ដែនជម្រកកែវសីមា Archives - Kampuchea Thmey Daily

ទឹកធ្លាក់ឡែងកៅនៅមណ្ឌលគិរីបង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង កំពុងពង្រីកខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល
ដែនជម្រកសត្វព្រៃកែវសីមា មានទ្រព្យធម្មជាតិដ៏មហាសាល លើសពីនេះទៅទៀត គម្រោងរេដបូក នៅកែវសីមា ក៏បានជួយការពារព្រៃឈើ និងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិចពូនង (ព្នង)។

លើសពីនេះ សម្រាប់សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។

ខណៈប្រជាសហគមន៍កំពុងពង្រីកខ្លួន ដើម្បីប្រែក្លាយទឹកធ្លាក់នេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ បង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង (ព្នង) ដ៏មានសក្តានុពល នៅភូមិភាគឦសាន របស់ប្រទេសកម្ពុជា។ ទឹកធ្លាក់ដែលលាក់ខ្លួននៅក្នុងព្រៃ ក្រំថ្មនេះប្រកបដោយសក្តានុពល​​ និងជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង (ព្នង) កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែធ្វើដំណើរដោយថ្មើជើងចុះពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះនោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំ ១កន្លែង មានភាពទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់នឹងមកគ្រប់ដណ្តប់កាយយា។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្ រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់ ៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង ១៨ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រងប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។

បើតាម ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ  អ្នកនាង ច្រេង បេត បានរៀបរាប់ប្រាប់ដល់អ្នកសារព័ត៌មានថា
ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស ក្នុងនោះ កាលពីឆ្នាំ២០២៤ កន្លងទៅ  និងឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរចូលកម្សាន្តប្រមាណ១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ខណៈតំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងជាពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅរូបនេះ បានថ្លែងថា ក្រៅពីសេវាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់ និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសប្បាយជាដើម។

តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ឡែងកៅ, អ្នកនាង ច្រេង បេត បានឱ្យដឹងថា នៅពេលនេះបានជួយដល់បងប្អូនសហគមន៍ជាច្រើន គឺជួយបង្កើតការងារ ពិសេសមិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយ ពីព្រោះថាប្រជាពលរដ្ឋសហគមន៍មានការងារធ្វើ លែងពឹងផ្អែកលើព្រៃឈើ ឬការបរបាញ់សត្វព្រៃដូចសម័យមុនៗទៀតឡើយ។

ជុំវិញតំបន់តំបន់ទេសចរណ៍  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា  ​បានថ្លែងថា ក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថារបៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋានការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវ និងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

The post ទឹកធ្លាក់ឡែងកៅនៅមណ្ឌលគិរីបង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង កំពុងពង្រីកខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល appeared first on Kampuchea Thmey Daily.

គម្រោងរេដបូកកែវសីមាបានផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតជនជាតិពូនងជិត១០០នាក់ ដើម្បីឱ្យគេចចេញពីការរស់អាស្រ័យធនធានធម្មជាតិ
គម្រោងរេដបូកកែវសីមា  អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។នៅក្នុងគម្រោងរេដបូកកែវសីមា  បានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរ ដោយធ្វើការបែងចែកជា៣ផ្នែកក្នុងនេះដូចជាអាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សិស្សសម្រាប់សិក្សាពីថ្នាក់ទី១០ដល់១២។

មន្រ្តីសម្របសម្រួលរបស់អង្គការWCS លោក ខែម វាសនា បានឱ្យដឹងថា ​កន្លងមកនេះគម្រោងរេដបូក កែវសីមា បានផ្តល់សម្រាប់សិស្សជនជាតិដើមភាគតិចទៅសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ដោយពេលនេះបានបញ្ចប់ការសិក្សារួចរាល់ផងដែរ។ក្នុងចំណោមនិស្សិតដែលបានទទួលអាហាររូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបានចូលបម្រើការងារតាមស្ថាប័នរដ្ឋ។

លោកបានបញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះគម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើសរើសសិស្សចំនួន១០នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកកែវសីមានៅសាលាភូមិន្ទកសិកម្មកម្ពុជា។ក្នុងឆ្នាំ២០២៥នេះអង្គការ WCSក៏មានការជ្រើសរើសសិស្សអាហាររូបករណ៍ជំនាញវិជ្ជាជីវៈ ចំនួន៥នាក់បន្ថែមទៀតដោយពួកគេអាចរៀនបានរយៈពេល២ឆ្នាំ។ លោកបានប្រាប់ថាបើគិតសរុបសិស្សដែលត្រូវបានអង្គការ WCSផ្តល់អាហាររូបករណ៍នានាកន្លងមកនេះមានប្រមាណជិត១០០នាក់ រួចមហើយ។

យុវជន  ណាក់ ដាលីន  ដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ដល់ ឆ្នាំ ២០២៦នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានប្រាប់ថា អាហាររូបករណ៍គឺឧបត្ថម្ភទាំងការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀត បានធ្វើឱ្យរូបលោកអាចសិក្សាមុខជំនាញពេញលេញ ពោលគឺមិនជួបការលំបាកសម្រាប់ក្រុមគ្រួសារក្នុងការរែកពន់ថវិការរៀនសូត្រនោះទេ។

យុវជនវ័យ២១ ឆ្នាំ ជាជនជាតិដើម ភាគតិច ពូនង រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា  ក្រោយបញ្ចប់មុខជំនាញទៅក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ រូបលោក ក៏ដូចជាសិស្ស និស្សិតដទៃទៀតនឹងបានរួមគ្នាចូលរួមកសាងសហគមន៍ ដែលជាជាតិដើមភាគតិចពូនងកាន់តែប្រសើរឡើង និងមានការរីកចម្រើនដោយមិនចាំបាច់ពឹងផ្អែកលើធនធានធម្មជាតិដូចពេលមុននោះឡើយ។

ជាមួយគ្នានេះដែរ កញ្ញា នុត លក្ខិណា ដែលមានទទួលអាហាររូបករណ៍រយៈពេល២ឆ្នាំក្នុងមុខជំនាញកុំព្យូទ័រនោះបានឱ្យដឹងដែរថាការបានរៀនមុខជំនាញពិតជាបានជួយដល់ក្រុមជនជាតិភាគតិចរបស់កញ្ញាយ៉ាងច្រើនណាស់ពីព្រោះថាមិនត្រឹមសិក្សាមិនចំណាយថវិការទេ តែក៏ទទួលការបណ្តុះបណ្តាលដោយផ្តល់ថវិការសម្រាប់ចាយវាយមួយផ្នែកប្រចាំថ្ងៃផង។សង្ឃឹមថាការទទួលបានបណ្តុះបណ្តាលនេះនឹងជួយឱ្យកញ្ញាងាយរកការងារធ្វើនៅបេលបញ្ចប់ការសិក្សាទៅ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក  ខ្វៃ អាទិត្យា គូសបញ្ជាក់បន្ថែមថា គម្រោងរេដបូកបានជួយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតបន្តការសិក្សាទាំងក្នុងការសិក្សាវិទ្យាល័យរហូតដល់ការបន្តការសិក្សាដល់សាកលវិទ្យាល័យ។ គម្រោងនេះមិនត្រឹមតែជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានការវិវឌ្ឍរីកចម្រើនទេ ប៉ុន្តែក៏បានជួយដល់កូនចៅសហគមន៍មូលដ្ឋានមានចំណេះដឹងសម្រាប់កសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែបនៅកម្ពុជាទៀតផង។

គួរឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុង ខេត្តក្រចេះ។ជាមួយគ្នានេះអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

The post គម្រោងរេដបូកកែវសីមាបានផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតជនជាតិពូនងជិត១០០នាក់ ដើម្បីឱ្យគេចចេញពីការរស់អាស្រ័យធនធានធម្មជាតិ appeared first on Kampuchea Thmey Daily.

គម្រោងរេដបូក កែវសីមា ជួយលើកកម្ពស់ជីវភាពរស់នៅ បង្កើតមុខរបរថ្មីដល់ពលរដ្ឋរស់នៅតំបន់ការពារធនធានធម្មជាតិ
គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និង ការ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌ សហប្រជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។

ជាមួយគ្នានេះនៅកម្ពុជា គម្រោងរេដបូក កែវសីមា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំ ក្នុងខេត្ដមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។សម្រាប់គម្រោងរេដបូក កែវសីមានេះ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលកៀរគរ ថវិកា សម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG និងថវិកាគម្រោងរេដបូកកែវសីមា។ គម្រោងផ្តោតលើសកម្មភាពសំខាន់ៗ ដូចជា៖ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ការលើកកម្ពស់ជីវភាពរបស់សហគមន៍ និងការតាមដានជីវៈ ចម្រុះ។

គម្រោងរេដបូក (REDD+) បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

កសិករមួយរូបដែលស្ថិតនៅក្នុងគម្រោងរេដបូក កែវសីមា គឺអ្នកស្រី ហាង ឌីយ៉ា សព្វថ្ងៃនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ដោយបានចិញ្ចឹមមាន់រយៈពេល១ឆ្នាំមកនេះ បានបញ្ជាក់ប្រាប់ថាចាប់តាំងពីការចិញ្ចឹមមាន់មកធ្វើឱ្យគ្រួសារអ្នកស្រីអាចរកចំណូលមួយបន្ថែមទៀតដែលអាចបំពេញបន្ថែមថវិការក្នុងគ្រួសារ ហើយស្វាមីអ្នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះមិនចាំបាច់ ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងទៀតឡើយ។

ស្រ្តីវ័យ៣២ ឆ្នាំរូបនេះបានឱ្យដឹងដែរថា ក្នុងការចិញ្ចឹមមាន់ជាង១០០ក្បាល ក្នុងមួយខែអ្នកស្រីអាចរកចំណូលបានជាង ៥០ម៉ឺនរៀល ដោយក្នុងនេះអាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២ម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់ ៦០០រៀល។ ការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានហើយដោយក្នុងមួយក្បាលទម្ងន់ប្រមាណជាង១គឺឡូក្រាម។

ស្រ្តីដែលបានចាប់យករបរចិញ្ចឹមមាន់ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសាររូបនេះបានឱ្យដឹងដែរថា៖ «កាលពីមុនមកនេះអត់មានចំណូលសោះ ហើយខ្ញុំពឹងពាក់លើស្វាមីទាំងស្រុង។ បើថ្ងៃណាគាត់រកបានគឺមានលុយ តែបើអត់វិញ គឺអត់លុយហើយ។ស្វាមីដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ។ការចិញ្ចឹមមាន់នៅផ្ទះនេះគឺបានជួយដល់ស្វាមី មួយផ្នែកទៀត»។

លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថាគម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់កសិករដែលមានចំនួន២១ភូមិ ឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេនៅជួយក្នុងបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។

លោក ខៀវ សំណាង បានឱ្យថា ក្នុងគម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមមាន់ ដាំបន្លែ ពីឆ្នាំ២០២២មក។ មកដល់ពេលនេះមាន២១ភូមិដែលគម្រោងរេដបូកបានជួយដល់កសិករ។ សម្រាប់នៅខេត្តមណ្ឌលគិរីនេះ មានស្រុកចំនួន៤ ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វមានចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ ចិញ្ចឹមជ្រូក។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន ដាំត្រសក់ សណ្តែកកួរ ឆៃថាវ ការ៉ុត ជាដើម។

ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧,៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុងខេត្តក្រចេះ។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលការកៀរគរមូលនិធិសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីអ្នកផ្តល់ជំនួយដូចជា USAID, AFD, USFWS, CAMPAS, UNDP, MRLG និងគម្រោងរេដបូកកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម។

កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋ។

លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិ ៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០៕

The post គម្រោងរេដបូក កែវសីមា ជួយលើកកម្ពស់ជីវភាពរស់នៅ បង្កើតមុខរបរថ្មីដល់ពលរដ្ឋរស់នៅតំបន់ការពារធនធានធម្មជាតិ appeared first on Kampuchea Thmey Daily.

៩ខែ នៃឆ្នាំ២០២៥ ទីតាំងអេកូទេសចរណ៍សត្វទោចថ្ពាល់លឿងជំរំ «ចាហ៊ូ» រកចំណូលបានជាង ៦ម៉ឺនដុល្លារ ទុកអភិរក្សសម្បត្តិធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍
ជំរុំសត្វទោចថ្ពាល់លឿង ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺជាសហគ្រាសអេកូទេសចរណ៍ បានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ជនជាតិដើមភាគតិចនេះ តាមរយៈការលក់កញ្ចប់ទេសចរណ៍ដើម្បីទស្សនាសត្វទោច។ ហើយជាថ្នូរមកវិញ សហគមន៍បានធ្វើការការពារសត្វទោចទាំងនោះ ព្រមទាំងសត្វព្រៃផ្សេងៗទៀត និងជម្រករបស់វាផងដែរ។

ក្នុងជំរំចាហ៊ូមានកន្លែងកម្សាន្តសំខាន់ៗចំនួន៥ទីតាំង ជាទូទៅភ្ញៀវទេសចរដែលមកកម្សាន្តទីកន្លែងនេះត្រូវមកដល់ជំរំចាហ៊ូមក៤កន្លះទៅ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ២ ទៅ៣ គីឡម៉ែត្រ ដោយថ្មើរជើងទៀត ទើបអាចទៅមើលសត្វទោចទោចថ្ពាល់លឿងទាំងនេះបាន។ក្រៅអំពីទស្សនាសត្វទោចថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរ ក៏អាចទស្សនាពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ក្រៅពីនេះអ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗក្នុងព្រៃ មើលជីវភាពរស់នៅរបស់ជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹករបស់បងប្អូនសហគមន៍។

តំបន់អេកូទេសចរណ៍នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយមានការផ្តល់មូលនិធិពីគម្រោងរេដបូកកែវសីមា ក៏ដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ការគាំទ្រដោយក្រសួងបរិស្ថាន ក្រុមហ៊ុន SVC Stay និងដៃគូផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ២០១៤តំបន់នេះ បានចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលទស្សនា ជាពិសេសគឺប្រភេទសត្វជិតផុតពូជសត្វទោចថ្ពាល់លឿង ដែលមានវត្តមានតែជាង១ពាន់ក្បាលប៉ុណ្ណោះ។

អ្នកនាង នេត្រ បូរមី មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់។ ក្នុងនេះដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍។ ដោយសារការអភិវឌ្ឍនេះទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំបានជាបន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល កន្លែងសិក្សាស្រាវជ្រាវជាដើម។

អ្នកនាង នេត្រ បូរមី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ៣០នាក់ ដែលបានទៅធ្វើទស្សនកិច្ចនៅទីនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា គិតរហូតមកដល់ពេលនេះ សត្វទោចថ្ពាល់លឿងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន២,៧៥៤នាក់ ដែលភាគច្រើនជាជនជាតិបរទេស ក្នុងនោះក៏មានមន្រ្តីទូតជាច្រើនរូបផងដែរ។

មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ បានបញ្ជាក់ថា៖ «ជំរំចាហ៊ូសម្បូរភ្ញៀវទេសចរបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ផុតពីនេះពោល គឺដល់ខែមេសាដល់ខែតុលាចំនួនភ្ញៀវទេសចរមានការថមថយចុះបន្តិចវិញ។ ដោយឡែកបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងមកមានភ្ញៀវទេសចរចូលកម្សាន្តជំរំ ចាហ៊ូ ប្រមាណ៣០០ ទៅ៤០០នាក់ ហើយចំណូលជាថវិកាបានជាង ៦ម៉ឺនដុល្លារ»។

អ្នកនាង បូរមី បានឱ្យដឹងថា ចំណូលទាំងនោះត្រូវបានធ្វើវិភាគទានជាង១ម៉ឺនដុល្លារអាមេរិក ទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សដែនជម្រកសត្វព្រៃកែវសីមា។ ក្រៅពីនោះ ក៏បានផ្តល់ជូនសហគមន៍ជិត ៦ម៉ឺនដុល្លារ ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយបន្ថែមពីនេះ គម្រោងនេះក៏បានផ្តល់ឱកាសការងារដល់សមាជិកសហគមន៍ចំនួន២៨រូប ក្នុងនោះមានស្រ្តីចំនួន១១នាក់ផងដែរ។

បូរមី បាននិយាយដូច្នេះថា៖ «អ៊ីចឹងភ្ញៀវមកលេងទីនេះមិនត្រឹមតែបានទស្សនាសត្វព្រៃ និងព្រៃឈើប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះ ការមកទីនេះ គឺបានជួយដល់សហគមន៍អណ្តូងក្រឡឹងមួយចំណែក។ ក្នុងភ្ញៀវម្នាក់ គឺធ្វើការបែងចែកវិភាគទានចំនួន៣០ដុល្លារ និង៥ដុល្លារទៀតទៅកាន់មន្ទីរបរិស្ថាន។ ខ្ញុំបានប្រាប់ភ្ញៀវថា វត្តមានអ្នកមកទីនេះមិនត្រឹមតែមកកម្សាន្តប៉ុណ្ណោះទេ តែជួយអភិវឌ្ឍន៍សហគមន៍ និងការពារសត្វព្រៃផងដែរ»។

ក្រៅពីទស្សនាសត្វព្រៃ អ្នកទេសចរណ៍ក៏បានសិក្សាស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងតំបន់ជាដើម។

ទាក់ទិនក្នុងរឿងនេះ លោក សុខបញ្ញាវុធ អ្នកស្រាវជ្រាវនៅ ជំរំ ចាហ៊ូ ប្រាប់ឱ្យដឹងថា កន្លងមកក្រុមរបស់លោកបានសិក្សាស្រាវជ្រាវទៅលើសត្វទោច ដោយក្នុងនេះសិក្សាទៅលើអាកប្បកិរិយាប្រចាំថ្ងៃរបស់វា ការរស់នៅ និងការច្រៀងរបស់វាក្នុងទំនាក់ទំនងជាមួយដៃគូ និងការការពារទឹកដីរបស់សត្វទោច។វាខុសពីសត្វដទៃពោលគឺសត្វទោចនៅពេលការពារទឹកដីវាតែងសម្តែងចេញជាការច្រៀងដើម្បីប្រាប់ជាសញ្ញាដល់ក្រុមនីមួយៗរបស់ពួកវា។

ទាក់ទិនទៅនឹងការនាំភ្ញៀវទេសចរទៅទស្សនាសត្វទោចវិញ លោកបានប្រាប់ថាគឺអនុញ្ញាត្តិឱ្យទៅទស្សនាតែចំនួនមួយម៉ោងទេ ហើយចំនួនទៀតសោតបានត្រឹមតែ៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកវាតានតឹងអារម្មណ៍ឬរំខានផ្លូវចិត្តពួកវា។

លោក សុខបញ្ញាវុធ បានឱ្យដឹងថា៖ «បើយោងតាមអង្គការ WCS កាលពីឆ្នាំ២០២២ គឺចំនួនសត្វទោចថ្ពាល់លឿងនៅទីកន្លែងនេះមានចំនួនប្រមាណ ១១២៩ក្បាល ហើយចំនួននេះថេររហូតដល់បច្ចុប្បន្ន»៕

The post ៩ខែ នៃឆ្នាំ២០២៥ ទីតាំងអេកូទេសចរណ៍សត្វទោចថ្ពាល់លឿងជំរំ «ចាហ៊ូ» រកចំណូលបានជាង ៦ម៉ឺនដុល្លារ ទុកអភិរក្សសម្បត្តិធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ appeared first on Kampuchea Thmey Daily.

សហគមន៍ភូមិពូតាំង ចងក្រងក្រុមបង្កើតមុខរបរ​​ក្នុងមូលដ្ឋាន មាន​ផ្តល់កម្ចីការប្រាក់ទាប
សហគមន៍ភូមិពូតាំងនៅក្នុងខេត្តមណ្ឌលគិរី បានចងក្រងគ្នា​បង្កើត​មុខ​របរក្នុងមូលដ្ឋាន​ រួមទាំងបង្កើត​ក្រុមសន្សំ​ប្រាក់​ដើម្បី​ផ្តល់​​កម្ចី​ហិរញ្ញវត្ថុដល់ពលរដ្ឋក្នុង​សហគមន៍​អាចខ្ចី​យកទៅ​ពង្រីកមុខរបរ និង​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ។

លោក ខៀវ សំណាង មន្រ្តី​ទទួល​បន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា តាមរយៈ​គម្រោង​រេដបូក​កែវសីមា អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) កំពុង​ធ្វើការ​ជាមួយ​សហគមន៍​ជនជាតិ​ដើមភាគតិចចំនួន ២០ ភូមិ​ក្នុងខេត្តមណ្ឌលគិរី ដើម្បី​​ចូលរួមលើកស្ទួយជីវភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុងខេត្តមណ្ឌលគិរី តាមរយៈ​ការ​បង្កើតមុខរបរផ្សេងៗ រួមទាំង​រៀបចំ​ឲ្យ​មាន​​​ក្រុមសន្សំប្រាក់​ក្នុង​សហគមន៍។

នៅ​សហគមន៍ភូមិពូតាំង នៅ​សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមរយៈ​គម្រោង​លើកស្ទួយជីវភាព​សហគមន៍ បាន​បង្កើតឲ្យមានក្រុមសន្សំប្រាក់ ក្រុម​ត្បាញ​ក្រមា និងក្រុមចិញ្ចឹមសត្វ (ជ្រូក មាន់ ត្រី) ជាដើម។

លោកខៀវ សំណាង បានគូស​បញ្ជាក់ថា ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់ ក្រុម​ត្បាញ​ក្រមា និង​ក្រុម​ចិញ្ចឹម​សត្វ​នៅ​សហគមន៍​​ភូមិ​ពូតាំង ​បាន​ជួយ​​ផ្លាស់ប្ដូរ​ជីវភាពពលរដ្ឋ​ក្នុង​សហគមន៍​​ឲ្យ​ប្រសើរ​ជាងមុន តាមរយៈ​ការ​បង្កើត​មុខ​របរ​ផ្សេងៗក្នុងមូលដ្ឋាន​ បញ្ចៀសការ​​ចូលព្រៃកាប់ឈើ។ បន្ថែមពីនេះ​ពលរដ្ឋ​ក្នុង​សហគមន៍​ក៏​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចីដែល​មាន​អត្រា​ការ​​ប្រាក់​ទាប ​អាច​យក​ទៅ​ប្រើប្រាស់​និង​ដោះស្រាយ​តម្រូវការ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

លោក​ មុន្នី ប៊ុនសែន ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ពូតាំង​ ក្នុង​ខេត្ត​មណ្ឌលគិរី​ក៏​មើល​ឃើញ​ពី​ការ​ប្រែប្រួល​ជីវភាព ក្រោយ​បាន​ចូលរួម​អនុវត្ត​គម្រោង​រេដបូក។

លោក​ មុន្នី ប៊ុនសែន បានថ្លែង​យ៉ាងដូច្នេះ​ថា «ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍​បាន​ប្រែប្រួល ៧០% ហើយ​ពលរដ្ឋ​ក៏​យល់​ដឹង​ច្រើន​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃឈើ តាមរយៈ​ការ​ចេះ​អាស្រ័យ​ផល​ពី​ធនធាន​ព្រៃឈើ​ ដោយ​លែង​ចូល​ព្រៃ​កាប់​ឈើ​ដូចមុន»។

ពលរដ្ឋ​នៅ​​សហគមន៍​ភូមិ​ពូតាំង ក្នុង​ខេត្តមណ្ឌលគិរីភាគច្រើនមាន​មុខ​របរ​​ជា​អ្នក​ចម្ការដាំដុះ​ដំណាំ​ផ្សេងៗ​ដូចជា​ស្រូវ ដំឡូង បន្លែ និង​ការ​ចិញ្ចឹម​សត្វ​ជាដើម។ ​តាមរយៈ​គម្រោង​រេដបូក​កែវសីមា បាន​គាំទ្រ​ការ​បង្កើត​មុខ​របរ​សម្រាប់​ពលរដ្ឋក្នុងមូលដ្ឋាន​ដោយ​មិនបាច់​​​ចូលព្រៃកាប់ឈើដូចមុន​​ដូចជា ​ការ​ដាំដុះបន្លែ ការ​ចិញ្ចឹមសត្វ រួមទាំង​តម្បាញជាដើម ហើយពិសេស​ទៀត​នោះ ពលរដ្ឋក្នុង​សហគមន៍​ក៏​អាច​ទទួលបានប្រាក់កម្ចី​សម្រាប់យកទៅ​​ប្រើប្រាស់ និង​ពង្រីក​មុខ​របរ​ថែម​ទៀត។

អ្នកស្រី ច្រាញ់ វត្តី សមាជិក​គណៈកម្មការ​ក្រុម​សន្សំប្រាក់​នៅ​សហគមន៍​ភូមិ​ពូតាំង​ប្រាប់​ថា ផល​ប្រយោជន៍​ធំ​បំផុតនៃ​ការ​បង្កើត​​ក្រុម​សន្សំប្រាក់នៅសហគមន៍ភូមិពូតាំង​ គឺ​​ជួយ​ពលរដ្ឋ​ក្នុងសហគមន៍​មានលទ្ធភាពទទួលបាន​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាបមិន​បាច់​ប្រើកម្ចី​ពី​​ធនាគារ​និងអង្គការផ្សេងៗដែលមាន​អត្រាការប្រាក់ខ្ពស់ និង​​ប្រឈម​ហានិភ័យ​ផ្សេងៗ​៕

The post សហគមន៍ភូមិពូតាំង ចងក្រងក្រុមបង្កើតមុខរបរ​​ក្នុងមូលដ្ឋាន មាន​ផ្តល់កម្ចីការប្រាក់ទាប appeared first on Kampuchea Thmey Daily.

មន្រ្តី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ទទួល​បាន​ដ្រូន​ជួយល្បាត​កំណត់​ទីតាំង​រង​ការ​កាប់​​បំផ្លាញ​ព្រៃឈើ
មន្រ្តី​បរិស្ថាន​ក្នុង​ខេត្ត​មណ្ឌលគិរី​ទទួល​បាន​ដ្រូន​ចំនួន ៤ គ្រឿង ​សម្រាប់​ប្រើប្រាស់សម្រួល​ដល់​ការល្បាត​​ចាប់​ទីតាំងដែល​រង​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​​ក្នុង​ខេត្ត​មណ្ឌលគិរី។

នៅ​ព្រឹកមិញ​នេះ មន្រ្តី​ក្រសួង​បរិស្ថាន​បានធ្វើពិធី​​ប្រគល់​ដ្រូន​និង​សម្ភារៈ​ចាំបាច់មួយ​ចំនួន​​ដល់​មន្រ្តី​ឧទ្យា​នុរក្ស​នៅ​ស្នាក់​កាល​កណ្តាល​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគីរី។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ដល់​មន្រ្តី​ឧទ្យានុរក្ស​នៅ​ស្នាក់ការ​កណ្តាល​នៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ការ​ផ្តល់​ដ្រូន​ដល់​មន្រ្តី​ឧទ្យានុរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែងគ្រប់គ្រង​និង​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃឈើនៅក្នុងប្រទេស​កម្ពុជា ខណៈ​ដែល​ក្រសួង​បរិស្ថាន​បាន​ដាក់​ឲ្យ​អនុវត្ត​ការ​រិត​បន្តឹង​ តាមរយៈ​ការ​ដាក់​ចេញ​វិធានការ​អនុវត្ត​ច្បាប់​ ១០០% មិន​លើកលែង​ចំពោះ​បទល្មើស​​បំផ្លាញ​ធនធាន​ធម្មជាតិ។

លោកបន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​អភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈ​ការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នឹង​ផ្តល់ជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន ក៏ដូចជា​កិច្ចការពារជីវចម្រុះ និង​ការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស​កម្ពុជា​។

លោក ឌិន ប៊ុនធឿន​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ថា ក្នុង​ខេត្ត​មណ្ឌលគិរី មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​តិច​ បើ​ធៀប​សមាមាត្រ​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​ការពារ​។

លោក ឌិន ប៊ុនធឿន​អះអាងថា ខណៈ​មន្រ្តី​ឧទ្យានុរក្ស​មាន​ចំនួន​តិចមិន​ទាន់​ឆ្លើយតបស្ថានភាពជាក់ស្តែង ហើយ​វិសាលភាព​ផ្ទៃដី​ការពារធំ​ទូលាយ ការ​ទទួល​បាន​ឧបករណ៍​ដ្រូន​​នេះ​នឹង​រួម​ចំណែក​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការពារ​ធនធាន​ធម្មជាតិ​ និង​លើក​ទឹកចិត្ត​ដល់​មន្រ្តី​ខិតខំ​ការពារ​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

នៅ​ខេត្ត​មណ្ឌលគិរី​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ ដែលរួម​មាន ​ដែន​ជម្រកសត្វព្រៃកែវសីមា ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដែនជម្រក​សត្វ​ព្រៃ​លំផាត់ ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ទំហំជាង ១ លាន​ហិកតា។

ប្រធានការិយាល័យដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ លោក ស៊ីន សត្ថា ប្រាប់​ថា ដ្រូន​ដែល​ទទួល​បា​ននេះ​នឹង​អាចប្រើជា​ជំនួយ​ក្នុងការ​ល្បាត​ ជួយ​កាត់​បន្ថយ​ចំនួន​មន្រ្តី​ចុះ​អនុវត្ត​ទៅដល់​ទីវាល​ផ្ទាល់។

«​ដ្រូន​អាច​​ហោះសង្កេតពីលើ និង​អាច​​​ផ្ទៀងផ្ទាត់​ផ្ទៃដី​ព្រៃឈើ​ដែល​រង​ការ​កាប់​បំផ្លាញ ខណៈ​មន្រ្តី​ឧទ្យានុរក្ស​​មិន​អាច​ចុះ​ដល់​​​ទីតាំង​នៅ​ឆ្ងាយបាននោះទេ»។ លោក ស៊ីន សត្ថា បញ្ជាក់បន្ថែម។

សម្រាប់​ផែនការ​បន្ទាប់ លោក ស៊ីន សត្ថា ​បាន​បន្តថា ​គឺ​ការ​​បណ្ដុះបណ្ដាល​បច្ចេកទេសការប្រើប្រាស់​ដ្រូន​​ដល់​​មន្រ្តី​ជំនាញ​ឲ្យ​អនុវត្ត​មានប្រសិទ្ធភាព​ និង​ប្រើប្រាស់​ចំ​គោលដៅ៕

The post មន្រ្តី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ទទួល​បាន​ដ្រូន​ជួយល្បាត​កំណត់​ទីតាំង​រង​ការ​កាប់​​បំផ្លាញ​ព្រៃឈើ appeared first on Kampuchea Thmey Daily.

​គម្រោង​រេដបូក​កែវសីមា ជួយអភិវឌ្ឍ​​​ផ្លាស់ប្តូរជីវភាព​សហគមន៍​ចំនួន ២០ ក្នុង​ខេត្ត​មណ្ឌលគិរី
គម្រោង​រេដបូក​កែវសីមា​ បាន​ជួយ​អភិវឌ្ឍ​ដល់​សហគមន៍​ក្នុង​ខេត្ត​មណ្ឌលគិរី តាម​រយៈ​ការ​ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ព្រៃឈើ​ ព្រមជាមួយការជួយ​ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

​ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ«ពន្លក​បៃតង» «ការអភិរក្សតំបន់ការពារ​ធម្មជាតិ ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ នូវ​គម្រោងកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ការអនុវត្ត (REDD+) កែវសីមា» ក្នុង​ខេត្ត​មណ្ឌលគិរី លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០២៤ គម្រោង​រេដបូក​កែវសីមា​ ទទួល​បានឥណទាន​កាបូន​សរុប​ចំនួន​ប្រហែល ១៩ លាន ឥណទាន​កាបូន សម្រាប់​លក់​នៅក្នុងទីផ្សារ​កាបូន​ស្ម័គ្រចិត្ត។

ថវិកា​ដែល​ទទួល​បានមកពីការលក់​ឥណទានកាបូន​នេះ ត្រូវបានយកទៅប្រើប្រាស់​លើ​ការងារ​បណ្តុះបណ្តាល​មន្ត្រី​​ឧទ្យានុរក្ស ការងារអភិរក្ស និងគ្រប់គ្រង​ព្រៃឈើនិងសត្វព្រៃ និង​លើក​កម្ពស់​ជីវភាព​សហគមន៍។

លោក​ ជួប ប៉ារីស៍ ​បានសង្កត់បន្ថែម​ថា ថវិកា​មួយចំណែកធំត្រូវបានបែងចែកដល់សហគមន៍ក្នុង​ភូមិ​ទាំង ២០ សម្រាប់​​អភិវឌ្ឍន៍​និង​លើក​ស្ទួយជីវភាព​រស់នៅ​សហគមន៍ តាម​រយៈ​ជម្រើស​អាទិភាព​របស់​សហគមន៍​ដូចជា៖ ប្រព័ន្ធ​ទឹក​ស្អាត អណ្តូង​ស្នប់ គ្លីនិក​ចល័ត ជួសជុល​ផ្លូវក្នុងភូមិ សាងសង់​ស្ពាន ដាក់លូ​កាត់​ផ្លូវ រោង​ប្រជុំ​សហគមន៍ សាងសង់​បង្គន់ ផ្តល់សម្ភារសិក្សា ជួសជុល​សាលារៀន ទុន​ថវិកា​សម្រាប់​ក្រុម​សន្សំ ពូជ​សត្វ គោ​មាន់ ឧបករណ៍ កសិកម្ម មួយ ចំនួន និងអាហារ ពេលព្រឹកដល់សិស្ស​ជា​ដើម។

លោក ជួប ប៉ារីស៍​​ បាន​អះអាង​ថា ការអនុវត្តប្រកបដោយ​ជោគជ័យ​នូវគម្រោងកាត់បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការអនុវត្ត (REDD+) កែវសីមា» បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​គ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើក​កម្ពស់ជីវភាព​សហគមន៍​តាមតំបន់ការពារ​ធម្មជាតិ ព្រមជាមួយការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

គម្រោង​រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជា​កម្មវិធី​ជាតិកាត់បន្ថយ​ការបំភាយឧស័្មនផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ។

រេដបូក​មានគោលបំណង​ធំៗ​ពីរគឺ ការពារព្រៃឈើ​ឱ្យបានគង់វង្ស​សម្រាប់​ជាប្រយោជន៍ជាតិ និង​ការ​ចូលរួម​កាត់​បន្ថយការប្រែប្រួល​អាកាសធាតុ​សកល​ក្នុង​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារ​ក្នុងប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើនៅមានមុខងារ​ដ៏សំខាន់​មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះ​កញ្ចក់) ពី​បរិយាកាស ដែលមុខងារនេះ​ដើរតួនាទីសំខាន់ក្នុងការកាត់​បន្ថយឧស័្មនផ្ទះកញ្ចក់​សកល​។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បាន​ធ្វើ​ការ​សហការជាមួយក្រសួងបរិស្ថាន អនុវត្ត​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​មកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

មន្រ្តី​តំណាង​អង្គការ WCS បាន​គូស​បញ្ជាក់​ថា ​សហគមន៍ចំនួន ២០ ភូមិ បានទទួលមូលធិនិ​ពី​គម្រោង​រេដបូក​តាមរយៈយន្តការ «ថវិកា​រេដបូក​សម្រាប់​សហគមន៍» ដែល​ជា​ការ​បែងចែក​ផល​ប្រយោជន៍​ពី​ប្រាក់ចំណូល​ពីការ​លក់​នូវ​ឥណទាន​កាបូន។ រហូត​មកដល់​ពេលបច្ចុប្បន្ននេះ សហគមន៍​ទទួល​បាន​ថវិកា​ដោយ​ផ្ទាល់​ពី​គម្រោងរេដបូក​កែវសីមា​ប្រហែលជិត ២​ លាន​ដុល្លារ​អាមេរិក។

ថ្លែង​បើកយុទ្ធនាការ​ផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ដោយ​មានការចូលរួម​ពី​លោក ងិន សុវិមាន អភិបាលរង​ខេត្តមណ្ឌលគីរី លោក នេត្រ វិបុល នាយករង​អង្គការ WCS មន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានជាតិ​ចម្រះ​ស្ថាប័ន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៤ លោក​ជួប ប៉ារីស៍ បានថ្លែងបញ្ជាក់ពី​ការបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លក​បៃតង» គម្រោង​រេដ​បូក កែវសីមា​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ​ចំនួន ២៥ ស្ថាប័ន ដើម្បី​បង្ហាញ​​ពី​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់រ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជា​ការ​លើក​កម្ពស់​ជីវភាព​សហគមន៍ តាម​តំបន់ការពារធម្មជាតិ​។

លោក​បន្ត​ថា ប្រទេស​កម្ពុជាប្តេជ្ញាយ៉ាងមោះមុត ក្នុងការឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាព​ធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជា​​តាម​រយៈ​ក្រសួង​បរិស្ថាន​កំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ​ក្នុងការលើកកម្ពស់ការងារ​គ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ ហើយ​គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦0 ភាគរយ នៅឆ្នាំ ២០៥០។

នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតងក្នុង​ខេត្ត​មណ្ឌលគិរី ក៏​មាន​ការ​ប្រគល់កូនត្នោតចំនួន ៣០០ ដើម ជូន​អាជ្ញាធរ​ស្រុក​កែវសីមា ដាំ​តាម​ភូមិសាស្រ្ត​ជាប់​ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើន​គម្រប​បៃតង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណ​វប្បធម៌​របស់​កម្ពុជា៕

The post ​គម្រោង​រេដបូក​កែវសីមា ជួយអភិវឌ្ឍ​​​ផ្លាស់ប្តូរជីវភាព​សហគមន៍​ចំនួន ២០ ក្នុង​ខេត្ត​មណ្ឌលគិរី appeared first on Kampuchea Thmey Daily.

ក្រៅពីតំបន់សក្តានុពល ខេត្តមណ្ឌលគិរី មានដែន​ជម្រក​សត្វ​ព្រៃ​​ ៥​ កន្លែង​ ​ជា​គោលដៅ​ទេសចរណ៍
តំបន់ទេសចរណ៍ក្នុងខេត្ត​មណ្ឌល​គិរី ​មិន​ត្រឹម​តែ​ជា​ខេត្ត​មាន​សក្ដានុពល​លើ​រមណីយដ្ឋាន​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ​មាន​ប្រមាណ ១០៥ ​កន្លែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខេត្តភូមិភាគ​ឦសាននេះ​​​ក៏​នៅ​មាន​ដែន​ជម្រក​សត្វ​ព្រៃ​ចំនួន​​ ៥ ​កន្លែង​ និង​របៀង​អភិវឌ្ឍន៍​ជីវៈ​ចម្រុះ​ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​មួយ​កន្លែង​ផង​ដែរ។

​លោក​ ស៊ាន សឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គិរីបាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្រៅ​ពី​តំបន់​ទាំង ១០៥​ ខាង​លើ​ ខេត្ត​​មណ្ឌល​គិរីនៅ​មាន​ដែន​ជម្រក​សត្វ​ព្រៃ​​ ៥​កន្លែង​ និង​របៀង​អភិវឌ្ឍន៍​ជីវៈ​ចម្រុះ​ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិសក្ដានុពល​ដល់​ការ​អភិវឌ្ឍន៍​អេកូទេសចរណ៍​។

ដែន​ជម្រក​ទាំង ៥​កន្លែង និង​របៀង​​ជីវៈ​ចម្រុះ មាន​ដូច​ជា៖

១.​ ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា

ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា មាន​​ទំហំ​ផ្ទៃ​ដី​ប្រមាណ ២៩២.៦៩០ហិតា ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ក្រចេះ​ បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៨៣​ អនក្រ/បក ចុះ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ការ​ផ្ទេរ​ការ​គ្រប់គ្រង ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ក្រសួង​បរិស្ថាន។

២.ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​​ព្រេច

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច មាន​ផ្ទៃដី​ទំហំ ២២២.៥០០ហិតា បង្កើត​ឡើង​តាម​រយៈ​អនុក្រឹត្យ​លេខ ០៥ ចុះ​ថ្ងៃ​ទី០៥ ខែ​មករា ឆ្នាំ២០១៧។ ក្នុង​​នោះត្រូវ​បាន​កំណត់និង​បែង​ចែក​ជា​តំបន់គ្រប់​គ្រងក្នុង​នោះ​​​រួម​មាន​តំបន់ស្នូល​ចំនួន ០២កន្លែង តំបន់​អភិរក្ស​ចំនួន ០១កន្លែង តំបន់​ប្រើប្រាស់​ដោយ​ចិរភាព​ចំនួន ០៥កន្លែង និង​តំបន់​សហគមន៍​ចំនួន ០៧កន្លែង។

៣.ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ (ភូមិសាស្ត្រ​មណ្ឌលគិរី)

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ (ភូមិសាស្ត្រ​មណ្ឌលគិរី) មាន​ផ្ទៃដី​ទំហំ ៤៨.៣៧៤ហិតា ត្រូវ​បាន​កំណត់និង​បែងចែក​ ជា​តំបន់​គ្រប់គ្រង​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ រួម​មាន​តំបន់​ស្នូល​ចំនួន ០១កន្លែង តំបន់​អភិរក្ស​ចំនួន ០១កន្លែង តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ចំនួន ០៤កន្លែង និង​តំបន់​សហគមន៍​ចំនួន ០៧កន្លែង។

៤.ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក

ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក មាន​ផ្ទៃ​ដី​ទំហំ ៤២៩.៤៣៨ហិតា បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៧៥ ចុះ​ថ្ងៃ​ទី​​​​​​​​​​៣០ ខែ​កក្កដា ឆ្នាំ២០០២, អនុក្រឹត្យ​លេខ ២០៦ ចុះថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ២០០៦ កាត់​ផ្ទៃដី​ចំនួន ៥៦.៤៦៧ហិតា, អនុក្រឹត្យ​លេខ ២១ ចុះ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១១ កាត់​ផ្ទៃ​ដី​ចំនួន ១.៧០៤ហិតា, អនុក្រឹត្យ​លេខ ៣៤ ចុះ​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១២ កាត់​ផ្ទៃ​ដី​ចំនួន ២.០០០ ហិតា, ឆ្នាំ២០១៣ កាត់​ផ្ទៃ​ដី ១១.០៧៤ហិតា។ ហើយ​មក​ដល់​បច្ចុប្បន្ន នៅ​សល់​ផ្ទៃ​ដី ទំហំ ៣៥៨.១៩៨ហិតា។

៥​.ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ មាន​ផ្ទៃដី​ទំហំ ២១.៩៣៣ហិតា។

ដោយ​ឡែក​ ចំពោះ​ របៀង​អភិរក្ស​ជីវចម្រុះ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​មណ្ឌលគិរី លោក ប្រធាន​មន្ទីរ​ខេត្ត​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ត្រូវ​បាន​បង្កើត​ឡើង ដោយ​អនុក្រឹត្យ​លេខ ០៧ អន​ក្រ.បក ចុះថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០១៧ មាន​​ផ្ទៃ​ដី​សរុប​​ទំហំ ១៧៧.៨៧៦ហិតា។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក​ ស៊ាន សឿន បាន​រៀប​រាប​ត្រួសៗ​ពី​តំបន់​សក្ដានុពល​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ទាំង ១០០​កន្លែង​ដូច​ជា ទឹក​ជ្រោះ​ប៊ូស្រា អូរ​ផ្លាយ​ ទឹក​ជ្រោះ​មនោរម្យ ទឹក​ជ្រោះ​ជ្រៃធំ ជ្រៃ​យស ទឹក​ជ្រោះ​រមនា​១ ទឹក​ជ្រោះ​រមនា​២​ ទឹក​ជ្រោះ​លែង​ប៊ូកប្រះ ទឹក​ជ្រោះ​លែងអង់-លែងឃិន ទឹក​ជ្រោះ​លែង​ទូវ ទឹក​ជ្រោះ​អូរឆ្វេង ភ្នំ​បាយឆា ទឹក​ជ្រោះ​អូរតាំកន ទឹក​ជ្រោះ​អូរតឹងលឹង ទឹក​ជ្រោះ​ ៧​ជាន់ សមុទ្រ​ឈើ និង​អូរមីស​ ជា​ដើម។

លោកប្រធាន​មន្ទីរបាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះតំបន់​ដែល​ជា​គោលដៅ​ថ្មីសម្រាប់​ភ្ញៀវ​ទេសចរទៅ​លេង​កម្សាន្ត​មាន​ ភ្នំ​ណាមលៀរ ទីប្រជុំជន​ស្រុក​កោះញែក និង​តំបន់​កោះ​ម្យើល​ផង​ដែរ៕

The post ក្រៅពីតំបន់សក្តានុពល ខេត្តមណ្ឌលគិរី មានដែន​ជម្រក​សត្វ​ព្រៃ​​ ៥​ កន្លែង​ ​ជា​គោលដៅ​ទេសចរណ៍ appeared first on Kampuchea Thmey Daily.