ព័ត៌មានជាតិ
ក្រៅពីតំបន់សក្តានុពល ខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃ ៥ កន្លែង ជាគោលដៅទេសចរណ៍
តំបន់ទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែជាខេត្តមានសក្ដានុពលលើរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រមានប្រមាណ ១០៥ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែខេត្តភូមិភាគឦសាននេះក៏នៅមានដែនជម្រកសត្វព្រៃចំនួន ៥ កន្លែង និងរបៀងអភិវឌ្ឍន៍ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិមួយកន្លែងផងដែរ។

លោក ស៊ាន សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យ«កម្ពុជាថ្មី» ដឹងតាមប្រព័ន្ធតេឡេក្រាមថា ក្រៅពីតំបន់ទាំង ១០៥ ខាងលើ ខេត្តមណ្ឌលគិរីនៅមានដែនជម្រកសត្វព្រៃ ៥កន្លែង និងរបៀងអភិវឌ្ឍន៍ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិសក្ដានុពលដល់ការអភិវឌ្ឍន៍អេកូទេសចរណ៍។
ដែនជម្រកទាំង ៥កន្លែង និងរបៀងជីវៈចម្រុះ មានដូចជា៖
១. ដែនជម្រកសត្វព្រៃកែវសីមា

ដែនជម្រកសត្វព្រៃកែវសីមា មានទំហំផ្ទៃដីប្រមាណ ២៩២.៦៩០ហិតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បង្កើតឡើងដោយអនុក្រឹត្យលេខ ៨៣ អនក្រ/បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីមានការផ្ទេរការគ្រប់គ្រង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថាន។
២.ដែនជម្រកសត្វព្រៃភ្នំព្រេច



ដែនជម្រកសត្វព្រៃភ្នំព្រេច មានផ្ទៃដីទំហំ ២២២.៥០០ហិតា បង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ០៥ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ ក្នុងនោះត្រូវបានកំណត់និងបែងចែកជាតំបន់គ្រប់គ្រងក្នុងនោះរួមមានតំបន់ស្នូលចំនួន ០២កន្លែង តំបន់អភិរក្សចំនួន ០១កន្លែង តំបន់ប្រើប្រាស់ដោយចិរភាពចំនួន ០៥កន្លែង និងតំបន់សហគមន៍ចំនួន ០៧កន្លែង។
៣.ដែនជម្រកសត្វព្រៃលំផាត់ (ភូមិសាស្ត្រមណ្ឌលគិរី)



ដែនជម្រកសត្វព្រៃលំផាត់ (ភូមិសាស្ត្រមណ្ឌលគិរី) មានផ្ទៃដីទំហំ ៤៨.៣៧៤ហិតា ត្រូវបានកំណត់និងបែងចែក ជាតំបន់គ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ រួមមានតំបន់ស្នូលចំនួន ០១កន្លែង តំបន់អភិរក្សចំនួន ០១កន្លែង តំបន់ប្រើប្រាស់ដោយចីរភាពចំនួន ០៤កន្លែង និងតំបន់សហគមន៍ចំនួន ០៧កន្លែង។
៤.ដែនជម្រកសត្វព្រៃស្រែពក



ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដីទំហំ ៤២៩.៤៣៨ហិតា បង្កើតឡើងដោយអនុក្រឹត្យលេខ ៧៥ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២, អនុក្រឹត្យលេខ ២០៦ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៦ កាត់ផ្ទៃដីចំនួន ៥៦.៤៦៧ហិតា, អនុក្រឹត្យលេខ ២១ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ កាត់ផ្ទៃដីចំនួន ១.៧០៤ហិតា, អនុក្រឹត្យលេខ ៣៤ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ កាត់ផ្ទៃដីចំនួន ២.០០០ ហិតា, ឆ្នាំ២០១៣ កាត់ផ្ទៃដី ១១.០៧៤ហិតា។ ហើយមកដល់បច្ចុប្បន្ន នៅសល់ផ្ទៃដី ទំហំ ៣៥៨.១៩៨ហិតា។
៥.ដែនជម្រកសត្វព្រៃភ្នំណាមលៀរ



ដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានផ្ទៃដីទំហំ ២១.៩៣៣ហិតា។

ដោយឡែក ចំពោះ របៀងអភិរក្សជីវចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី លោក ប្រធានមន្ទីរខេត្ត បានឱ្យដឹងបន្ថែមថា ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានផ្ទៃដីសរុបទំហំ ១៧៧.៨៧៦ហិតា។
បន្ថែមជាមួយគ្នានេះ លោក ស៊ាន សឿន បានរៀបរាបត្រួសៗពីតំបន់សក្ដានុពលរមណីយដ្ឋានទេសចរណ៍ធម្មជាតិទាំង ១០០កន្លែងដូចជា ទឹកជ្រោះប៊ូស្រា អូរផ្លាយ ទឹកជ្រោះមនោរម្យ ទឹកជ្រោះជ្រៃធំ ជ្រៃយស ទឹកជ្រោះរមនា១ ទឹកជ្រោះរមនា២ ទឹកជ្រោះលែងប៊ូកប្រះ ទឹកជ្រោះលែងអង់-លែងឃិន ទឹកជ្រោះលែងទូវ ទឹកជ្រោះអូរឆ្វេង ភ្នំបាយឆា ទឹកជ្រោះអូរតាំកន ទឹកជ្រោះអូរតឹងលឹង ទឹកជ្រោះ ៧ជាន់ សមុទ្រឈើ និងអូរមីស ជាដើម។



លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះតំបន់ដែលជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តមាន ភ្នំណាមលៀរ ទីប្រជុំជនស្រុកកោះញែក និងតំបន់កោះម្យើលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ