ព័ត៌មានជាតិ
ចិនឃើញជំហានសន្តិភាព ក្រោយជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ
ក្រោយជំនួបបញ្ជប់រវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជាមួយរដ្ឋមន្ត្រីការបរទេសថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបង្ហោះសារ ថា ចិនរីករាយដើម្បីឃើញការវិវត្តន៍នៃដំណើរឆ្ពោះទៅរកសន្តិភាព បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នោះមក។

ដោយការថ្លែងអំណរគុណដល់ភាគីកម្ពុជានិងថៃ ដែលសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចាត់ទុកថា វាជាជំហានដំបូងសំដៅទៅរកសន្តិភាពនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ចិនរីករាយឃើញការវិវត្តន៍ថ្មីៗ។
រដ្ឋមន្ត្រីការប្រទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតុកែវ ( Sihasak Phuangketkeow) នៅថ្ងៃទី២៨ខែធ្នូ បន្ទាប់ពីបានជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សាលើប្រធានបទដូចគ្នា គឺ ដំណោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស ដោយមានវត្តមានរបស់សមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសមានជម្លោះព្រំដែនដែលប្រព្រឹត្តទៅនៅទីក្រុង Yuxi ខេត្តយូណាន ភាគនិរតីប្រទេសចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងប្រទេសថៃនិងកម្ពុជាដែលមានព្រំដែនគោកជាប់គ្នាជាង៨០០គីឡូម៉ែត្រ។
ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្រសួងការបរទេសថៃបានបញ្ចេញសារតាមគេហទំព័រក្រសួងការបរទេសថៃ ដោយអរគុណចំពោះតួនាទីរបស់ចិន និងការយោគយល់ក្នុងការគាំទ្រសន្តិភាពរវាងថៃនិងកម្ពុជា តាមមធ្យោបាយរបស់អាស៊ី។ នៅក្នុងសារនោះដែរ រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងនៅមុខភាគីចិនថា ខ្លួននឹងពិចារណាដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប បន្ទាប់ពីការតាមដានរយៈពេល៧២ម៉ោងនៃបទឈប់បាញ់។
ក្នុងជំនួបជាមួយភាគីកម្ពុជា តាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន China Daily រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយបន្ថែមថា ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
មិនខុសពីបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោក លោក វ៉ាង បានសង្កត់ធ្ងន់ថា បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។
លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេសកម្ពុជា៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


