តំបន់ត្រួតស៊ីគ្នា Archives - Kampuchea Thmey Daily

ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាលកម្ពុជាពេញទំហឹង ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់ប​ង្ខំ ក្រោមច្បាប់សមុទ្ររបស់UN ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយថៃលុបចោល MOU 2001 ជាឯកតោភាគីនៅថ្ងៃទី៥ ខែឧសភា។

សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ ស្នើរាជរដ្ឋាភិបាល កុំបង្កើតយន្តការទ្វេភាគីថ្មីទៀតជាមួយថៃ ដើម្បីជំនួសយន្តការ MoU 2001 ដែលថៃលុបឯកតោភាគីឡើយ ពោលកម្ពុជាត្រូវដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហា ដោយមានភាគីទី៣ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗទៅកាន់ភាគីថៃដូច្នេះ​ថា៖«កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។ »។

ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចរចា ដោះស្រាយបញ្ហាវិវាទសមុទ្រជាមួយថៃ តាំងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេច ហ៊ុន សែន អះអាងថា សម្ដេចពិតជាសោកស្តាយចំពោះការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល«គ្មានវឌ្ឍនភាព»។

ចំពោះហេតុគ្មានវឌ្ឍនភាពនេះ សម្ដេច ហ៊ុន សែន ពន្យល់ថា  ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ ព្រោះថាហេតុផលមួយដែលអាចនាំឱ្យ ការចរចាបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាតាមរយៈអនុស្សរណៈឆ្នាំ២០០១ គ្មានវឌ្ឍនភាព គឺដោយសារថៃដូរនាយករដ្ឋមន្ត្រីច្រើនពេកចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ ថាក់ស៊ីនមក ពោលគឺថៃដូរជានាយករដ្ឋមន្ត្រីប្រមាណ១០រូប ទាំងដែលកម្ពុជាទើបប្ដូរនាយករដ្ឋមន្ត្រីម្ដងគត់គឺប្ដូរពីសម្ដេច មកសម្ដេច ហ៊ុន ម៉ាណែត ហើយទោះកម្ពុជាប្ដូរនាយករដ្ឋមន្ត្រី ក៏កម្ពុជាមិនប្ដូរយន្តការ និងខ្លឹមសារចរចាជាមួយថៃឡើយ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេ​ចតេជោ ហ៊ុន​សែន បញ្ជាក់បន្ថែមថា៖«ទោះបីថៃមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំថៃទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០។»។

បន្ទាប់ពីថៃលុបចោលអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា ថៃឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS)។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការសម្រេចចិត្តប្រើយន្តការនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ដែលប្រទេសកម្ពុជា-ថៃ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ appeared first on Kampuchea Thmey Daily.

​ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA
លោក Phumtham Wechayachai  ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ​បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅពុំទាន់បង្កើតចេញជារូបរាងនៃគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅឡើយនោះទេគិតត្រឹមដើមខែធ្នូនេះ។

យោងតាមសារព័ត៌មានថៃ​ Bankgkok Post បានដកស្រង់សម្តី លោក Phumtham ​កាលពីថ្ងៃទី៦ ខែធ្នូ អំពីព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការបង្កើត JTC សម្រាប់ការចរចាជាមួយកម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU ៤៤) ដែលបម្រើជាក្របខណ្ឌសម្រាប់កិច្ចពិភាក្សាស្តីពីតំបន់ឧស្ម័នត្រួតស៊ីគ្នា​រវាងប្រទេសថៃ និងកម្ពុជានោះនៅពុំទាន់ចេញជារូបរាងនៅឡើយនោះទេ។

​លោក​បាន​ទទួល​ស្គាល់​ថា៖«​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​រីក​ចម្រើន​ទេ ព្រោះ​ការ​ពិភាក្សា​កំពុង​បន្ត​ដើម្បី​កំណត់​ជំហាន​បន្ទាប់។ បញ្ហា​នេះ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ការ​បរទេស ហើយ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​លើក​យក​ទៅ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា​នោះ​ទេ»។

កាលពីដើមខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិន​នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា​ (Paetongtarn Shinawatra) បានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត​ថា  ការចរចាលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។
​​​លោកស្រី​ថា​ការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។

​តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

បើតាមលោកស្រីផែតងតាន ​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ថៃ​ថា ថៃ​នឹង​មិន​មាន​ការ​លំបាក​ក្នុង​ការ​ចរចា​ក្រោម MoU នោះ​ទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។

កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light ​បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ​គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

The post ​ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ
សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គ្មានការស៊ុមគ្រលុំគ្នារវាងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ជាមួយគ្រួសារលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា​ ដើម្បីលួចបូមប្រេងស្ងាត់ៗចេញពីតំបន់រ៉ែប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា (OCA) ឡើយ។ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះ៖« គ្មានគ្រួសារសម្ដេចតេជោ គ្រួសារឯកឧត្ដម ថាក់ ស៊ីន ទៅយក(រ៉ែប្រេង កាត)រាប់រយពាន់លានបារ៉ែលយកទៅដាក់នៅណា។ អត់ទេ! មានតែយកមក(បូមប្រេង)ជួយធ្វើឱ្យថ្លៃហ្គាសនៅក្នុងប្រទេសចុះថោក ថ្លៃអគ្គីសនីឱ្យប្រជាពលរដ្ឋ។»។

ក្នុងករណីចរចាលើតំបន់ត្រួតស៊ីគ្នារួចរាល់ហើយឈានដល់ដំណាក់កាលបូមប្រេង សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងយកប្រេងទាំងនោះទៅកែឆ្នៃ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន។

គួរឱ្យដឹងថា តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

ចំពោះបញ្ហាការទាមទារតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​កម្ពុជា-ថៃ (OCA)  ក្នុងការចរចាជាមួយប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បែងចែកផលសេដ្ឋកិច្ចដែលអាចទទួលយកបាន ជាពិសេសគឺការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទទួលបានការលើកទឹកចិត្ត និងការគាំទ្រ​  ពីបណ្ដាប្រទេសអន្តរជាតិធំៗ លើការអភិវឌ្ឍតំបន់ នេះដូចជា សហរដ្ឋអាមេរិក បារាំង   ជប៉ុន ចិន សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសជាដើម ដើម្បីអត្ថប្រយោជន៍ដល់ប្រជាជនទាំងពីរ និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា បញ្ហាតំបន់ត្រួតស៊ីគ្នា​នេះ នឹងមិនអាចធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីឡើយ។ សម្ដេចក៏បានអំពាវនាវទៅកាន់អ្នកនយោបាយដែលមាននិន្នការប្រឆាំងជ្រុលនិយម មេត្តាឈប់យកបញ្ហានយោបាយ មកទម្លាក់ចូលក្នុងបញ្ហាតំបន់ត្រួតស៊ីគ្នា​ ដែលជាតំបន់ត្រូវចរចាដោយប្រើលក្ខខណ្ឌច្បាប់ និងបច្ចេកទេសព្រំដែនតទៅទៀត ដែលជាហេតុបង្កើតទំនាស់។

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅកាន់ក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា ក្រុមការងាររាជរដ្ឋាភិ​បាលកម្ពុជា ក៏ចេះស្រឡាញ់ទឹកដីកម្ពុជាដែរ ហើយស្រឡាញ់ជាងក្រុមដែលមាននិន្នាការប្រឆាំងទៅទៀត។

ដោយឡែក សម្រាប់ភាគីថៃវិញ កាលអំឡុងថ្ងៃទី១០ ខែវិច្ឆិកា លោក​ស្រីនាយករដ្ឋមន្ត្រីថៃ អះអាងថា ថៃនឹងចរចារលើតំបន់ដែនសមុទ្រមានជម្លោះជាមួយភាគី ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ ​ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ

The post សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ appeared first on Kampuchea Thmey Daily.

​ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា​ (Paetongtarn Shinawatra) បាន​លើក​ឡើងថា  ការចរចារលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។

​បើយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍​ដកស្រង់សំដីលោកស្រី ផែតងតាន ​កាលពីថ្ងៃសុក្រថា លោកស្រីបានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិន។

​លោកស្រី​ថា​ការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។

​ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្ស Palang Pracharath ដែលទាមទារឱ្យរដ្ឋាភិបាលលុបចោល MoU នោះ លោកស្រីផែតងតានបានរំលឹកឡើងវិញថា MoU ដើរតួជាក្របខណ្ឌចម្បងសម្រាប់ការចរចាតំបន់​ត្រួតស៊ីគ្នា (OCA)។ លោក​ស្រី​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ឯកតោភាគី​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ដក​ MoU អាច​នាំ​ឱ្យ​មាន​​ផល​អវិជ្ជមាន។

​លោកស្រីបាននិយាយថា៖«ការលុបចោលជាឯកតោភាគីនៃ MoU អាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ប្រទេសទាំងពីរគួរតែពិភាក្សា និងដោះស្រាយការខ្វែងគំនិតគ្នានេះ» ។

តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

បើតាមលោកស្រីផែតងតាន ​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ថៃ​ថា ថៃ​នឹង​មិន​មាន​ការ​លំបាក​ក្នុង​ការ​ចរចា​ក្រោម MoU នោះ​ទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។

​កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light ​បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ​គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

The post ​ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ  ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ appeared first on Kampuchea Thmey Daily.

បាងកកប៉ុស្តិ៍៖ ការចរចា​ជាមួយ​កម្ពុជា​លើ​ការរុករក​ប្រេង​រួម​គ្នា​ ជា​អាទិភាព​បន្ទាន់​របស់​រដ្ឋាភិបាលថ្មី​​
កាសែត​បាងកកប៉ុស្តិ៍​ថៃ បាន​ចុះ​ផ្សាយនា​ថ្ងៃ​ព្រហស្បតិ៍នេះ​​​ដោយស្រង់សម្ដីរបស់​លោក​ស្រីនាយករដ្ឋ​មន្រ្តីថៃ​ ផែតងតាន​ ស៊ីណាវ៉ាត្រា ដែល​បាន​និយាយថា​ ការចរចា​ជាមួយ​ភាគីកម្ពុជា​លើ​ការ​រុក​រក​ប្រេង​រួមគ្នា​លើ​តំបន់ត្រួតស៊ីគ្នា​ក្នុង​ឈូងសមុទ្រថៃ​ គឺ​ជា​​ «អាទិភាព​បន្ទាន់​១​ក្នុង​ចំណោម​១០​» របស់​រដ្ឋាភិបាល​​ថ្មី​​។

ការ​កំណត់​អទិភាព​បែប​នេះ​ ធ្វើ​ឡើង​ចំពេល​ដែល​រដ្ឋាភិបាល​ដឹក​នាំគណបក្ស​ភឿថៃ​របស់​លោក​ស្រី ប្ដេជ្ញា​បង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បី​ទប់​ទល់​នឹង​ការឡើង​ថ្លៃ​ថាមពល​ និង​ការ​នាំ​ចូល​ច្រើន​នៃ​ប្រេង​ឥន្ធនៈ ដោយសារ​តែ​ការណ៍​ដែល​ថា​ ការប្រែ​ប្រួល​នៃ​តម្លៃ​ប្រេង​សកល​ ជាពិសេស​ជុំ​វិញ​​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​ ធ្វើ​ឱ្យ​ថៃ​ងាយ​រង​គ្រោះ ​ព្រោះ​​ប្រទេស​នេះ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើការ​នាំ​ចូល​ថាមពល​។ ​​

កាសែត​បាងកកប៉ុស្តិ៍​បាន​ផ្សាយ​យ៉ាង​ដូច្នេះថា​៖ «រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ នឹងចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា ដើម្បីរុករកអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រ(ថៃ) ដែលមាន​ធនធាន​​នេះ​ក្រោម​ដី​ គិតជាទឹក​ប្រាក់​ យ៉ាង​តិច​ ៣០០ ប៊ីលានដុល្លារ ខណៈ​ប្រទេសទាំង២​មាន​ជម្លោះ​ដណ្ដើម​គ្នា​តាំង​តែ​ពី​ទសវត្សរ៍ឆ្នាំ ១៩៧០»។

គួរ​គូស​បញ្ជាក់​ថា​ ភាគី​ទាំង​២​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ចេតនា​លើ​ការ​ចរចា​គ្នា​ឡើង​វិញ​ ក្រោយ​ត្រូវ​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ​ ២០០១។ យ៉ាង​ណា​មិញ​ ជា​ថ្មី​ម្ដង​ទៀត​ ​កាសែត​បាងកកប៉ុស្ត៍ មិន​បាន​ផ្សាយ​ជា​លម្អិត​ថា​ លោកស្រី ផែតង​តាន បាន​បញ្ចាក់​លើ​ការចរចា​ជា​ថ្មី​នេះ​ កាល​ពី​ពេល​ណា​​ ឬ​បែប​ណា​នោះ​ទេ​៕  ​

The post បាងកកប៉ុស្តិ៍៖ ការចរចា​ជាមួយ​កម្ពុជា​លើ​ការរុករក​ប្រេង​រួម​គ្នា​ ជា​អាទិភាព​បន្ទាន់​របស់​រដ្ឋាភិបាលថ្មី​​ appeared first on Kampuchea Thmey Daily.

មន្រ្តីថៃអំពាវនាវជាថ្មី ឱ្យមានការចរចាលើតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា
កាសែតបាងកកប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​មុន​​ថា​ ​វិទ្យាស្ថានប្រេង​ថៃកំពុងជំរុញ​អាជ្ញាធរថាមពល និងកិច្ចការបរទេសថៃ​ ឱ្យ​ចូលរួមពិភាក្សាជាមួយកម្ពុជាលើការ​ទាញ​យក​ប្រេងរួមគ្នា​ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែល​ស្ថិត​នៅ​ឈូង​សមុទ្រ​ថៃ​ ​ខណៈ​មិនទាន់ឃើញ​មានវឌ្ឍនភាពលើបញ្ហានេះ រាប់​ចាប់តាំងពីដើមឆ្នាំ​​មក​។

ប្រភព​ម្នាក់​ពី​វិមានរដ្ឋាភិបាលបាន​ប្រាប់​បាងកកប៉ុស្តិ៍ ដោយ​​និយាយ​ជា​អនាមិក​ថា​ ​ក្រោយ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេ​មិន​ទាន់ឃើញ​មានសំណើសុំការពិភាក្សាបន្ថែម​នោះ​ទេ​។  ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ថៃ​ និង​កម្ពុជា​ ​បាន​យល់​ព្រម​បន្ត​ការ​ចរចា​លើ OCA ដែល​បាន​ជាប់គាំង​ចាប់​តាំង​ពី​បញ្ហា​នេះ​លេច​ឡើង​ក្នុង​ឆ្នាំ​ ២០០១។ ​

នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងថៃ លោក Kurujit Nakornthap បាននិយាយប្រាប់​បាងកកប៉ុស្តិ៍ថា ប្រសិនបើ​ថៃ និងកម្ពុជាធ្វើការរួមគ្នា ដើម្បីធានាឱ្យមានការចរចាប្រកបដោយជោគជ័យ ពួកគេនឹងទទួលបាននូវប្រភពថាមពលថ្មីមួយ ដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំង២​។​

លោក Kurujit ជឿ​ជាក់​ថា ការ​ខ្វែង​គំនិត​គ្នា​លើ​ជម្លោះ​នៅ​ដែន​សមុទ្រ​រវាង​ថៃ និង​កម្ពុជា អាច​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ចរចា ព្រោះ​ថៃ​ក៏​ធ្លាប់​មាន​បញ្ហា​ដូច​គ្នា​ជាមួយ​វៀតណាម មុន​ពេល​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ខែ​សីហា ឆ្នាំ​ ១៩៩៧។  លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «ភាព​ជោគជ័យដូចគ្នាក៏​អាចកើតឡើងដែរ​ ដោយ​អាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការជំរុញឱ្យមានការចរចាជាមួយប្រទេសកម្ពុជាយ៉ាង​ម៉ឺងម៉ាត់​»។

មន្រ្តីថៃ​ដដែល​ បាន​លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​​កន្លែង​ផលិត​ប្រេង​ថ្មី​នៅ OCA នឹង​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ទេ ព្រោះ​ថៃ​​បាន​ដាក់​​ហេដ្ឋារចនាសម្ព័ន្ធ​​​​​​នៅ​ទីនោះ​រួច​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ប្រទេស​បាន​រក​ឃើញ​កំណប់ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​។

គួរ​​បញ្ជាក់​ថា​ ថៃមិនបានអភិវឌ្ឍវិស័យប្រេង និងឧស្ម័នថ្មីអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការថយចុះការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលនឹងបង្ខំឱ្យប្រទេសនេះនាំចូលឧស្ម័នធម្មជាតិ​ពង្រាវ​ (LNG) បន្ថែមទៀត។ ឧស្ម័នរួម​ចំណែក​ប្រមាណ​ ៦០ ភាគរយ​ នៃ​​ឥន្ធនៈដែលប្រើដើម្បីបង្កើតថាមពល​ក្នុងប្រទេសថៃ។ ប្រសិន​បើ​​ការពឹងផ្អែករបស់​ថៃលើការនាំចូល LNG កើនឡើង នោះ​ប្រទេស​នឹងប្រឈម​នឹង​បញ្ហា​ឡើង​ចុះ​នៃតម្លៃ​ថាមពលសកល។

តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង​៕

The post មន្រ្តីថៃអំពាវនាវជាថ្មី ឱ្យមានការចរចាលើតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.