Connect with us

ព័ត៌មានជាតិ

អ្នកនេសាទ ចាប់បានត្រីបបែលយក្សទឹកសាប ទម្ងន់ ជិត ២០០ គីឡូក្រាម

បានផុស

នៅ

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ គេហទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong) បានឱ្យដឹងថា​ កាលពីពេលថ្មីៗនេះ សត្វបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីបបែលយក្សញីទឹកសាបនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។

អ្នកនេសាទប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យដោយទំពក់ចាប់ត្រី ខណៈវាកំពុងចាប់ត្រីជាចំណី។

អ្នកនេសាទ បានលើកឡើងថា គាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គ។ គាត់​បាន​ទាក់ទង​ទៅ​ក្រុម​គម្រោង ​អច្ឆរិយៈ​ទន្លេ​មេគង្គ​ ភ្លាមៗ ហើយ​សុំ​ឱ្យ​ក្រុមការងារ​ដាក់​ស្លាក វាស់វែង និង​ដោះលែង​ត្រីបបែលយក្សទឹកសាបញីនេះ​ត្រឡប់​ទៅទន្លេធម្មជាតិ​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម