ព័ត៌មានជាតិ
ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានលើកឡើងថា ការចរចារលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។

បើយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ដកស្រង់សំដីលោកស្រី ផែតងតាន កាលពីថ្ងៃសុក្រថា លោកស្រីបានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិន។
លោកស្រីថាការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្ស Palang Pracharath ដែលទាមទារឱ្យរដ្ឋាភិបាលលុបចោល MoU នោះ លោកស្រីផែតងតានបានរំលឹកឡើងវិញថា MoU ដើរតួជាក្របខណ្ឌចម្បងសម្រាប់ការចរចាតំបន់ត្រួតស៊ីគ្នា (OCA)។ លោកស្រីបាននិយាយថា ការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសទាំងពីរក្នុងការដក MoU អាចនាំឱ្យមានផលអវិជ្ជមាន។

លោកស្រីបាននិយាយថា៖«ការលុបចោលជាឯកតោភាគីនៃ MoU អាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ប្រទេសទាំងពីរគួរតែពិភាក្សា និងដោះស្រាយការខ្វែងគំនិតគ្នានេះ» ។
តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា-ថៃ មានទំហំប្រហែល ២៦ ០០០ គីឡូម៉ែត្រការ៉េក្នុងឈូងសមុទ្រថៃ និងត្រូវបានប៉ាន់ប្រមាណពីមុនថា អាចមានកំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលានហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេងកាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាងថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀងដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បានរួមចំណែកធ្វើឱ្យការពិភាក្សាស្ដីពីតំបន់ត្រួតស៊ីគ្នាត្រូវជាប់គាំង។
បើតាមលោកស្រីផែតងតាន បានបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជនថៃថា ថៃនឹងមិនមានការលំបាកក្នុងការចរចាក្រោម MoU នោះទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។

កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


