ព័ត៌មានអន្ដរជាតិ
លទ្ធភាពជាប់គាំងនយោបាយនៅថៃនៅតែខ្ពស់ ខណៈក្រុមកែទម្រង់អាចត្រូវរារាំង
ការបោះឆ្នោតនៅក្នុងប្រទេសថៃកំពុងតែប្រព្រឹត្តទៅដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីជំនួសឲ្យអាណត្តិរដ្ឋាភិបាលដែលដើរតាមរដ្ឋធម្មនុញ្ញតាក់តែងដោយរបបយោធា និងការគាបសង្កត់ពីការប្រើប្រាស់អំណាចដ៏ខ្លាំងរបស់ស្តេចថៃដើម្បីបង្រ្កាបអ្នកប្រជាធិបតេយ្យ។

ទោះបីជាការបោះឆ្នោតនៅប្រទេសថៃលើកនេះបានរៀបចំ ក្រោមបរិយាកាសដ៏ឈឺចាប់នៃវិបត្តិសង្គម សេដ្ឋកិច្ច អស្ថិរភាពនយោបាយ និង ការបង្កសង្គ្រាមរបស់អ្នកនយោបាយថៃមកលើប្រទេសកម្ពុជា ក៏វិបត្តិខាងលើ មិនអាចដោះស្រាយបានដោយងាយដែរ។
ប្រទេសបានជួបប្រទះនូវវិបត្តិរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ដោយសារតែរដ្ឋធម្មនុញ្ញនោះរៀបចំឡើងដោយក្រោយយោធា លម្អៀងទៅរកស្ថាប័នរាជបល្ល័ង្ក ដោយសារតែច្បាប់រដ្ឋធម្មនុញ្ញនោះ កើតឡើងក្រោយ១ឆ្នាំនៃការឡើងសោយរាជរបស់ព្រះរាជាថៃបច្ចុប្បន្ន គឺ មហាវ៉ាជិរ៉ាឡុងកន រាមាទី១០ ក្រោយពីប្រទេសនេះបានធ្វើទុកបុកម្នេញអ្នកប្រជាធិបតេយ្យដែលឈ្នះការបោះឆ្នោតកន្លងមក មិនឲ្យឡើងកាន់អំណាចតាមឆន្ទៈដែលប្រជារាស្រ្តប្រគល់ឲ្យ។
ជាមួយគ្នានេះការបោះឆ្នោតនៅប្រទេសថៃលើកនេះ គឺ មានកម្រងសំណួរសម្រាប់ការធ្វើប្រជាមតិដើម្បីធ្វើវិសោធនកម្មផងដែរ។
ប៉ុន្តែលទ្ធផលនៃការស្ទង់មតិបង្ហាញថា គ្មានគណបក្សណាមួយទំនងជាទទួលបានសំឡេងភាគច្រើនសរុបនៃអាសនៈទាំង ៥០០ នៅក្នុងសភានោះទេ មានន័យថាពួកគេទំនងជាត្រូវបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលគេអាចមើលឃើញថា ក្រុមអ្នកប្រជាធិបតេយ្យកំណែទម្រង់ មានគណបក្សប្រជាជនថៃ និងគណបក្សភឿថៃ អាចនឹងបង្រួបបង្រួមជាមួយគណបក្សតូចៗផ្សេងទៀត។

ដោយឡែកគណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល វិញក៏អាចមានលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះដូចគ្នា បើខ្លួនទទួលបានការគាំទ្រច្រើន។ ទោះបីជាមានប្រជាប្រិយភាពក៏ដោយ ក៏ឱកាសនៅតែមានច្រើនប្រឆាំងនឹងគណបក្សប្រជាជន។
នៅឆ្នាំ ២០២៣ គណបក្សមុនរបស់គណបក្សប្រជាជនបច្ចុប្បន្ន គឺគណបក្ស Move Forward ត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល ទោះបីជាគណបក្សនេះបានឈ្នះការបោះឆ្នោតច្រើនបំផុតក៏ដោយ។ ការគាំទ្ររបស់គណបក្សនេះចំពោះការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ បានធ្វើឱ្យគណបក្សនេះមានការខ្វែងគំនិតជាមួយក្រុមកម្លាំងអភិរក្សនិយមដ៏មានឥទ្ធិពលនៅក្នុងសភា ហើយ នៅទីបំផុត ក្រុមព្រឹទ្ធសមាជិកដែលកើតឡើងពីការតែងតាំងភាគច្រើនមិនគាំទ្រឲ្យកាន់អំណាចនោះទេ។
តាមសេចក្តីរាយការណ៍របស់ BBC មិនដូចឆ្នាំ ២០២៣ ទេ លើកនេះព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការជ្រើសរើសរដ្ឋាភិបាលបន្ទាប់ទេ។
យ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃរំពឹងថានឹងមានចលនាមួយចំនួនដើម្បីរារាំងគណបក្សប្រជាជនម្តងទៀត។ មានសំណុំរឿងមួយត្រូវបានដាក់ប្តឹងប្រឆាំងនឹងឥស្សរជនឈានមុខគេចំនួន ៤៤ រូបរបស់ខ្លួន ដោយរួមទាំងបេក្ខជនសភាចំនួន ១៥ រូបរបស់ពួកគេ ជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ ជុំវិញការគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេចំពោះសំណើប្រមាថព្រះមហាក្សត្រ។
បណ្តឹងដែលមានស្រាប់ស្ថិតនៅក្នុងដៃរបស់អាជ្ញាធរស៊ើបអង្កេតស្រាប់នោះអាចត្រូវបានប្រើដើម្បីហាមឃាត់ពួកគេទាំងអស់មិនឱ្យចូលរួមក្នុងនយោបាយ៕
រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥០ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៤ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


