ព័ត៌មានអន្ដរជាតិ
អ្នកសារព័ត៌មាន AL Jazeera៖ ប្រាសាទដែលទាហានថៃដណ្តើមកាន់កាប់ជារបស់ខ្មែរពិតៗ
អ្នកសារព័ត៌មានអន្តរជាតិនៃបណ្តាញសារព័ត៌មាន Al Jazeera លោក Tony Cheng បានអត្ថាធិប្បាយនៅមុខប្រាសាទតាមាន់ធំដែលបែកបាក់ក្រោយការបំផ្លិចបំផ្លាញដោយយោធាថៃក្នុងពេលកន្លងមកថា «ប្រាសាទទាំងនោះជារបស់កម្ពុជាយ៉ាងពិតប្រាកដ»។

ការធ្វើសេចក្តីរាយការណ៍របស់លោកកើតឡើង នៅពេលដែល ក្រុមយោធាថៃ បានដឹកនាំអ្នកសារព័ត៌មានអន្តរជាតិ ទៅផ្តិតយករូបភាពនៅតំបន់ទីតាំងប្រាសាទតាមាន់ធំ ដែលក្រុមយោធាថៃកំពុងធ្វើពិធីបែបសាសនាដោយខុសច្បាប់ ដែលបង្ហាញពីទង្វើកាន់កាប់ដោយការឈ្លានពានរបស់ពួកគេក្នុងពេលកន្លងមក។
លោក Tony Cheng បាននិយាយនៅក្នុងការធ្វើសេចក្តីរាយការណ៍នោះថា៖«ទីនេះប្រាសាទមាន់ធំ នៅលើតំបន់ព្រំដែនតែម្តង។ អ្នកអាចមើលឃើញចម្លាក់ខ្មែរដ៏អស្ចារ្យទាំងអស់នេះ ហើយចម្លាក់ទាំងនោះជារបស់ខ្មែរពិតៗ ពីពេលវេលានៃអាណាចក្រខ្មែរលាតសន្ធឹងនៅទូទាំងអាស៊ីអាគ្នេយ៍»។
នៅក្នុងសេចក្តីរាយការណ៍ដដែលនោះ អ្នករាយការណ៍ព័ត៌មាននេះក៏បានរំលេច នូវប្រាសាទតាក្របី ដែលស្ថ្តិតនៅលើភ្នំដែលស្ទើរតែគ្មានអ្វីប៉ះពាល់បានក៏រងការបំផ្លាញស្ទើរទាំងស្រុងដែរ។
បន្ទាប់ពីការច្រានចោលមិនចូលទៅដោះស្រាយបញ្ហាជម្លោះតាមតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន យោធាថៃដែលកាលពីខែកក្កដាឆ្នាំ២០២៥ ដឹកនាំដោយ ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង បានធ្វើសកម្មភាពបង្កហេតុ និងបើកការវាយប្រហារមកលើកងទ័ពកម្ពុជា។
សង្គ្រាមនៅតាមតំបន់ព្រំដែនមិនបានបញ្ចប់ត្រឹមថ្ងៃទី២៨ខែកក្កដាដែលភាគីទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ ដោយរដ្ឋាភិបាលថៃដឹកនាំដោយលោក អានុទីន ឆានវីរៈគុល បានធ្វើសកម្មបង្កហេតុដោយយកលេសការជាន់មីនរបស់យោធាខ្លួន និងបានបើកការវាយប្រហារជាថ្មីនិងសាហាវបំផុតមកលើបូរណៈភាពទឹកដីកម្ពុជា ក្នុងនោះមានការបំផ្លាញប្រាសាទបុរាណ វត្តអារាម ស្ពាន លំនៅឋាន ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលច្រើនទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃទី១៣ខែធ្នូ បានបង្ហោះសារលើបណ្តាញសង្គមរបស់លោក ថា ឧបទ្ធវហេតុផ្ទុះគ្រាន់នៅតាមផ្លូវ ប៉ុន្តែថៃបានឆ្លើយតបវិញដោយបើកការវាយប្រហារ។ ការលើកឡើងរបស់ប្រធានាធិបតី ត្រាំ បានកើតឡើងក្រោយពេលលោកសម្របសម្រួលឲ្យមានការបញ្ចប់ការប្រយុទ្ធគ្នាជាថ្មី បន្ទាប់ពីផ្ទុះឡើងជាលើកទី២ ដែលថៃបើកការវាយប្រហារកាលថ្ងៃទី៧ខែធ្នូ២០២៥៕
រ៉ាន់ រើយ
https://www.facebook.com/share/v/16mnAzLw2P/?mibextid=wwXIfr

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


