ត្រីបបែលយក្សទឹកសាប Archives - Kampuchea Thmey Daily

កម្ពុជាបាន​វិញ្ញាបនបត្រកំណត់ត្រាពិភពលោក​ដែលមានត្រីទឹកសាបធំបំផុត
កម្ពុជានៅថ្ងៃទី ​១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ​ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្ដីពី​ត្រីទឹ​កសាបធំបំផុត។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួន ២ ត្រូវផ្ដល់ជូនដល់កម្ពុជា ​នៅក្នុងកម្មវិធីសិក្ខា​សាលា​ថ្នាក់​ជាតិមួយស្ដីពីស្ថាន​ភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ​ដែលរៀបចំដោយរដ្ឋ​បាល​ជលផលសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖ ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

​លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិប្ដេជ្ញាចូលរួម អភិរក្សជលផល ជាពិសេសកាការពារ និងអភិវឌ្ឍធនធានជលផល​នៅដងទន្លេមេគង្គក្នុងខេត្តក្រចេះ​ ស្ទឹងត្រែង ដែលជំរកសត្វផ្សោត​ និងជាកន្លែងរស់នៅរបស់ត្រីមេពូជន៍សំខាន់ៗ ​ រួមទាំងប្រភេទត្រី ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីតាសក់ ជាដើម។

​លោករដ្ឋលេខាធិការបានបន្តថា រដ្ឋបាលជលផលបានសហការជាមួយដៃគូអភិវឌ្ឍ​ ធ្វើការសិក្សា​ស្រាវ​ជ្រាវ ​តាមដានការប្រែប្រួលធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។

នៅក្នុងឆ្នាំ ២០២២ ត្រីបបែលយក្សទឹកសាប​ចំនួន ៣ ក្បាលត្រូវបានអ្នកនេសាទចាប់​បានដោយចៃដន្យនៅឃុំកោះព្រះ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សទី១ ទម្ងន់ ១៨០ គីឡូក្រាម ទី ២ ទម្ងន់ ១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី ៣ ទម្ងន់ ៣០០ គីឡូក្រាម។

ត្រីបបែលយក្សទី៣ ត្រូវបានជាប់នៅក្នុងកំណត់ត្រាពិភពលោកជាត្រីទឹកសាប​ធំបំផុតនៅលើ​ពិភពលោក។​ ត្រីបបែលយក្សនេះ ត្រូវបានអ្នកស្រាវជ្រាវប្រសិទ្ធនាមថា បរមី ព្រោះត្រីនេះបានលែងចូលនៅទន្លេមេគង្គវិញនៅថ្ងៃពេញបរមី៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាបាន​វិញ្ញាបនបត្រកំណត់ត្រាពិភពលោក​ដែលមានត្រីទឹកសាបធំបំផុត appeared first on Kampuchea Thmey Daily.

Guinness World Records ទទួលស្គាល់ ត្រីបបែលយក្សរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក
ស្ថាប័ន Guinness World Records បានទទួលស្គាល់ជាផ្លូវការថា​  ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាមដែលរស់នៅក្នុងដែនទន្លេមេគង្គរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣ ថ្មីៗនេះ។

ក្រុមការងារ អឆ្ឆរិយភាព នៃទន្លេមេគង្គ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា  “ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក”។

ក្រុមការងារ អច្ឆរិយភាព នៃទន្លេមេគង្គបានអះអាងថា ចាប់តាំងពីក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានកឹបស្លាកសញ្ញាសម្គាល់តាមដានដំណើរចរាចរផ្លាស់ទី(acoustic)  រួចលែងត្រីបបែលយក្សទឹកសាបចូលទន្លេមេគង្គវិញ ក្រុមការងារទទួលបានព័ត៌មានជាច្រើនពីត្រីបបែលដ៏អស្ចារ្យនេះ។ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គសង្ឈឹមយ៉ាងមុតមាំថា  ប្រព័ន្ធទទួលសញ្ញា acoustic នេះ នឹងជួយក្រុមការងារ សម្រាប់ការការពារប្រភេទសត្វត្រីបបែលទឹកសាបជិតផុតពូជនេះ។

សូមរំលឹកឡើងវិញបន្តិចថា កំឡុងខែឧសភា​ ឆ្នាំ២០២២ កន្លងទៅ ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាមនេះ ត្រូវបានបុរសម្នាក់នេសាទបានដោយចៃដន់។ យ៉ាងណា ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានជួយសង្គ្រោះ និងបានលែងចូលទៅក្នុងទន្លេមេគង្គឡើងវិញ។

សម្រាប់ឈ្មោះជាវិទ្យាសាស្រ្ត ត្រីបបែលយក្សទឹកសាបនេះ មានឈ្មោះថា Urogymnus polylepis និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ បើតាមបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List គឺបានដាក់ត្រីទឹកសាបប្រភេទនេះ ជាប្រភេទត្រីបបែល កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)៕

ដោយ៖​ ង៉ិល ណារ៉ាត់

The post Guinness World Records ទទួលស្គាល់ ត្រីបបែលយក្សរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក appeared first on Kampuchea Thmey Daily.

បបែលយក្ស ដែលនេសាទបាននៅកម្ពុជា ជាប់ជាត្រីទឹកសាបធំបំផុតរបស់ ពិភពលោក
ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលជាប់សន្ទូចអ្នកនេសាទកម្ពុជានៅក្នុងទន្លេមេគង្គ គឺជាត្រីទឹកសាបធំបំផុតរបស់ពិភពលោក។

ត្រីបបែលនេះ បាន​បំបែក​កំណត់ត្រា​ចាស់​ របស់ត្រីឆ្មាដែលចាប់បានក្នុងទន្លេមេគង្គ នៃប្រទេសថៃ កាលពីឆ្នាំ២០០៥។

ទន្លេមេគង្គ ជាទន្លេសម្បូរទៅដោយជីវចម្រុះ ប៉ុន្តែការនេសាទលើសកម្រិត ទំនប់ទឹក និងការបំពុល បានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយរបស់ខ្លួន។

លោក Zeb Hogan ជីវវិទូ ដែលដឹកនាំគម្រោងអភិរក្ស Wonders of the Mekong ផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID បាននិយាយថា “រយៈពេល ២០ ឆ្នាំនៃការស្រាវជ្រាវត្រីយក្ស ក្នុងទន្លេ និងបឹងនៅលើទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបធំបំផុត ដែលយើងបានជួប ឬត្រូវបានកត់ត្រាទុកនៅគ្រប់ទីកន្លែងទូទាំងពិភពលោក”។

គួរបញ្ជាក់ថា ត្រីបបែលយក្សញី ទម្ងន់ ៣០០ គីឡូក្រាមនេះ ត្រូវបានមន្ត្រីខណ្ឌ​ជលផលស្ទឹងត្រែង ​និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​មេគង្គ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប ​(IFREDI) នៃ​ទន្លេមេគង្គ​លើ​កម្ពុជា បានធ្វើការ​វាស់​ថ្លឹង កឹ​ប​ស្លាក​លេខ យក​សំណាក​ធ្វើ DNA ហើយលែង ចូលទៅក្នុងទន្លេមេគង្គវិញ កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា។

លោកស្រី សំ​វិចិត្រ​ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​ត្រី​បបែល​នេះ បាន​ជាប់​សន្ទូច​អ្នកនេសាទ​ឈ្មោះ មូល ធន ភេទ​ប្រុស អាយុ ៤២ ​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក​។ ​ក្រោយពី​នេសាទ​បាន ​ពួកគាត់​បាន​រាយការណ៍​ទៅ​ប្រជា​សហគមន៍​នេសាទ​កោះ​ព្រះ​ និង​បាន​រាយការណ៍​បន្ត​មក​ក្រុមការងារ​ពាក់ព័ន្ធ ឲ្យមក​ធ្វើការ​ត្រួ​តពិនិត្យ​ហើយ​រៀបចំ​វិធី​លែង​ទៅក្នុង​ទឹកទន្លេ​មេគង្គ​លើ​វិញ ទៅតាម​លក្ខណៈ​បច្ចេកទេស​ប្រកបដោយ​សុវត្ថិភាព។

ស្របពេលជាមួយគ្នានោះដែរ លោក ​ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា នេះ​ជា​ត្រី​បបែល​ប្រភេទ​មេ​ពូជ ​ដែល​មាន​ទម្ងន់​រហូតដល់​ទៅ​ ៣០០​ គីឡូក្រាម​-​មាន​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុងកន្ទុយ​ប្រវែង ៣៩៨​ សង់ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង ២២០ ​សង់ទីម៉ែត្រ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ

The post បបែលយក្ស ដែលនេសាទបាននៅកម្ពុជា  ជាប់ជាត្រីទឹកសាបធំបំផុតរបស់ ពិភពលោក appeared first on Kampuchea Thmey Daily.

បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ
ត្រីបបែលយក្សញីមួយក្បាលទៀតហើយ ដែលមានទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានមន្ត្រីខណ្ឌ​ជលផលស្ទឹងត្រែង ​និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​មេគង្គ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​(IFREDI) នៃ​ទន្លេមេគង្គ​លើ​កម្ពុជា បានធ្វើការ​វាស់​ថ្លឹង កឹ​ប​ស្លាក​លេខ យក​សំណាក​ធ្វើ DNA ហើយលែង ចូលទៅក្នុងទន្លេមេគង្គវិញ កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​ម្សិលមិញ​នេះ ។

លោកស្រី សំ​វិចិត្រ​ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​ត្រី​បបែល​ដែល​ប្រលែង​លើក​ទី​ ៣ ​នេះ បាន​ជាប់​សន្ទូច​អ្នកនេសាទ​ឈ្មោះ មូល ធន ភេទ​ប្រុស អាយុ ៤២ ​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក​។ លោកស្រី​បន្តថា ​ក្រោយពី​ធ្វើ​នេសាទ​បាន​ពួកគាត់​បាន​រាយការណ៍​ទៅ​ប្រជា​សហគមន៍​នេសាទ​កោះ​ព្រះ​ និង​បាន​រាយការណ៍​បន្ត​មក​ក្រុមការងារ​ពាក់ព័ន្ធ ឱ្យមក​ធ្វើការ​ត្រួ​តពិនិត្យ​ហើយ​រៀបចំ​វិធី​ប្រលែង​ទៅក្នុង​ទឹកទន្លេ​មេគង្គ​លើ​វិញ ទៅតាម​លក្ខណៈ​បច្ចេកទេស​ប្រកបដោយ​សុវត្ថិភាព។

លោក ​ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា នេះ​ជា​ត្រី​បបែល​ប្រភេទ​មេ​ពូជ ​ដែល​ក្រុមការងារ​បានធ្វើ​ពិធី​ប្រលែង​ទៅក្នុង​ទន្លេមេគង្គ​លើ​វិញ នេះ​ជា​លើក​ទី ​៣​ ហើយ ​លើក​នេះ​មាន​ទម្ងន់​រហូតដល់​ទៅ​ ៣០០​ គីឡូក្រាម​-​មាន​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុងកន្ទុយ​ប្រវែង ៣៩៨​ សង់ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង ២២០ ​សង់ទីម៉ែត្រ​។​

គួ​រំលឹកថា នេះ​ជា​លើក​ទី​៣ ​ ហើយ​ដែល​មន្ត្រី​ខណ្ឌ​ជលផល​ និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​នៃ​ទន្លេមេគង្គ​លើ​កម្ពុជាធ្វើ​ពី​ធី​ប្រលែង​ត្រី​បបែល​ញី។ ក្នុងនោះ​លើក​ទី ​១ នៅ​ថ្ងៃទី​០៥ ​ឧសភា មាន​ទម្ងន់ ​២៨០ ​គីឡូក្រាម, លើក​ទី​ ២ ​នៅ​ថ្ងៃទី ​២២​ ឧសភា​ មាន​ទម្ងន់ ​១៤៣ ​គីឡូក្រាម និង​លើក​ទី​ ៣​ នេះ ​នៅ​ថ្ងៃទី ​១៤ ​មិថុនា មាន​ទម្ងន់​រហូត​ដល់ទី ​៣០០ ​គីឡូក្រាម ជា​ប្រភេទ​ត្រី​បបែល​ញី​ធំៗ​ទៅ​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ នៅ​តំបន់​ទន្លេមេគង្គ​លើ នៅ​ភូមិសាស្ត្រ​ឃុំ​កោះ​ព្រះ​ក្នុងស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​

សូម​បញ្ជាក់​ថា ត្រី​បបែល​ទម្ងន់​ ៣០០ ​គីឡូក្រាម​នេះ​ ត្រូវ​អ្នកនេសាទ​ដាក់​សន្ទូច​បាន ថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១៦.០០​ នាទី​ល្ងាច ហើយ​មន្ត្រី​ជំនាញ​បានធ្វើការ​វាស់​ថ្លឹង កឹ​ប​ស្លាក​លេខ យក​សំណាក​ធ្វើ DNA និង​លែង​ចូលទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​តែម្តង​៕

អត្ថបទ៖ ​ងិន​លីម​

The post បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ appeared first on Kampuchea Thmey Daily.

ពិភពលោកភ្ញាក់ផ្អើលចំពោះត្រីបបែលយក្សទឹកសាបទម្ងន់ជាង ១៨០ គីឡូក្រាមរបស់ កម្ពុជា (មានវីដេអូ)
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញត្រីបបែលយក្សទឹកសាបកម្ពុជាមួយក្បាលទម្ងន់ជាង ១៨០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រ ។

ត្រីបបែលយក្សទឹកសាបញីមួយក្បាលនេះមានឈ្មោះវិទ្យាសាស្ត្រ Urogymnus Polylepis ហើយវាមានមានប្រវែងទទឹងដងខ្លួន ១៨៥ សង់ទីម៉ែត្រ ប្រវែងបណ្ដោយដងខ្លួន ២០០ សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុបពីក្បាលដល់ចុងកន្ទុយ ៣៩៣ សង់ទីម៉ែត្រ ។

គេហទំព័រអច្ឆរិយទន្លេមេគង្គ (The Wonders of the Mekong) បានឲ្យដឹងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ថា​ សត្វបបែលយក្សទឹកសាបមួយក្បាលនេះត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ទន្ទឹមនោះក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ត្រីបបែលយក្សទឹកសាបកម្ពុជាដែលបច្ចុប្បន្នមានទម្ងន់ជាង ១៨០ គីឡូក្រាម អាចរីកធំធាត់រហូតដល់ទម្ងន់ ៦០០ គីឡូក្រាមឯណោះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ National Geographic

ចុចអាន ៖ អ្នកនេសាទ ចាប់បានត្រីបបែលយក្សទឹកសាប ទម្ងន់ ជិត ២០០ គីឡូក្រាម

The post ពិភពលោកភ្ញាក់ផ្អើលចំពោះត្រីបបែលយក្សទឹកសាបទម្ងន់ជាង ១៨០ គីឡូក្រាមរបស់ កម្ពុជា (មានវីដេអូ) appeared first on Kampuchea Thmey Daily.

មិនគួរឱ្យជឿ ត្រីបបែលយក្សទឹកសាបកម្ពុជា អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះថា ត្រីបបែលយក្សទឹកសាបកម្ពុជា អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងបន្តថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមការងារ បានសង្គ្រោះត្រីបបែលយក្សទឹកសាប​មួយក្បាល ដែលគេកម្រនឹងប្រទះឃើញ ហើយក៏ជិតផុតពូជ។ វាមានទម្ងន់ ៤០០ផោន (ជាង ១៨០ គីឡូក្រាម) ប្រវែង ១៣ ហ្វីត (ជិត ៤ ម៉ែត្រ)។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បញ្ជាក់បន្ថែមថា៖ “តើជឿ ឬមិនជឿ ថាត្រីបបែលយក្សដ៏អស្ចារ្យទាំងនេះ អាចមានទម្ងន់ជាង ១ ៣០០ ផោន (ជិត ៥៩០ គីឡូក្រាម) និងអាចលូតលាស់ដល់ប្រវែងជាង ១៦ ហ្វីត (ជិត ៥ ម៉ែត្រ)?”។

ក្រុមអ្នកស្រាវជ្រាវមានជំនឿថា ត្រីបបែលយក្សនេះ អាចស្វែងរកកន្លែងជ្រកកោននៅជិត​អន្លង់​ជ្រៅៗ ដែលគេមិនធ្លាប់បានរុករកនៅក្នុងទន្លេមេគង្គ ខណៈទន្លេមេគង្គគឺជាជម្រករបស់ត្រី​ទឹកសាប​ដែលមានទំហំធំៗ បំផុតនៅលើពិភពលោក។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទឹកសាបញីមួយក្បាល មានឈ្មោះវិទ្យាសាស្ត្រ (Urogymnus polylepis) ទម្ងន់ ១៨០ គីឡូក្រាម ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សទឹកសាបនេះ មានប្រវែងទទឹងដងខ្លួន ១៨៥សង់ទីម៉ែត្រ ប្រវែងបណ្ដោយដងខ្លួន ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ពីក្បាលដល់ចុងកន្ទុយ ប្រវែង ៣៩៣សង់ទីម៉ែត្រ។ អ្នកនេសាទប្រើសន្ទូចដើម្បីនេសាទត្រីធម្មតា ប៉ុន្តែ ចៃដន្យត្រីបបែលយក្សនោះទៅស៊ីត្រីដែលជាប់សន្ទូចនោះ។ អ្នកនេសាទ​បានរៀបរាប់ថា គាត់ចង់ជួយអភិរក្សត្រីបបែលយក្សទឹកសាប ដែលជាប្រភេទសត្វជិតផុតពូជ​នៅទន្លេមេគង្គ។ គាត់ក៏បានទាក់ទងទៅក្រុមការងារគម្រោងអច្ឆរិយភាពនៃមេគង្គភ្លាមៗ ហើយសុំឱ្យដាក់ស្លាកសញ្ញា វាស់វែង និងដោះលែងវាត្រឡប់ទៅក្នុងធម្មជាតិវិញ៕

The post មិនគួរឱ្យជឿ ត្រីបបែលយក្សទឹកសាបកម្ពុជា អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម appeared first on Kampuchea Thmey Daily.

អ្នកនេសាទ ចាប់បានត្រីបបែលយក្សទឹកសាប ទម្ងន់ ជិត ២០០ គីឡូក្រាម
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ គេហទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong) បានឱ្យដឹងថា​ កាលពីពេលថ្មីៗនេះ សត្វបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សញីទឹកសាបនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។

អ្នកនេសាទប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យដោយទំពក់ចាប់ត្រី ខណៈវាកំពុងចាប់ត្រីជាចំណី។

អ្នកនេសាទ បានលើកឡើងថា គាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គ។ គាត់​បាន​ទាក់ទង​ទៅ​ក្រុម​គម្រោង ​អច្ឆរិយៈ​ទន្លេ​មេគង្គ​ ភ្លាមៗ ហើយ​សុំ​ឱ្យ​ក្រុមការងារ​ដាក់​ស្លាក វាស់វែង និង​ដោះលែង​ត្រីបបែលយក្សទឹកសាបញីនេះ​ត្រឡប់​ទៅទន្លេធម្មជាតិ​វិញ៕

The post អ្នកនេសាទ ចាប់បានត្រីបបែលយក្សទឹកសាប ទម្ងន់ ជិត ២០០ គីឡូក្រាម appeared first on Kampuchea Thmey Daily.