ព័ត៌មានជាតិ
គូស្នេហ៍ ១ គូ ជួបគ្នាក្នុងជំរំភៀសសឹកផ្សាររាត្រីផ្លូវ ៦០ ម៉ែត្រ ត្រូវអាជ្ញាធរសែនព្រេនយកគ្នាជាប្តីប្រពន្ធ
គូស្នេហ៍ ១ គូ បានជួបស្នេហ៍ក្នុងជំរំភៀសសឹក ផ្សាររាត្រីផ្លូវ ៦០ ម៉ែត្រ នៃក្រុងសៀមរាប ហើយត្រូវបានអាជ្ញាធរសែនព្រេនយកគ្នាជាប្តីប្រពន្ធ ដោយមានការអបអរសាទរយ៉ាងកុះករពីអាជ្ញាធរ និងសាធារណជនជាច្រើនផងដែរ។

អាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះថា ផ្សាររាត្រីផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀត ដែលអាជ្ញាធរបានរៀបចំឲ្យជនភៀសសឹកស្នាក់អាស្រ័យអំឡុងពេលសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ផ្សាររាត្រីនេះ មានជនភៀសសឹកសរុប ៨៣០ នាក់ ក្នុងនោះមានចាស់ជរា និងក្មេងៗ ផងដែរ។ ទីតាំងនេះ បានបើកទទួលជនភៀសសឹកចូលមកស្នាក់នៅតាំងពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥។ ក្នុងអំឡុងពេលស្នាក់នៅទីតាំងនេះ ជនភៀសសឹកទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ ក៏ដូចជាសប្បុរសជននានា។

អាជ្ញាធរបន្តថា ក្នុងពេលជួបស្នេហ៍ក្នុងជំរំភៀសសឹក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជនភៀសសឹកមួយគូ បានប្រតិព័ទ្ធបង្កើតបាននូវមនោសញ្ចេតនាស្នេហារវាងគ្នានឹងគ្នាផងដែរ។ ជនភៀសសឹកដែលជួបស្នេហ៍ក្នុងជំរំនេះ ខាងប្រុសមានឈ្មោះ ផេង ផា អាយុ ៤៩ ឆ្នាំ មានស្រុកកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯខាងស្រីមានឈ្មោះ ហួរ សៀងណាន អាយុ ៣៧ ឆ្នាំ មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរបន្តទៀតថា ដោយឃើញចំណងស្នេហ៍របស់ជនភៀសសឹកមួយគូនេះពេញទៅដោយភាពស្មោះស្ម័គ្រ កាលពីល្ងាចថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ អាជ្ញាធរ ក៏ដូចជាគណៈកម្មការផ្សាររាត្រី ក៏បានរៀបចំពិធីសែនព្រេនជូនពួកគាត់យកគ្នាជាប្តី-ប្រពន្ធមុនពេលត្រឡប់ទៅលំនៅឋានវិញផងដែរ។

សូមជម្រាបថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយកងទ័ពថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមកនេះ ទោះបីមានរយៈពេលតែ ៥ ថ្ងៃ ប៉ុន្តែបានធ្វើឲ្យមានការឈឺចាប់មុតជ្រៅរវាងពូជសាសន៍ទាំង ២ នោះគឺក្រៅពីបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងអាយុជីវិត ក៏បានបង្ខំឲ្យពលរដ្ឋខ្មែរជិត ២០ ម៉ឺននាក់ ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់ ទៅរកកន្លែងសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរ តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ៕
អត្ថបទ ៖ ជុន កុសល


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


