ព័ត៌មានជាតិ
ចិនប្រកាសជំនួយមនុស្សធម៌ជិត៣លានដុល្លារដល់កម្ពុជា និងត្រៀមជួយតាមដានបទឈប់បាញ់
ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌មានតម្លៃ២.៨៥ លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹក ដោយសាររងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់កងទ័ពថៃចូលទឹកដីរបស់ប្រទេសកម្ពុជាតាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ ២០២៥។

ការប្រកាសផ្តល់ជំនួយមនុស្សធម៌នេះ បានកើតឡើងក្នុងអំឡុងពេលដែលមានជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅទីក្រុង Yuxi ខេត្តយូណាន (Yunnan) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានចិននៅល្ងាចថ្ងៃអាទិត្យនេះ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសកម្ពុជាសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួននៅតាមតំបន់ព្រំដែន។
រដ្ឋមន្ត្រីការបរទេសចិន កំពុងរៀបចំជំនួបដាច់ដោយឡែករវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និង ថៃ បន្ទាប់ពីភាគីតាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលយល់ព្រមឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៧ខែធ្នូ ហើយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើឡើងនៅថ្ងៃទី២៨ខែធ្នូ ខណៈជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៩ខែធ្នូ។
សេចក្តីរាយការណ៍របស់សារព័ត៌មានចិន China Daily បានឲ្យដឹងថា លោក វ៉ាង បានលើកឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយបន្ថែមថា ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
មិនខុសពីបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោក លោក វ៉ាង បានសង្កត់ធ្ងន់ថា បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។
លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


