ព័ត៌មានអន្ដរជាតិ
ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ
ឥណ្ឌា ជាប្រទេសមួយដែលបានរាយការណ៍អ្នកឆ្លងនិងស្លាប់ដោយសារជំងឺផ្សិត នៅក្នុងកំលុងនៃវីរុសកូវីដ-១៩កំពុងរាតត្បាត។ ក្នុងនោះ ជំងឺផ្សិត៣ប្រភេទស្រដៀងៗគ្នាបានលេចឡើងគួរឱ្យបារម្ភ ព្រោះវាសុទ្ធតែបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺកូវីដ រហូតអ្នកជំងឺខ្លះចាំបាច់វះកាត់ភ្នែកចោល ទើបអាចរក្សាជីវិតបាន។
ឥឡូវមកស្វែងយល់ពីជំងឺផ្សិតទាំង៣ប្រភេទនោះទាំងអស់គ្នា!
១. ជំងឺ “ផ្សិតខ្មៅ”
អ្នកជំងឺដែលទទួលរងការំខានពីជំងឺផ្សិតខ្មៅ ភាគច្រើនជាអ្នកកំពុងផ្ទុកវីរុសកូវីដ-១៩។ ពួកគេមានរោគសញ្ញាដូចជា ហៀរសំបោ ហូរឈាមតាមច្រមុះ ហើមភ្នែក ឈឺចាប់ភ្នែក ធ្លាក់ត្របកភ្នែក ស្រវាំងភ្នែក រហូតដល់ងងឹតភ្នែកមើលអ្វីលែងឃើញក៏មាន។
វេជ្ជបណ្ឌិតឥណ្ឌាបានបញ្ជាក់ពីផលលំបាកបណ្ដាលមកពីរោគផ្សិតខ្មៅនេះថា អាចធ្វើឱ្យប៉ះពាល់ដល់ច្រមុះ ប្រហោងឆ្អឹង គន្លងប្រព័ន្ធសរសៃប្រសាទកណ្តាល សួត ក្រពះ ពោះវៀន ស្បែក ឆ្អឹងថ្គាម សន្លាក់ បេះដូង និងតម្រងនោម។
អ្នកដែលមានឱកាសឆ្លងជំងឺនេះច្រើនជាងគេ ជាអ្នកកើតទឹកនោមផ្អែម។
២. ជំងឺ “ផ្សិតស”
ជំងឺផ្សិតស ត្រូវបានគេចាត់ទុកជាជំងឺដែលមានគ្រោះថ្នាក់ខ្លាំងជាងជំងឺផ្សិតខ្មៅ។ គ្រូពេទ្យឥណ្ឌាបានឱ្យដឹងពីរោគសញ្ញានៃជំងឺនេះថា វាដូចទៅនឹងជំងឺកូវីដដែរ ប៉ុន្តែអ្នកជំងឺមិនបានផ្ទុកវីរុសកូវីដ-១៩ទេ។
ការឆ្លងមេរោគផ្សិតសនេះ បង្កផលប៉ះពាល់ដល់សួត ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដូចជា ក្រចក ស្បែក ក្រពះ តម្រងនោម ខួរក្បាល ប្រដាប់ភេទ និងមាត់ជាដើម។
ចំណែកអ្នកប្រឈមហានិភ័យខ្លាំងគឺ អ្នកជំងឺកូវីដដែលកំពុងប្រើអុកស៊ីហ្សែន និងអ្នកជំងឺមហារីក។
៣. ជំងឺ “ផ្សិតលឿង”
ផ្សិតលឿងឯណេះវិញ ត្រូវបានរាយការណ៍ថា កាន់តែគ្រោះថ្នាក់ហើយឆ្លងខ្លាំងជាង ជំងឺផ្សិតខ្មៅនិងស។
រោគសញ្ញាទូទៅនៃជំងឺនេះរួមមាន ល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀតមានដូចជា ខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងក៏រារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”
ចុចអាន៖ អ្វីជាជំងឺផ្សិតខ្មៅ? ហេតុអីបានជាងាយឆ្លងចំពោះអ្នកជំងឺកូវីដ-១៩?
ចុចអាន៖ ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


