ជំរុំភៀសសឹក Archives - Kampuchea Thmey Daily

អាជ្ញាធរ ចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះ
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដែលមិនទាន់អាចចូលទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

ការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ, លោកប្រធានមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ការសាងសង់ជម្រកបណ្តោះអាសន្ននេះ ដោយយោងតាមការពិនិត្យជាក់ស្តែងឃើញពីផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ ក្រុមការងារ បានដាក់សំណើទៅអន្តរក្រសួង ដើម្បីពិនិត្យពីលទ្ធភាពកសាងជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។ ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក៏បានដាក់ពាក្យប្ដឹងទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ។ ទង្វើរបស់យោធាថៃ បានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយជាជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។

គ.ស.ម.ក សង្កត់ធ្ងន់ថា ទោះបីជាមានសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិច្ចព្រមព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយសុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយសារ សកម្មភាពខុច្បាប់របស់យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃ បានឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៧​ខែមករា មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិល​ត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន៥៩.១៥៩នាក់ និងកុមារ៣៧.០៨៨នាក់៕

The post អាជ្ញាធរ ចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះ appeared first on Kampuchea Thmey Daily.

មន្ត្រីសង្គមកិច្ច បន្តចុះផ្តល់សេវាសង្គមកិច្ចដល់កុមារតាមជំរុំភៀសសឹក ដែលមិនទាន់អាចវិលទៅលំនៅឋានវិញ​បាន
នៅថ្ងៃទី​១ ខែមករា ឆ្នាំ២០២៦ មន្ត្រីសង្គមកិច្ច​ជួរមុខនៃមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ខេត្តបន្ទាយមានជ័យ​​ ព្រះវិហារ​ ឧត្តរមានជ័យ​ ពោធិសាត់​ និងខេត្តសៀមរាប​ បានបន្តចុះផ្តល់សេវាសង្គមកិច្ច និងលេងកម្សាន្តជាមួយកុមារ នៅតាមស្តង់​កុមារមេត្រី​ (Child Friendly Space)​ តាមជំរុំភៀសសឹក​ ដែលពួកគេមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ​បាន។

បើតាមទំព័រហ្វេរប៊ុករបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានឱ្យដឹងថា មន្ត្រីសង្គមកិច្ច​ នៅតែអនុវត្តសកម្មភាពជាប្រចាំរបស់ខ្លួនតាមកម្មវិធី​ រួមមាន ការប្រឹក្សាផ្លូវចិត្តបឋម​ ដល់ពលរដ្ឋនិងកុមារ នាំកុមារលេងល្បែងកម្សាន្ត​ (Play game) បង្រៀនអក្សរ​ និងលេខដល់កុមារ ណែនាំកុមារគូរូប​ និងផាត់ពណ៌ និទានរឿងកុមារស្តាប់កម្សាន្ត​ និងសកម្មភាពអប់រំផ្សេងៗទៀត។ ក្រៅពីសកម្មភាពទាំងនេះក៏មានផ្តល់អាហារសម្រន់ជូនដល់កុមារផងដែរ។

ក្រសួងបានបញ្ជាក់ថា «ដោយសារស្ថានភាពបានធូរស្រាល​នៃការអនុវត្តបទឈប់បាញ់​ ប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅផ្ទះនៅភូមិឋានពួកគាត់វិញ​ ដូច្នេះ​ បច្ចុប្បន្ន​ស្តង់កុមារមេត្រី​ នៅដំណើការផ្តល់សេវាដល់កុមារ​ នៅក្នុងខេត្តចំនួន៥​ដោយឡែកខេត្តបាត់ដំបង​ និងខេត្តកោះកុង​ ស្តង់កុមារមេត្រី​ បានផ្អាកសកម្មភាពបណ្តោះអាសន្ន»។

ជាមួយគ្នាំនោះ ក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់ អង្គការដៃគូពាក់ព័ន្ធ​ ព្រមទាំងសប្បុរសជន​ ដែលចូលរួមឧបត្ថម្ភគាំទ្រសម្ភារៈសិក្សា​ សម្ភារៈ​លេងកម្សាន្ត​ អាហារសម្រន់​ និងសម្ភារៈចាំបាច់ផ្សេងទៀត​ សម្រាប់ចែកជូនដល់កុមារ​នៅតាមស្តង់កុមារមេត្រី៕

The post មន្ត្រីសង្គមកិច្ច បន្តចុះផ្តល់សេវាសង្គមកិច្ចដល់កុមារតាមជំរុំភៀសសឹក ដែលមិនទាន់អាចវិលទៅលំនៅឋានវិញ​បាន appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ ពង្រីកថ្នាក់រៀនបណ្តោះអាសន្ននៅតាមជំរុំភៀសសឹក ខណៈថៃបន្តផ្លោងគ្រាប់ក្បែរសាលា
ពីមួយថ្ងៃទៅមួយថ្ងៃ កងយោធាថៃមិនបានបន្ថយសកម្មភាពបាញ់ប្លោងគ្រាប់មកលើដែនអធិបតេយ្យភាពកម្ពុជានោះឡើយ ទោះបីជាសហគមន៍អន្តរជាតិបានអំពាវនាវឱ្យគោរពបទឈប់បាញ់ក៏ដោយ។ លើសពីនេះទៅទៀត ថៃបានបន្តអំពើផ្គើនដោយទម្លាក់ និងបាញ់ប្លោងគ្រាប់នៅក្បែរសាលារៀន និងតំបន់ស៊ីវិលជាច្រើន ដែលជាទង្វើអមនុស្សធម៌ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ក្នុងការឆ្លើយតបចំពោះស្ថានការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយវិស័យឯកជន ព្រមទាំងទទួលបានការចូលរួមពីសប្បុរជន ក្នុងការរៀបចំជម្រកបណ្តោះអាសន្ន និងបង្កើតថ្នាក់រៀននៅតាមជំរុំភៀសសឹក ដើម្បីឱ្យសិស្សានុសិស្សអាចបន្តការសិក្សារបស់ពួកគេបានជាបន្តបន្ទាប់។

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ និងសប្បុរសជនដែលផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់ប្រើប្រាស់សមរម្យ និងគ្រប់គ្រាន់នៅតាមជំរំភៀសសឹក ឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់សិស្សភៀសសឹក ខណៈកម្ពុជាកំពុងបន្តរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ។

តបតាមទទួលបានអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត លើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាកកូន កុមារតូច ការផ្គត់ផ្គង់ស្បៀង ការថែទាំសុខភាព ជាពិសេសជម្រកស្នាក់នៅ និងថ្នាក់រៀនបណ្ដោះអាសន្ន ក្រុមហ៊ុនខ្មែរ និងសប្បុរសជនជាច្រើនបានសហការជាមួយសមាគមអតីតនិស្សិតវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាពីប្រទេសចិន ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសឹក។ ក្រុមហ៊ុនដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមាន ISI GROUP, មូលនិធិ ខេ អឹម អេច, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group និងក្រុមហ៊ុន Koolen Alpha ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលអាចធ្វើឱ្យសម្រេចបាននូវគម្រោង ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣០០០តង់។

ក្រុមការងារ រួមជាមួយសប្បុរសជន នឹងបន្តពិនិត្យលទ្ធភាពផ្តល់ជូនបន្ថែមក្នុងករណីមានសំណូមពរចាំបាច់ ដោយបានបញ្ជាក់នូវការឧបត្ថម្ភតង់ថ្នាក់រៀនបណ្ដោះអាសន្ននេះ ជូនក្រសួងអប់រំ យុវជន និងកីឡាចំនួន ៣០០តង់ ដើម្បីបែងចែកផ្តល់ជូនបន្តទៅដល់ទីតាំងភៀសសឹកដែលមានតម្រូវការបន្ទាន់។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញឱ្យមានការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងនៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ។

បើតាមរបាយការណ៍ក្រសួងអប់រំ សាលារៀនចំនួន ១ ៣១១ ក្នុងខេត្តចំនួន ៧ជាប់បន្ទាត់ព្រំដែនថៃ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១៥ ០៣៤នាក់ សិស្ស ៣២២ ១០៣នាក់ គិតត្រឹមថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០២៥៕

The post ក្រសួងអប់រំ ពង្រីកថ្នាក់រៀនបណ្តោះអាសន្ននៅតាមជំរុំភៀសសឹក ខណៈថៃបន្តផ្លោងគ្រាប់ក្បែរសាលា appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលាជិតតំបន់រស់នៅ
ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្ត។ យោងសេចក្តីណែនាំស្តីពីការគាំទ្រដល់ដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក នៅថ្ងៃទី ១១ ខែធ្នូ បានឱ្យេដឹងថា ដើម្បីសម្រួល និងធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ក្រសួងអប់រំ សូមធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់នូវវិធានការមួយចំនួន។

UNICEF

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹកផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ និងរៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក ។

មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក ក៏ដូចជាក្នុងអំឡុងពេលនៃដំណើរការបង្រៀន និងរៀនរៀបចំរបាយការណ៍អំពី ការជួយគាំទ្រសិស្សភៀសសឹក និងផ្ញើមកក្រសួងអប់រំ យុវជន និង កីឡា។

UNICEF

ក្នុងហេតុការណ៍ថៃឈ្លានពានកម្ពុជាទាំងកំរោល ដោយគិតមកដល់ថ្ងៃទី ១១ ខែធ្នូ មានសាលារៀនរដ្ឋ និងឯកជនជិត ៩០០ កន្លែង​ ត្រូវបានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ៣ សែននាក់៕

The post ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលាជិតតំបន់រស់នៅ appeared first on Kampuchea Thmey Daily.

គូស្នេហ៍ ១ គូ ជួបគ្នាក្នុងជំរំភៀសសឹកផ្សាររាត្រីផ្លូវ ៦០ ម៉ែត្រ ត្រូវអាជ្ញាធរសែនព្រេនយកគ្នាជាប្តីប្រពន្ធ
គូស្នេហ៍ ១ គូ បាន​ជួប​ស្នេហ៍​ក្នុង​ជំរំ​ភៀស​សឹក ផ្សារ​រាត្រី​ផ្លូវ ៦០ ម៉ែត្រ នៃ​ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​អាជ្ញាធរ​សែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មាន​ការ​អបអរសាទរ​យ៉ាង​កុះករ​ពី​អាជ្ញាធរ និង​សាធារណជន​ជា​ច្រើន​ផង​ដែរ។

អាជ្ញាធរ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៥ នេះ​ថា ផ្សារ​រាត្រី​ផ្លូវ ៦០ ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ជាច្រើន​ទៀត ដែល​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​ជនភៀសសឹក​ស្នាក់អាស្រ័យ​អំឡុង​ពេល​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ។ ផ្សារ​រាត្រី​នេះ មាន​ជនភៀសសឹក​សរុប ៨៣០ នាក់ ក្នុង​នោះ​មាន​ចាស់ជរា និង​ក្មេងៗ ផង​ដែរ។ ទីតាំង​នេះ បាន​បើក​ទទួល​ជនភៀសសឹក​ចូល​មក​ស្នាក់នៅ​តាំងពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា រហូតដល់​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ ២០២៥។ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីតាំង​នេះ ជនភៀសសឹក​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ក៏ដូចជា​សប្បុរសជន​នានា។

អាជ្ញាធរ​បន្ត​ថា ក្នុង​ពេល​ជួប​ស្នេហ៍​ក្នុង​ជំរំ​ភៀស​សឹក អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ជន​ភៀស​សឹក​មួយ​គូ បាន​ប្រតិព័ទ្ធ​បង្កើត​បាន​នូវ​មនោសញ្ចេតនា​ស្នេហា​រវាង​គ្នានឹងគ្នា​ផង​ដែរ។ ជនភៀសសឹក​ដែល​ជួប​ស្នេហ៍​ក្នុង​ជំរំ​នេះ ខាង​ប្រុស​មាន​ឈ្មោះ ផេង ផា អាយុ ៤៩ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។ ឯ​ខាង​ស្រី​មាន​ឈ្មោះ ហួរ សៀងណាន អាយុ ៣៧ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

អាជ្ញាធរ​បន្ត​ទៀត​ថា ដោយ​ឃើញ​ចំណង​ស្នេហ៍​របស់​ជនភៀសសឹក​មួយ​គូ​នេះ​ពេញ​ទៅ​ដោយ​ភាព​ស្មោះស្ម័គ្រ កាលពី​ល្ងាច​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ អាជ្ញាធរ ក៏ដូចជា​គណៈកម្មការ​ផ្សារ​រាត្រី ក៏បាន​រៀបចំ​ពិធី​សែន​ព្រេន​ជូន​ពួកគាត់​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ​មុន​ពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ផង​ដែរ។

សូម​ជម្រាប​ថា សង្គ្រាម​ឈ្លានពាន​ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​មក​នេះ ទោះបី​មាន​រយៈពេល​តែ ៥ ថ្ងៃ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​មុត​ជ្រៅ​រវាង​ពូជសាសន៍​ទាំង ២ នោះ​គឺ​ក្រៅពី​បំផ្លាញ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និង​អាយុជីវិត ក៏​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត ២០ ម៉ឺន​នាក់ ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគាត់ ទៅ​រក​កន្លែង​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​អាជ្ញាធរ តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ៕

អត្ថបទ ៖ ជុន កុសល

The post គូស្នេហ៍ ១ គូ ជួបគ្នាក្នុងជំរំភៀសសឹកផ្សាររាត្រីផ្លូវ ៦០ ម៉ែត្រ ត្រូវអាជ្ញាធរសែនព្រេនយកគ្នាជាប្តីប្រពន្ធ appeared first on Kampuchea Thmey Daily.

អង្គការអុកស្វាម ដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ និងម៉ាស៊ីនចម្រោះទឹកចំនួន ២ នៅក្នុងជំរុំជនភៀសសឹកសំខាន់ៗក្នុងខេត្តឧត្តរមានជ័យ
ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការអុកស្វាម និងដៃគូ បានដំឡើងបង្គន់ចល័តចំនួន១៣ ប្រព័ន្ធចម្រោះទឹកស្អាតរួមចំនួន ២ នៅវត្តភ្នំថ្មកំ​បោរ និងវត្តបាត់ថ្កៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីលើកកម្ពស់អនាម័យជាមូលដ្ឋាន និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម។

ការដាក់ពង្រាយបង្គន់ចល័តនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ អង្គការអុកស្វាម (Oxfam) ស្វាគមន៍ចំពោះលទ្ធផលការទូតដ៏មានសារៈសំខាន់នេះ និងបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។

ខណៈពេលដែលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព តម្រូវការមនុស្សធម៌របស់ជនភៀសសឹក ជាង ១៧០,០០០នាក់ នៅតែជាកិច្ចការបន្ទាន់។ អង្គការអុកស្វាម នៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ជាពិសេសនៅក្នុងជំរុំជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលគ្រួសារនៅតែជួបប្រទះនឹងផលវិបាកនៃការផ្លាស់ទីលំនៅ។

ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា អង្គការអុកស្វាម បានធ្វើការវាយតម្លៃតម្រូវការរហ័ស ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងស្រុករួមមាន ក្រុមទ្រទ្រង់ភូមិ (VSG) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)។
ការវាយតម្លៃតម្រូវការរហ័សដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូ បានបង្ហាញពីបញ្ហាប្រឈមផ្នែកមនុស្សធម៌ដ៏សំខាន់ដែលជនភៀសសឹកកំពុងជួបប្រទះ។

ជំរុំជនភៀសសឹកជាច្រើនកំពុងតស៊ូជាមួយនឹងគម្លាតធ្ងន់ធ្ងរនៅក្នុងសេវាមូលដ្ឋាន រួមទាំងលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងសម្ភារៈអនាម័យផ្សេងៗ ដែលបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អាហារមូលដ្ឋានភ្លាមៗត្រូវបានផ្តល់ដោយយន្តការសាធារណៈ និងឯកជន។ ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានពង្រីក ដោយមានតម្រូវការបន្ទាន់សម្រាប់ថ្នាំសំខាន់ៗ ការថែទាំមាតា និងការព្យាបាលសម្រាប់ស្ថានភាពរ៉ាំរ៉ៃ។

បន្ថែមពីលើតម្រូវការរាងកាយ ការវាយតម្លៃបានបង្ហាញពីភាពតានតឹងផ្នែកចិត្តសាស្ត្រយ៉ាងសំខាន់ ជាពិសេសក្នុងចំណោមកុមារ និងបុគ្គលវ័យចំណាស់ ដែលភាគច្រើនកំពុងប្រឈមមុខនឹងការប៉ះទង្គិច និងភាពមិនច្បាស់លាស់ដែលកើតចេញពីការផ្លាស់ទីលំនៅរបស់ពួកគេ។ លើសពីនេះ ជនមានពិការភាពប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការទទួលបានសេវា និងទាមទារការគាំទ្រដែលសមស្រប និងប្រកបដោយបរិយាបន្នដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

ជាការឆ្លើយតប អង្គការអុកស្វាមដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់បានដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ ដែលបំពាក់ដោយប្រព័ន្ធទឹក និងលូ ដើម្បីលើកកម្ពស់អនាម័យនៅក្នុងជំរុំជនភៀសសឹក និងម៉ាស៊ីនចម្រោះទឹកចំនួនពីរនៅវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ។ ជំរុំជនភៀសសឹកទាំងពីរនេះមានគ្រួសារប្រមាណ ៧.៤៣១គ្រួសារ សរុបចំនួន ២៥.២៨១ នាក់ ។

នៅពេលដែលគ្រួសារជនភៀសសឹករៀបចំសម្រាប់ការត្រឡប់ទៅផ្ទះវិញដែលអាចកើតមានបន្ទាប់ពីបទឈប់បាញ់ អង្គការអុកស្វាម និងដៃគូកំពុងពិនិត្យលទ្ធភាពកម្មវិធីផ្ទេរសាច់ប្រាក់ ដែលនឹងផ្តល់អាទិភាពដល់អ្នកដែលមានប័ណ្ណក្រីក្រ ប័ណ្ណជនមានពិការភាព និងមនុស្សចាស់។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “បទឈប់បាញ់នាំមកនូវក្តីសង្ឃឹម និងអំពាវនាវទាំងប្រទេសថៃ និងកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀង និងផ្តល់អាទិភាពដល់តម្រូវការរបស់ជនភៀសសឹក។ លោកស្រីបញ្ជាក់ថា អង្គការអុកស្វាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក និងរដ្ឋាភិបាលដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត និងធានាថាការស្តារឡើងវិញ គឺប្រកបដោយបរិយាបន្ន យុត្តិធម៌ និងយូរអង្វែង៕

The post អង្គការអុកស្វាម ដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ និងម៉ាស៊ីនចម្រោះទឹកចំនួន ២ នៅក្នុងជំរុំជនភៀសសឹកសំខាន់ៗក្នុងខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.