​ជម្លោះកម្ពុជានិង​ថៃ Archives - Kampuchea Thmey Daily
ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅថៃ​ ផ្ទុះ​ឡើង​ច្រើនខេត្ត ខណៈ អានុទីន​​ថា​ រួចរាល់​ជាង​៩០%​​
​​​​​​ភាពមិន​ប្រក្រតី​​និង​ការ​បន្លំ​​ក្នុងការ​បោះឆ្នោត​ក្នុង​ប្រទេសថៃ​​បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​​ ដោយ​ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​ បើក​កិច្ច​ប្រជុំ​​ផ្ទៃ​ក្នុង​​​បន្ទាន់​មួយ​នៅ​ថ្ងៃ​​ទី១០ខែ​កុម្ភៈនេះ​​​ ខណៈអតីត​​​​​មន្ត្រី​​នៃគណ​កម្ម​​ការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​មក​រិះគន់​ការ​បោះឆ្នោត​លើក​នេះ ព្រមទាំង​ព្រលយ​អំពី​​​​​លទ្ធភាព​​ដែល​អាច​​​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញទៀតផង​។
​លោក អានុទីន ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋបាលចាស់​ចូលប្រជុំ​នៅថ្ងៃទី១០ខែកុម្ភៈ។ Standard
​​សារ​ព័ត៌មាន​ថៃ​ជាច្រើន​ បាន​ងាក​មកចាប់​អារម្មណ៍​​​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​អំពី​ការ​តវ៉ា​របស់​ប្រជាជន​ថៃ នៅខេត្តមួយចំនួន មានដូចជា ខេត្ត Phatum Thani ​ខេត្ត Chon Buri ​ខេត្ត Ubon Ratchathani ខេត្ត Si Sa Ket ខេត្ត Phuket និង​ បណ្តា​ទីតាំង​ស្ថានីយបោះឆ្នោត​ជាច្រើនទៀត​។​​​
យោងការផ្សាយ​របស់​​សារព័ត៌មាន Thai Enquirer ​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​ បានបើក​កិច្ច​ប្រជុំ​​​​ផ្ទៃក្នុង​​ជុំវិញ​ភាព​មិនប្រក្រតី​​ដែល​ត្រូ​វបានគេសង្ស័យនៅក្នុងការរាប់សន្លឹកឆ្នោត និង ការ​ដោះស្រាយ​​ទំនាស់​​​ ដោយ​គណៈកម្មការ​នេះ​​ត្រុវ​តម្រូវ​ឲ្យ​ប្រធានគណៈកម្មការ​​បោះឆ្នោតតាមបណ្តាខេត្ត​​សរសេរ​បកស្រាយ​​​ មុន​​​​គណៈកម្មការ​​បោះឆ្នោតថ្នាក់​ជាតិ​បកស្រាយ​ទៅដល់សាធារណៈជន​។
​ភាព​មិនប្រក្រតី​នៃការ​បោះឆ្នោត​នៅ​ប្រទេសថៃ​បាន​​ផ្ទុះ​ឡើង​​និង​រីករាលដាលយ៉ាង​ឆាប់រហ័ស​ទៅ​ច្រើន​តំបន់ ខណៈ​មាន​​ថ្នាក់ដឹកនាំ​នយោបាយ​​បានចេញ​មក​​​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ជាបន្តបន្ទាប់ដូច​គ្នា។​
សារ​ព័ត៌មាន The Standard របស់​ប្រទេសថៃ បាន​ស្រង់សំណេរ​របស់​ លោក  Phumtham Wechayachai ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់មួយរូប​របស់​គណបក្ស​ភឿថៃបង្ហោះនៅថ្ងៃទី​​១០​កុម្ភៈនេះ​ថា «ការ​បោះឆ្នោត​​មាន​​ភាព​​មិនប្រក្រតី​និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​​» ដោយសង្កត់ធ្ងន់ថា ​គណបក្ស​នេះ​​ក៏មើលឃើញ​​​​នូវ​ភាព​មិនប្រក្រតី​កើតឡើង​ដូច​ប្រជាជន​​ជាច្រើនតំបន់​បានមើលឃើញ​ដែរ។
​ជាមួយ​​គ្នានោះ​អតីត​​សមាជិក​​​គណកម្មការ​រៀបចំការ​បោះឆ្នោតថៃ​ លោក ​Somchai Srisutthiyakorn ត្រូវ​បាន​កាសែត Khaosod English របស់​ប្រទេសថៃ​ស្រង់សំណេរ​ក្នុងហ្វេសប៊ូករបស់លោក បាន​​ផ្សាយថា ​ភាព​មិន​ប្រក្រត្រី​ដែលបាន​កើត​ឡើង​នេះ បង្ហាញ​ពី​ភាព​​​ខ្វះវិជ្ជាជីវៈរបស់មន្ត្រី និង​ការ​គ្រប់គ្រង​​ការ​បោះឆ្នោត​​។
តាមអ្វីដែល​លោកបានលើក​ឡើង ការបោះឆ្នោតថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ ២០២៦​ បានឃើញបាតុភូតជាច្រើនដែលឆ្លុះបញ្ចាំងថា គណៈ​កម្មការរៀបចំការបោះឆ្នោតនៅតែមិនទាន់បានគ្រប់គ្រងការបោះឆ្នោតតាមរបៀបវិជ្ជាជីវៈនៅឡើយ។ មន្ត្រីការិយាល័យបោះឆ្នោតខ្វះស្តង់ដារស៊ីសង្វាក់គ្នាក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។
​បើតាមការ​ចុះ​ផ្សាយ​នោះ ​ភាព​មិនប្រក្រតី​កើនឡើង​យ៉ាងរហ័ស​នេះ ការ​រាប់សន្លឹកឆ្នោត​​​នៅតាមស្ថានីយបោះឆ្នោតខ្លះមិនអាចឆ្លុះ​បញ្ចាំង​ពីដំណោះស្រាយ​ទាំងមូល​ទេ ហើយ​​ ដើម្បីដោះស្រាយ​​បញ្ហា​នេះ​ឲ្យ​បាន​ល្អ ការ​បោះឆ្នោតឡើង​វិញ​​​​ជាវិធីសាស្ត្រ​ដើម្បី​បញ្ចប់​​​​​​​​​​ការតវ៉ា​។​
​នៅ​ថ្ងៃទី​​១០ខែកុម្ភៈនេះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី​ចាំផ្ទុះ​​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍មុនដឹកនាំ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ដោយបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតមិនទាន់ជាផ្លូវការនៅឡើយទេ គឺប្រហែល ៩២%។ ដូច្នេះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើជំហររបស់ប្រធានសភាតំណាង​រាស្ត្រ​ ឬការបង្កើតរដ្ឋាភិបាលថ្មីនោះទេ​​ ដោយស្នើសុំឱ្យរង់ចាំការបញ្ជាក់ពេញលេញពីគណៈកម្មការរៀបចំការបោះឆ្នោត (EC)៕​​
រ៉ាន់ រើយ​
The post ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅថៃ​ ផ្ទុះ​ឡើង​ច្រើនខេត្ត ខណៈ អានុទីន​​ថា​ រួចរាល់​ជាង​៩០%​​ appeared first on Kampuchea Thmey Daily.
​​​លទ្ធភាព​ជាប់គាំងនយោបាយ​នៅថៃ​នៅតែខ្ពស់​ ខណៈ​​ក្រុម​​កែទម្រង់​​​អាច​ត្រូវរារាំង​
​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេសថៃ​​កំពុងតែ​ប្រព្រឹត្តទៅ​​ដើម្បី​ជ្រើស​រើស​រដ្ឋាភិបាល​ថ្មីជំនួស​​ឲ្យ​​​​អាណត្តិ​​រដ្ឋាភិបាល​​​​​ដែល​ដើរ​តាម​​រដ្ឋធម្មនុញ្ញ​តាក់​តែង​ដោយ​​​​របប​យោធា​ និង​ការ​គាប​សង្កត់​ពី​​ការ​ប្រើប្រាស់​អំណាចដ៏ខ្លាំង​របស់​​ស្តេចថៃ​​ដើម្បី​បង្រ្កាប​​​អ្ន​ក​ប្រជាធិបតេយ្យ​។
​ទោះបី​ជាការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​​លើក​នេះ​​​​បានរៀប​ចំ​​​ ក្រោម​បរិយាកាស​ដ៏ឈឺចាប់​នៃ​វិបត្តិសង្គម សេដ្ឋកិច្ច​​ អស្ថិរភាព​នយោបាយ និង ការ​បង្ក​សង្គ្រាម​របស់​​​អ្នកនយោបាយថៃ​មក​លើ​ប្រទេសកម្ពុជា ​ក៏​វិបត្តិខាងលើ មិនអាច​ដោះស្រាយ​​បាន​ដោយ​ងាយដែរ។
​​​​​ប្រទេស​បាន​ជួប​ប្រទះ​​នូវ​វិបត្តិរដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រដ្ឋធម្មនុញ្ញនោះ​រៀបចំឡើង​ដោយ​ក្រោយ​យោធា លម្អៀង​ទៅរកស្ថាប័ន​រាជបល្ល័ង្ក ដោយសារ​តែ​​​ច្បាប់រដ្ឋធម្មនុញ្ញនោះ​​ កើតឡើង​​ក្រោយ​១ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ​​របស់​ព្រះរាជាថៃ​បច្ចុប្បន្ន គឺ មហាវ៉ាជិរ៉ាឡុងកន រាមាទី១០ ​ក្រោយ​ពី​​ប្រទេសនេះ​បាន​ធ្វើទុកបុកម្នេញ​​អ្នក​ប្រជាធិបតេយ្យ​​​ដែលឈ្នះការ​បោះឆ្នោត​កន្លងមក មិនឲ្យ​ឡើងកាន់អំណាច​តាមឆន្ទៈដែល​ប្រជារាស្រ្ត​ប្រគល់​ឲ្យ។
​​ជាមួយគ្នានេះការ​បោះឆ្នោត​នៅ​ប្រទេសថៃ​លើក​នេះ គឺ​ មាន​​កម្រង​សំណួរ​សម្រាប់​ការ​ធ្វើប្រជាមតិដើម្បី​​ធ្វើវិសោធនកម្ម​ផង​ដែរ។​
​ប៉ុន្តែ​​​លទ្ធផល​​នៃ​ការស្ទង់មតិបង្ហាញថា គ្មានគណបក្សណាមួយទំនងជាទទួលបានសំឡេងភាគច្រើនសរុបនៃអាសនៈទាំង ៥០០ នៅក្នុងសភានោះទេ មានន័យថាពួកគេទំនងជាត្រូវបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែល​គេ​អាចមើល​ឃើញ​ថា ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​​កំណែទម្រង់ មាន​គណបក្ស​​ប្រជាជនថៃ និង​គណបក្ស​​ភឿថៃ​ អាចនឹងបង្រួបបង្រួម​ជាមួយគណបក្ស​តូច​ៗ​ផ្សេងទៀត​។ ​
លោក អានុទីន និង លោក​រឿងបញ្ញាវុឌ្ឍ ជាគូប្រជែង​នយោបាយ​ចុងក្រោយ។
​ដោយ​ឡែក​គណបក្ស​​​​ភូមិចៃថៃ​របស់​លោក អានុទីន ឆានវីរៈគុល​ វិញ​​ក៏​អាច​​មានលទ្ធភាព​បង្កើត​រដ្ឋាភិបាល​​ចម្រុះ​ដូច​គ្នា បើ​ខ្លួន​ទទួលបាន​ការ​គាំទ្រ​ច្រើន​។​ ទោះបីជាមានប្រជាប្រិយភាពក៏ដោយ ក៏ឱកាសនៅតែមានច្រើនប្រឆាំងនឹងគណបក្សប្រជាជន។
នៅឆ្នាំ ២០២៣ គណបក្សមុនរបស់​គណបក្ស​​ប្រជាជន​បច្ចុប្បន្ន​ គឺគណបក្ស Move Forward ត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល ទោះបីជា​គណបក្ស​នេះ​បាន​ឈ្នះការបោះឆ្នោត​ច្រើន​បំផុតក៏ដោយ។ ការគាំទ្ររបស់គណបក្សនេះចំពោះការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ​​ បានធ្វើឱ្យគណបក្សនេះមានការខ្វែងគំនិតជាមួយ​ក្រុម​កម្លាំងអភិរក្សនិយមដ៏មានឥទ្ធិពលនៅក្នុងសភា ហើយ​ នៅទីបំផុត​​ ក្រុម​ព្រឹទ្ធសមាជិក​ដែល​កើតឡើង​ពីការ​តែងតាំង​​ភាគច្រើន​មិនគាំទ្រ​​​​ឲ្យ​កាន់អំណាច​នោះទេ។
តាមសេចក្តីរាយការណ៍​របស់ BBC មិនដូចឆ្នាំ ២០២៣ ទេ លើកនេះព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការជ្រើសរើសរដ្ឋាភិបាលបន្ទាប់ទេ។
យ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃរំពឹងថានឹងមានចលនាមួយចំនួនដើម្បីរារាំងគណបក្សប្រជាជនម្តងទៀត។ មានសំណុំរឿងមួយត្រូវបានដាក់ប្តឹងប្រឆាំងនឹងឥស្សរជនឈានមុខគេចំនួន ៤៤ រូបរបស់ខ្លួន ដោយ​​រួមទាំងបេក្ខជនសភាចំនួន ១៥ រូបរបស់ពួកគេ ជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ ជុំវិញការគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេចំពោះសំណើប្រមាថព្រះមហាក្សត្រ។
​បណ្តឹង​ដែល​មានស្រាប់ស្ថិតនៅ​ក្នុងដៃ​របស់​​អាជ្ញាធរ​ស៊ើប​អង្កេតស្រាប់នោះអាចត្រូវបានប្រើដើម្បីហាមឃាត់ពួកគេទាំងអស់មិនឱ្យចូលរួមក្នុងនយោបាយ៕​​
រ៉ាន់ រើយ​
The post ​​​លទ្ធភាព​ជាប់គាំងនយោបាយ​នៅថៃ​នៅតែខ្ពស់​ ខណៈ​​ក្រុម​​កែទម្រង់​​​អាច​ត្រូវរារាំង​ appeared first on Kampuchea Thmey Daily.
​​​​ប្រឈម​​​ប្រជាប្រិយភាព​ដ៏អន់​ លោក អានុទីន ថា ​លោក ស្គាល់​ប្រព័ន្ធថៃ​
​ប្រធាន​គណបក្ស​ភូមិចៃ​ថៃ លោក អានុទីន ឆានវីរៈគុល​ ​ដែល​​​​​​បាន​ជ្រើ​ស​រើ​ស​ផ្លូវ​នយោបាយ​​​​យក​កម្ពុជា​ជាចំណាប់ខ្មាំង សម្រាប់​​​​​បង្កើន​ប្រជាប្រិយភាព​​ក្នុងការ​បោះឆ្នោត​របស់ខ្លួន​នោះ បាន​​អះអាង​​អំពី​​​ក្តីរំពឹង​ទទួល​បាន​ទំនុកចិត្ត​ពីអ្នកបោះឆ្នោត​​​សម្រាប់​ការបោះឆ្នោតនៅ​ចុង​សប្តាហ៍​នេះ បើទោះបី​​ជា​ការ​ស្ទង់មតិ​​​ថ្មីៗនេះ​បង្ហាញ​ថា ​«លោក​គ្មាន​ប្រជាប្រិយភាព​​​​​ឈ្នះឆ្នោត​ឡើយ»។​
​លោក អានុទីន ឆានវីរៈគុល​ ​ពេលចុះ​ឃោសនា​រក​ការ​គាំទ្រ​។ Khaosod English
​​​​ក្នុងអំឡុង​ពេលចុះ​ទៅ​ឃោសនា​រក​​ការ​គាំទ្រ​ពី​ប្រជាជន​​នៅ​ខេត្ត​​ក្នុង​ភូមិភាគ​ឦសាន្ត​ប្រទេស​​ថៃ រួម​មាន​ខេត្ត អ៊ូប៊ុន ខេត្តស៊ីសាកេត ខេត្តស៊ូរិន ដែល​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេសកម្ពុជា និង​ដែល​ទើប​បញ្ចប់ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ ​លោក ​អានុទីន ដែល​ត្រូវ​បាន​ស្ទាក់​សួរ​ដោយ​សារ​ព័ត៌មាន​ Chanel News Asia (CNA) បាន​និយាយ​ថា​៖«​ខ្ញុំ​​​ត្រូវ​​​តែ​និយាយ​ថា យើង​​​​ប៉ុនប៉ង​ខ្ពស់។ ​ខ្ញុំគិតថា ​យើង​​នឹង​​មានលទ្ធភាព​​​​ទទួល​​​ការ​ទុកចិត្ត​​និង​ទំនុកចិត្ត​​ពី​​អ្នក​បោះឆ្នោត​របស់​យើង​»។
​​​CNA បាន​ស្រង់​សម្តី​លោក អានុទីន ដូច​បាន​និយាយថា៖​«​​​យើង​យល់​នូវ​អ្វី​​ដែល​​​​ប្រជាជន​ថៃ​​ត្រូវ​ការ​។ ​យើង​​យល់​​​ដឹង​ពី​​របៀប​ដោះស្រាយ​​​​​ប្រព័ន្ធ​ដែល​ដំណើរការ​ក្នុង​ប្រទេសថៃ​ ​យើង​​​មាន​​អ្នក​ជំនាញ​ច្រើន​​​ដែលចូលរួម​​​ជាមួយ​យើងដើម្បី​នាំ​ប្រទេសថៃ​​​ឆ្ពោះទៅ​​មុខ​ទៀត​»។​​
​​​​លទ្ធផល​ស្ទង់មតិ​​​​ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​រដ្ឋបាល​ជាតិ (​NIDA) ​បាន​​បង្ហាញ​ថា ការ​គាំទ្រ​លើលោក​អានុទីន​ មានត្រឹមតែប្រមាណ​១០ភាគរយប៉ុណ្ណោះ ខណៈការគាំទ្រ​​លើ​​បេក្ខភាព​មកពីគណបក្ស​​​​ប្រជាជន​ថៃ​​ មានរហូត​ដល់​ជាង​២០ភាគរយ។​
​​លោក អានុទីន ឆានវីរៈគុល​ ដឹកនាំ​គណបក្ស​​​ភូមិចៃ​ថៃ​​​​​​ទទួលបាន​ការ​គាំទ្រ​​លំដាប់​លេខ​រៀង​ទី​៣​កាល​ពី​​ការ​បោះឆ្នោត​​ក្នុង​​ខែ​ឧសភា​​ឆ្នាំ​​២០២៣ ប៉ុន្តែ​​បាន​ឱកាស​​​ឡើង​​កាន់​កៅអី​នាយករដ្ឋមន្ត្រី​​ទី​​៣២​របស់​ប្រទេស​ថៃ​ បន្ទាប់​ពី​លោក​បាន​​ដឹកនាំ​គណបក្ស​នេះ​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​​​បណ្តេញចេញពីអំណាច​​កាល​ចុង​ខែ​សីហាឆ្នាំ​២០២៥ ដោយសារ​តែ​​ការ​រកឃើញ​រំលោភ​ក្រមរដ្ឋធម្មនុញ្ញដែលតាក់​តែង​ឡើង​ដោយ​របប​យោធា​​ថៃ​​​​នោះ​។
​លោក ​អានុទីន ​​ដែល​​​​​ផ្តាច់ខ្លួន​ពី​​​​​​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ហើយ ​ទៅចង​សម្ព័ន្ធ​ភាព​រយៈពេលខ្លី​​ជាមួយ​គណបក្ស​ប្រជាជន​ថៃ​ ដើម្បី​​​ដឹកនាំ​រដ្ឋាភិបា​ល​ថៃ​រយៈពេលត្រឹមតែ៤ខែ​ សម្រាប់​ដឹកនាំ​​ធ្វើ​​​​​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញថៃ និង​ធានាប្រក្រតីភាព​រដ្ឋាភិបាល​ ក្រោយ​ពី​ដក​លោកស្រី​ ផែថងថាន​ ប៉ុន្តែ​ក្រោយ​ទទួលបាន​អំណាច​​ក្នុងដៃ លោក អានុទីន មិន​បាន​​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ជាមួយគណបក្ស​ប្រជាជន​ថៃ​ទេ​។
​​អំឡុង​ពេលវិបត្តិនយោបាយផ្ទៃក្នុងថៃនោះ លោក អានុទីន បែរជាទៅ​​បង្កើត​ភាព​តានតឹង​ជាមួយ​​​​​កម្ពុជា បង្កជម្លោះ​នៅតាមព្រំដែន ប្រកាសដកខ្លួន​​ចេញពី​ការ​អនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​​ដែលខ្លួន​បានចុះ​ហត្ថលេខា​នៅ​​ទីក្រុង​កូឡាឡាំពូ​កាល​ថ្ងៃទី​​២៦ខែ​តុលា​ឆ្នាំ​២០២៥ ​ដែលសម្របសម្រួល​និង​ធ្វើជាសាក្សី​​ដោយ​​​​នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​ប្រធានអាស៊ាន​ និង​​​​​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក ដូណល់ ត្រាំ​។​
​​នៅ​ក្នុង​លទ្ធផល​​ស្ទង់​មតិជា​បន្តបន្ទាប់​​នៅ​មុន​ការ​បោះឆ្នោត​ផ្លូវការ បេក្ខភាព​នាយករដ្ឋមន្ត្រី​​របស់​លោក អានុទីន និង​គណបក្ស​ភូមិចៃ​ថៃ​របស់​លោក គ្មាន​ប្រជាប្រិយភា​ព​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នោះទេ ដោយ​នៅពីក្រោយ​ឆ្ងាយ​​​គណបក្ស​ប្រជាជនថៃដឹកនាំ​ដោយ​ក្រុម​​យុវជន​កំណែទម្រង់ និងគណបក្ស​ភឿថៃ​​ដឹកនាំ​ដោយ​អ្នកស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ ដែលកំពុង​ជាប់ពន្ធនាគារ​​​ក្នុងទីក្រុងបាងកក​ ក្រោម​បទ​ចោទ​​សូក​ប៉ាន់​ប៉ូលិស​​កាល​ពីជាង​១០ឆ្នាំមុន​៕​
រ៉ាន់ រើយ​
The post ​​​​ប្រឈម​​​ប្រជាប្រិយភាព​ដ៏អន់​ លោក អានុទីន ថា ​លោក ស្គាល់​ប្រព័ន្ធថៃ​ appeared first on Kampuchea Thmey Daily.
អ្នក​សារ​ព័ត៌មាន AL Jazeera៖ ប្រា​សា​ទ​​​​ដែលទាហានថៃ​ដណ្តើម​កាន់​កាប់​ជា​របស់ខ្មែរពិតៗ​
​អ្នកសារ​ព័ត៌មាន​​អន្តរជាតិនៃ​បណ្តាញ​​សារ​ព័ត៌មាន Al Jazeera​ លោក Tony Cheng ​បាន​អត្ថាធិ​ប្បាយ​​​​​នៅ​​មុខ​ប្រាសាទ​​​តាមាន់ធំ​ដែលបែក​បាក់​ក្រោយ​ការ​បំផ្លិច​​បំផ្លាញ​ដោយ​យោធា​ថៃ​ក្នុងពេលកន្លងមកថា ​«ប្រាសាទ​​​ទាំង​នោះ​ជា​​របស់​កម្ពុជា​យ៉ាងពិតប្រាកដ»។
រូបភាពកាត់ចេញពី​កា​រដើរ​អត្ថាធិប្បាយ​ព័ត៌មាន​នៅប្រាសាទ​តាមាន់​ធំ។  Al Jazeera English
​ការ​ធ្វើសេចក្តីរាយការណ៍​របស់​លោកកើតឡើង ​នៅពេលដែល ក្រុមយោធា​ថៃ​ បាន​​ដឹកនាំ​អ្នកសារព័ត៌មាន​អន្តរជាតិ ទៅ​​ផ្តិតយក​រូបភាពនៅតំបន់​​ទីតាំងប្រាសាទ​​តាមាន់​ធំ​ ដែល​ក្រុមយោធា​ថៃ​​កំពុង​​​ធ្វើពិធី​បែបសាសនា​ដោយខុសច្បាប់​ ដែលបង្ហាញ​ពី​​ទង្វើ​កាន់​កាប់​​ដោយ​ការ​ឈ្លាន​ពាន​របស់​ពួកគេ​ក្នុងពេលកន្លងមក​។
នៅ​ក្នុង​​សេចក្តីរាយការណ៍​ដដែលនោះ ​អ្នក​​​រាយការណ៍​ព័ត៌មាន​នេះក៏បាន​រំលេច​​ នូវ​ប្រាសាទ​តាក្របី ដែលស្ថ្តិត​នៅលើ​ភ្នំ​ដែលស្ទើរតែ​​គ្មានអ្វីប៉ះពាល់​បាន​ក៏រងការបំផ្លាញ​​ស្ទើរទាំងស្រុងដែរ​​។
​​​​​​បន្ទាប់​ពី​​ការ​​ច្រានចោល​មិន​​ចូល​ទៅដោះស្រាយ​បញ្ហា​ជម្លោះ​តាមតំបន់​មួយ​ចំនួន​នៅ​​​តាមបណ្តោយ​ព្រំ​ដែន យោធា​ថៃ​​​ដែល​កាល​ពីខែ​កក្កដា​​ឆ្នាំ​២០២៥ ដឹកនាំ​ដោយ​ ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង បាន​​ធ្វើសកម្មភាព​បង្កហេតុ​​ និង​​បើក​ការ​វាយប្រហារ​​មក​លើ​​កង​ទ័ព​កម្ពុជា។
​​សង្គ្រាម​​នៅ​តាមតំបន់​ព្រំដែន​មិនបាន​បញ្ចប់ត្រឹមថ្ងៃ​ទី​២៨ខែ​​កក្កដា​ដែល​​ភាគី​ទាំងពី​រ​បានចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់នោះទេ​ ដោយ​​រដ្ឋាភិបាល​​​​​ថៃ​ដឹកនាំ​ដោយ​លោក​ អានុទីន ឆានវីរៈគុល បាន​ធ្វើសកម្ម​​​បង្កហេតុដោយ​យក​លេស​​​ការ​ជាន់​មីន​​របស់យោធា​ខ្លួន និង​បាន​បើក​ការ​វាយប្រហារ​ជាថ្មី​​និង​សាហាវបំផុត​មកលើ​បូរណៈភាព​ទឹកដីកម្ពុជា​​ ក្នុងនោះ​មាន​​ការ​បំផ្លាញ​ប្រាសាទ​បុរាណ​​​​​ វត្តអារាម ​ស្ពាន លំនៅឋាន ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​ច្រើនទៀត។
​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​កាលថ្ងៃទី១៣ខែ​​ធ្នូ បាន​​បង្ហោះសារ​​លើបណ្តាញសង្គម​របស់លោក ថា ​ឧបទ្ធវហេតុ​​ផ្ទុះ​គ្រាន់​នៅតាមផ្លូវ ប៉ុន្តែ​​​ថៃ​បានឆ្លើយតបវិញ​ដោយបើក​ការ​វាយ​ប្រហារ​​។​ ការ​លើក​ឡើង​របស់​ប្រធានាធិបតី ត្រាំ បាន​កើតឡើង​​​ក្រោយ​ពេលលោក​សម្របសម្រួល​ឲ្យ​មានការបញ្ចប់​កា​រប្រយុទ្ធ​គ្នា​ជាថ្មី​ បន្ទាប់ពីផ្ទុះ​ឡើងជាលើក​ទី​​​២ ដែលថៃ​បើក​កា​រវាយប្រហារ​កាលថ្ងៃទី​៧ខែធ្នូ​​២០២៥​៕​
រ៉ាន់ រើយ​​
https://www.facebook.com/share/v/16mnAzLw2P/?mibextid=wwXIfr
The post អ្នក​សារ​ព័ត៌មាន AL Jazeera៖ ប្រា​សា​ទ​​​​ដែលទាហានថៃ​ដណ្តើម​កាន់​កាប់​ជា​របស់ខ្មែរពិតៗ​ appeared first on Kampuchea Thmey Daily.
​ការ​ដោះលែង​​​​វីរៈយុទ្ធ​ជន​កម្ពុជា​​ទាំង​១៨​រូប​នៅតែ​ស្រពេច​ស្រពិល​​នៅឡើយ​ ដោយសារ​ភាគី​ថៃ​​
អ្នកនាំពាក្យ​ក្រសួង​ការបរទេសថៃ​លោក​ Nikorndej Balankura​ បាន​និយាយ​ក្នុងសន្និសីទ​សារព័ត៌មាន​នៅរសៀល​សថ្ងៃអង្គារ​​នេះ​ថា៖«​ប្រសិនបើគ្មានអ្វីកើតឡើងធំដុំទេ ទាហានកម្ពុជាទាំង១៨នាក់នឹងត្រូវដោះលែងជាជំហានបន្ទាប់» ប៉ុន្តែ​លោក​​​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់​លាក់​ ដោយ​​គ្រាន់តែ​អះអាង​ថា ​​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​​ពីរ​នឹងជួប​ប្រជុំ​ទ្វេភាគី​នៅ​ក្រោយ​ឆ្លង​ឆ្នាំ​​២០២៥។
អ្នកនាំពាក្យ​ក្រសួង​ការបរទេសថៃ​លោក​ Nikorndej Balankura​។
​​​​​​​ការ​ដោះលែង​​​​វីរៈយុទ្ធ​កម្ពុជា​ទាំង​១៨​រូប​​​ គឺ​ត្រូវ​អនុវត្ត​ភ្លាម​ៗ​ ក្រោយ​​​ការ​​​អនុវត្ត​​​បទ​ឈប់បាញ់​រយៈពេល​៧២ម៉ោងដែល​ចូល​ជា​ធរមាន​នៅ​ត្រឹមថ្ងៃ​​ត្រង់ថ្ងៃទី​៣០ខែ​ធ្នូនេះ ដោយ​ផ្អែក​​តាមកិច្ច​ព្រមព្រៀង​ដែលភាគី​ថៃ​និង​កម្ពុជា​​ បាន​ឯកភាព​គ្នា​​​ក្នុង​កិច្ច​ប្រជុំ​​គណៈកម្មការ​ព្រំដែន​ទូទៅ​កាល់​ថ្ងៃទី​២៧ខែ​​ធ្នូ​។
​​​​ការ​​ទាមទារ​​ឲ្យ​​ដោះលែង​វីរៈកង​ទ័ព​កម្ពុជា​​ទាំង​​១៨រូប​នេះ​ ក៏ត្រូវ​បានលើក​ឡើង​​​​ក្នុងជំនួប​​​​ត្រីភាគី​​​​​​​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​ជាមួយ​​​ភាគី​ចិន​ នៅ​ខេត្តយូណាន​ប្រទេសថៃ​ចិន​កាលថ្ងៃទី​២៩​ខែធ្នូ​ ប៉ុន្តែ​ភាគី​​ថៃ​នៅតែ​បន្ត​​​រកលេស​​ផ្សេង​តាម​​តែខ្លួន​នឹក​ឃើញ​ដើម្បី​ពន្យាពេល​​ដោះលែង​​​​យោធា​កម្ពុជា​ទាំង​​​១៨រូប​ដែល​ថៃ​បន្តឃុំឃាំង​ដោយ​ខុស​ច្បាប់​ ដោយសារ​តែ​ការ​ចាប់ខ្លួន​​ពួកគេ​​​ធ្វើឡើង​កាលថ្ងៃទី​២៩ខែ​​​កក្កដា ក្រោយ​ភាគី​ទាំងពីរ​​អនុវត្តបទឈប់បាញ់​​​​​ជាង​៧ម៉ោង​។
​សហគមន៍​អាស៊ាន​ អង្គការ​សហប្រជាជាតិ​ រួម​ទាំង​​​សហរដ្ឋអាមេរិកដែល​ជា​​អ្ន​ក​ជំរុញ​​ការសម្របសម្រួល​បញ្ជប់​ការ​ប្រយុទ្ធ​គ្នា​នេះ ក៏បាន​ជំរុញ​ឲ្យថៃ​​​ដោះលែង​​​យោធា​កម្ពុជា​ទាំង​១៨រូប​​ ដើម្បី​ឲ្យ​វិល​​មក​កាន់​មាតុ​ប្រទេស​វិញ​ ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​​កាលថ្ងៃទី​២៦ខែ​តុលា​​ឆ្នាំ​២០២៥ ​នៅទីក្រុង​កូឡាឡាំពួ​ ប្រទេសម៉ាឡេស៊ី​។​
​ទោះជាបែបនេះ​ក្តី​ ប្រទេសថៃ​បាន​បង្ក​​ហេតុ​​​​ផ្ទុះ​អាវុធ​ ដោយ​យក​លេស​នៃ​ការ​ជាន់មីន​​ត្រូវរបួស​របស់​ទាហានថៃ​នៅតាមព្រំដែន ទៅជា​​ការ​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយធំ​ ដោយ​ប្រើ​យន្តហោះ​​​ចម្បាំង​​​​ជាច្រើន​គ្រឿង វាយ​ប្រហារ​កម្ទេច​ប្រាសាទ​បុរាណ ​ផ្តាច់ស្ពាន ​កម្ទេ​​ចវត្តអារាម ផ្ទះប្រជាជន​ និង​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​ជាច្រើន​នៅតាមបណ្តោយ​ព្រំដែន​។​
​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​កាលថ្ងៃទី​១៣ខែ​ធ្នូ បាន​ហៅ​​ហេតុការ​ណ៍​ជាន់មីននោះ​​ថា ជា​ហេតុការណ៍ចៃ​ដន្យ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ថៃ​​ដោយការ​វាយប្រហារ។ ​ការ​ហៅ​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ភាគី​ថៃ​អាក់អន់ស្រព​​​​ន់​ចិត្ត​យ៉ាងខ្លាំង​​នាពេលនោះ៕
រ៉ាន់ រើយ​​
The post ​ការ​ដោះលែង​​​​វីរៈយុទ្ធ​ជន​កម្ពុជា​​ទាំង​១៨​រូប​នៅតែ​ស្រពេច​ស្រពិល​​នៅឡើយ​ ដោយសារ​ភាគី​ថៃ​​ appeared first on Kampuchea Thmey Daily.
​ចិន​​ឃើញ​​​ជំហានសន្តិភាព​​ ក្រោយ​ជំនួប​​​ដាច់​ដោយ​ឡែក​ជាមួយរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និងថៃ​​
​ក្រោយ​ជំនួប​​បញ្ជប់​​រវាង​​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​ថៃ អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun បាន​បង្ហោះ​​សារ​​​​​​​​ ថា​​ ចិន​​រីក​រាយ​​​​ដើម្បី​​​ឃើញ​ការ​​​វិវត្តន៍​​នៃ​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព បន្ទាប់​ពី​ភាគី​ទាំងពីរ​សម្រេច​បាន​នូវកិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​​នោះមក​។ ​
អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun
​​ដោយ​​​​​ការ​ថ្លែង​អំណរគុណ​​ដល់​ភាគី​កម្ពុជា​​និង​​ថៃ​ ដែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់ ​និង​ចាត់​ទុក​​​ថា វា​ជា​​ជំហាន​ដំបូង​​សំដៅ​​ទៅរកសន្តិភាពនោះ អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun ​បាន​លើក​ឡើង​ថា ​​​ចិន​រីករាយ​​​​​​​​ឃើញ​​​​ការ​វិវត្តន៍​ថ្មី​ៗ​។
​​រដ្ឋមន្ត្រីការ​ប្រទេសចិន លោក ​វ៉ាង យី បាន​ជួ​ប​​​ជាមួយ​រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួង​កេតុកែវ ( Sihasak Phuangketkeow) ​នៅ​​​ថ្ងៃទី​​២៨ខែ​​ធ្នូ​ បន្ទាប់​ពី​បាន​ជួបដាច់​​​​​​​ដោយ​ឡែក​ជាមួយរដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដើម្បី​​ពិ​​ភាក្សា​​លើ​ប្រធានបទ​​ដូច​គ្នា គឺ​​ ​ដំណោះស្រាយ​ជម្លោះ​​ព្រំដែននៃ​ប្រទេសទាំងពីរ​។​​
​​​​ក្នុងជំនួប​​​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ ដោយ​​មាន​វត្តមាន​របស់ស​​មន្ត្រី​យោធា​​​​​​​​​​​​​ជាន់ខ្ពស់​នៃ​ប្រទេស​មានជម្លោះ​ព្រំ​ដែន​ដែល​​​ប្រព្រឹត្តទៅ​​នៅ​​ទីក្រុង​​​​ Yuxi ខេត្តយូណាន ​​ភាគនិរតី​​ប្រទេសចិន ​រដ្ឋមន្ត្រី​​​ការបរទេសចិន​ លោក វ៉ាង យី បាន​ប្រើប្រាស់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​​​ប្រទេសចិន​​ដើម្បី​បញ្ចប់​​​ការ​ប្រយុទ្ធ​គ្នា​​រវាង​​​ប្រទេស​ថៃ​និង​កម្ពុជា​ដែល​មាន​​​ព្រំដែនគោក​​ជាប់​គ្នា​ជាង​៨០០គីឡូម៉ែត្រ​​។​
​ក្រោយ​ជំនួ​​ប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសចិន​ ​​​ក្រសួង​ការបរទេសថៃ​បាន​បញ្ចេញ​សារ​តាម​​​គេហទំព័រ​​ក្រសួង​ការបរទេសថៃ ដោយ​​​​អរគុណ​​​​​​​​​​ចំពោះ​តួនាទី​របស់ចិន និង​ការយោគយល់​​​​ក្នុងការ​គាំទ្រ​​សន្តិភាព​​​រវាង​ថៃ​និង​កម្ពុជា​ តាម​មធ្យោបាយ​របស់​អាស៊ី​​។​​ នៅ​ក្នុង​សារ​នោះដែរ​ ​​​​រដ្ឋមន្ត្រីការប​រទេសថៃ​ បាន​​អះអាង​នៅ​មុខ​ភាគីចិនថា ​​​ខ្លួន​នឹង​ពិចារណា​​ដោះលែង​​​​វីរៈកង​​​ទ័ពកម្ពុជា​ទាំង​​១៨រូប​​ បន្ទាប់​ពី​ការ​តាមដាន​​​រយៈពេល​៧២​ម៉ោង​នៃ​បទ​ឈប់បាញ់​។​
​​ក្នុងជំនួប​ជាមួយ​​ភាគី​កម្ពុជា តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មានចិន China Daily រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី បាន​លើក​ឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិត​ដល់​ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយ​បន្ថែមថា​ ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
​មិនខុស​ពី​​បណ្តា​ប្រទេសជាច្រើនទៀត​​ក្នុងពិភពលោក លោក ​វ៉ាង បានសង្កត់ធ្ងន់ថា​ បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ​ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេច​បានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។
លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស​​កម្ពុជា​​៕​​
រ៉ាន់ រើយ​
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន។
លោក វ៉ាង យី ជួប​ជាមួយ​​​រដ្ឋមន្ត្រីការបទេសថៃ​។
The post ​ចិន​​ឃើញ​​​ជំហានសន្តិភាព​​ ក្រោយ​ជំនួប​​​ដាច់​ដោយ​ឡែក​ជាមួយរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និងថៃ​​ appeared first on Kampuchea Thmey Daily.
​ចិន​ប្រកាសជំនួយ​​មនុស្សធម៌ជិត​៣លានដុល្លារ​ដល់​កម្ពុជា ​និង​ត្រៀម​ជួយ​​​តាមដានបទឈប់បាញ់​​​
​ប្រទេសចិន​ប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​​មានតម្លៃ​​​២.៨៥​ លាន​ដុល្លារ ដល់​​ប្រទេសកម្ពុជា​សម្រាប់​ជួយ​ដល់​ជនភៀសសឹក ដោយសារ​​រងផលប៉ះពាល់​ពីការ​​បាញ់ផ្លោង​របស់​ក​​ង​ទ័ព​ថៃ​ចូល​ទឹក​ដី​របស់​ប្រទេសកម្ពុជាតាំងពីថ្ងៃទី​​៧ខែ​ធ្នូ​ឆ្នាំ ២០២៥​។
​ការ​ប្រកាស​​​ផ្តល់​ជំនួយ​មនុស្សធម៌នេះ​ បាន​កើត​ឡើង​ក្នុងអំឡុង​ពេល​ដែល​​​មានជំនួប​ទ្វេភាគី​រវាង​ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)  និង​​ឧបនាយករដ្ឋមន្ត្រី​​ ប្រាក់ សុខុន រ​​ដ្ឋមន្ត្រី​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ប្រទេសកម្ពុជា នៅទីក្រុង Yuxi ខេត្តយូណាន (Yunnan)​​ ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ។
​យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌​មាន​ចិន​នៅល្ងាច​ថ្ងៃអាទិត្យ​នេះ លោក ​វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសកម្ពុជាសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួននៅតាមតំបន់ព្រំដែន។
​​​​​​​រដ្ឋមន្ត្រី​ការបរទេសចិន​ កំពុង​រៀបចំ​ជំនួប​ដាច់​​ដោយ​ឡែក​រវាង​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា និង ថៃ​ បន្ទាប់ពី​ភាគី​​តាំងពីរ​ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលយល់ព្រមឲ្យ​មាន​បទឈប់បាញ់​កាល​ពីថ្ងៃទី​​​​២៧​​ខែធ្នូ​ ​ហើយ​ជំនួប​​ជាមួយ​​​រដ្ឋមន្ត្រីការបរទេសកម្ពុជា​​ធ្វើ​ឡើង​នៅថ្ងៃទី​២៨ខែ​ធ្នូ​ ខណៈជំនួប​ជាមួយ​​​​​រដ្ឋមន្ត្រី​ការបរទេសថៃ នឹងធ្វើឡើង​​នៅ​ថ្ងៃទី​២៩ខែធ្នូ។
​សេចក្តី​រាយការណ៍​របស់​សារព័ត៌មានចិន China Daily បាន​ឲ្យដឹងថា លោក វ៉ាង បាន​លើក​ឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិត​ដល់​ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយបន្ថែមថា ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
​មិនខុស​ពី​​បណ្តា​ប្រទេសជាច្រើនទៀត​​ក្នុងពិភពលោក លោក ​វ៉ាង បានសង្កត់ធ្ងន់ថា​ បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ​ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេច​បានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។
លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស។
The post ​ចិន​ប្រកាសជំនួយ​​មនុស្សធម៌ជិត​៣លានដុល្លារ​ដល់​កម្ពុជា ​និង​ត្រៀម​ជួយ​​​តាមដានបទឈប់បាញ់​​​ appeared first on Kampuchea Thmey Daily.
​ប្រទេស​មាន​ឥទ្ធិពល​​​​សំខាន់ៗ បង្ហា​ញជំហរ​​​​ក្រោយ​កិច្ចព្រមព្រៀង​​បទ​ឈប់​បាញ់​​​កម្ពុជា​​-ថៃ​
ប្រទេសជាច្រើន​​​​បាន​ទម្លាក់​សារ​​អបអរសាទ​រ​​ចំពោះបទ​ឈប់​​​ដែល​កម្ពុជា​និង​ថៃ​ ចុះ​ហត្ថលេខា​​​កាល​ថ្ងៃទី​​២៧ខែ​ធ្នូ បន្ទាប់​ពី​​​ការ​ប្រយុទ្ធ​​​​អស់រយៈពេល​​២១ថ្ងៃ​ ចាប់ពីថ្ងៃទី​​៧ខែ​ធ្នូ​ដែលភាគី​ថៃ​​បើក​ការ​វាយប្រហារ​​មើល​លើ​បូរណៈភាព​​​របស់​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃទី​២៧ខែ​​​ធ្នូ​។​​
​ក្រោយ​​​​ការ​​​​​​ចុះ​​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​បទឈប់បាញ់​នោះ​ប៉ុន្មានម៉ោង​ សហរដ្ឋអាមេរិកបាន​ប្រកាស​ស្វាគមន៍​ភ្លាម ​ក្រោយ​​​រដ្ឋបាល​សហរដ្ឋអាមេរិក បាន​ប្រឹង​ប្រែង​​ជាញឹកញាប់ដើម្បី​​​ទាញ​​ភាគី​ទាំង​ពី​រ​​ឲ្យ​អនុវត្ត​​បទឈប់បាញ់។ ​​​ជាមួយ​សារ​ស្វាគមន៍​​​របស់​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​លោក Marco Rubio ​ក៏បាន​ជំរុញឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក​ ​ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានជំរុញឱ្យកម្ពុជា និងថៃ៖«គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅកិច្ចព្រមព្រៀងបទឈប់បាញ់​ដែល​បាន​ចុះ​​ហត្ថលេខា​កាល​ថ្ងៃ​សៅរ៍​​នោះ ថា «ជាជំហានវិជ្ជមានឆ្ពោះទៅរកការបន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិល បញ្ចប់អរិភាពបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង»​​។
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បានកោតសរសើរចំពោះប្រធានអាស៊ាន ម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ចំពោះ «កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានភាព»។
លោក Guterres បានបន្ថែមថា អង្គការសហប្រជាជាតិ «ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
​មហាអំណាច​ចិន​ក៏​​បាន​ចេញ​សារ​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ​ដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារ​តាមប្រព័ន្ធ​បណ្តាញ​សង្គម X ថា «នេះបង្ហាញថាការសន្ទនា និងការពិគ្រោះយោបល់គឺជាមធ្យោបាយដែលអាចសម្រេចបាន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះដ៏ស្មុគស្មាញ»​។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់បញ្ហានេះ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃក្នុងការទំនាក់ទំនងកាន់តែពេញលេញ និងលម្អិត​ល្អន់​បន្ថែមទៀត»​​។
​ជាមួយ​​​ការ​បង្ហាញ​សារ​សាទរនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)​ ក៏បា​នរៀបចំ​​​កិច្ច​ប្រជុំ​​ត្រីភាគី​​ដើម្បីសម្របសម្រួល​​កម្ពុជានិង​ថៃនៅ​​ខេត្តយូណាន​​ ដោយ​​មាន​​វត្តមាន​ប្រតិភូកម្ពុជា​ដឹកនាំ​ ដោយ​​ លោក ប្រាក់ សុខុន និងសមភាគីថៃ លោក ស៊ីហាសាក់ ភូង​កេតកែវ​ (Sihasak Phuangketkeow) ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។ តាមការ​បញ្ជាក់​​​របស់​​​​អ្នកនាំពាក្យ​​ក្រសួងការបរទេសចិន កិច្ច​ប្រជុំ​នោះ​ក៏​មាន​វត្តមានចូលរួមជាមួយតំណាងយោធា​​​ផងដែរ។
​ប្រទេសជប៉ុន អាល្លឺម៉ង់ ​អូស្ត្រាលី​ ​ប្រទេសម៉ាឡេស៊ី​ក្នុងនាម​ប្រធានអាស៊ាន សុទ្ធ​តែ​បាន​បង្ហាញ​នូវ​សារ​អបអរសាទ​រ ដោយ​ប្រទេសទាំងនោះ​​បាន​បង្ហាញ​​នូ​​វ​តួនាទី​សំខាន់របស់​អាស៊ាន​ក្នុងការដំណើរការ​​ទៅ​អនុវត្ត​ពេញលេញ​នូវបទ​​​ឈប់បាញ់​ និង​​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែលភាគី​ទាំងពីរ​បានចុះ​ហត្ថលេខារួច​ហើយ​កាល​ពី​ចុងខែ​តុលា​​ឆ្នាំនេះ៕
ដោយ រ៉ាន់ រើយ​
The post ​ប្រទេស​មាន​ឥទ្ធិពល​​​​សំខាន់ៗ បង្ហា​ញជំហរ​​​​ក្រោយ​កិច្ចព្រមព្រៀង​​បទ​ឈប់​បាញ់​​​កម្ពុជា​​-ថៃ​ appeared first on Kampuchea Thmey Daily.