Connect with us

ព័ត៌មានអន្ដរជាតិ

បាងកកប៉ុស្តិ៍៖ ការចរចា​ជាមួយ​កម្ពុជា​លើ​ការរុករក​ប្រេង​រួម​គ្នា​ ជា​អាទិភាព​បន្ទាន់​របស់​រដ្ឋាភិបាលថ្មី​​

បានផុស

នៅ

កាសែត​បាងកកប៉ុស្តិ៍​ថៃ បាន​ចុះ​ផ្សាយនា​ថ្ងៃ​ព្រហស្បតិ៍នេះ​​​ដោយស្រង់សម្ដីរបស់​លោក​ស្រីនាយករដ្ឋ​មន្រ្តីថៃ​ ផែតងតាន​ ស៊ីណាវ៉ាត្រា ដែល​បាន​និយាយថា​ ការចរចា​ជាមួយ​ភាគីកម្ពុជា​លើ​ការ​រុក​រក​ប្រេង​រួមគ្នា​លើ​តំបន់ត្រួតស៊ីគ្នា​ក្នុង​ឈូងសមុទ្រថៃ​ គឺ​ជា​​ «អាទិភាព​បន្ទាន់​១​ក្នុង​ចំណោម​១០​» របស់​រដ្ឋាភិបាល​​ថ្មី​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កំណត់​អទិភាព​បែប​នេះ​ ធ្វើ​ឡើង​ចំពេល​ដែល​រដ្ឋាភិបាល​ដឹក​នាំគណបក្ស​ភឿថៃ​របស់​លោក​ស្រី ប្ដេជ្ញា​បង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បី​ទប់​ទល់​នឹង​ការឡើង​ថ្លៃ​ថាមពល​ និង​ការ​នាំ​ចូល​ច្រើន​នៃ​ប្រេង​ឥន្ធនៈ ដោយសារ​តែ​ការណ៍​ដែល​ថា​ ការប្រែ​ប្រួល​នៃ​តម្លៃ​ប្រេង​សកល​ ជាពិសេស​ជុំ​វិញ​​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​ ធ្វើ​ឱ្យ​ថៃ​ងាយ​រង​គ្រោះ ​ព្រោះ​​ប្រទេស​នេះ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើការ​នាំ​ចូល​ថាមពល​។ ​​

កាសែត​បាងកកប៉ុស្តិ៍​បាន​ផ្សាយ​យ៉ាង​ដូច្នេះថា​៖ «រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ នឹងចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា ដើម្បីរុករកអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រ(ថៃ) ដែលមាន​ធនធាន​​នេះ​ក្រោម​ដី​ គិតជាទឹក​ប្រាក់​ យ៉ាង​តិច​ ៣០០ ប៊ីលានដុល្លារ ខណៈ​ប្រទេសទាំង២​មាន​ជម្លោះ​ដណ្ដើម​គ្នា​តាំង​តែ​ពី​ទសវត្សរ៍ឆ្នាំ ១៩៧០»។

គួរ​គូស​បញ្ជាក់​ថា​ ភាគី​ទាំង​២​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ចេតនា​លើ​ការ​ចរចា​គ្នា​ឡើង​វិញ​ ក្រោយ​ត្រូវ​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ​ ២០០១។ យ៉ាង​ណា​មិញ​ ជា​ថ្មី​ម្ដង​ទៀត​ ​កាសែត​បាងកកប៉ុស្ត៍ មិន​បាន​ផ្សាយ​ជា​លម្អិត​ថា​ លោកស្រី ផែតង​តាន បាន​បញ្ចាក់​លើ​ការចរចា​ជា​ថ្មី​នេះ​ កាល​ពី​ពេល​ណា​​ ឬ​បែប​ណា​នោះ​ទេ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម