកំពង់ស្ពឺ (​ណាហ្គា​វើ​លដ៍​កំពង់ស្ពឺ​), ខេត្តកណ្ដាល​, ខេត្តកំពង់ចាម (​បឹងកេត​អេ​ហ្វ​ស៊ី​), ខេត្តកំពង់ធំ​, ខេត្តព្រៃវែង (​ក្លិប​វិសាខា​), ខេត្តក្រចេះ និង​ខេត្ត​ប៉ៃលិន​។​

​តាម​គម្រោង​ដើមឡើយ ការប្រកួត​កីឡា​ជាតិ លើក​ទី​ ៣ នឹង​រៀបចំ​ការប្រកួត​នៅ​ទីលាន​ ៦ រាជធានី​-​ខេត្ត ពិសេស​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ​ចូល​រួម​ប្រមាណ ៧,០០០​ នាក់​។ ចំពោះ​ប្រភេទ​កីឡា ដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ គឺមាន ៣៩ ​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧ ​ប្រភេទ​កីឡា​។

​ព្រឹត្តិការណ៍​កីឡា​ជាតិ បាន​ខកខាន​រៀបចំ​ម្ដង​រួចមកហើយ កាលពី​ឆ្នាំ​ ២០២០ ក្រោយ​ផ្ទុះ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩ បន្ទាប់ពី​ធ្លាប់​រៀបចំ​ដោយ​ជោគជ័យ​ចំនួន ២​ លើក កាលពី​ឆ្នាំ ​២០១៦ និង​ឆ្នាំ​ ២០១៨​។ ដោយ​មើលឃើញ ពី​ស្ថានភាព​កូ​វីដ​-១៩ នៅ​កម្ពុជា​ធូរស្រាល ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ ២​ ឆ្នាំ​ម្ដងនេះ​ឡើងវិញ តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​ជា​បទពិសោធ​ក្នុងការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំ​ ២០២៣​។​

​អត្ថបទ​៖ មន្នី​រ័ត្ន​

The post ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង នឹងបង្ហាញខ្លួនក្នុងការប្រកួតកីឡាជាតិលើកទី ៣ ឆ្នាំ ២០២២ appeared first on Kampuchea Thmey Daily.

ជម្រើសជាតិនារីកម្ពុជា អាចចេញទៅហ្វឹកហាត់នៅចិនរយៈពេលយូរ ដើម្បីត្រៀមស៊ីហ្គេម ២០២៣
មានការលេចឮដំណឹងថ្មីៗនេះមកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រោងចេញទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេស​ចិន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដំណឹង​នេះ​ក៏បាន​បញ្ជាក់​ទៀតផង​ដែ​រថា គឺ​គ្រោង​នឹង​ចាក​ចេញទៅ​ប្រទេស​ចិន​នៅ​អំឡុង​ខែសីហា ឆ្នាំ​ ២០២២​ នេះ​ផ្ទាល់​តែម្ដង ហើយនឹង​ប្រើ​រយៈពេល​ហ្វឹកហាត់​នៅ​ទីនោះ ៣​ ខែ ឬ​លើស​នេះ ដោយមាន​កីឡាការិនី គ្រូបង្វឹក និង​ក្រុមការងារ​ជាច្រើន​នាក់​។ ក្រៅពីនេះ​ក៏មាន​ដំណឹង​ថា លើសពី​ការហ្វឹកហាត់​ ក៏មាន​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ផងដែរ​។​

​នេះ​ជាការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​លើកដំបូង​ សម្រាប់​ជម្រើសជាតិ​នារី​កម្ពុជា ចាប់តាំងពី ត្រូវបាន​បង្កើតឱ្យមាន​ឡើង​ក្នុង​ឆ្នាំ​ ២០១៨​។

​សូមបញ្ជាក់ថា ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​នារី ក៏​នឹងមាន​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ខណៈ​នារី​កម្ពុជា ក៏​ទើបតែ​បាន​ចូលរួម​លើកដំបូង​ក្នុង​ស៊ី​ហ្គេម លើក​ទី ​៣១ ឆ្នាំ​ ២០២១ (​លើក​មក​ឆ្នាំ​ ២០២២) នៅ​ប្រទេស​វៀតណាម ថ្មីៗ​នេះ​ផងដែរ បើទោះបីជា​ពុំទាន់​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

The post ជម្រើសជាតិនារីកម្ពុជា អាចចេញទៅហ្វឹកហាត់នៅចិនរយៈពេលយូរ ដើម្បីត្រៀមស៊ីហ្គេម ២០២៣ appeared first on Kampuchea Thmey Daily.

ជោគវាសនា U-18 នារីកម្ពុជា នឹងសម្រេចនៅល្ងាចនេះ ពេលជួបវៀតណាម
ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងបន្តការប្រកួតទី ៣ ប្រចាំពូល A ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងវៀតណាម។

​ការប្រកួត​រវាង U-18 នារី​កម្ពុជា ជាមួយ U-18 នារី​វៀតណាម នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០ ​នាទី​រសៀល នា​កីឡដ្ឋាន GELORA SRIWIJAYA ខេត្ត​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ប្រកួត​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រកួត​កំណត់​ជោគវាសនា​របស់​កម្ពុជា បានសេចក្ដីថា បើសិនជា​ឈ្នះ​នឹង​បន្ត​មានឱកាស​ប្រជែង​កៅអី​ទៅ​ជុំ​បន្ទាប់ ប៉ុន្តែ​បើ​ស្មើ ឬ​ចាញ់ នោះ​នឹង​អស់​ឱកាស​ត្រឹម​ថ្ងៃនេះ ដ្បិត​ពិន្ទុ​ក្រុម​លេខ​ ២ បាន​ដាច់​ដល់​ទៅ ៦ ​ពិន្ទុ​។​

​មុន​ការប្រកួត​មកដល់ U-18 នារី​វៀតណាម បាន​យកឈ្នះ U-18 នារី​សិង្ហ​បុរី ០-៩ និង​ប្រកួត​ទី ​២ ឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ២-១ ខណៈ U-18 នារី​កម្ពុជា បាន​ចាញ់ U-18 នារី​ថៃ ៤-០ និង​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ១-០​។ បច្ចុប្បន្ន​វៀតណាម ឈរ​កំពូល​តារាង មាន ៦​ ពិន្ទុ​ពេញ ដោយឡែក​កម្ពុជា ឈរ​នៅ​លេខ ​៤ មាន ០​ ពិន្ទុ​។​

​បញ្ជាក់ថា U-18 នារី​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម​ខ្លាំងៗ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, ថៃ និង​សិង្ហ​បុរី​។ លទ្ធផល​ថ្ងៃនេះ​អាច​នឹង​សម្រេច​ជោគវាសនា​របស់​កម្ពុជា ក្នុងការ​ឡើ​វគ្គ​បន្ត​ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post ជោគវាសនា U-18 នារីកម្ពុជា នឹងសម្រេចនៅល្ងាចនេះ ពេលជួបវៀតណាម appeared first on Kampuchea Thmey Daily.

គ្រូ U-18 នារីកម្ពុជា សរសើរកូនក្រុមធ្វើបានល្អ ទោះចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចុងម៉ោង
ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី បាន​រង​បរាជ័យ​ប្រកួត​ទី​ ២ ពានរង្វាន់​ជើងឯក​នារី​អាស៊ាន​អាយុ​ក្រោម ១៨​ ឆ្នាំ (AFF U-18 Women’s Championship 2022) ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី យ៉ាង​តានតឹង​ដោយ​លទ្ធផល ១-០ នា​យប់​ថ្ងៃទី​ ២៤ ខែកក្កដា​។​

​ការប្រកួត​ដែល​ស្ទើរតែ​បញ្ចប់​ការប្រកួត​ជាមួយ​លទ្ធផល​ស្មើ​ទៅហើយ ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​បាន​ទាត់​ចូល​គ្រាប់​ជ័យជម្នះ​នៅ​នាទី ៩០+៣ ដោយ​កីឡាការិនី Sheva Imut តាមរយៈ​បាល់​ហ្រី​ឃី​គ​ពី​ចម្ងាយ​។​

បើទោះបីជារងបរាជ័យក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក U-18 នារីកម្ពុជា លោក ទុំ សារ៉ាយ បានសរសើរដល់កូនក្រុមថា ធ្វើបានល្អ គ្រាដែលគ្រូ U-18 នារីឥណ្ឌូណេស៊ី ក៏បាននិយាយពីប្រព័ន្ធការពារដ៏ល្អរបស់កម្ពុជាផងដែរ។​

​ក្រោយ​ចប់​ការប្រកួត លោក ទុំ សា​រ៉ា​យ បាន​និយាយថា​៖ «​ទោះបីជា​ចាញ់​ក៏ដោយ ខ្ញុំ​គិតថា​ពួកយើង​ពិតជា​ធ្វើ​បានល្អ​។ យើង​មាន​បញ្ហា​ខ្លះ​នៅ​ចុងបញ្ចប់ ដូច្នេះ​វា​ជា​រឿង​អកុសល​បន្តិច​ក្នុងការ​ចាញ់​នៅពេលដែល​កីឡាករ​បាន​ព្យាយាម​យ៉ាងខ្លាំង​»​។​

​ដោយឡែក​គ្រូ U-18 នារី​ឥណ្ឌូណេស៊ី វិញ​លោក Rudy Eka Priyambada បាន​បញ្ជាក់ថា​៖ «​គ្រាប់​ចុងក្រោយ​បាន​បំបែក​ភាពជាប់គាំង​របស់​យើង​។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ដែល​យើង​ព្យាយាម​គ្រប់​ជម្រើស​ដែលមាន​ទល់​ជាមួយនឹង​កម្ពុជា ដែល​ការពារ​បាន​ជ្រៅ ល្អ និង​រឹង​។ មាន​ផ្នែក​មួយចំនួន​ដែល​យើង​ត្រូវ​ធ្វើការ​ជាពិសេស​លើ​ការរក្សា​ការគ្រប់គ្រង​បាល់​។​»

​គួរ​បញ្ជាក់ថា លទ្ធផល​ចាញ់​នេះ​ធ្វើឱ្យ​នារី​កម្ពុជា ឈរ​នៅ​លេខ​ ៤ ជា​បណ្ដោះអាសន្ន ជាមួយនឹង​ការ​នៅ​ពីលើ U-18 នារី​សិង្ហ​បុរី ដោយ​កម្ពុជា ត្រូវបាន​គេ​ទាត់​ចូល​ច្រើនជាង ២​ ប្រកួត​កម្ពុជា របូត​៥​គ្រាប់ ខណៈ សិង្ហ​បុរី ២​ ប្រកួត​របូត ១០​ គ្រាប់​។ ដោយឡែក​ប្រកួត​បន្ទាប់​របស់ U-18 នារី​កម្ពុជា ត្រូវ​ជួប​ក្រុម U-18 នារី​វៀតណាម នៅ​ថ្ងៃទី​ ២៨ ខែកក្កដា ខាងមុខ ដែល​អាចជា​ការប្រកួត​កំណត់​ជោគវាសនា​ចុងក្រោយ​របស់​កម្ពុជា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post គ្រូ U-18 នារីកម្ពុជា សរសើរកូនក្រុមធ្វើបានល្អ ទោះចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចុងម៉ោង appeared first on Kampuchea Thmey Daily.

៤ ឆ្នាំមុន ជម្រើសជាតិនារីកម្ពុជា ឈ្នះ ទីម័រខាងកើត ១២-០ ខណៈល្ងាចនេះត្រូវតតាំងគ្នាម្ដងទៀត
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបន្តការប្រកួតចុងក្រោយរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 វេលាម៉ោង ៦ ល្ងាច ថ្ងៃទី ​១៣ ខែកក្កដា​នេះ នៅ​កីឡដ្ឋាន IMUS GRANDSTAND ក្នុងប្រទេស​ហ្វីលីពីន​។​

​ក្រុម​ទាំង​ពីរបាន​អស់​ឱកាស​ដូចគ្នា​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត ប៉ុន្តែ​នេះ​ជាការ​ប្រកួត​ដើម្បី​ដណ្ដើម​ពិន្ទុ​ឈរ​លេខ​ ៣ ក្នុង​ពូ​ល​។ ខណៈ​បើ​និយាយ​ពី​ប្រវត្តិ​ជួបគ្នា​វិញ កម្ពុជា ធ្លាប់​ជួប ទីម័​រ​ខាង​កើត ម្ដង​កាលពី​ឆ្នាំ​ ២០១៨ ជា​លទ្ធផល​កម្ពុជា បាន​យកឈ្នះ ទី​ម័​រ​ខាងកើត ១២-០​។​

​ជុំវិញ​បទពិសោធន៍​ក្នុង​ពានរង្វាន់​នេះ​វិញ ទី​ម័​រ​ខាងកើត ហាក់​មាន​បទពិសោធន៍​ច្រើនជាង​កម្ពុជា​បន្តិច ដោយបាន​ចូលរួម​តាំងពី​ឆ្នាំ​ ២០១៦ រីឯ​កម្ពុជា ទើបតែ​ចូលរួម​នៅ​ឆ្នាំ​២០១៨​។ ស្ថានភាព​បច្ចុប្បន្ន​វិញ ទី​ម័​រ​ខាងកើត ប្រកួត​បាន ៣​ ប្រកួត ហើយ​បាន​រង​បរាជ័យ​ទាំង ៣ ​ប្រកួត​រួមមាន​ចាញ់​មី​យ៉ាន់​ម៉ា ៧-០, ចាញ់​ឡាវ ២-០ និង​ចាញ់​វៀតណាម ០-៦ ខណៈ​កម្ពុជា​វិញ ប្រកួត​បាន ៣ ​ប្រកួត​ស្មើ​ជាមួយ​ឡាវ ១-១, ចាញ់​វៀតណាម ៣-០ និង​ចាញ់​មី​យ៉ាន់​ម៉ា ៣-០៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post ៤ ឆ្នាំមុន ជម្រើសជាតិនារីកម្ពុជា ឈ្នះ ទីម័រខាងកើត ១២-០ ខណៈល្ងាចនេះត្រូវតតាំងគ្នាម្ដងទៀត appeared first on Kampuchea Thmey Daily.

ជម្រើសជាតិនារីកម្ពុជា ជួបក្រុមខ្លាំងមីយ៉ាន់ម៉ា ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររៀងរាល់ឆ្នាំ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវបន្តធ្វើការងារដ៏ធ្ងន់មួយទៀត ពោលគឺត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិនារីខ្លាំងគឺ មីយ៉ាន់ម៉ា ក្នុង​ពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 វេលា​ម៉ោង​៣​រសៀល ថ្ងៃទី ​០៩ ខែកក្កដា​នេះ នៅ​កីឡដ្ឋាន BINAN ក្នុងប្រទេស​ហ្វីលីពីន​។​

​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក​ដទៃទៀត ​សម្រាប់​ក្រុម​នារី​កម្ពុជាល្ងាច​នេះ ពីព្រោះ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ខ្លាំង​លំដាប់​ទី ​៣ ក្នុង​តំបន់​អាស៊ាន​បន្ទាប់ពី​វៀតណាម និង​ថៃ​។

​ចាត់ទុកជា​ក្រុម​ខ្លាំង​បែបនេះ ​គឺ​បន្ទាប់ពី​គេ​ធ្លាប់​ឈ្នះ​ជើងឯក​នារី​អាស៊ាន ២​ លើក (២០០៤ និង​២០០៧) រងជើង​ឯក ៣ ​លើក (២០១១, ២០១២ និង​២០១៥) ហើយ​ក្រៅពីនេះ​គេ​បាន​លេខ​ ៣ ចំនួន ២ ​លើក (២០១៦ និង​២០១៩) និង​លេខ ​៤ ចំនួន ៤​ លើក (២០០៦, ២០០៨, ២០១៣ និង​២០១៨)​។ អាចនិយាយបាន​ដោយ​ខ្លី​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​មី​យ៉ាន់​ម៉ា គឺ​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ រៀងរាល់ឆ្នាំ រាប់​ចាប់តាំងពី​ពាន​បង្កើតឡើង​លើកដំបូង​នៅ​ឆ្នាំ​ ២០០៤​។​

​ប្រវត្តិ​ជួបគ្នា​វិញ កម្ពុជា ធ្លាប់​ជួប មី​យ៉ាន់​ម៉ា ម្ដង​កាលពី​ឆ្នាំ​ ២០១៨ ជា​លទ្ធផល​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ កម្ពុជា ១០-១​។ ស្ថានភាព​បច្ចុប្បន្ន​វិញ មី​យ៉ាន់​ម៉ា ទើបតែ​ប្រកួត​បាន ១​ ប្រកួត ហើយ​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៧-០ ខណៈ​កម្ពុជា​វិញ ប្រកួត​បាន ២ ​ប្រកួត​ស្មើ​ជាមួយ​ឡាវ ១-១ និង​ចាញ់​វៀតណាម ៣-០៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post ជម្រើសជាតិនារីកម្ពុជា ជួបក្រុមខ្លាំងមីយ៉ាន់ម៉ា ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររៀងរាល់ឆ្នាំ appeared first on Kampuchea Thmey Daily.

នារីកម្ពុជា តាមស្មើឡាវចុងម៉ោង ដើម្បីឈរលេខ ២ ក្នុងពូល B ពានបាល់ទាត់នារីអាស៊ាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិនារីឡាវ ក្នុងជំនួបបើកពូល B ពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) លទ្ធផល ១-១ នា​យប់​ថ្ងៃទី​ ០៥ ខែកក្កដា​។​

​ក្នុងការ​ប្រកួត​កម្ពុជា ធ្វើបាន​យ៉ាង​ល្អ​ជាមួយនឹង​ឱកាស​ទា​ត់ ២ ​ដង​នៅ​ដើម​វគ្គ​ទី​ ១ ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី​។ យ៉ាងណាមិញ​ចូលដល់​នាទី​ ២១ ឡាវ បាន​កីឡាការិនី Phimpha Thongsavang ក្រោយមក​កម្ពុជា បាន​ព្យាយាម​រ​ក​គ្រាប់​បាល់​តាម​ស្មើ​ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ដោយសារ​អ្នកចាំទី​ឡាវ ធ្វើបាន​យ៉ាង​ល្អ​ជាមួយនឹង​ការសង្គ្រោះ​បាល់​ជាច្រើន ហើយ​ក៏បាន​រក្សា​លទ្ធផល ១-០ ដល់​ចប់​វគ្គ​ទី​ ១​។​

​ចូលដល់​វគ្គ​ទី​ ២ កម្ពុជាព្យាយាម​រក​ក្រាប់​បាល់​តាម​ស្មើ​មកវិញ ប៉ុន្តែ​ខកខាន​ជាច្រើនលើក​ច្រើនសារ​ប៉ុន្តែ​នៅតែ​មិនបាន​សម្រេច និង​អូសបន្លាយ​ដល់​នាទី​ ៩០ ទើប​អាច​រក​គ្រាប់​បាល់​បាន​ដោយ​បាល់​ពិន័យ ១១ ​ម៉ែត្រ ធ្វើបាន​សម្រេច​ដោយ​កីឡាការិនី ពឿ​ន គ​ន្ធា រហូតដល់​លទ្ធផល​បញ្ចប់​ចុងក្រោយ កម្ពុជា ស្មើ​ជាមួយ ឡាវ ១-១​។​

​ដូច្នេះ​លទ្ធផល​ស្មើ​នេះ ​ធ្វើឱ្យ​នារី​កម្ពុជា ឈរ​នៅ​លេខ​ ២ បណ្ដោះអាសន្ន បន្ទាប់ពី​មួយគូ​ទៀត មី​យ៉ាន់​ម៉ា បាន​យកឈ្នះ ទី​ម័​រ​ខាងកើត ដល់​ទៅ ៧-០​។ កម្ពុជា ឈរ​នៅលើ ឡាវ ដោយសារ​មាន​កាត​លឿង តិចជាង​ឡាវ​។ ដោយឡែក​ប្រកួត​បន្ទាប់​របស់ កម្ពុជា ត្រូវ​ជួប ក្រុម​ខ្លាំង វៀតណាម នៅ​ថ្ងៃទី​ ០៧ ខែកក្កដា ខាងមុខ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

The post នារីកម្ពុជា តាមស្មើឡាវចុងម៉ោង ដើម្បីឈរលេខ ២ ក្នុងពូល B ពានបាល់ទាត់នារីអាស៊ាន appeared first on Kampuchea Thmey Daily.

គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា ជុំវិញការជ្រើសរើសកីឡាការិនី ២០ នាក់ ចុងក្រោយទៅស៊ីហ្គេម
​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាការិនីជម្រើសជាតិកម្ពុជា ២០ នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម​។​

​កីឡាការិនី​ទាំង ២០​ នាក់​ ត្រូវបាន​ជ្រើសរើស​ចេញពី​កីឡាការិនី ៣៥​ នាក់ ក្រោម​ការតាមដាន និង​សង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ខណៈ​លោក​បាន​បង្ហើប​ឱ្យដឹងពី​ចំណុច​ដែល​ត្រូវបាន​ជ្រើសរើស​គឺ​ផ្ដោតទៅលើ​កត្តា​សំខាន់ៗ​ចំនួន ៣​។​

​លោក ប្រាក់ វុទ្ធី បានលើកឡើង​ជាដំបូង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងការ​ត្រៀមលក្ខណៈរ​បស់​យើង គឺ​យើង​ត្រៀម​រយៈពេល ១៦ ​ថ្ងៃ ពីថ្ងៃ​ទី​ ២០ រហូតដល់​ថ្ងៃទី​ ០៦ ហើយ​ថ្ងៃទី ​៧ យើង​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​។ ការហ្វឹកហាត់​រយៈពេល ១៧ ​ថ្ងៃនេះ គឺ​អ្វីដែល​យើង​ផ្ដោត​សំខាន់​ទៅលើ​ស្មារតី​ក្រុម​របស់​យើង ព្រោះ​យើង​ដឹង​ហើយ​ថា​កីឡាការិនី​របស់​យើង​គឺជា​លើកដំបូង​ត្រូវ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​។​»

«​ការប្រកួត​នេះ​មាន​សារៈសំខាន់​សម្រាប់​ក្រុមបាល់ទាត់​នារី​របស់​យើង ដែល​យើង​អាច​គិតថា​ជា​ម៉ែត្រ​វាស់​អំពី​កម្រិត​សមត្ថភាព គុណភាព របស់​កីឡាការិនី​របស់​យើង ដែល​យើង​នឹងត្រូវ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ផងដែរ ជា​ម៉ែត្រ​វាស់​ដ៏​សំខាន់ ហើយ​ពង្រឹង​កាយសម្បទា និង​សមត្ថភាព​រយៈពេល ១៦​ ថ្ងៃនេះ ដើម្បី​ត្រៀម​ជាមួយនឹង​ការប្រកួត​ស៊ី​ហ្គេម​នេះឯង​។​» លោក ប្រាក់ វុទ្ធី បាន​បន្ថែម​។​

​អតីត​គ្រូបង្វឹក​របស់​ក្លិប​បឹងកេត និង​អគ្គិសនី​កម្ពុជា បាន​បន្តទៀតថា​៖ «​សម្រាប់ ២០​ រូប​ដែល​ត្រៀម​ទៅ​វៀតណាម គឺ​យើង​មាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ជា​រៀងរាល់ថ្ងៃ ពិនិត្យមើល​សកម្មភាព​ហ្វឹកហាត់ តើ​កម្រិត​របស់គាត់​អាចធ្វើ​អ្វី​បាន​ទៅតាម​ដែរ​យើង​ចង់បាន ទី​ ២ តាមរយៈ​នៃ​ការប្រកួត​សាកល្បង ក្នុងនោះ​យើង​វាយតម្លៃ​ទៅលើ​គុណ​ផល​ម្នាក់ៗ​ក្នុង​រយៈពេល ១៦ ​ថ្ងៃ​ហ្នឹង ពិនិត្យ​ទៅលើ​ស្មារតី​របស់គាត់ តើ​គាត់​ប្រឹងប្រែង​បាន​កម្រិតណា ហើយ​គាត់​ព្យាយាម​ធ្វើទៅ​តាម​អ្វីដែល​យើង​ចង់បាន​ដល់​កម្រិតណា​។​»

​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​ចាប់ឆ្នោត​ស្ថិត​ទៅ​ពូ​ល A សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​លើ​វិញ្ញាសា​បាល់ទាត់​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង​កម្រិត​ពិ​ព​ភ​លោក វៀតណាម និង​ហ្វីលីពីន ដែល​ទាំងពីរ​ក្រុម​នេះ នឹង​ត្រៀម​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក​នារី (FIFA Women’s World Cup) នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​ចំពោះ​ការប្រកួត​វិញ កម្ពុជា នឹង​បើកឆាក​គឺ​នៅ​ថ្ងៃទី​ ០៩ ខែឧសភា ដោយ​ត្រូវ​ជួប​ហ្វីលីពីន បន្ទាប់មក​ប្រកួត​ចុងក្រោយ​ជួប​ម្ចាស់ផ្ទះ​វៀតណាម នៅ​ថ្ងៃទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២២៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

The post គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា ជុំវិញការជ្រើសរើសកីឡាការិនី ២០ នាក់ ចុងក្រោយទៅស៊ីហ្គេម appeared first on Kampuchea Thmey Daily.