ព័ត៌មានជាតិ
មន្ត្រីសង្គមកិច្ច បន្តចុះផ្តល់សេវាសង្គមកិច្ចដល់កុមារតាមជំរុំភៀសសឹក ដែលមិនទាន់អាចវិលទៅលំនៅឋានវិញបាន
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ មន្ត្រីសង្គមកិច្ចជួរមុខនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិសាត់ និងខេត្តសៀមរាប បានបន្តចុះផ្តល់សេវាសង្គមកិច្ច និងលេងកម្សាន្តជាមួយកុមារ នៅតាមស្តង់កុមារមេត្រី (Child Friendly Space) តាមជំរុំភៀសសឹក ដែលពួកគេមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន។

បើតាមទំព័រហ្វេរប៊ុករបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានឱ្យដឹងថា មន្ត្រីសង្គមកិច្ច នៅតែអនុវត្តសកម្មភាពជាប្រចាំរបស់ខ្លួនតាមកម្មវិធី រួមមាន ការប្រឹក្សាផ្លូវចិត្តបឋម ដល់ពលរដ្ឋនិងកុមារ នាំកុមារលេងល្បែងកម្សាន្ត (Play game) បង្រៀនអក្សរ និងលេខដល់កុមារ ណែនាំកុមារគូរូប និងផាត់ពណ៌ និទានរឿងកុមារស្តាប់កម្សាន្ត និងសកម្មភាពអប់រំផ្សេងៗទៀត។ ក្រៅពីសកម្មភាពទាំងនេះក៏មានផ្តល់អាហារសម្រន់ជូនដល់កុមារផងដែរ។
ក្រសួងបានបញ្ជាក់ថា «ដោយសារស្ថានភាពបានធូរស្រាលនៃការអនុវត្តបទឈប់បាញ់ ប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅផ្ទះនៅភូមិឋានពួកគាត់វិញ ដូច្នេះ បច្ចុប្បន្នស្តង់កុមារមេត្រី នៅដំណើការផ្តល់សេវាដល់កុមារ នៅក្នុងខេត្តចំនួន៥ដោយឡែកខេត្តបាត់ដំបង និងខេត្តកោះកុង ស្តង់កុមារមេត្រី បានផ្អាកសកម្មភាពបណ្តោះអាសន្ន»។

ជាមួយគ្នាំនោះ ក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់ អង្គការដៃគូពាក់ព័ន្ធ ព្រមទាំងសប្បុរសជន ដែលចូលរួមឧបត្ថម្ភគាំទ្រសម្ភារៈសិក្សា សម្ភារៈលេងកម្សាន្ត អាហារសម្រន់ និងសម្ភារៈចាំបាច់ផ្សេងទៀត សម្រាប់ចែកជូនដល់កុមារនៅតាមស្តង់កុមារមេត្រី៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


