តម្លៃកៅស៊ូ Archives - Kampuchea Thmey Daily

​កម្ពុជា​រកចំណូលបានជាង ៤៥៣ លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ត្រឹមរយៈពេល ១០ ខែ
កម្ពុជា​រកចំណូល​បាន​ជាង ​៤៥៣ ​លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ​នៅក្នុងរយៈពេល ​១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ៣,៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដោយសារតម្រូវការក្នុងស្រុកបានកើនឡើងខ្ពស់។

​របាយការណ៍របស់​អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ផលិតកម្មកៅស៊ូរបស់កម្ពុជា សម្រេចបានជាង ៣០ ម៉ឺនតោន (៣០៧ ៣៣២) កើនឡើង ៣,៩២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ តម្លៃជ័រ​កៅ​ស៊ូកម្ពុជាជាមធ្យម ១៧៦៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៨,៧%។

លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ​សម្រេចបានប្រមាណជាង ២៥ ម៉ឺនតោន (២៥៧៣២២) បាន​ធ្លាក់​ចុះបន្តិច​ ដោយ​សារ​​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក​បានកើនឡើង​រហូតដល់ ១១៧% ក្នុងរយៈពេល ១០ ខែឆ្នាំនេះ។

​លោកបានបញ្ជាក់​ថា ខ្សែច្រវាក់តម្លៃកៅស៊ូ ​ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ច នៅតាម​បណ្ដារ​ក្រុមហ៊ុន ចម្ការ​កៅ​ស៊ូ នៅដំណើរការធម្មតា។​

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​បានឱ្យដឹងថា ​តម្លៃជ័រកៅស៊ូបានកើន​ឡើង​ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​ ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូប​ទាញ​ជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។​

​លោក ម៉ែន សុភក្ដិបន្ថែមថា៖ «ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ឥឡូវ​មានរោង​ចក្រកង់​ឡានដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្ម​ជាតិ​ក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។

​នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំ​ចេញជ័រកៅស៊ូ​បាន​ទឹកប្រាក់​ជាង ៦៧១ លានដុល្លារ កើនឡើង​៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។​

​កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង​៣៣ម៉ឺន​ហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សា​ហកម្មមាន​ចំនួន​ជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារ​មានចំនួន​ជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​រកចំណូលបានជាង ៤៥៣ លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ត្រឹមរយៈពេល ១០ ខែ appeared first on Kampuchea Thmey Daily.

​កម្ពុជា​រកចំណូល​បាន​ជាង ៣២៨ លាន​ដុល្លារ ​ពី​ការ​នាំចេញ​ជ័រកៅស៊ូ ​ក្នុងរយៈពេល ​៨ ខែ
កម្ពុជា​រកចំណូល​បាន​ជាង ​៣២៨ ​លាន​ដុល្លារ ​ពី​ការ នាំ​ចេញ​ជ័រកៅស៊ូ នៅ​ក្នុង​រយៈពេល ​៨ ខែ ឆ្នាំ ២០២៥ ចំនួន​នេះ​កើន​ឡើង​តិចតួច បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។​

​របាយការណ៍របស់​អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែ​សីហា ឆ្នាំ ២០​២៥ តម្លៃជ័រ​កៅ​ស៊ូកម្ពុជាជាមធ្យម ​១៧៨៦ ដុល្លារ ​ក្នុងមួយតោន ​កើនឡើង ២២០ ដុល្លារ ស្មើនឹង ១៤%។

​លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ បរិមាណនាំចេញមានចំនួន ​១៨៣ ​៩១០ តោន ធ្លាក់ចុះ ១២% ដោយសារ​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក​បានកើនឡើង​រហូតដល់ ៨៩%។

លោកបានបញ្ជាក់​ថា ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ច នៅតាមបណ្ដារក្រុមហ៊ុន ចម្ការកៅស៊ូ នៅដំណើរការធម្មតា។​

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មីថា ​តម្លៃជ័រកៅស៊ូបានកើន​ឡើង​ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​ ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយ​វត្ត​មាន​​រោងចក្រផលិត​សំបក​កង់​រថ​យន្តបាន​ជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។​

លោក ម៉ែន សុភក្ដិបន្ថែមថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុន​យើង​លក់នាំចេញទៅក្រៅប្រទេស ឥឡូវ​មានរោង​ចក្រកង់ឡានដែលគេ​មកផលិតដោយ​ប្រើកៅ​ស៊ូ​ធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិត​កង់​ឡាន​​​គឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើង​លក់​កៅ​ស៊ូ​ក្នុង​ស្រុកយើងអត់ចំណាយ​លើការដឹក​ជញ្ជូន​សេវាផ្សេងៗ»។

​នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំ​ចេញជ័រកៅស៊ូ​បាន​ទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង​៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។​

​កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង​៣៣ម៉ឺន​ហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។

សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សា​ហកម្មមាន​ចំនួន​ជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​រកចំណូល​បាន​ជាង ៣២៨ លាន​ដុល្លារ ​ពី​ការ​នាំចេញ​ជ័រកៅស៊ូ ​ក្នុងរយៈពេល ​៨ ខែ appeared first on Kampuchea Thmey Daily.

តម្លៃជ័រកៅស៊ូបានកើនឡើងជិត ២ ពាន់ដុល្លារមួយតោន
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូនៅត្រីមាសទី១ ដើមឆ្នាំនេះ មានតម្លៃ ១៩២៣ ដុល្លារ ក្នុង​មួយ​តោនឡើងថ្លៃ ៤៧៤ ដុល្លារក្នុងមួយតោន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបានជិត ១១៥ (១១៤,៩) លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ ២០២៥ កើនឡើង ១៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបង្ហាញថា​ គិតចាប់ពីខែមករា-មីនា ឆ្នាំ ២០២៥​ កម្ពុជានាំចេញកៅស៊ូចំនួន ៥៩ ៧៥៤ តោន ធ្លាក់ចុះ ១៣,៨% ធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានលើកឡើងថា វត្តមានរោង​ចក្រ​ផលិតសំបកកង់រថ​យន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជា​កាន់តែរីក​ដុះ​ដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញ​ការវិនិយោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើ​ប្រាស់​កៅ​ស៊ូ​ក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពី​ឆ្នាំ​មុន។

លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូ​មិនទាន់​ហួសពេលទេ​ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការ​ផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវា​អាចនឹង​លើស​​ហ្នឹងទៅ​ទៀត»។

លោក គឹន ឧត្តមមុនីស៊ីណាត បន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែល​បោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែមទៀត នៅពេលដែលរោងចក្រទាំងនេះ សាង​សង់​រួចរាល់ នឹងស្រូប​ទាញជ័រកៅ​ស៊ូបន្ថែម​ទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា វត្តមានរោងចក្រធំៗនៅស្រុកខ្មែរ មិនត្រឹមតែជួយ​ដំណាំ​​កៅស៊ូដែលមាន​បច្ចុប្បន្ននេះទេ វានឹងជួយឱ្យដំណាំកៅស៊ូនៅ​ស្រុកខ្មែរ​រីដុះដាលច្រើន​ជាងហ្នឹងហើយ វាអាចនឹងកាត់បន្ថយដីដែលនៅសល់។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មីថា​វត្តមានរោង​ចក្រ​ផលិត​​សំបកកង់រថយន្ត នឹងធ្វើឱ្យតម្លៃជ័រ​កៅស៊ូ​កម្ពុជា​មានភាពល្អប្រសើរ។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃ​កង់​ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ រោងចក្រ ហើយនឹងបន្តកើនឡើងទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផល​សំបងកង់​រថយន្ត​មានទឹកប្រាក់ជាង​៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀប​នឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំ​ឱ្យកម្ពុជា​រក​ចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។

សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារ​មានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃជ័រកៅស៊ូបានកើនឡើងជិត ២ ពាន់ដុល្លារមួយតោន appeared first on Kampuchea Thmey Daily.

​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ
តម្រូវការ​កៅស៊ូធម្មជាតិសកល រំពឹង​ថា​នឹងបន្ត​កើន​ឡើង​នៅឆ្នាំ ២០២៥ ប៉ុន្តែ​វា​នឹង​មិន​មាន​គ្រប់​តាម​តម្រូវការនោះទេ ដោយសារតែ​កម្សោយ​នៃ​ការចៀរកៅស៊ូនៅតាម​ប្រទេស​ផលិត​ធំៗ​ដូចជា​ឥណ្ឌូណេស៊ី និង​វៀតណាម​ ជាដើម​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​​

សេដ្ឋវិទូជាន់ខ្ពស់នៃសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) លោក Lekshmi Nair  បានប្រាប់រ៉យទ័រ​ នៅ​ថ្ងៃពុធថា៖ «តម្រូវការបានកើនឡើងជា​ជាប់លាប់​ក្នុងបណ្តាប្រទេសដូចជា​ចិន ឥណ្ឌា និងថៃ ប៉ុន្តែការផលិតមានភាពយឺតយ៉ាវដោយសារតែតម្លៃកៅស៊ូទាប ដោយ​វា​ទើបតែកើនឡើង​នៅឆ្នាំមុន​ប៉ុណ្ណោះ»។

ផលិតកម្មមិនគ្រប់តម្រូវការ ទំនង​​នឹង​រក្សា​តម្លៃ​កៅស៊ូ​​ខ្ពស់ ដែលឈាន​ដល់កម្រិតខ្ពស់បំផុត​ក្នុងរយៈពេល​ ១៣ ឆ្នាំ​ កាល​ពីឆ្នាំមុន​ ដែល​អាច​បង្កើន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ផលិត​សំបក​កង់។

យោងតាម ​​ANRPC ផលិតកម្មសកល​រំពឹងថានឹងកើនឡើង ០,៣ ភាគរយ ដល់ ១៤,៩ លាន​តោន ក្នុងឆ្នាំ ២០២៥ ​ខណៈ​តម្រូវការ​រំពឹង​ថា​នឹងកើនឡើងក្នុងអត្រាលឿនជាងមុន ១,៨ ភាគរយ ដល់ ១៥,៦ លាន​តោន​។​ នេះ​នឹង​ធ្វើ​ឱ្យ​ ២០២៥ គឺជា​ឆ្នាំទី៥ជាប់គ្នាៗ ដែល​ឧស្សាហកម្មកៅស៊ូប្រឈមមុខនឹង​ផលិតកម្ម​មិនគ្រប់តម្រូវការ

តម្លៃកៅស៊ូ ដែលទាបជាងដំណាំឧស្សាហកម្ម​ដទៃទៀតដូចជា ដូងប្រេង កាហ្វេ និងកាកាវ អស់រយៈពេលជាង ១០ ឆ្នាំ ​មក​ហើយ​នោះ ​កើនឡើងភ្លាមៗនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤​។ ការកើនឡើងនេះបណ្តាលមកពីបញ្ហា​អាកាសធាតុ​ ដែល​កាត់បន្ថយផលិតកម្មកៅស៊ូក្នុងបណ្តាប្រទេសអាស៊ី។

លោក Nair បាននិយាយថា កង្វះខាតកៅស៊ូនាពេលបច្ចុប្បន្ននេះ គឺដោយសារតែតម្លៃធ្លាក់ចុះខ្លាំងក្នុងរយៈពេលពី ៧ ទៅ ៨ ឆ្នាំចុងក្រោយ​ ដែលបណ្តាលឱ្យ​ការដាំដុះឡើងវិញថយចុះ និងធ្វើឱ្យ​កសិករ​ងាកទៅដាំដំណាំផ្សេងៗ​ ដែល​អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​៕

The post ​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន
មន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទីផ្សារ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានភាពល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយតម្លៃជ័រកៅស៊ូជាមធ្យមអាចលក់បានជិត ២ ពាន់ដុល្លារ (១៩៧១ ដុល្លារ) ក្នុងមួយតោន បានកើនឡើង ៦៣៤ ដុល្លារ ក្នុងមួយតោន ស្មើននឹង ៤៧% ធៀបនឹងឆ្នាំ ២០២៣។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារ​តែស្ថានភាពអាកាសធាតុ។

លោក ​ម៉ែន ​សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយ​មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តា​មួយ​​ជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ
កម្ពុជារកចំណូលបានជាង ៥៧៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ស្របពេលដែលតម្រូវការ និងតម្លៃទីផ្សារក៏មានភាពល្អប្រសើរនៅឆ្នាំនេះ។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជាង ៣៤ ម៉ឺន​តោន កើនឡើងជិត ៨ ពាន់តោន ស្មើនឹង ៣,១២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូ​ជា​មធ្យម​ ១ ៦៦២ ដុល្លារ ក្នុងមួយតោន ឡើងថ្លៃ ៣១៩ ដុល្លារ​ក្នុងមួយតោន ស្មើនឹង ២៣,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារ​តែស្ថានភាពអាកាសធាតុ។

លោក ​ម៉ែន ​សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយ​មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តា​មួយ​​ជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ​ម៉ែន ​សុភក្តិ បន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ជាចលករជំរុញ​តម្លៃកៅស៊ូកើន​ឡើង​ផង​ដែរ៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

តម្លៃជ័រកៅស៊ូបន្តកើនឡើង នៅដើមខែធ្នូនេះ
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា តម្លៃជ័រកៅស៊ូតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជានៅក្នុងសប្ដាហ៍ទី១ ដើមខែធ្នូ ឆ្នាំ ២០២៤ គិតជាមធ្យម បាន​កើន​ឡើងដល់ ៣០០០ រៀល ដល់ ៣ ៦០០ រៀល ក្នុងមួយគីឡូក្រាម។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និង​​​តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆ្នាំ ២០២៤នេះ ខណៈតម្លៃបានកើនឡើងដោយសារតែស្ថាន​ភាពអា​កាសធាតុប្រែប្រួល មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើការចៀជ័រពីចម្ការ ដូច្នេះការផលិត និង​ការ​ផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការ​កើន​ឡើង ​ដែលធ្វើឱ្យតម្លៃកើនឡើង។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូ​ជា​មធ្យម​ ១ ៦២១ ដុល្លារក្នុងមួយតោន ​កើន​ឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣។

លោក ឃុន កក្កដា បានបញ្ជាក់ថា ការផ្លាស់ប្ដូរក្នុងសង្វាក់ផលិតកម្មកៅស៊ូ គឺប្ដូរពីការចៀរជ័រ ផលិត​ត្រឹមតែជ័រសន្លឹក ឬជ័រដុំលក់ចេញក្រៅ មកប្រើប្រាស់ក្នុងស្រុកបានស្របតាមគោលដៅ​របស់​រដ្ឋា​ភិបាល។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ (មករា-តុលា) កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជិត ៣០ ម៉ឺនតោន (២៩១ ២៦៩) កើនឡើងជាង ១ ម៉ឺនតោន ស្មើនឹង ៣,៧៥ ភាគរយ ធៀបនឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ប្រាក់ចំណូលជាង ៤៧៦ លានដុល្លារ បានពីការនាំចេញ​ជ័រកៅស៊ូក្នុងរយៈពេល ១០ ខែ​ឆ្នាំ ២០២៤ កើនឡើង ២៥,៩៣ ភាគរយ។

តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៦២១ ដុល្លារ​ក្នុង​មួយតោន ​កើន​ឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣។

កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រ​ប្រ​មាណ​ ៨០%៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃជ័រកៅស៊ូបន្តកើនឡើង នៅដើមខែធ្នូនេះ appeared first on Kampuchea Thmey Daily.

តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ទាប​ ដោយសារ​តែភាព​ស្រពិច​ស្រពិល​នៃ​​តម្រូវការ​​​នៅ​ចិន​
តម្លៃកៅស៊ូធម្មជាតិអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាប​បំផុត​ក្នុងរយៈពេលជាង ២ ខែ ដោយ​កង្វល់នៃការផ្គត់ផ្គង់ត្រូវ​បាន​បន្ធូរ​បន្ថយ​​ គួបផ្សំនឹងភាពមិនច្បាស់លាស់​នៃ​តម្រូវការ​នៅ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Nikkei Asia កាល​ពី​ចុង​សប្ដាហ៍​។

តម្លៃ​កៅស៊ូនា​ពេល​អនាគត​ ម៉ាក​ RSS3 ​​បាន​ជួញដូរ​នៅ​តម្លៃ​ ២,១១ ដុល្លារ​/គីឡូក្រាមនា​ពេល​ខ្លះ​​ ​កាលពីថ្ងៃសុក្រ​ លើផ្សារហ៊ុន Osaka ដែ​ល​នេះ​ជា​កម្រិត​ទាប​បំផុត​រាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​។

អ្នក​ជំនាញ​បាន​គូស​បញ្ជាក់​ថា​ ក្នុងប្រទេសនាំចេញកៅស៊ូធំៗរួមមាន​ថៃ និងវៀតណាម ខែមេសា និងឧសភា ត្រូវបានចាត់ទុកខ្សត់​កៅស៊ូ​សម្រាប់ផលិតកម្ម។ រយៈពេល​​ខ្សត់​នេះ​ ​ត្រូវ​បាន​អូសបន្លាយ​នៅ​​ឆ្នាំ​នេះ​​ដោយសារ​តែ​​បាតុភូត​អាកាស​ធាតុ​ អែល​ នីណូ ធ្វើ​​​ឱ្យការ​ចូល​មក​ដល់​នៃ​​រដូវ​វស្សា​ត្រូវ​ពន្យាពេល​ ដែល​​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​ឡើង​ខ្ពស់​ជា​កម្រ​ក្នុង​ខែ​មិថុនា។ ប៉ុន្តែ​ឥឡូវ​ ការ​ព្រួយ​បារម្ភ​នៃ​ការ​ផ្គត់​ផ្គង់​ក៏​បាន​ធ្លាក់​ចុះ​។

លើស​ពី​នេះ​ តម្រូវការកៅស៊ូធម្មជាតិក្នុង​ប្រទេស​ចិន​ ត្រូវបានចុះខ្សោយដោយសារការបាត់បង់សន្ទុះនៃការលក់រថយន្ត ជាពិសេស​រថយន្តអគ្គិសនី​ ខណៈដែល​សំបកកង់​រួម​ចំណែក​រហូត​ដល់​ ៧០ ភាគរយ​នៃ​តម្រូវ​ការ​កៅស៊ូ​ធម្មជាតិ​ ហើយ​ចិន​គឺ​ជា​​​ទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ​

អ្នក​ជំនាញ​បន្ត​ថា​ ការឡើងថ្លៃនៃប្រាក់យ៉េននាពេលថ្មីៗនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃ​កៅស៊ូ​នា​ពេល​អនាគត​ ដែល​ប្រើ​ប្រាក់​យ៉េនក្នុង​ការ​ជួញដូរ​ផងដែរ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ទិដ្ឋភាពលេចធ្លោ​ក្នុងទីផ្សារគឺថា តម្លៃកៅស៊ូនឹងនៅតែរឹង​មាំ​បំផុតសម្រាប់រយៈពេលខាងមុខ៕

The post តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ទាប​ ដោយសារ​តែភាព​ស្រពិច​ស្រពិល​នៃ​​តម្រូវការ​​​នៅ​ចិន​ appeared first on Kampuchea Thmey Daily.