ព័ត៌មានអន្ដរជាតិ
ពិភពលោកភ្ញាក់ផ្អើលចំពោះត្រីបបែលយក្សទឹកសាបទម្ងន់ជាង ១៨០ គីឡូក្រាមរបស់ កម្ពុជា (មានវីដេអូ)
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញត្រីបបែលយក្សទឹកសាបកម្ពុជាមួយក្បាលទម្ងន់ជាង ១៨០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រ ។

ត្រីបបែលយក្សទឹកសាបញីមួយក្បាលនេះមានឈ្មោះវិទ្យាសាស្ត្រ Urogymnus Polylepis ហើយវាមានមានប្រវែងទទឹងដងខ្លួន ១៨៥ សង់ទីម៉ែត្រ ប្រវែងបណ្ដោយដងខ្លួន ២០០ សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុបពីក្បាលដល់ចុងកន្ទុយ ៣៩៣ សង់ទីម៉ែត្រ ។
គេហទំព័រអច្ឆរិយទន្លេមេគង្គ (The Wonders of the Mekong) បានឲ្យដឹងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ថា សត្វបបែលយក្សទឹកសាបមួយក្បាលនេះត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ទន្ទឹមនោះក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ត្រីបបែលយក្សទឹកសាបកម្ពុជាដែលបច្ចុប្បន្នមានទម្ងន់ជាង ១៨០ គីឡូក្រាម អាចរីកធំធាត់រហូតដល់ទម្ងន់ ៦០០ គីឡូក្រាមឯណោះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ National Geographic
ចុចអាន ៖ អ្នកនេសាទ ចាប់បានត្រីបបែលយក្សទឹកសាប ទម្ងន់ ជិត ២០០ គីឡូក្រាម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


