កីឡា
ជម្រើសជាតិនារីកម្ពុជា អាចចេញទៅហ្វឹកហាត់នៅចិនរយៈពេលយូរ ដើម្បីត្រៀមស៊ីហ្គេម ២០២៣
មានការលេចឮដំណឹងថ្មីៗនេះមកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រោងចេញទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដំណឹងនេះក៏បានបញ្ជាក់ទៀតផងដែរថា គឺគ្រោងនឹងចាកចេញទៅប្រទេសចិននៅអំឡុងខែសីហា ឆ្នាំ ២០២២ នេះផ្ទាល់តែម្ដង ហើយនឹងប្រើរយៈពេលហ្វឹកហាត់នៅទីនោះ ៣ ខែ ឬលើសនេះ ដោយមានកីឡាការិនី គ្រូបង្វឹក និងក្រុមការងារជាច្រើននាក់។ ក្រៅពីនេះក៏មានដំណឹងថា លើសពីការហ្វឹកហាត់ ក៏មានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសផងដែរ។
នេះជាការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសលើកដំបូង សម្រាប់ជម្រើសជាតិនារីកម្ពុជា ចាប់តាំងពី ត្រូវបានបង្កើតឱ្យមានឡើងក្នុងឆ្នាំ ២០១៨។

សូមបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់ វិញ្ញាសានារី ក៏នឹងមាននៅក្នុងស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ ខណៈនារីកម្ពុជា ក៏ទើបតែបានចូលរួមលើកដំបូងក្នុងស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២១ (លើកមកឆ្នាំ ២០២២) នៅប្រទេសវៀតណាម ថ្មីៗនេះផងដែរ បើទោះបីជាពុំទាន់ទទួលបានលទ្ធផលល្អក៏ដោយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


