ព័ត៌មានអន្ដរជាតិ
បបែលយក្ស ដែលនេសាទបាននៅកម្ពុជា ជាប់ជាត្រីទឹកសាបធំបំផុតរបស់ ពិភពលោក
ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលជាប់សន្ទូចអ្នកនេសាទកម្ពុជានៅក្នុងទន្លេមេគង្គ គឺជាត្រីទឹកសាបធំបំផុតរបស់ពិភពលោក។

ត្រីបបែលនេះ បានបំបែកកំណត់ត្រាចាស់ របស់ត្រីឆ្មាដែលចាប់បានក្នុងទន្លេមេគង្គ នៃប្រទេសថៃ កាលពីឆ្នាំ២០០៥។
ទន្លេមេគង្គ ជាទន្លេសម្បូរទៅដោយជីវចម្រុះ ប៉ុន្តែការនេសាទលើសកម្រិត ទំនប់ទឹក និងការបំពុល បានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយរបស់ខ្លួន។

លោក Zeb Hogan ជីវវិទូ ដែលដឹកនាំគម្រោងអភិរក្ស Wonders of the Mekong ផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID បាននិយាយថា “រយៈពេល ២០ ឆ្នាំនៃការស្រាវជ្រាវត្រីយក្ស ក្នុងទន្លេ និងបឹងនៅលើទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបធំបំផុត ដែលយើងបានជួប ឬត្រូវបានកត់ត្រាទុកនៅគ្រប់ទីកន្លែងទូទាំងពិភពលោក”។
គួរបញ្ជាក់ថា ត្រីបបែលយក្សញី ទម្ងន់ ៣០០ គីឡូក្រាមនេះ ត្រូវបានមន្ត្រីខណ្ឌជលផលស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គលើកម្ពុជា បានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA ហើយលែង ចូលទៅក្នុងទន្លេមេគង្គវិញ កាលពីថ្ងៃទី ១៤ ខែមិថុនា។

លោកស្រី សំវិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា ត្រីបបែលនេះ បានជាប់សន្ទូចអ្នកនេសាទឈ្មោះ មូល ធន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ឃុំកោះព្រះ ស្រុកសៀមបូក។ ក្រោយពីនេសាទបាន ពួកគាត់បានរាយការណ៍ទៅប្រជាសហគមន៍នេសាទកោះព្រះ និងបានរាយការណ៍បន្តមកក្រុមការងារពាក់ព័ន្ធ ឲ្យមកធ្វើការត្រួតពិនិត្យហើយរៀបចំវិធីលែងទៅក្នុងទឹកទន្លេមេគង្គលើវិញ ទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយសុវត្ថិភាព។
ស្របពេលជាមួយគ្នានោះដែរ លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នេះជាត្រីបបែលប្រភេទមេពូជ ដែលមានទម្ងន់រហូតដល់ទៅ ៣០០ គីឡូក្រាម-មានទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


