ព័ត៌មានជាតិ
តម្លៃជ័រកៅស៊ូបន្តកើនឡើង នៅដើមខែធ្នូនេះ
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា តម្លៃជ័រកៅស៊ូតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជានៅក្នុងសប្ដាហ៍ទី១ ដើមខែធ្នូ ឆ្នាំ ២០២៤ គិតជាមធ្យម បានកើនឡើងដល់ ៣០០០ រៀល ដល់ ៣ ៦០០ រៀល ក្នុងមួយគីឡូក្រាម។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆ្នាំ ២០២៤នេះ ខណៈតម្លៃបានកើនឡើងដោយសារតែស្ថានភាពអាកាសធាតុប្រែប្រួល មានការធ្លាក់ភ្លៀងរំខានទៅលើការចៀជ័រពីចម្ការ ដូច្នេះការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើង។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូជាមធ្យម ១ ៦២១ ដុល្លារក្នុងមួយតោន កើនឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

លោក ឃុន កក្កដា បានបញ្ជាក់ថា ការផ្លាស់ប្ដូរក្នុងសង្វាក់ផលិតកម្មកៅស៊ូ គឺប្ដូរពីការចៀរជ័រ ផលិតត្រឹមតែជ័រសន្លឹក ឬជ័រដុំលក់ចេញក្រៅ មកប្រើប្រាស់ក្នុងស្រុកបានស្របតាមគោលដៅរបស់រដ្ឋាភិបាល។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ (មករា-តុលា) កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជិត ៣០ ម៉ឺនតោន (២៩១ ២៦៩) កើនឡើងជាង ១ ម៉ឺនតោន ស្មើនឹង ៣,៧៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ប្រាក់ចំណូលជាង ៤៧៦ លានដុល្លារ បានពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៤ កើនឡើង ២៥,៩៣ ភាគរយ។
តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៦២១ ដុល្លារក្នុងមួយតោន កើនឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រប្រមាណ ៨០%៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


