Connect with us

ព័ត៌មានជាតិ

បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ

បានផុស

នៅ

ត្រីបបែលយក្សញីមួយក្បាលទៀតហើយ ដែលមានទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានមន្ត្រីខណ្ឌ​ជលផលស្ទឹងត្រែង ​និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​មេគង្គ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​(IFREDI) នៃ​ទន្លេមេគង្គ​លើ​កម្ពុជា បានធ្វើការ​វាស់​ថ្លឹង កឹ​ប​ស្លាក​លេខ យក​សំណាក​ធ្វើ DNA ហើយលែង ចូលទៅក្នុងទន្លេមេគង្គវិញ កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​ម្សិលមិញ​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សំ​វិចិត្រ​ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​ត្រី​បបែល​ដែល​ប្រលែង​លើក​ទី​ ៣ ​នេះ បាន​ជាប់​សន្ទូច​អ្នកនេសាទ​ឈ្មោះ មូល ធន ភេទ​ប្រុស អាយុ ៤២ ​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក​។ លោកស្រី​បន្តថា ​ក្រោយពី​ធ្វើ​នេសាទ​បាន​ពួកគាត់​បាន​រាយការណ៍​ទៅ​ប្រជា​សហគមន៍​នេសាទ​កោះ​ព្រះ​ និង​បាន​រាយការណ៍​បន្ត​មក​ក្រុមការងារ​ពាក់ព័ន្ធ ឱ្យមក​ធ្វើការ​ត្រួ​តពិនិត្យ​ហើយ​រៀបចំ​វិធី​ប្រលែង​ទៅក្នុង​ទឹកទន្លេ​មេគង្គ​លើ​វិញ ទៅតាម​លក្ខណៈ​បច្ចេកទេស​ប្រកបដោយ​សុវត្ថិភាព។

លោក ​ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា នេះ​ជា​ត្រី​បបែល​ប្រភេទ​មេ​ពូជ ​ដែល​ក្រុមការងារ​បានធ្វើ​ពិធី​ប្រលែង​ទៅក្នុង​ទន្លេមេគង្គ​លើ​វិញ នេះ​ជា​លើក​ទី ​៣​ ហើយ ​លើក​នេះ​មាន​ទម្ងន់​រហូតដល់​ទៅ​ ៣០០​ គីឡូក្រាម​-​មាន​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុងកន្ទុយ​ប្រវែង ៣៩៨​ សង់ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង ២២០ ​សង់ទីម៉ែត្រ​។​

គួ​រំលឹកថា នេះ​ជា​លើក​ទី​៣ ​ ហើយ​ដែល​មន្ត្រី​ខណ្ឌ​ជលផល​ និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​នៃ​ទន្លេមេគង្គ​លើ​កម្ពុជាធ្វើ​ពី​ធី​ប្រលែង​ត្រី​បបែល​ញី។ ក្នុងនោះ​លើក​ទី ​១ នៅ​ថ្ងៃទី​០៥ ​ឧសភា មាន​ទម្ងន់ ​២៨០ ​គីឡូក្រាម, លើក​ទី​ ២ ​នៅ​ថ្ងៃទី ​២២​ ឧសភា​ មាន​ទម្ងន់ ​១៤៣ ​គីឡូក្រាម និង​លើក​ទី​ ៣​ នេះ ​នៅ​ថ្ងៃទី ​១៤ ​មិថុនា មាន​ទម្ងន់​រហូត​ដល់ទី ​៣០០ ​គីឡូក្រាម ជា​ប្រភេទ​ត្រី​បបែល​ញី​ធំៗ​ទៅ​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ នៅ​តំបន់​ទន្លេមេគង្គ​លើ នៅ​ភូមិសាស្ត្រ​ឃុំ​កោះ​ព្រះ​ក្នុងស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​

សូម​បញ្ជាក់​ថា ត្រី​បបែល​ទម្ងន់​ ៣០០ ​គីឡូក្រាម​នេះ​ ត្រូវ​អ្នកនេសាទ​ដាក់​សន្ទូច​បាន ថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១៦.០០​ នាទី​ល្ងាច ហើយ​មន្ត្រី​ជំនាញ​បានធ្វើការ​វាស់​ថ្លឹង កឹ​ប​ស្លាក​លេខ យក​សំណាក​ធ្វើ DNA និង​លែង​ចូលទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​តែម្តង​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១៣ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម