កីឡា
គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា ជុំវិញការជ្រើសរើសកីឡាការិនី ២០ នាក់ ចុងក្រោយទៅស៊ីហ្គេម
នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាការិនីជម្រើសជាតិកម្ពុជា ២០ នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម។

កីឡាការិនីទាំង ២០ នាក់ ត្រូវបានជ្រើសរើសចេញពីកីឡាការិនី ៣៥ នាក់ ក្រោមការតាមដាន និងសង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិនារីកម្ពុជា ខណៈលោកបានបង្ហើបឱ្យដឹងពីចំណុចដែលត្រូវបានជ្រើសរើសគឺផ្ដោតទៅលើកត្តាសំខាន់ៗចំនួន ៣។
លោក ប្រាក់ វុទ្ធី បានលើកឡើងជាដំបូងយ៉ាងដូច្នេះថា៖ «ក្នុងការត្រៀមលក្ខណៈរបស់យើង គឺយើងត្រៀមរយៈពេល ១៦ ថ្ងៃ ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ០៦ ហើយថ្ងៃទី ៧ យើងនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ ការហ្វឹកហាត់រយៈពេល ១៧ ថ្ងៃនេះ គឺអ្វីដែលយើងផ្ដោតសំខាន់ទៅលើស្មារតីក្រុមរបស់យើង ព្រោះយើងដឹងហើយថាកីឡាការិនីរបស់យើងគឺជាលើកដំបូងត្រូវចូលរួមប្រកួតស៊ីហ្គេម។»

«ការប្រកួតនេះមានសារៈសំខាន់សម្រាប់ក្រុមបាល់ទាត់នារីរបស់យើង ដែលយើងអាចគិតថាជាម៉ែត្រវាស់អំពីកម្រិតសមត្ថភាព គុណភាព របស់កីឡាការិនីរបស់យើង ដែលយើងនឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ ជាម៉ែត្រវាស់ដ៏សំខាន់ ហើយពង្រឹងកាយសម្បទា និងសមត្ថភាពរយៈពេល ១៦ ថ្ងៃនេះ ដើម្បីត្រៀមជាមួយនឹងការប្រកួតស៊ីហ្គេមនេះឯង។» លោក ប្រាក់ វុទ្ធី បានបន្ថែម។
អតីតគ្រូបង្វឹករបស់ក្លិបបឹងកេត និងអគ្គិសនីកម្ពុជា បានបន្តទៀតថា៖ «សម្រាប់ ២០ រូបដែលត្រៀមទៅវៀតណាម គឺយើងមានឆ្លងកាត់ការបណ្ដុះបណ្ដាលជារៀងរាល់ថ្ងៃ ពិនិត្យមើលសកម្មភាពហ្វឹកហាត់ តើកម្រិតរបស់គាត់អាចធ្វើអ្វីបានទៅតាមដែរយើងចង់បាន ទី ២ តាមរយៈនៃការប្រកួតសាកល្បង ក្នុងនោះយើងវាយតម្លៃទៅលើគុណផលម្នាក់ៗក្នុងរយៈពេល ១៦ ថ្ងៃហ្នឹង ពិនិត្យទៅលើស្មារតីរបស់គាត់ តើគាត់ប្រឹងប្រែងបានកម្រិតណា ហើយគាត់ព្យាយាមធ្វើទៅតាមអ្វីដែលយើងចង់បានដល់កម្រិតណា។»
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល A សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំងកម្រិតពិពភលោក វៀតណាម និងហ្វីលីពីន ដែលទាំងពីរក្រុមនេះ នឹងត្រៀមចូលរួមការប្រកួតបាល់ទាត់ពិភពលោកនារី (FIFA Women’s World Cup) នៅឆ្នាំ២០២៣ ខាងមុខ។
ចំពោះការប្រកួតវិញ កម្ពុជា នឹងបើកឆាកគឺនៅថ្ងៃទី ០៩ ខែឧសភា ដោយត្រូវជួបហ្វីលីពីន បន្ទាប់មកប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


