កូវីដ-១៩
ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”
ចំពេលមានការកើនឡើងនៃករណីឆ្លងមេរោគផ្សិតខ្មៅនៅក្នុងរដ្ឋជាច្រើននៃប្រទេសឥណ្ឌា ករណីឆ្លងនៃជំងឺផ្សិតសចំនួន៤ករណី ត្រូវបានគេរាយការណ៍ពីទីក្រុង Patna ក្នុងរដ្ឋ Bihar។

អ្វីដែលគេកត់សម្គាល់នោះគឺថា ជំងឺផ្សិតស ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ជាងជំងឺផ្សិតខ្មៅទៅទៀត។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកដែលឆ្លងមេរោគនេះ គឺជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញមួយរូបមកពីទីក្រុង Patna។
ការឆ្លងមេរោគផ្សិតសនេះ គឺមានគ្រោះថ្នាក់ជាងការឆ្លងមេរោគផ្សិតខ្មៅ ព្រោះវាប៉ះពាល់ដល់សួត ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយផងដែរដូចជា ក្រចក ស្បែក ក្រពះ តម្រងនោម ខួរក្បាល ប្រដាប់ភេទ និងមាត់ជាដើម។

យោងតាមលោកវេជ្ជបណ្ឌិត S N Singh ប្រធានផ្នែកមីក្រូជីវសាស្រ្តនៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុង Patna (PMCH) បានឲ្យដឹងថា មនុស្សទាំង៤នាក់ដែលកើតជំងឺផ្សិតស បានបង្ហាញរោគសញ្ញាដូចជំងឺកូវីដ-១៩ដែរ ប៉ុន្តែពួកគេមិនបានធ្វើតេស្តវិជ្ជមានកូវីដទេ។
លោកវេជ្ជបណ្ឌិត Singh បានកត់សម្គាល់ថា ដូចជំងឺផ្សិតខ្មៅដែរ ជំងឺផ្សិតស ក៏បង្កហាន័យខ្លាំងចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយផងដែរ។ អ្នកជំងឺទឹកនោមផ្អែមនិងអ្នកដែលលេបថ្នាំស្តេរ៉ូអ៊ីតក្នុងរយៈពេលយូរ គឺងាយប្រឈមនឹងការឆ្លងមេរោគផ្សិតសណាស់។

មេរោគផ្សិតពណ៌ស ក៏ជះឥទ្ធិពលដល់អ្នកជំងឺកូវីដ ដែលកំពុងដាក់អុកស៊ីសែនផងដែរ។ ជំងឺផ្សិតស កំពុងប៉ះពាល់ដោយផ្ទាល់ដល់សួតរបស់អ្នកជំងឺទាំងនេះ។ លើសពីនេះ អ្នកជំងឺមហារីក មានហានិភ័យខ្ពស់បំផុតចំពោះមេរោគផ្សិតស។
លោកវេជ្ជបណ្ឌិត Singh បានបញ្ជាក់ថា វិធីក្នុងការការពារ ការឆ្លងមេរោគផ្សិតសនេះ គឺត្រូវធ្វើឲ្យអុកស៊ីសែនឬឧបករណ៍ជំនួយខ្យល់ដកដង្ហើមមានអនាម័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DNA
ចុចអាន៖ ជំងឺផ្សិតខ្មៅរកឃើញឆ្លងកាន់តែច្រើនចំពោះបុរស ជាពិសេសអ្នកទឹកនោមផ្អែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


