សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៤៥៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ត្រឹមរយៈពេល ១០ ខែ
កម្ពុជារកចំណូលបានជាង ៤៥៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ៣,៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដោយសារតម្រូវការក្នុងស្រុកបានកើនឡើងខ្ពស់។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ផលិតកម្មកៅស៊ូរបស់កម្ពុជា សម្រេចបានជាង ៣០ ម៉ឺនតោន (៣០៧ ៣៣២) កើនឡើង ៣,៩២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១៧៦៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៨,៧%។
លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូសម្រេចបានប្រមាណជាង ២៥ ម៉ឺនតោន (២៥៧៣២២) បានធ្លាក់ចុះបន្តិច ដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកបានកើនឡើងរហូតដល់ ១១៧% ក្នុងរយៈពេល ១០ ខែឆ្នាំនេះ។
លោកបានបញ្ជាក់ថា ខ្សែច្រវាក់តម្លៃកៅស៊ូ ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ច នៅតាមបណ្ដារក្រុមហ៊ុន ចម្ការកៅស៊ូ នៅដំណើរការធម្មតា។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូបានឱ្យដឹងថា តម្លៃជ័រកៅស៊ូបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយវត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិបន្ថែមថា៖ «ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញជ័រកៅស៊ូបានទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


