កីឡា
៤ ឆ្នាំមុន ជម្រើសជាតិនារីកម្ពុជា ឈ្នះ ទីម័រខាងកើត ១២-០ ខណៈល្ងាចនេះត្រូវតតាំងគ្នាម្ដងទៀត
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបន្តការប្រកួតចុងក្រោយរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 វេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៣ ខែកក្កដានេះ នៅកីឡដ្ឋាន IMUS GRANDSTAND ក្នុងប្រទេសហ្វីលីពីន។

ក្រុមទាំងពីរបានអស់ឱកាសដូចគ្នាក្នុងការឡើងទៅវគ្គបន្ត ប៉ុន្តែនេះជាការប្រកួតដើម្បីដណ្ដើមពិន្ទុឈរលេខ ៣ ក្នុងពូល។ ខណៈបើនិយាយពីប្រវត្តិជួបគ្នាវិញ កម្ពុជា ធ្លាប់ជួប ទីម័រខាងកើត ម្ដងកាលពីឆ្នាំ ២០១៨ ជាលទ្ធផលកម្ពុជា បានយកឈ្នះ ទីម័រខាងកើត ១២-០។
ជុំវិញបទពិសោធន៍ក្នុងពានរង្វាន់នេះវិញ ទីម័រខាងកើត ហាក់មានបទពិសោធន៍ច្រើនជាងកម្ពុជាបន្តិច ដោយបានចូលរួមតាំងពីឆ្នាំ ២០១៦ រីឯកម្ពុជា ទើបតែចូលរួមនៅឆ្នាំ២០១៨។ ស្ថានភាពបច្ចុប្បន្នវិញ ទីម័រខាងកើត ប្រកួតបាន ៣ ប្រកួត ហើយបានរងបរាជ័យទាំង ៣ ប្រកួតរួមមានចាញ់មីយ៉ាន់ម៉ា ៧-០, ចាញ់ឡាវ ២-០ និងចាញ់វៀតណាម ០-៦ ខណៈកម្ពុជាវិញ ប្រកួតបាន ៣ ប្រកួតស្មើជាមួយឡាវ ១-១, ចាញ់វៀតណាម ៣-០ និងចាញ់មីយ៉ាន់ម៉ា ៣-០៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ