ជំងឺផ្សិតស Archives - Kampuchea Thmey Daily

ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ
ឥណ្ឌា ជាប្រទេសមួយដែលបានរាយការណ៍អ្នកឆ្លងនិងស្លាប់ដោយសារជំងឺផ្សិត នៅក្នុងកំលុងនៃវីរុសកូវីដ-១៩កំពុងរាតត្បាត។ ក្នុងនោះ ជំងឺផ្សិត៣ប្រភេទស្រដៀងៗគ្នាបានលេចឡើងគួរឱ្យបារម្ភ ព្រោះវាសុទ្ធតែបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺកូវីដ រហូតអ្នកជំងឺខ្លះចាំបាច់វះកាត់ភ្នែកចោល ទើបអាចរក្សាជីវិតបាន។

ឥឡូវមកស្វែងយល់ពីជំងឺផ្សិតទាំង៣ប្រភេទនោះទាំងអស់គ្នា!

១. ជំងឺ “ផ្សិតខ្មៅ”

អ្នក​ជំងឺ​ដែល​ទទួល​រង​​​ការំខានពី​ជំងឺ​​ផ្សិត​ខ្មៅ​ ភាគច្រើនជាអ្នកកំពុងផ្ទុកវីរុសកូវីដ-១៩។ ​ពួកគេមាន​រោគ​សញ្ញាដូចជា ​​ហៀរ​សំបោ ហូរ​ឈាម​តាម​ច្រមុះ ហើម​​ភ្នែក ឈឺ​ចាប់​ភ្នែក ធ្លាក់​ត្របក​ភ្នែក ស្រវាំង​​ភ្នែក រហូត​ដល់​​ងងឹត​ភ្នែក​មើល​អ្វី​លែង​ឃើញក៏មាន​។

វេជ្ជបណ្ឌិតឥណ្ឌាបានបញ្ជាក់ពីផលលំបាកបណ្ដាលមកពីរោគផ្សិតខ្មៅនេះថា អាចធ្វើឱ្យប៉ះពាល់ដល់ច្រមុះ ប្រហោងឆ្អឹង គន្លងប្រព័ន្ធសរសៃប្រសាទកណ្តាល សួត ក្រពះ ពោះវៀន ស្បែក ឆ្អឹងថ្គាម សន្លាក់ បេះដូង និងតម្រងនោម។

អ្នកដែលមានឱកាសឆ្លងជំងឺនេះច្រើនជាងគេ ជាអ្នកកើតទឹកនោមផ្អែម។

២. ជំងឺ “ផ្សិតស”

ជំងឺផ្សិតស ត្រូវបានគេចាត់ទុកជាជំងឺដែលមានគ្រោះថ្នាក់ខ្លាំងជាងជំងឺផ្សិតខ្មៅ។  គ្រូពេទ្យឥណ្ឌាបានឱ្យដឹងពីរោគសញ្ញានៃជំងឺនេះថា វាដូចទៅនឹងជំងឺកូវីដដែរ ប៉ុន្តែអ្នកជំងឺមិនបានផ្ទុកវីរុសកូវីដ-១៩ទេ។

ការឆ្លងមេរោគផ្សិតសនេះ បង្កផលប៉ះពាល់ដល់សួត ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដូចជា ក្រចក ស្បែក ក្រពះ តម្រងនោម ខួរក្បាល ប្រដាប់ភេទ និងមាត់ជាដើម។

ចំណែកអ្នកប្រឈមហានិភ័យខ្លាំងគឺ អ្នកជំងឺកូវីដដែលកំពុងប្រើអុកស៊ីហ្សែន និងអ្នកជំងឺមហារីក។

៣. ជំងឺ ​“ផ្សិតលឿង”

ផ្សិតលឿងឯណេះវិញ ត្រូវបានរាយការណ៍ថា កាន់តែគ្រោះថ្នាក់ហើយឆ្លងខ្លាំងជាង ជំងឺផ្សិតខ្មៅនិងស។

រោគសញ្ញាទូទៅនៃជំងឺនេះរួមមាន ល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀតមានដូចជា ខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងក៏រារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”

ចុចអាន៖ អ្វីជាជំងឺផ្សិតខ្មៅ? ហេតុអីបានជាងាយឆ្លងចំពោះអ្នកជំងឺកូវីដ-១៩?

ចុចអាន៖ ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”

The post ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ appeared first on Kampuchea Thmey Daily.

ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”
ចំពេលមានការកើនឡើងនៃករណីឆ្លងមេរោគផ្សិតខ្មៅនៅក្នុងរដ្ឋជាច្រើននៃប្រទេសឥណ្ឌា ករណីឆ្លងនៃជំងឺផ្សិតសចំនួន៤ករណី ត្រូវបានគេរាយការណ៍ពីទីក្រុង Patna ក្នុងរដ្ឋ Bihar។

អ្វីដែលគេកត់សម្គាល់នោះគឺថា ជំងឺផ្សិតស ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ជាងជំងឺផ្សិតខ្មៅទៅទៀត។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកដែលឆ្លងមេរោគនេះ គឺជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញមួយរូបមកពីទីក្រុង Patna។

ការឆ្លងមេរោគផ្សិតសនេះ គឺមានគ្រោះថ្នាក់ជាងការឆ្លងមេរោគផ្សិតខ្មៅ ព្រោះវាប៉ះពាល់ដល់សួត ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយផងដែរដូចជា ក្រចក ស្បែក ក្រពះ តម្រងនោម ខួរក្បាល ប្រដាប់ភេទ និងមាត់ជាដើម។

យោងតាមលោកវេជ្ជបណ្ឌិត S N Singh ប្រធានផ្នែកមីក្រូជីវសាស្រ្តនៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុង Patna (PMCH) បានឲ្យដឹងថា មនុស្សទាំង៤នាក់ដែលកើតជំងឺផ្សិតស បានបង្ហាញរោគសញ្ញាដូចជំងឺកូវីដ-១៩ដែរ ប៉ុន្តែពួកគេមិនបានធ្វើតេស្តវិជ្ជមានកូវីដទេ។

លោកវេជ្ជបណ្ឌិត Singh បានកត់សម្គាល់ថា ដូចជំងឺផ្សិតខ្មៅដែរ ជំងឺផ្សិតស ក៏បង្កហាន័យខ្លាំងចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយផងដែរ។ អ្នកជំងឺទឹកនោមផ្អែមនិងអ្នកដែលលេបថ្នាំស្តេរ៉ូអ៊ីតក្នុងរយៈពេលយូរ គឺងាយប្រឈមនឹងការឆ្លងមេរោគផ្សិតសណាស់។

មេរោគផ្សិតពណ៌ស ក៏ជះឥទ្ធិពលដល់អ្នកជំងឺកូវីដ ដែលកំពុងដាក់អុកស៊ីសែនផងដែរ។ ជំងឺផ្សិតស កំពុងប៉ះពាល់ដោយផ្ទាល់ដល់សួតរបស់អ្នកជំងឺទាំងនេះ។ លើសពីនេះ អ្នកជំងឺមហារីក មានហានិភ័យខ្ពស់បំផុតចំពោះមេរោគផ្សិតស។

លោកវេជ្ជបណ្ឌិត Singh បានបញ្ជាក់ថា វិធីក្នុងការការពារ ការឆ្លងមេរោគផ្សិតសនេះ គឺត្រូវធ្វើឲ្យអុកស៊ីសែនឬឧបករណ៍ជំនួយខ្យល់ដកដង្ហើមមានអនាម័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DNA

ចុចអាន៖ ជំងឺផ្សិតខ្មៅរកឃើញឆ្លងកាន់តែច្រើនចំពោះបុរស ជាពិសេសអ្នកទឹកនោមផ្អែម

The post ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ” appeared first on Kampuchea Thmey Daily.